ភាគ៥៣: អូនក៏ស្រលាញ់បងដែរ

1.6K 144 0
                                    



« សុំងូតដែលមក! ណា៎ៗថេយ៍ណា៎ » សំឡេងរំអុកពីនាយសង្ហាជុងហ្គុកកំពុងទារងូតទឹកជាមួយថេយ៉ុងដូចកូនក្មេង ។

មុននេះមានបំណងផ្សំដំណេកទាំងព្រឹក តែអ្នកណាទៅដឹងគ្រាន់តែចូលដល់ក្នុងបន្ទប់ភ្លានថេយ៉ុងមួលផង ក្តិចផង មិនព្រមអោយប៉ះសោះ ចុងក្រោយអំបិលដដែល។

« មិនអោយងូតទេលែងដៃចេញទៅ » ថេយ៉ុងប្រលេសដៃជុងហ្គុកចេញពីទ្វារបន្ទប់ទឹក

« អត់ទេ សុំងូតដែរ »
« អ'ហួយ នេះមិនមែនកូនក្មេងទេណាជុងហ្គុក » ថេយ៉ុងឈឺក្បាលនិងមនុស្សចាស់ចរិកក្មេងនិងខ្លាំងណាស់

« អូននៅក្មេងតើ » ជុងហ្គុក-,-

« ក្មេងស្អីអាកញ្ចាស់ » ថេយ៉ុងទាញទ្វាបិទផាំង
« ចាំមើលចេញពីបន្ទប់ទឹកវិញហ៎ា »

« និយាយអី? » ថេយ៉ុងស្រែកពីខាងក្នុង
« អត់មានអីទេ អូនសម្លាញ់ងូតទឹកអោយត្រជាក់ចិត្តទៅ »

ចំណាយពេលអស់ជាងកន្លះម៉ោងថេយ៉ុងក៏ងូតទឹករួចរាល់ដោយ រាងតូចចេញពីបន្ទប់ទឹកវិញជាមួយឆុត អាវដៃវៃពណ៍ទឹកសមុទ្រស្រាល ខោខ្លីលើ ជង្គង់បន្ទិច ស្លៀកពាក់សាមញ្ញតែក៏អាចទាក់ទាញចិត្តអ្នក អង្គុយលេបទឹកមាត់នោះក្អឹកៗបានដែរ។

« ប៊េប៊ីមកនេះ! » លឺជុងហ្គុកហៅបែបនេះ ថេយ៉ុងក៏ដើរទៅក្បែរតុដែលមានម្ហូបជាច្រើនក្នុងចានសុទ្ធតែជាគ្រឿងសមុទ្រ ថែមទាំងមានស៊ុបសារ៉ាយសមុទ្រផងដែរប៉ូវសំណព្វចិត្តនោះអីហិហិ។

« ច្រើនម្ល៉េះ ធ្វើខ្លួនឯងមែនទេ? »
« កម្មង់គេតើ នៅក្តៅៗទេញុំាទៅ »

« ស្មានតែធ្វើខ្លួនឯង! »
« ចង់ញុំាស្នាដៃប្តីធ្វើហ៎ »

« អត់ចង់អីតិច » ថេយ៉ុងពេបមាត់អង្គុយលើតុ
« អង្គុយត្រង់នេះមកកក់ក្តៅជាង » ជុងហ្គុកទះភ្លៅខ្លួនឯង បង្ហាញអោយរាងតូចមកអង្គុយ

« ខ្ចិល! » ថេយ៉ុងតបមួយម៉ាត់ ទើបចាប់បង្កង់មកបកញុំា

« ថេយ៍ហ៎ »
« ហ្ហើយមនុស្សនេះរឿងច្រើនមែន » រាងតូចដកដង្ហើមធំ ទម្លាក់ខ្លួនអង្គុយលើភ្លៅជុងហ្គុក បើមិនស្របតាមទេរំអុក មិនអោយញុំាឥលូវហើយ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now