ភាគ ២៦.

227 23 2
                                    

#បងប្រុសចុង_StepBrother
ជេហ្វ ជេហ្វ្រី | បាខូតឌី ជេហ្រ្វី
#ភាគ២៦.

តុកៗ

« ចូលមកម៉ែដោះ! » ឮសម្លេងគោះទ្វារភ្លាម រាងក្រាស់ក៏ស្រែកអនុញ្ញាតដោយភ្នែកមិនដកពីកុំព្យូទ័រ ហើយក៏មិនហ៊ានកម្រើកខ្លួនខ្លាំងព្រោះមានកាយតូចកំពុងគេងលង់លក់កើយភ្លៅរបស់គេ។
« កុំមាត់ឮពេ- » និយាយមិនទាន់ចប់សេចក្តីនាយកំលោះក៏ផ្តាច់សម្តីព្រោះតែអ្នកដែលចូលមកមិនមែនជាម៉ែដោះ តែជាវត្តមានរបស់អេដាទៅវិញ។
« ម៉ែដោះអោយខ្ញុំយកដោះគោដែលបងចង់បានមក! »
« ដាក់លើតុហើយចេញទៅវិញទៅ » រាងក្រាស់ងាកសម្លឹងមកកុំព្យូទ័រវិញ ឆ្លើយតបទៅកាន់អេដាដោយមិនខ្ចីសម្លឹងមុខនាង! នាយមិនហ៊ាននិយាយខ្លាំងៗទេព្រោះបាខូតកំពុងតែគេងក្បែរនាយ។
« បងជេហ្វ! អឹម » ហៅឈ្មោះរបស់នាយកំលោះរួច នាយក៏ងាកមកដោយភាពធុញទ្រាន់ តែនាងក៏ថ្លើមធំចាប់ក្រសោបមុខរបស់នាយមក អោនទៅថើបមាត់ជេហ្វដោយតក់ក្រហល់! នាយមិនហ៊ានកម្រើកឡើយព្រោះបាខូតហត់នឿយពេលចេញពីរៀន នាយមិនចង់អោយបាខូតភ្ញាក់ឡើយ។
« នាងឆ្កួតមែនទេ! » យ៉ាងណាក៏នាយកំលោះរុញនាងចេញបាន, ដោយសារតែរុញនាងខ្លាំងនោះទើបបាខូតភ្ញាក់! នាយក៏រហ័សអោនទៅថើបថ្ងាសបាខូតនិងអង្អែលក្បាលគេស្រាលៗបន្លប់អោយគេគេងវិញ។
« ខ្ញុំនឹងឈ្នះអាក្មេងម្នាក់នេះ! » អេដាស្រដីឡើងតិចៗដោយស្នាមញញឹមចុងមាត់ មុននឹងបើកទ្វារចេញទៅ ទុកអោយជេហ្វនៅខឹងចិត្តមិនស្ទើ នាងកាន់តែធ្វើអោយជេហ្វស្អប់នាងហើយ!
« បងជេហ្វ...បងធ្វើការរួចឬនៅ? » បាខូតក៏ដឹងខ្លួនទាល់តែបាន, គេងើបមកនិយាយជាមួយជេហ្វដោយមិនទាន់អស់ងងុយ រាងសង្ហាក៏ងើបលើកបីបាខូតទៅកាន់គ្រែ ដាក់បាខូតគេងអោយស្រួល។
« បងបង្ហើយបន្តិចទៀត បងនឹងមកគេងជាមួយខូតឌីណា! អូនគេងមុនចុះ » នាយសង្ហាដាក់បាខូតគេងស្រួលបួលរួច នាយក៏អោនថើបមាត់កាយតូចបន្តិច មុននឹងងើបមកបន្តការងារដោយ ខួរក្បាលនៅតែមិនអស់ចិត្តនឹងសម្តីរបស់អេដា...នាយមិនខ្លាចមានរឿងអ្វីមកលើនាយទេ តែនាយខ្លាចថាស្រីម្នាក់នោះនឹងប៉ះពាល់ខូតឌី!
...

« អេដា! ក្មួយទៅបន្ទប់របស់ជេហ្វធ្វើអី? » រាងចំណាស់សួរឡើងបន្ទាប់ពីឃើញថាអេដាចេញពីបន្ទប់ជេហ្វដោយស្នាមញញឹមចម្លែក ហើយគាត់ក៏បានចាប់អារម្មណ៍ថានៅជាមួយស្រីម្នាក់នេះយូរទៅ ទឹកមុខរបស់នាងមិនមែនស្លូតត្រង់ដូចពេលឃើញនៅសពលោកតាទេ...
« ខ្ញុំ-ខ្ញុំយកដោះគោដែលម៉ែដោះទុកអោយបងជេហ្វ-
« ម៉ែដោះទៅផ្ទះរបស់គាត់តាំងពីព្រឹកមិញម្ល៉េះ! » លោកជេហ្រ្វីប្តូរទឹកមុខស្រទន់ៗទៅជានឹងថ្កល់វិញ ចាន់សង្ស័យកាន់តែខ្លាំងលើអេដា គាត់មិនចង់គិតអាក្រក់លើក្មួយទេតែនាងពិតជាគួរអោយសង្ស័យពិតមែន គាត់គិតពីកូនប្រុសរបស់គាត់ណាស់ សង្ឃឹមថានាងនឹងមិនដូចការគិតរបស់គាត់ទៅចុះ។
« ខ្ញុំគ្រាន់តែចង់យកទឹកដោះគោអោយបងជេហ្វនិងខូតឌី តែបើខ្ញុំមិនប្រើឈ្មោះម៉ែដោះ គាត់ប្រាកដជាមិនព្រមទទួលទេ...ខ្ញុំគ្រាន់តែចង់បង្កើនភាពស្និទ្ធស្នាលជាមួយបងប្អូនខ្លះ លោកពូ! »
« សង្ឃឹមថាដូចពាក្យរបស់ក្មួយទៅចុះ! ពូត្រូវទៅវិញហើយ ជួយមើលថែគ្នាផងណា » ឮបែបនេះអេដាក៏ងក់ក្បាល លោកជេហ្រ្វីក៏ចេញទៅ គាត់មិនសូវជានៅផ្ទះ គាត់ត្រូវឡើងចុះទៅប្រទេសក្រៅញឹកញាប់ដូច្នេះគ្មានអ្នកណាបានដឹងថាអេដាធ្វើអីខ្លះទេក្នុងផ្ទះនេះ។
« មកវិញមិនដឹងកូនប្រុសពៅរបស់លោកពូនៅរស់ឬអត់ផង ឆឹស! »

To be continued...

មីអូនមកនេះសុំទះ បីកំផ្លៀងមើល😊

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now