ភាគ១០.

498 31 1
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ១០.

ថ្ងៃថ្មី ថ្ងៃនេះគ្រាន់តែគិតពីរឿងយប់មិញក៏ភ័យជំនួសនាយជេហ្វដែរ យប់មិញមិនដឹងជាគិតអីទេ មកលេងជាមួយប្អូនប្រុសខ្លួនឯងបែបនេះ ប៉ះចំបាខូតជាកំពូលមនុស្សទៀត មិនដឹងជាមានរឿងអីខ្លះទេ។

« ឈឺណាស់ វើយយយយ » សម្លេងស្រែកសឹងតែបែកបន្ទប់ក៏់ឡើងដូចការនឹកស្មានមែន! រាងតូចស្រែកដល់ថ្នាក់នាយកំលោះខាងនោះដែលកំពុងអោបគេជាប់ ធ្លាក់ពីលើគេគ្រែមិនចេះស្រាល។
« អូនសម្លាញ់-
« បិទមាត់! កុំនិយាយអីអោយសោះ! » មិនអោយរាងក្រាស់បន្លឺបានសូម្បីមួយពាក្យ បាខូតក៏ខាំមាត់បិទភ្នែកព្យាយាមធ្វើអោយស្ងប់អារម្មណ៍ចង្អុលអោយជេហ្វ បិទមាត់ បើមិនអញ្ចឹងទេគេដុតផ្ទះមិនខាន។
« បាខូត...យើងសុំទោស! »
« ប្រាប់ថាកុំអោយនិយាយមិនចេះស្តាប់ភាសាមនុស្សទេហេស? » បាខូតស្រែកជាថ្មី នាំអោយនាយជេហ្វភ្ញាក់មិនស្ទើ...នាយពិតជាមានអារម្មណ៍ថាខ្លាចបាខូតពិតមែន ក្មេងម្នាក់នេះខឹងគួរអោយខ្លាចណាស់។
« ស្ងប់អារម្មណ៍បន្តិចបានទេ? សុំបកស្រាយបន្តិចណា » រាងក្រាស់ព្យាយាមនិយាយពាក្យស្រាលៗ ចូលមកក្រសោបដៃរបស់បាខូតតិចៗថ្នមៗ បាខូតមិននិយាយអ្វីក្រៅពីសម្លឹងមុខនាយ មិនលេងសើចទេគេខឹងដល់ថ្នាក់ស្រក់ទឹកភ្នែកណា។
« អត់មានយំទេ! យើងមិនចង់ឃើញឯងយំ! » ពាក្យសម្តីមួយប្រយោគនាំអោយបាខូតទប់ទឹកភ្នែកជាប់បាន អោយរាងក្រាស់ចូលមកជិតគេដោយស្រួលបួល ក៊ដៃតូចច្រលឹងទាញភួយមកគ្របដណ្តប់ដល់ត្រឹមក ដកដៃចេញពីរាងក្រាស់ មកដាក់ក្នុងភួយ បន្សល់ត្រឹមមុខសម្លឹងនាយខាងនោះតែប៉ុណ្ណោះ។
« យើងនឹងប្រាប់ប៉ា! »
« ប្រាប់ប៉ាធ្វើអី? ពួកយើងអាចត្រឹមជា one night stand ចាត់ទុកថាសប្បាយមួយយប់បានហើយ ចាំបាច់ប្រាប់ប៉ានាំតែមានរឿងធ្វើអី? ខ្ញុំមិនចង់នាំទុក្ខដល់នរណាទេ » ស្តាប់ពាក្យរបស់គេនិយាយ កាន់តែធ្វើអោយជេហ្វ ស្តាយក្រោយ...នាយមិនគួរធ្វើបាបបាខូតបែបនេះទេ។
« ស្តាប់ណា! យើងលែងធ្វើជា one night stand ជាមួយនរណាទៀតហើយ! យើងនឹងប្រាប់ប៉ា! បើគាត់ប្រឆាំង ចាំគិតបន្តទៀត ហើយកុំគិតថាយើងនឹងដោះលែងឯងអោយទៅណាចោលយើងអោយសោះ! ឯងនឹងនៅជាមួយយើងរហូត! » ជេហ្វក្រសោបថ្ពាល់បាខូតស្រាលៗ ហើយក៏និយាយយ៉ាងប្រាកដប្រជា ទោះជាស្តាប់ទៅមិនដឹងថានាយចង់មានទំនាក់ទំនងយ៉ាងណាច្បាស់លាស់ក៏អាចដឹងថានាយនឹងការពារបាខូតមិនថាមានរឿងអ្វីក៏ដោយ មិនថានាយស្អប់ឬស្រលាញ់ ក្មេងម្នាក់នេះនឹងនៅក្នុងក្រសែភ្នែកនាយជានិច្ច។
« បែបនេះខ្ញុំត្រូវបែកគ្នាជាមួយមិត្តប្រុសរបស់ខ្ញុំឬ? »
« ឯងមានមិត្តប្រុសផង??? »

To be continued...

ថូវហៃ គេមានប្រុសក្មេង ពូឯងចង់ម៉េច?😡

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now