ភាគ ៣១+៣២.

241 21 1
                                    

#បងប្រុសចុង_StepBrother
ជេហ្វ ជេហ្វ្រី | បាខូតឌី ជេហ្រ្វី
#ភាគ ៣១+៣២.

ដូចការគិតពិតប្រាកដមែន បាខូតពិតជាបានមករុីសតផ្ទាល់ខ្លួនរបស់ជេហ្វ ដែលអាចនិយាយបានថាជាផ្ទះទីពីររបស់ពួកគេនោះឯង។

« បាខូត! » មិនចតឡានចំពីមុខផ្ទះស្រួលបួលទេ នាយសុខចិត្តចតនៅទីធ្លាម្ខាងទៀត ហើយក៏រត់មករកបាខូតដែលកំពុងតែឈរនៅធ្លាខាងមុខស្រាប់នោះ...
« នេះគាត់មានយល់អ្វីដែលខ្ញុំនិយាយឬអត់នឹង? » ឃើញវត្តមានរបស់នាយសង្ហាភ្លាម បាខូតក៏ជ្រឹមចិញ្ចើមសម្លឹងទៅទឹកមុខរាងក្រាស់ដែលរំភើបមិនស្ទើពេលដែលឃើញវត្តមានរបស់គេតែថា នាយបានគិតអ្វីខ្លះហើយមុននឹងមករកបាខូតនេះ?
« បងជេហ្វ!!! »

ផាំង!

រត់មិនទាន់នឹងដល់របងចូលរុីសតផង កាយសង្ហាត្រូវប៉ះទង្គិចមួយទំហឹង ដួលជាច្រើនត្រឡប់ សន្លប់បាត់ស្មារតីឈឹងដោយសារតែមានឡានមួយគ្រឿងបុកនាយមួយទំហឹង, ផ្លូវនេះមិនសូវជាមានមនុស្សឆ្លងកាត់ ការបើកបរប្រើល្បឿនលឿនៗណាស់...

« បងជេហ្វ!!! ជេហ្វ ជេហ្រ្វី!! ដឹងខ្លួនភ្លាមបងជេហ្វ! ហឹក » កាយតូចត្រូវរត់មកក្បែររាងកាយគ្មានស្មារតីរបស់ជេហ្វ, បាខូតចាប់អង្រួនកាយសង្ហាខ្លាំងៗ ទឹកភ្នែកស្រក់ប្រដេញគ្នាដូចទឹកបាក់ទំនប់ គេត្រៀមខ្លួនមិនទាន់ទេ...មិនទាន់បានសោះតែម្តង។
...

ប្រើពេលកន្លះម៉ោង ជេហ្វនិងបាខូតក៏បានមកដល់មន្ទីរពេទ្យ, រាងកាយសន្លប់ស្តូកស្តឹងត្រូវបានក្រុមគ្រូពេទ្យរុញចូលបន្ទប់សង្រ្គោះបន្ទាន់ ទុកអោយបាខូតនៅសម្រូតខ្លួនមុនបន្ទប់ យំខ្សឹកខ្សួលតែឯង គេមិនទាន់ចង់ខលប្រាប់ឪពុកម្តាយរបស់គេទេ គេចង់ចាំស្តាប់លទ្ធផលសិន...

« នេះជាកំហុសខ្ញុំ! កំហុសរបស់ខ្ញុំច្បាស់ណាស់! បើបងជេហ្វកើតអី ខ្ញុំគ្មានថ្ងៃលើកលែងអោយខ្លួនឯងទេ! » បាខូតគិតក្នុងចិត្តតែត្រឹមនេះ ភ្នែកស្រទន់ក៏បិទទៅ ហាក់ដូចជាហត់នឿយខ្លាំងណាស់ គេជួបរឿងច្រើនម្ល៉េះ?
...

ជាច្រើនម៉ោងកន្លងផុតទៅ ក្រុនគ្រូពេទ្យក៏បាននាំជេហ្វមកបន្ទប់សម្រាកជាស្រេច! បាខូតក៏បានដឹងខ្លួនដោយគេដឹងខ្លួនឡើងគេក៏នៅលើសាឡុងក្នុងបន្ទប់សម្រាក ងាកទៅក៏ឃើញជេហ្វមិនទាន់ដឹងស្មារតីនៅឡលយ ក្បាលនាយមានរុំបង់របួសជាច្រើនជាន់។

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now