ភាគ ៥.

481 37 3
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ភាគ៥.

ព្រឹកថ្ងៃថ្មី លើកនេះកំប្លែកគួរសមដោយសារតែម្ចាស់ផ្ទះខាងនេះ ធ្លាប់តែបានគេងលើគ្រែយ៉ាងសោយសុខ តែមកត្រូវគេងលើសាឡុងវិញដោយសារតែចាញ់ដៃប្អូនប្រុសមិនជាប់សាច់ឈាមខាងនោះ ត្រូវផ្តល់គ្រែធំមួយដ៏កក់ក្តៅអោយទៅបាខូតគេងវិញ អ្នកណាអោយនាយសង់ផ្ទះធ្វើតែមួយបន្ទប់ធ្វើអី? មិនមែនទេគឺនាយចង់ធ្វើជាកម្មសិទ្ធនាយតែម្នាក់មិនចង់អោយនរណាមក តែចុងក្រោយក៏យកបាខូតមកដដែល តែថាពីមុនមកនាយធ្លាប់យកអ្នកណាមកខ្លះ មានតែនាយទេដែលដឹង។

« ហេឡូ! ងើបភ្លាមមមម ខ្ញុំឃ្លាននន » មិនអោយនាយគេងស្រួលហើយ នៅមករំខានទាំងព្រឹកទៀត! ជេហ្វបើកភ្នែកសម្លក់ទៅកាន់កាយតូចដែលឈរក្តាប់មាត់យ៉ាងគួរអោយខ្នាញ់នោះ! បើមិនមែនជាប្អូនច្បាស់ណាស់ថាក្លាយជារបសគេយូរហើយ។
« នៅលើតុនួក គេយកមកអោយតាំងពីម៉ោង ៧ ហើយអ្នកប្រុសឯងងើបម៉ោង ១០ ហើយនៅរំខានយើងទៀត! » ជេហ្វនិយាយទាំងនៅងងុយនៅឡើយ ភ្នែកនាយមិនខ្ចីបើក នាយមិនទាំងដឹងថាបាខូតឈរនៅទិសណាផង។
« បងជេហ្វខ្ញុំឈាមដៃ! »
« ហាស? កន្លែងណា? » បានឮបាខូតនិយាយមុននេះ ជេហ្វក៏ងើបឆ្ងក់ដូចត្រូវបានគេជះទឹកកណ្តាលមុខអញ្ចឹង, នាយងាករកមើលបាខូតពេញនឹង ទើបចាប់អារម្មណ៍ថាបាខូតគេឈរក្បែរដៃនាយសោះ។
« ឆឹស! ងើបមកញុាំបាយមកអាបងឆ្កួត » រាងតូចសម្លក់គេបន្តិចមុននឹងដើរទៅផ្ទះបាយមុន ទុកអោយជេហ្វនៅក្តៅក្រហាយចិត្តមិនតិចដែលអោយក្មេងម្នាក់នេះបោកបានជាច្រើនលើកច្រើនសារ មិនដឹងថាមកពីទម្លាប់បារម្ភរបស់នាយ ឬក៏មកពីបាខូតក្បាលខូចទេ។

តុកៗ

រាងក្រាស់រៀបនឹងដើរទៅតាមបាខូតទៅហើយ ប៉ុន្តែសម្លេងគោះទ្វារក៏បន្លឺឡើងនាំអោយនាយត្រូវជ្រឹមចិញ្ចើមដើរទៅ ទាំងមានមន្ទិលព្រោះគ្មានអ្នកណាស្គាល់ទីនេះច្រើនទេ។

« បងជេហ្វ! »
« អេដា? នាងមកធ្វើអី? » រាងក្រាស់បង្ហាញទឹកមុខមិនពេញចិត្តខុសពីស្រីស្រស់ដែលមានទឹកមុខញញឹមពព្រាយហាក់បានសប្បាយណាស់ដែលបានជួបនាយ។
« ឈប់ៗ ចូលមិនបានទេ មានមនុស្សនៅក្នុង! មកនេះ! » អេដារកចូលមកខាងក្នុង តែជេហ្វក៏ទាញនាងទៅមុខផ្ទះបន្តិច ដើម្បីនិយាយអោយដាច់ស្រេចមិនចង់នៅរញ៉េរញ៉ៃឡើយ។
« នាងមកធ្វើអី? »
« ខ្ញុំនឹកបង! បងមិននឹកខ្ញុំទេហេស? បងក៏ដឹងថាខ្ញុំស្រលាញ់បង! » ប្រយោគរបស់នាងនាំអោយនាយកំលោះដកដង្ហើមធំ នាយគួរពន្យល់បែបណាទើបនាងយល់ទៅ?
« ស្តាប់ណា! ខ្ញុំមិនចាប់អារម្មណ៍មនុស្សស្រីទេ! » មួយប្រយោគនេះប្រៀបដូចជាចាក់អេដាចំកណ្តាលដើមទ្រូងតែម្តង តែនាងនៅតែមិនអស់ចិត្តសូម្បីបន្តិច នាយនិយាយនេះមានន័យយ៉ាងម៉េចទៅ?
« បើបងមិនចាប់អារម្មណ៍មនុស្សស្រី បងដេកជាមួយខ្ញុំធ្វើអី? »
« សម័យនេះណា ដេកជាមួយស្រីក៏មិនប្រាកដថាស្រលាញ់ស្រីដែរ! ខ្ញុំគ្រាន់តែចង់សប្បាយមួយពេល one night stand ជាមួយនាងដូចដែលនាងដេកលេងជាមួយប្រុសដទៃអញ្ចឹង! ដូច្នេះបើនាងហ៊ានតែមកទីនេះម្តងទៀត កាំភ្លើងពីរដើមនោះបាញ់បំផ្ទុះឡាននាង ខ្ញុំមិនទទួលខុសត្រូវទេ! » ជេហ្វនិយាយឡើងដោយចង្អុលទៅកាំភ្លើងធំពីរដើមនៅលើដងខ្ពស់មួយ ប្រៀបដូចជាអាវុធការពារមិនអោយនរណាចូលមកបាន នៅច្រកចូលនោះ។
« ដោយសារតែក្មេងម្នាក់នោះទើបបងបែបនេះហេស? ចាំណាបើខ្ញុំមិនបានបង គ្មានអ្នកណាបានជាដាច់ខាត! » អេដាចង្អុលទៅកាយតូចច្រលឹងដែលឈរធ្មឹងនៅខាងក្រោយឯណោះហើយ នាងក៏ដើរចេញទៅតែម្តង តែវត្តមានរបស់បាខូតនៅពេលនេះនាំអោយជេហ្វភ័យព្រួយជាងសម្តីរបស់អេដាទៅទៀត  គេមិនអាចអោយបាខូតដឹងថាគេដេកជាមួយនរណាម្នាក់ទេ។
« បាខូតស្តាប់បង! »

To be continued....

ស្តាប់ច្រលំមែន? សុទ្ធតែបង😭😭

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now