ភាគ៥៨: អូនធ្វើអោយបងជិតឆ្កួតហើយ

1.5K 132 0
                                    



ក្នុងបន្ទប់មួយ ពោពេញទៅដោយសំឡេងយំខ្សឹកខ្សួលបង្កប់នៅភាពឈឺផ្សារចាក់ក្រអៅដល់បេះដូង ។ អ្នកជាម្តាយយំខ្សោះអស់ពីរខ្លួន ទន់ជង្គង់ស្ទើរដួល លោកគីមប្រញាប់ទ្រប្រពន្ធជាប់។

ម្នាក់ៗឈរយំ សោកស្តាយជីវិតក្មេងប្រុសក្មេងខ្ចីដែរត្រូវបានបាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែក គ្រប់យ៉ាងប្រៀបដូចសុបិន្តអាក្រក់។

« ហ្ហឹកៗជាតិ..ជាតិក្រោយកើតមកជាកូនម៉ាក់ម្តងទៀតណា៎ » អ្នកស្រីគីមយំដង្ហក់មើលកូនប្រុស

« ជាតិក្រោយប៉ាសន្យានិងមើលថែកូនអោយបានល្អ មិនអោយដូចជាតិនេះទេ! » លោកគីមថ្វិតជាមនុស្សរឹងមាំ ជាមេគ្រួសារប៉ុន្តែធាតុពិត ស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយ

« អូនគេងយូរម្ល៉េះ? ឆាប់ឡើងមក! » ជុងហ្គុកអង្រួនកាយសាកសពគេនៅតែមិនជឿថាថេយ៉ុងស្លាប់នោះ ម្សិលមិញនៅញញឹមស្រស់ដាក់គេនៅឡើយសោះ

« បានហើយកូនឈប់ទៅប្អូនទៅបានសុខហើយ » លោកចននិយាយលួងលោមកូន

« អ្ហឹក ហុឹកប៉ា ថេយ៉ុង..! » ជុងហ្គុកយំអ្នកជាឪពុកក៏ទាញកូនមកអោប

« អទោសចា៎ ពួកយើងសុំអនុញ្ញាតនាំសាកសពទៅបន្ទប់ដាក់សាកសព អ្នកទាំងអស់គ្នាអាចទៅមើលបាន » គ្រូពេទ្យស្រីចូលមក មិនមែនដេញប៉ុន្តែនេះជាបន្ទប់សង្រ្គោះបន្ទាន់ត្រូវការ ព្យាបាលអ្នកជំងឺផ្សេងទៀត មិនមែនកន្លែងដាក់សាកសព

« សាកសព? អ្នកណាអោយនាងហៅគេបែបនេះ គេមិនទាន់ស្លាប់ឯណា? » ជុងហ្គុកគំហកតឹងសសៃរកដាក់នាង

« សុំ...សុំទោស ប៉ុន្តែយើងត្រូវការដាក់អ្នកជំងឺបន្ទាប់ »

« ទេខ្ញុំមិនអោយអ្នកណាយកគេចេញនោះទេ គេមិនទាន់ស្លាប់ » ជុងហ្គុកចូលមកអោបសាកសព ណែនដៃមិនអោយនាងរុញគ្រែបានឡើយ

« ជុងហ្គុកឈប់ទៅកូន..! » អ្នកស្រីចនមើលមកកូនដោយក្តីសង្វេកជាខ្លាំង

« ថេយ៉ុងមិនទាន់ស្លាប់គេគ្រាន់តែគេង គេ ងងុយគេង គេគ្រាន់តែគេងៗទេ » នាយហាក់ដូចជាមនុស្សឆ្កួតពោលពាក្យដដែលៗអោបកាយស្លេកស្លាំងនោះជាប់ លោកចនទាញកូនចេញក៏មិនបានក្រាញននៀលជាប់

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now