ភាគ ៣៤.

279 22 0
                                    

#បងប្រុសចុង_StepBrother
ជេហ្វ ជេហ្វ្រី | បាខូតឌី ជេហ្រ្វី
#ភាគ៣៤.

ព្រឹកថ្ងៃបន្ទាប់ ជេហ្វនិងបាខូតក៏បានចូលធ្វើការនៅក្រុមហ៊ុនពិតមែន ដោយជេហ្វក៏ត្រូវបានឪពុកអោយគ្រប់គ្រងក្រុមហ៊ុនប្រើឈ្មោះជា CEO តែម្តង ឯបាខូតក៏ជ្រើសធ្វើជាលេខារបស់នាយ។

« ប៉ាយកគេមកធ្វើជាលេខាខ្ញុំដើម្បីអោយខ្ញុំអង្គុយមើលមុខគេច្បាស់ណាស់... » នាយសង្ហាដែលកំពុងអង្គុយមើលឯកសារឯនេះ ងាកទៅតុមួយទៀតដែលនៅមិនឆ្ងាយពីខ្លួនក៏ឃើញថា កាយតូចខាងនោះគេងកើយដៃបាត់ទៅហើយ ទើបតែថ្ងៃធ្វើការដំបូងគេក៏គេងមួយព្រឹកទៅហើយ។
« ចាំមើលងើបមកដឹងគ្នាហើយ! » ជេហ្វញញឹមបំភ្លឺមុខអត់ជាតិរបស់នាយបន្តិច មុននឹងជ្រើសកម្មង់អាហារទុកអោយហើយ បាខូតងើបឡើងក៏បានញុាំតែម្តង។
« ចៅហ្វាយ!!! » ទ្វារបើកឡើងមួយទំហឹងបង្ហាញវត្តមានជំនិតកំពូលរបស់នាយ ជេហ្វក៏រហ័សធ្វើដៃប្រាប់អោយស្ងាត់ ប្អូនគេកំពុងគេងទាំងមូលណាមកស្រែកបែបនេះម៉េចនឹងបាន។
« សុំទោសបាទ! នេះការងាររបស់លេខាជេហ្រ្វី... » សព្វនាមគួរអោយស្រលាញ់នាំអោយជេហ្វញញឹមឡើងបន្តិច ថ្វីត្បិតថានេះក៏ជាត្រកូលរបស់នាយ ហើយក្នុងពេលការងារគេប្រើសព្វនាមបែបនេះ ស្តាប់ទៅក៏គួរអោយស្រលាញ់ណាស់ដែរ។
« ហៃយ៉ា ចៅហ្វាយចេះញញឹមដែរ...
« ច្រើនម្ល៉េះ? ដកចេញពាក់កណ្តាលហើយចេញអោយលឿនទៅ ឯងរំខានណាស់! » បានឮឃ្លាមុននេះ ជេហ្វក៏រហ័សប្រែមកជាមុខស្មើវិញ ដកឯកសារពាក់កណ្តាលអោយទៅជំនិតវិញ មុននឹងដេញគេអោយចេញហើយក៏នៅអង្គុយមើលមុខបាខូតបន្ត។
...

« ហេតុអីក៏បងសម្លឹងមកខ្ញុំ មើលលើមើលក្រោមបែបនេះ? » ប្រមាណជា ៣០ នាទីក្រោយ បាខូតក៏បានដឹងខ្លួនឡើង គេងើបបម្រិងនឹងទៅបន្ទប់ទឹកតែក៏ប្រទះឃើញអ្នកខ្លះ សម្លឹងគេមិនដាក់ភ្នែកទើបគេឈរច្រត់ចង្កេះសម្លឹងទីជេហ្វដូចគ្នា, នាយកំលោះខាងនោះមិនចាំយូរក៏ងើបដើរទៅជិតគេ។
« បើមិនមើលលើមើលក្រោមប្រុងអោយមើលកន្លែងណា? » ជេហ្វតបទៅកាន់អ្នកខាងនោះ ដោយទាញកន្រ្តាក់កាយតូចមកក្បែរនាយ ដៃទាំងគូក៏ចាប់ក្រសោបចង្កេះបាខូតជាប់។
« បាត់ការចងចាំដឹងបាត់ការចងចាំ បងកុំឆ្លៀតឪកាសលូកលាន់ខ្ញុំបានទេ? » បាខូតក្តាប់មាត់សម្លក់ទៅកាន់អ្នកម្ខាងទៀត តែនាយក៏នោតែមិនព្រមលែងគេដដែល។
« ឯងប្រាប់យើងថា ឯងធ្លាប់ហៅយើងថាប្តី អញ្ចឹងឯងមិនប្រពន្ធយើង? គ្រាន់តែធ្វើពិននឹងមានអីខុស? អាក្មេងឆ្កួត! » នាយកំលោះញញឹមចុងមាត់ មុខក៏កាន់តែអោនជិតនឹងមុខរបស់បាខូត មិនដឹងយ៉ាងម៉េចទេ មុខជិតៗគ្នាបែបនេះនាយចង់តែថើបក្រញិចបាខូត គ្រាន់តែមិនដឹងថាចង់ថើបគេក្នុងន័យអ្វី។

ក្រឺងៗ

ខ្វះតែបន្តិចទៀតមាត់ពួកគេបានប៉ះគ្នាទៅហើយ តែសម្លេងកណ្តឹងដាស់អារម្មណ៍ពួកគេទាំងពីរឡើង នាំមអោយបាខូតសើចឡើងច្រានទ្រូងនាយចេញយ៉ាងរហ័ស។

« បងអត់សំណាងទេថ្ងៃនេះ! » បាខូតសើចឌឺដងនឹងជេហ្វបន្តិចមុននឹងរត់ទៅបន្ទប់ទឹកបាត់ នាំអោយរាងក្រាស់នៅខ្នាញ់នឹងខឹងមិនស្ទើ មនុស្សចូលចិត្តឌឺបែបនេះមិនដឹងធ្វើអីសមទេ។
« ក្មេងអីឡប់ៗបែបនេះ? ហើយឯងចូលមករកក្បាលឯងអីទៀតហើយ ហ្វឺស??? »

To be continued...

បងហ្វឺសថា: ស្នេហាគេយើងចាំតែខុស😔

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now