ភាគ២១:អាប្រុសចិត្តខ្មៅ

2K 195 2
                                    



ជេអ៊ុនដើរមកបើកប្រអប់ទូរមុខផ្ទះ តាំងពីមកពីសេអ៊ូលរវល់និងការងារទើបមិនដឹងអ្នកណាផ្ញើរសំបុត្រអីមកខ្លះឡើងណែនទូរហើយ។
" សំបុត្រអីច្រើនម្ល៉េះ? " នាយជ្រួញចញ្ចើមចូលគ្នាប្រមូលសំបុត្រចូលមកក្នុងផ្ទះ

" ថេយ៉ុងឯងជាអ្នកសរសេរវាមែនទេ?" ជេអ៊ុនសួរថេវ៉ុនដែលកំពុងអង្គុយមើល ទូរទស្សន៍លើសាឡុងនាយបើកមើលក្នុងសំបុត្រវាជាអក្សរសរសេរដោយដៃហើយអក្សរនាយចាំច្បាស់ថាជាអក្សរថេយ៉ុងសសេរទើបសួរបែបនិង។

" អត់ទេ" ថេវ៉ុនក្រវីក្បាលបញ្ជាក់
" ចុះអ្នកណាមកលេងអីឆ្កួតឡប់បែបនេះ អត់ប្រយោជន៍" ជេអ៊ុនបើកគ្រប់សំបុត្រមើលសុទ្ធសឹងតែជាអាស្រ័យដ្ឋានលេខទូរស័ព្ទដដែលៗនៅមានដាក់ថាឈ្មោះថេយ៉ុងទៀត នាយគិតថាជាពួកជនបោកប្រាស់ដែលអោយទៅតាមអាស្រ័យដ្ឋាននិងរួចក៏ចាប់ជម្រិត ទើបមិនខ្វល់ប្រមូលយកទៅបោះចោលក្នុងធុងសំរាមអស់....!!

" បងទៅមើលចម្ការឯងនៅផ្ទះម្នាក់ឯងបានទេ? " ជេអ៊ុនដើរមកសួរថេវ៉ុន

" ទៅដែលមក!!" ថេវ៉ុន
" មេឃក្តៅទៅធ្វើអីបងទៅតែមួយភ្លែតទេ"
" ណាៗទៅដែលមក នៅតែផ្ទះអផ្សុកសឹងស្លាប់ហើយ" ថេវ៉ុន
" ក៏បានដែលទៅពាក់អាវដៃវែងសិនមក"
" ហិហិ" ថេវ៉ុនសើចស្រស់រត់សម្តៅទៅបន្ទប់ដើម្បីពាក់អាវក្រៅ...

[Skip]

" អគ្គនាយកនេះជា ទិន្នន័យប្រាក់ចំណូលត្រីមាសទីមួយដែលក្រុមហ៊ុនទទួលបាន" យូរីដាក់ឯកសារលើតុ
" អ្ហឹម" ជុងហ្គុកក្រហមបន្ទិទើបទាញឯកសារមកមើល
" លោកអគ្គនាយកត្រូវការហ្វេទេ? " យូរីដើរមកច្របាច់ស្មាយកចិត្តនាយ

" ស្អែកនាងមិនបាច់មកធ្វើការទេ..!" ជុងហ្គុក
" ហេតុអី? ក្រុមហ៊ុនឈប់សម្រាកមែនទេ?? " យូរី
" ខ្ញុំបណ្តេញនាងចេញ"
" លោកអគ្គនាយក" យូរីភ្ញាក់ផ្អើលមិននឹកស្មានលឺពាក្យនេះចេញពីមាត់នាយសោះ

" យល់ថានាងធ្វើការបានល្អរឿងថ្ងៃនោះខ្ញុំមិនសួរដេញដោលទេ" ជុងហ្គុកនិយាយប្រាកដប្រជាដាក់នាង កុំគិតថាខ្លួនល្ងង់ដល់ថ្នាក់មិនដឹងថានាងលួចដាក់ថ្នាំសម្រើបក្នុងកាហ្វេរនៅមានទះថ្ពាល់ថេយ៉ុងទៀត រឿងដាក់ថ្នាំនាយមិនសូវខឹងទេ តែទះថ្ពាល់រាងតូចទៅវិញទេដែលនាយខឹងសំណាងហើយដែលនាយឆែកកាមេរ៉ាមើល។

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now