ភាគ ១៧.

330 29 2
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ១៧.

///

១ ខែក្រោយមកជេហ្វក៏បានជាសះស្បើយ, រាងកាយមាំមួនដូចធម្មតា ហើយស្អែកជាថ្ងៃឈប់សម្រាកដូច្នេះ យប់ជ្រៅម៉ោង ១-២ បែបនេះនាយមិនទាន់ចូលដំណេកឡើយ។

« បងទៅយកខ្នើយពីបន្ទប់បងមកសិន! » កាយសង្ហានិយាយទៅកាន់រាងតូចដែលអោបនាយជាប់, មើលតែរឹកពារនោះក៏ដឹងថាហត់មិនស្ទើ មិនដឹងជាមានរឿងអីទេទើបបាខូតកម្រើកមិនចង់រួច អាការៈរកតែសន្លប់ ភ្នែកបើកមិនចង់រួចផង។
« ឈ្លើយពេកអញ្ចឹងហើយ! » ជេហ្វសើចឡើងស្រាលៗ សម្លឹងទៅរឹកពារគួរអោយខ្នាញ់របស់បាខូត បាខូតដូចមិនបានធ្វើអីអោយនាយខ្នាញ់ឡើយ គេសឹងតែសន្លប់ទៅហើយកម្រើកមិនទាំងរួចផង, នាយកំលោះងើបខ្លួនចេញពីបន្ទប់របស់បាខូតបម្រុងទៅបន្ទប់របស់នាយដែលនៅជាប់នេះ គឺទៅយកខ្នើយមកគេងជាមួយនឹងបាខូតនឹងណា បន្ទប់ក្មេងម្នាក់នេះសុទ្ធតែតុកាត្តា នាយមិនចេះកើយទេ។
« អួយ ប៉ា! » ចេញមកដល់ក្រៅ ទាញទ្វារបន្ទប់របស់បាខូតបិទរួចរាល់ នាយក៏មកជួបនឹងឪពុករបស់នាយ...លោកជេហ្វ្រីដែលទើបតែចុះពីខាងលើមកដូចគ្នានោះ ក៏សម្លឹងទៅរាងក្រាស់ដោយភាពងឿងឆ្ងល់។
« ឯងធ្វើអីនៅបន្ទប់ប្អូន? ម៉េចក៏ទើបតែចេញមកម៉ោងស្មាលនេះ? » សំណួរនេះប្រល័យនាយមិនស្ទើទេ មកសួរត្រង់ៗបែបនេះអោយនាយឆ្លើយដោយរបៀបណាទៅ។
« អឺ...ខ្ញុំ- អាក្មេងចង្រៃនោះ អើយយ បន្ទប់ទឹករបស់ខ្ញុំខូច ហើយខ្ញុំខ្ចិលដើរចុះក្រោម! យប់ជ្រៅហើយប៉ាទៅសម្រាន្តវិញបាន » ស្រដីតែពិននេះ នាយក៏គេចខ្លួនចូលទៅបន្ទប់នាយបាត់ បើនៅទៀតលោកជេហ្រ្វីប្រាកដជាជីកឫសគល់សួរមិនចេះចប់មិនខាន។
...

ព្រឹកថ្ងៃថ្មី
ថ្ងៃថ្មីនេះ អ្វីពិតជាមិនដូចការព្រាងទុកពិតមែន, អ្នកខ្លះនោះបើកភ្នែកងើបមកក៏ត្រូវលួងក្មេងបាត់ហើយ។

« បងកុហកខ្ញុំ! បងជាមនុស្សបោកប្រាស់ ខ្ញុំស្អប់បងណាស់! និយាយហើយមិនធ្វើទេ ហឹស! ថាមកដេកជាមួយខ្ញុំតែទៅសម្ងំខលជាមួយស្រីស្នេហ៍នៅបន្ទប់ខ្លួនឯងវិញ ហឺយយ លែងជឿចិត្តមនុស្សប្រុសហើយ! » រាងតូចច្រលឹង ដើរទៅមកពេញបន្ទប់ ទន្រ្ទាំជើងដោយភាពមិនសុខចិត្ត ខឹងដែលជេហ្វមិនត្រឡប់មកគេងជាមួយគេយប់មិញនេះ។
« ឈប់ប្រតិដ្ឋរឿងបានទេ? ខលជាមួយស្រីអីទៀតហើយ? បងបានប្រាប់ហើយថាប៉ាដឹង! អូខេ ចាប់ពីថ្ងៃនេះតទៅបងនឹងគេងជាមួយអូនរាល់យប់ណា! ខូតឌីហា បងសុំទោស! » នាយសង្ហាចូលខ្លួនទៅអោបបាខូតជាប់ មិនទុកអោយក្មេងម្នាក់នេះខឹងបានយូរទេ។
« បង? អូន? នេះជេហ្វកូនត្រូវជាមួយប្អូនហើយហ៎? »
« ប៉ា... »

To be continued...

លើសពីត្រូវទៀតហ៎ប៉ា😔

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now