ភាគ ២០.

273 29 0
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ២០.

///

កាយតូចឈានជើងចូលមកដល់ក្នុងវីឡាតូចភ្លាម, កាយតូចច្រលឹងនោះក៏ត្រូវនរណាម្នាក់រុញផ្ទប់នឹងជញ្ជាំង នាំអោយខ្លួនចុករោយមិនស្ទើ។

« វេហ្គាស? ឈប់សិន! » មិនអោយរាងតូចបានបញ្ចប់សេចក្តី, ដៃស្តើងទាំងគូក៏ត្រូវនាយទាញច្រវ៉ាក់មកដាក់ជាប់ទាំងគូមិនអោយរើរួចសោះ។
« អូនជារបស់បងតែម្នាក់គត់ណាភីត! គ្មានអ្នកណាអាចដណ្តើមអូនចេញពីបងបានទេ! » រាងសង្ហាស្រដីដោយភាពក្រេវក្រោធ មុននឹងរុញភីតទៅលើដាឡុង ចាប់ហែកសម្លៀកបំពាក់ដែលនៅលើខ្លួនភីតអស់គ្មានសល់ នាយមានដឹងទេ ថានាយធ្វើបែបនេះភីតនឹងកាន់តែស្អប់? ពួកគេមិនធ្លាប់មានអ្វីជាមួយគ្នាពីមុនទេ! តែការដែលមកដេកជាមួយគេដោយសារតែកំហឹងនិងភ្លើងប្រច័ណ្ឌបែបនេះ ភីតស្អប់បំផុតហើយ។
« លោកអាត្មានិយមបែបនេះ ខ្ញុំស្អប់លោកក៏ត្រូវពេកហើយ! » ភីតស្រដីទាំងទឹកភ្នែកស្រក់មកតាមកន្ទុយភ្នែក, បានឃើញវេហ្គាសពេលណា ទិដ្ឋភាពដែលវេហ្គាសដេកជាមួយស្រីតែងតែលោតឡើងមក នាំអោយទ្រូងនេះវាឈឺមិនស្ទើទេ ហើយមកត្រូវនាយបំពានដោយគេមិនព្រមតាមសម្រួលបែបនេះទៀត គេកាន់តែស្អប់!
« លោកធ្វើអីធ្វើចុះ! ចាត់ទុកថាខ្ញុំថ្វាយខ្លួនអោយអតីតគូដណ្តឹងជាលើកចុងក្រោយទៅចុះ! »
...

យប់ជ្រៅមកដល់, កាយសង្ហាដែលទើបនឹងប្រលោមស្នេហ៍ជាមួយអតីតសង្សាររួចរាល់, ដៃដែលអោបនាងជាប់នោះក៏ប្រលែងនាងចេញ ហាក់ដឹងខ្លួនពីសុបិន្តមួយអញ្ចឹង។

« ម៉ោង ១ យប់? ព្រះអើយ បាខូត! » ទាញទូរស័ព្ទមក បានឃើញម៉ោងហើយ នាយស្វាងដូចមានអ្នកចាប់ទះ, ដៃក្រាស់ទាញសម្លៀកបំពាក់មកស្លៀកយ៉ាងឆាប់រហ័ស ទុកអោយអេដាដែលសន្លប់មិនដឹងស្មារតីនោះនៅតែឯង នាងសន្លប់បែបនេះក៏ល្អហើយ គ្មានអ្នកឃាត់ឃាំង!
...

ប្រើពេល ៣០ នាទី ជេហ្វក៏មកដល់រុីសតរបស់នាយផ្ទាល់ខ្លួននោះ, សំចតឡានហើយ នាយក៏រហ័សបោះជំហានញាប់ៗ ទៅក្នុងផ្ទះព្រោះនាយទុកបាខូតចោលតាំងពីរសៀល មិនដឹងពេលនេះបាខូតយ៉ាងម៉េចហើយទេ។

« ព្រះអើយ! » ឈានជើងចូលមកដល់ក្នុង កាយសង្ហាក៏ឈរធ្មឹង សឹងតែដួលលើដី, មកឃើញបាខូតសន្លប់ស្តូកស្តឹងដោយមានដបស្រាជុំវិញខ្លួន នេះគេផឹកអស់មិនចេះតិចទេ។
« អើយយ បងសុំទោស! » កាយសង្ហាចូលមកលើកបាខូតឡើង, មុខគួរអោយស្រលាញ់នោះនាំអោយចិត្តនាយឈឺមិនស្ទើពេលដែលដឹងខ្លួនថាបានធ្វើខុសលើក្មេងម្នាក់នេះ។
« ហេតុអីបងដេកជាមួយស្រីទុកខ្ញុំចោល? » ត្របកភ្នែកស្អាត បើកឡើងតិចៗ មកសួរនាយកំលោះខាងនេះ, បានឮហើយជេហ្វក៏រហ័សក្រវីក្បាល បដិសេធព្រោះមិនចង់អោយបាខូតមកដឹងរឿងបែបនេះទេ!
« ចុះនេះ? ហើយស្នាមក្រែមលើអាវបង... » កាយតូចលើកទូរស័ព្ទដែលមានរូបភាពនាយនិងអេដាអោបគ្នាស្អិតរមួត ហើយក៏ឆ្លៀតលើកដៃទន់ល្វក់ចង្អុលទៅស្បាមក្រែមក្រហមនៅលើអាវរបស់នាយ...បើបានធ្វើហើយ ចាំបាច់អីកុហកគេ?
« ខូតឌី...បងគ្មានចេតនាទេ..បងសុំទោស » នាយនិយាយពាក្យសុំទោស ដោយញ័រមាត់មិនស្ទើ, នាយស្រលាញ់បាខូតណាស់ នាយមិនចង់អោយបាខូតចាកចេញពីនាយទេ។
« បងកុហកខ្ញុំធ្វើអី? ហឹកៗ ខ្ញុំក៏ចេះឈឺដែរបងជេហ្វ! » ទឹកភ្នែករាប់រយតំណក់ហូរស្រក់ពីរង្វង់ភ្នែកស្រស់ថ្លា , បាខូតអង្រួនកាយជេហ្វដោយភាពឈឺចាប់ គេមិនដែលឈឺដោយសារនរណាទេ ហេតុអីក៏ជេហ្វធ្វើបែបនេះ?
« ខូតឌី...
« បើនាងសំខាន់...បងត្រឡប់ទៅរកនាងវិញចុះ! បើពួកយើងបន្តមិនបាន កុំបន្តអី...

To be continued...

ខ្ញុំយំ😔

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now