Ep:6ថេវ៉ុនឬថេយ៉ុងក៏ចរិកអាក្រក់របស់ឯងនៅតែដដែល»

2.8K 255 0
                                    

Episode:06

" ខ្ញុំប្រហែលជាត្រូវអញ្ជើញព្រះឥន្ទមក ជួយនិយាយជាមួយគាត់ហើយ ទើបគាត់ ជឿតាមមើល " ថេយ៉ុងអង្គុយផ្អែកខ្នងនិង ក្បាលគ្រែរអ៊ូម្នាក់ឯង ខណះពេលភ្នែកសម្លឹងមើលច្រកទ្វា រង់ចាំលោកគីមនិងភរិយា មិនដឹងថាគាត់ទៅណាបន្ទាប់ពីប្រកែកគ្នាហើយ

" ហើយតើបងអ៊ុននៅឯណា! ហ្ហឹកៗខ្ញុំមកនៅមន្ទីពេទ្យនេះបានយ៉ាងមិច? ហ៊ឺៗ ឃ្លានណាស់ " ថេយ៉ុងលើកដៃអង្អែលពោះ និយាយម្នាក់ឯងដូចមនុស្សឆ្កួត >< បើគេក្រោកពីគ្រែរួចប្រាកដជារត់ចេញទៅបាត់ហើយ

@បន្ទប់ពិគ្រោះអ្នកជំងឺ

លោកគីមនិងភរិយាយនាំគ្នាមកនិយាយរឿង ថេយ៍ដែលមិនចាំពួកគាត់ថែមទាំងនិយាយ ឈ្មោះថេយ៉ុងទៀត

" ថ្ងៃនោះខ្ញុំបានពិនិត្យរាងកាយនិងពិន្យិតមើលក្បាលគឺប៉ះទង្គិចមែនតែមិនខ្លាំងដល់ថ្នាក់បាត់ការចងចាំនោះទេ" ដុកទ័រផាក

" តែគេនិយាយថាមិនស្គាល់បង ថែមទាំង និយាយឈ្មោះថេយ៉ុងទៀត បងមិនស្គាល់ថេយ៉ុងឈ្មោះរបស់អ្នកណាផង" អ្នកស្រីគីមនិយាយដល់ឈ្មោះថេយ៉ុងគាត់ក៏ងាកមើល មុខស្វាមី

" ឬក៏គេជាថេហ្វាប៉ុន្តែវាមិនអាចទៅរួច ទេ!! ថេហ្វាបានបាត់ខ្លួនយូឆ្នាំហើយ បើជាថេហ្វាមែនតើថេវ៉ុនដែលរស់នៅជាមួយយើងគេបាត់ទៅណា??" លោកគីម

"មិនអាចទេណាមួយគេនិយាយពីថេយ៉ុងមិនមែនថេហ្វាឯណា" អ្នកស្រីគីម

"បើតាមខ្ញុំគិតថេវ៉ុនមិនចាំបងថែមទាំង និយាយមិនចំឈ្មោះខ្លួនឯង ពីព្រោះគេ អាចនិងតក់ស្លុតរឿងហេតុការណ៍នោះទើប ធ្វើអោយគេភាំង ភ្លេចឈ្មោះនិងមិនអាចចាំអីបាន រឿងឈ្មោះដែលគេនិយាយ អាចមកពីគេស្រពិចស្រពុលទើបនិយាយចេញមកបែបនេះ នេះគ្រាន់តែជាការ សន្និដ្ឋាន ខ្ញុំទេ" លោកផាក

"ប្រហែលជាអុីចឹងហើយ" លោកគីមចាប់ដៃប្រពន្ធមកកាន់

" ទោះថេយ៉ុង ឬថេរ៉ុនគេក៏នៅតែជាកូនរបស់យើងដដែល បងនិងជួលមនុស្ស តាមរកអ្នកដែលមានមុខដូចកូនយើងម្តង ទៀតហើយយកគេមកពិនិត្យ DNA លោកគីម

" ហឹមមមឈ្មោះថេយ៉ុងឬក៏ជាថេវ៉ុនក៏នូវ តែជាកូនយើងដដែល" អ្នកស្រីគីមយល់ស្របនិងគំនិតស្វារមី

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now