« បងទៅធ្វើការហើយ..! » បរិភោគអារហាពេលល្ងាចចប់លោកគីមក៏និយាយទៅកាន់ប្រពន្ធ
« ចាស៎បង »
« សឺតៗ អូននៅតែក្រអូបដដែល » លោកគីមថើបថ្ពាល់ប្រពន្ធពីសឺត នៅឆ្លៀតសសើរទៀត ធ្វើអោយថេយ៉ុងអៀនរឹងថ្គាមទៅហើយ
« បងហ៎មិនចេះខ្មាស់កូន» អ្នកស្រីគីម និយាយទាំងអឹមអៀន អ្នកជាប្តីញញឹមបន្ទិចទើបដើរចេញទៅជាមួយមនុស្សជំនិត
« អ្នកស្រីផ្កាដែលកម្មង់មកដល់ហើយចា៎ » ក្រោយលើកគីមចេញផុត អ្នកបម្រើក៏ចូលមកនិយាយ
« ផ្កាអ្វីទៅម៉ាក់? » ថេយ៉ុងងឿងឆ្ងល់ក៏សួរឡើង
« កូនផ្កាម៉ាក់កម្មង់យកមកផ្តាំក្បែរបងផ្ទះកុំអោយដីទំនេរនិងណា៎ មួយវិញទៀតម៉ាក់ខ្ចិលទៅហាងទើបចង់បញ្ជេញញើសចេញមកខ្លះ »
« ចឹងកូនសុំចូលរួមដែរ »
« ប្រាកដហើយ » ចប់សន្ទនារពីរនាក់ម៉ាក់កូនបណ្តើរគ្នាទៅដាំផ្កា
ដាំបានមួយសន្ទុះ អ្នកបម្រើ ក៏ដើរមកនិយាយប្រាប់ថាអ្នកស្រីចន អញ្ជើយមក វិញមិនទាន់ចប់ អ្នកស្រីចនក៏ដើរមកដល់ល្មម។
« ពីរនាក់ម៉ាក់កូននៀកកំពុងធ្វើអីនិង? » អ្នកស្រីចន
« ជម្រាបសួរអ្នកម៉ាក់ » ថេយ៉ុង« ជាថេវ៉ុនឬក៏ជាថេយ៉ុងនៀក? » អ្នកស្រីចន ធ្វើជានិយាយលេងសើចទាំងដឹងច្បាស់ក្នុងចិត្ត
« ជាថេយ៉ុងបាទ »
« ហាសហាម៉ាក់សួរធ្វើពើតា៎ »« ខ្យល់អីបក់មករកយើងដល់ផ្ទះនៀក? » អ្នកស្រីគីមនិយាយរបៀបលេងសើចដាក់មិត្តខ្លួន
« មិនបានមករកឯងទេយើងមករកកូនប្រសារយើងតើ » អ្នកស្រីចនតបវិញមិនអោយចាញ់ចិត្តគ្នា
« ឆឹស »
« ចុះនេះឯណាថេវ៉ុន? » គាត់សួរឡើង ងាកមើលឆ្វេងមើលស្តាំមិនឃើញថេវ៉ុន
« ថេវ៉ុនទៅណាតាំងពីព្រឹកមកម្ល៉េះ » អ្នកស្រីគីម
« ស្តាយណាស់ថាមកបបួល កូនទាំងពីទៅលេងនៅផ្ទះ »
« មកយកកូនយើងទៅផ្ទះឯងរហូតមិនក្រែងចិត្តយើងជាម៉ែទេហ្ហេស? »
YOU ARE READING
🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕
Short Story" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ? ទាំងអស់នេះមាននៅក្នុងរឿង "និស្ស័យស្នេហ៍កូនភ្លោះ"