ភាគ ៣៥+៣៦.

269 20 0
                                    

#បងប្រុសចុង_StepBrother
ជេហ្វ ជេហ្វ្រី | បាខូតឌី ជេហ្រ្វី
#ភាគ ៣៥+៣៦.

យប់បន្តិច នាយសង្ហាដែលនៅក្នុងបន្ទប់ធ្វើការនេះ នាយក៏នៅបង្ហើយការងារដែលមិនទាន់ហើយ ហើយបន្ទប់របស់នាយគឺនាយត្រូវដេកជាមួយបាខូតដដែលនឹង គ្រាន់តែប្រុសម្នាក់នេះងប់នឹងការងារគួរសម។

« អ្នកប្រុសតូចខូតឌី...គាត់គេងលក់នៅលើតុទាំងខ្លួនគាត់មានត្រឹមកន្សែងចោមពុងមួយទេទាន! ហើយម៉ោង 2 យប់ហើយទើបចៅហ្វាយមិនទាន់ទីសម្រាកទៀត? » នៅសុខៗក៏លេចវត្តមានហ្វឺសចូលមកសួរនាំជេហ្វ ដោយហ្វឺសខាងនោះគេចុះមកយកទឹក ឃើញបន្ទប់បើកភ្លើងក៏ចូលមកមើលនឹងណា។
« ឯងទៅលួចមើលប្រពន្ធយើងដល់បន្ទប់ហេស?? » មិនត្រឹមតែមិនឆ្លើយនឹងសំណួររបស់ហ្វឺសទេ ជេហ្វថែមទាំងសម្លក់សឹងតែសុីសាច់ហុតឈាមទៀត នាយមិនចាំអ្វីមែនតែក៏ព្រមជឿគ្រប់គ្នាថានាយមានប្រពន្ធហើយ។
« ប្រពន្ធតាំងពីពេលណាទៅទាន? ព្រមទទួលស្គាល់ហើយហ៎? ឮថាចង់ចាប់អ្នកប្រុសតូចក្លាសេថ្ងៃមុនសោះ! » ពាក្យឌឺដងមិនដាច់សូរនាំអោយជេហ្វរហ័សបិទកុំព្យូួ័រងើបតតាំងនឹងគេ ហើយចិត្តក៏រហ័សចង់ទៅរកបាខូតឆាប់ៗទៀតផង។
« អាហ្វឺស!!!! »
« សុំទោសៗ អាហ្វឺសសុំទៅដេកវិញហើយបើគ្រាន់តែនិយាយការពិតសោះ រកសំពងក្បាលដែរ » ថារួចនាយហ្វឺសក៏ចេញទៅបាត់ , ជេហ្វក៏រហ័សបាំខ្លួនចូលទៅបន្ទប់ជាប់នេះ ចូលទៅក៏ឃើញថាបាខូតក៏បានធ្វើការដូចជានាយដែរ គេហាក់ដូចជាចេញពីបន្ទប់ទឹកមកក៏ធ្វើការសិនមិនទាន់ស្លៀកពាក់ ធ្វើការភ្លេចខ្លួនក៏គេងទាំងកន្សែងបែបនេះ...
« អូននៅតែបែបនេះដដែល ចូលចិត្តងប់ងុលនឹងធ្វើអ្វីមួយដល់ភ្លេចខ្លួនរហូត » ស្តាប់ទៅចម្លែកណាស់ នាយជេហ្វម្នាក់នេះមិនបានបាត់ការចងចាំទេដឹង? ទេ! នាយពិតជាបានបាត់ការចងចាំមែន ប៉ុន្តែក្នុងរយៈពេលខ្លីបំផុត ព្រោះពេលដែលនាយបានឃើញមនុស្សជុំវិញខ្លួនហើយ ការចងចាំរាងនាយនិងពួកគេក៏លោតឡើងពាសពេញខួរក្បាលគ្រាន់តែពេលខ្លះរឿងឈឺក្បាលបន្តិច ហើយនាយក៏ចាំបាខូតជាងគេវាមិនចម្លែកទេ បាខូតជាមនុស្សតែម្នាក់ដែលនៅក្បែរនាយជាងគេនោះអី ហើយនាយក៏មិនទាន់ចង់អោយបាខូតដឹងថានាយចងចាំឡើយ ចង់សាកចិត្តក្មេងម្នាក់នេះខ្លះ ថាគេនឹងធ្វើអ្វីខ្លះដើម្បីអោយនាយដូចដើមវិញ ខំសម្តែងរាល់ថ្ងៃអោយបាខូតជឿថានាយមិនចាំអ្វី ពេលខ្លះក៏ទប់ចិត្តដែលចង់ថើបគេ អោបគេនោះមិនចង់ជាប់...
« បើខ្ញុំប្រាប់គេថាខ្ញុំចាំវិញហើយ...ហើយសុំគេយក baby មួយគេគិតយ៉ាងម៉េចណ៎? ចាប់បង្ខំតែម្តងល្អទេ? »
____

« ហូយយ ឈប់តាមខ្ញុំមួយជំហានបានទេ? » ងាកមកកាន់មួយគូនេះវិញ ភាពរកាំរកូសពីមុនរបស់ពួកគេថយចុះច្រើនណាស់ វេហ្គាសហាក់ដូចជាបានគិតជ្រាលជ្រៅជាងមុន ហើយនាយក៏ហាក់ដូចជាស្រលាញ់ភីតខ្លាំងទៅៗទៀតផង ទាស់ត្រង់ថាប៉ុន្មានខែនេះភីតមិនទាន់ភ្លេចនូវទង្វើរបស់នាយកន្លង ហើយគេក៏នៅតែខឹងវេហ្គាសមិនឈប់។
« បងសុំទោស! ភីត កុំរុញបងចេញបានទេ? កុំគេចវេសពីបងបែបនេះទៅមើល! ឈឺបេះដូងណាស់នៀក » នាយកំលោះនៅតែរត់តាមរាងតូចខាងនោះសឹងតែពេញផ្ទះ សឹងតែគ្រប់ ២៤ ម៉ោង...ដល់ថ្នាក់នាយផ្អាកធ្វើការនៅក្រុមហ៊ុនមកធ្វើតាមកុំព្យូទ័រនៅតាមផ្ទះ និយាយអោយខ្លីគឺមកលួងភីតសុទ្ធសាធ។
« លោកចេះស្តាប់ភាសាមនុស្សទេ? រក្សាគម្លាតអោយខ្ញុំខ្លះផង! ថយភ្លាម » ភីតឈប់ទ្រឹង អោបដៃសម្លឹងទៅកាន់នាយសង្ហា ហើយគេក៏ថែមទាំងថយក្រោយមួយជំហាន រក្សាគម្លាតពីវេហ្គាសទៀតផង។
« អោយបងធ្វើអីក៏បានដែរ អោយតែអូនព្រមលើកលែងអោយបង » មិននិយាយតែមាត់ នាយកំលោះក៏ថែមទាំងលុតជង្គង់ពីមុខភីតទៀតផង សំណាងហើយដែលពួកគេនៅក្នុងផ្ទះ បើនៅទីសាធារណៈខ្មាស់គេស្លាប់មិនខាន។
« ធ្វើអីក៏បានហេស? យប់នេះដេកបន្ទប់ផ្សេងគ្នា! » មើលសម្តីភីតចុះ មិនអាណិតចិត្តវេហ្គាសខ្លះទេហេស? នាយខំដាក់ទុនលុតជង្គង់អង្វរប៉ុណ្ណេះហើយ។
« អត់មានទេ! បងមិនព្រម! បងចង់គេងអោបអូន »
« ដេកអោបឆ្មាទៅ- » និយាយមិនទាន់ផុតពីមាត់ផង នាយសង្ហាក៏ឆ្មក់ថើបមាត់ភីតដោយភាពខ្នក់ខ្នាញ់ មិននិយាយលេងទេភីតខឹងគួរអោយស្រលាញ់ណាស់។
« អូនគឺជាឆ្មានឹងឯង! អញ្ចឹងបងដេកអោបបានដដែល » វេហ្គាសញញឹមឡើង ទាញថ្ពាល់ភីតមិនសំចៃដៃ ទ្រាំមិនបានពិតមែនព្រោះមនុស្សម្នាក់នេះគួរអោយខ្នាញ់ខ្លាំង។
« ហូយយ ប្រាប់ប៉ុន្មានដងទៀតថាកុំប៉ះខ្ញុំ! » ភីតស្រែកឡើងសឹងតែរង្គើផ្ទះ នាំអោយនាយសង្ហាខាងនោះភ្ញាក់ព្រើត រហ័សលើកដៃសំពះភីត ពេលនេះមិនដឹងអ្នកណាជាឆ្មាអោយប្រាកដទេ។
« អូនកាចម្ល៉េះមួយរយៈនេះ? ចាញ់កូនមែនទេ? »

To be continued...

ពូ ២ នាក់នេះពូកែឌឺដូចគ្នា កូនៗញុមកាចអត់ខុសទេ😔

អ្នកទាំងអស់គ្នាអធ្យាស្រ័យដែលរៀងតិច ព្រោះខ្ញុំអត់សូវមានអារម្មណ៍សរសេរទេ😭

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now