ភាគ ១១.

450 33 2
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ១១.

« មានសង្សាហេស? ហិហិ ខ្ញុំនិយាយលេងតើស! » ឃើញមុខជេហ្វហាក់ដូចជាចង់ចាប់ហែកគេទាំងរស់ហើយ បាខូតក៏សើចស្ញេញរហ័សប្រកែក ព្រោះមើលតែមុខជេហ្វក៏ដឹងថាហានិភ័យមិនតិចដែរ។
« ឆ្លើយតាមត្រង់ទៅមើល ខូតឌី! » រាងក្រាស់ច្រានបាខូតអោយដួលនឹងពូកជាថ្មី មុននឹងឡើងទៅសង្រ្គប់កាយតូចជាប់ ជម្រិតសួរអោយច្បាស់ការ កុំអោយមកថានាយស្រលាញ់សង្សារគេ។
« គ្មានទេ! ខ្ញុំគ្មានពិតមែនណា! ទោះជាមានក៏សុំគេបែកដែរ! អូខេ? » បាខូតស្រដីទាំងញ័រមាត់ , មិនអោយញ័រយ៉ាងម៉េចបើនាយសង្ហាម្នាក់នេះមកសង្រ្គប់គេដូចជាចង់ចាប់ត្របាក់គេទាំងមូលបែបនេះ។
« បើមានឯងនឹងសុំបែក? ម៉េចបានជាសុំបែក? ព្រមធ្វើជារបស់យើងតែម្នាក់ហើយមែនទេ? » រាងក្រាស់ញញឹមចុងមាត់ អោនកាន់តែជិតនឹងបាខូត នាំអោយមុខតូចច្រមិចនោះឡើងក្រហម ហើយមកឃើញនាយម្នាក់នេះញញឹមបែបនេះទៀត គេកាន់តែអៀនព្រោះជេហ្វមិនដែលញញឹមអោយគេឃើញឡើយ។
« អ្ហាយយ បងឈប់សួរខ្ញុំបានទេ? សួរច្រើនណាស់! » បាខូតទាញភួយមកគ្រប់មុខជិត ព្រោះគេកាន់តែអៀនពេលដែលឃើញមុខរាងក្រាស់កៀកខ្លាំងបែបនេះ, ភាពគួរអោយស្រលាញ់របស់គេនេះនាំអោយជេហ្វសើចឡើងហើយនាយក៏កញ្ឆក់ទាញភួយចេញពីមុខបាខូតភ្លាមតែម្តង។

ជុបៗ!

ទាញភួយចេញពីមុខកាយតូចហើយ រាងក្រាស់ក៏អោនទៅថើបមាត់និងថ្ពាល់របស់បាខូតបន្តិច មុននឹងងើបចេញទៅដោយមិននិយាយអ្វីបន្តទៀត នាំអោយរាងតូចខាងនេះនៅគាំងធ្មឹង មុខក្រហមដូចមាននរណាយកម្សៅមកតប់ពេញមុខអញ្ចឹង។

« អាយយយ អាបងចង្រៃ! ចាំមើលណា! »
...

« មិនដឹងជាធ្វើការឬក៏មើលអីផ្សេងទេពណ៍ខៀវៗ រោគចិត្ត! » ប៉ុន្មាននាទីក្រោយមកបាខូតក៏ចុះមកវិញ ដោយស្លៀកត្រឹមខោខ្លីមួយ ខ្លីខ្លាំងដល់ថ្នាក់បង្ហាញកាយសខ្ចីរបស់គេ ចែងចាំងជាងជញ្ជាំងផ្ទះទៅទៀត ហើយចុះមកក៏ថាជេហ្វកំពុងកាន់កុំព្យូរទ័រធ្វើការ មិនដឹងធ្វើការឬក៏ធ្វើអ្វីផ្សេងដូចដែលបាខូតនិយាយនោះទេ។
« ចាំញុាំហើយចាំចាត់ការគាត់! អីឡូវញុាំសិន! » ក្រលេកទៅផ្ទះបាយឃើញមីកំប៉ុងត្រៀបត្រាពេញទូរ កាយតូចក៏ដើរទៅឆុងមីញុាំ ដោយមិនបានដឹងថាមានភ្នែកមួយគូកំពុងសម្លឹងមកគេដោយស្នាមញញឹមចម្លែកៗ ពិបាកនឹងស្មាន។
« ក្លាហានណាស់អីឡូវ! » ជេហ្វទម្លាក់កុំព្យូរទ័រចុះ ញញឹមចុងមាត់យ៉ាងព្រាន ដើរមករកបាខូតដែលបែរខ្នងឆុងទឹកនេះ។
« អួយយ » កាយតូចត្រូវភ្ញាក់ក្រញាងឡើង កាលបើទទួលដឹងដៃមួយគូលូកមកស្រាក់ចង្កេះតូចពីក្រោយ មិនបាច់និយាយក៏ដឹងថាជាវត្តមានរបស់នរណាដែរ។
« បងធ្វើស្អី? មិនឃើញមនុស្សកំពុងឆុងមីទេហេស? » បាខូតបែរមកសម្លឹងម្ចាស់ដៃទាំងគូ ដែលញញឹមសម្លឹងគេមិនឈប់នេះ! សម្លឹងគេធ្វើដូចគេជាអាហាររបស់នាយអញ្ចឹង។
« ចង់ដុតយើងមែនទេ? » មិននិយាយតែមាត់ ដៃក្រាស់ក៏ស្ទាបបង្អូសពីចង្កេះដល់កញ្ចឹងកសខ្ចីនោះ នាំអោយបាខូតត្រូវខាំមាត់ សង្រ្គឺតធ្មេញចង់តែលើកវែកវាយនាយជេហ្វ។
« កុំប៉ះខ្ញុំ! »
« ឯងចង់បានស្នាមនៅកញ្ចឹងក មួយទៀតទេ? »
« នែ អត់មានទេ! ស្អែកខ្ញុំទៅរៀន! គ្រូសួរមិនដឹងឆ្លើយបែបណាអីឡូវហើយ » ស្នាមក្រហមជាំនៅលើ កញ្ចឹងក ដែលបង្កដោយជេហ្វយប់មិញនេះ ច្បាស់ណាស់ថាអាវបិទបាំងមិនជិតទេ។
« ប្រាប់គាត់ទៅថាមូសខាំ! »

To be continued...

មូសក៏មូស😔 មូសថា: ខ្ញុំខុសអី?


បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now