ភាគ ៤.

506 42 4
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ៤.

យប់បន្តិច កាយតូចច្រលឹងដែលគេងលង់លក់ហាក់ដូចជាហត់នឿយយ៉ាងខ្លាំងនោះ ទីបំផុតក៏ភ្ញាក់, ភ្នែកមូលក្រឡង់ងាកសម្លឹងជុំវិញខ្លួនដោយភាពភ្ញាក់ផ្អើលព្រោះចាំថាគេនៅក្នុងឡានទេ ម៉េចក៏ពេលនេះនៅទីណាផ្សេងវិញ។

« នេះបងជេហ្វយកខ្ញុំមកលក់ហេស? » បាខូតក្តាប់មាត់ដោយភាពម៉ួរម៉ៅតែក៏នៅស្ងៀមវិញកាលបើបានឃើញកាយសង្ហាឈរនៅមាត់សមុទ្រឯណោះពីចម្ងាយ តែថានាយទៅឈរមើលសមុទ្រអីមេឃងងឹតបែបនេះ។
« ប្រុសចង្រៃ! » រាងតូចក្តាប់មាត់ប្រទិចនាយជេហ្វបន្តិចមុននឹងងើបខ្លួនដើរទៅបន្ទប់ទឹកជាមុនសិនមុននឹងទៅរកជេហ្វ។
...

« បងប្រុងលោតទឹកមែនទេ? » មិនបានប៉ុន្មាននាទីក្រោយ បាខូតក៏មករកជេហ្វដែលឈរមើលផ្ទៃសមុទ្រនេះ, បានឃើញបាខូតដំបូងនាយមិនបាននិយាយអ្វីតែក៏បែរជាចាប់អារម្មណ៍ការស្លៀកពាក់របស់អ្នកខាងនេះវិញ។
« អ្នកណាអោយឯងពាក់អាវយើង? ហើយរងារសឹងស្លាប់ហើយឯងបានខោខ្លីមកពីណា? » បាខូតបានពាក់អាវសធ្វើការរបស់ជេហ្វហើយមិនដឹងបានខោខ្លីស្លៀកមកពីណាទេ ទោះជាមិនមែនជាខោអាវរបស់គេក៏គេមើលទៅខ្ចូតខ្លាំងដែរ។
« ខោខ្លីនេះអាចសន្និដ្ឋានបានថាជាខោរបស់ស្រីស្នេហ៍បង! តែមិនដឹងយ៉ាងម៉េចដែរខ្ញុំស្លៀកត្រូវហើយខ្ចូតទៀត ស្លៀកសិនទៅ! »
« ដូរភ្លាម! » ជេហ្វនិយាយទៅកាន់អ្នកខាងនោះដោយមុខស្មើធេងគ្មានជាតិ បើនាយអាចដូរទឹកមុខនេះបានជីវិតនាយអាចនឹងប្រសើរច្រើនណាស់ តែនេះមិនដឹងជាមានអីសន្ធិតខ្លួនទេ។
« យ៉ាងម៉េច? បងខ្លាចមានអ្នកឃើញមែនទេ? មិនអីទេ មិនឃើញមានមនុស្សផងឃើញមានតែបងនឹងហើយនិងខ្មោច...បើបងអត់មានអីធ្វើ មកធ្វើអីអោយខ្ញុំញុាំមក កុំមកឈរសេដដ្រាម៉ាអីនៅទីនេះ ក្មេងឃ្លាន! » និយាយតែពិននេះ បាខូតក៏ដើរចូលទៅក្នុងវិញនាំអោយជេហ្វនៅឈរសម្លក់គេ ទល់អណ្តាតនឹងថ្ពាល់ ស្អប់ក្មេងម្នាក់នេះពេញទំហឹងហើយឌឺនាយបានគ្រប់ពេល។
« ចេះឃ្លានអីដែរ? ម៉េចមិនសុីយើងតែម្តងទៅ! »
...

« នេស! មានតែពិននឹង បើសុីមិនកើតសុីយើងជំនួសក៏បាន! » ប៉ុន្មាននាទីក្រោយ ជេហ្វក៏ហុចមីមួយចានអោយទៅបាខូត ហើយក៏ឆ្លៀតបោះពាក្យផ្គើនទៅផង គិតទៅនាយម្នាក់នេះគួរអោយស្អប់ពិតមែន។
« ទោះចង់សុីបងក៏គ្មានសាច់អោយសុីដែរ! ស្វិតដូចចង្រិត! ឆឹស » តបឌឺដងនាយបណ្តើរ មាត់ក៏ទំពារមីបណ្តើរ តែមិនដឹងជាយ៉ាងម៉េចទេ កាយវិការមួយនេះនាំអោយនាយជេហ្វលួចញញឹមបន្តិចចម្លែកណាស់។
« ស្វិតតែខ្លួនប្រាណ តែរបស់ផ្សេងមិនស្វិតទេ! » រាងក្រាស់អោនខ្សឹបដាក់បាខូតតែពិននេះ នាយក៏ដើរចេញទៅបាត់ ទុកអិយបាខូតនៅទំពារមីទាំងក្តាប់ដៃ ចិត្តចង់តែងើបទៅទះជេហ្វអោយបែកមាត់ គិតថាគេក្មេងគេមិនដឹងថានាយចង្រៃម្នាក់នោះមានន័យយ៉ាងម៉េចហេស?
« តែខ្ញុំសុីមែន ស្អែកត្រូវយកបណ្តារការទៅជូនម៉ែខ្ញុំណា! »
« ប៉ុន្មានមុឺន? »
« ឮទៀត??? »

To be continued...

គេញ៉ែគ្នាមែន?😔😔😔👉👈

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now