ភាគ៣៩: ហេតុអីចូលមកក្នុងជីវិតយើង? ហើយក៏ចាកចេញទាំងបែបនេះ?

1.6K 171 0
                                    


ពេញមួយថ្ងៃត្រង់ អ្នកស្រីគីមបាននាំកូនៗ ទិញរបស់របបប្រើប្រាស់ជាច្រើន ថែមទាំងបានផ្ទេរឈ្មោះថេយ៉ុងចូលក្នុងបញ្ជីគ្រួសារឡើងវិញនិងប្តូរសាលា សាជាថ្មីអោយគេផងដែល ទម្រាំតែរួចរាល់វារាងល្ងាចទៅហើយ។

ល្ងាចបន្ទិច ថេយ៉ុងក៏ទៅផ្ទះលោកចនដើម្បីយក សម្លៀកបំពាក់ដែលយកទៅនៅទីនោះត្រឡប់មកវិញ ព្រោះពេលនេះគេ ឈប់នៅផ្ទះនោះទៀតហើយ ។

« កូនគិតច្បាស់ហើយមែនទេ? » អ្នកស្រីចន ដកដង្ហើមធំ អស់សមត្ថភាពនិងឃាត់គេអោយនៅ

« ខ្ញុំគិតច្បាស់ហើយអ៊ំស្រី »

« ហៅម៉ាក់ដូចមុនទៅណា៎ »
« បាទម៉ា...ម៉ាក់ ខ្ញុំទៅរៀបចំឥវ៉ាន់សិន»

« អោយគេរៀបចំអោយទេម៉ាក់ហៅអោយ»
« មិនអីទេ ឥវ៉ាន់ខ្ញុំតែបន្ទិចបន្ទួចប៉ុណ្ណោះ»

« ចាស៎កូន » និយាយគ្នារួចថេយ៉ុង ក៏សម្តៅទៅ បន្ទប់ដែលខ្លួនធ្លាប់គេងកាលពីមុន

« អ្ហឹម...! » ចូលមកដល់ក្នុងបន្ទប់ ថេយ៉ុងក៏សម្លឹងមើលគ្រែដែលធ្លាប់តែគេង ចិត្តក៏នឹកដល់ អ្នកដែលតែងតែលួចចូលបន្ទប់ខ្លួន មកគេងអោបខ្លួនរាល់យប់។

[ Skip ]

« ដើរយឺតៗទៅយើងទប់មិនឈ្នះទេអាហ្គុក » ហូស៊ុកបាននាំជុងហ្គុកត្រឡប់មកផ្ទះវិញ បន្ទាប់ពីផឹកស្រាតាំងពីព្រឹកទល់ល្ងាច ចំណែកឯបងធំយ៉ុនហ្គីវិញសែនល្អ ផឹកហើយរត់ទៅបាត់ទុកអោយខ្លួនគ្រាអាកូនពូជជូនមកផ្ទះ ចង់ដាច់ខ្យល់-,-

« អ្ហឹក..! »
« ហុីយចង់អាយះស្មា » នាយក្រាស់ទម្លាក់ខ្លួន ជុងហ្គុក អោយគេងលើសាឡុង ខ្លួនក៏អង្គុយចុះដកដង្ហើមមួយខ្យល់ធំ

« អៅ ហូស៊ុកនេះជុងហ្គុកកើតអី » អ្នកស្រីចនដើរមកក៏ប្រទះឃើញពួកគេទាំងពី ទើបសួរភ្លាម

« ជុងហ្គុកស្រវឹងនិងណ៎ាអ៊ំស្រី »

« ស្លាប់ហើយផឹកម្លឹងកូនៗ » អ្នកជាម្តាយដើរមកជិតកូន លើកដៃខ្ទប់ច្រមុះព្រោះឆួលក្លិនស្រា មិនដឹងផឹកស្រាឬងូតស្រាអោយប្រាក

« ក្មួយជួយគ្រាគេទៅបន្ទប់បន្ទិចមកណ៎ា »

« បាទ!! » ហូស៊ុកក៏ជួយគ្រាម្តងទៀត

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now