ភាគ១២:ខ្ញុំរអើមលោកណាស់!

2.6K 234 0
                                    


ឡានស៊េរីទំនើបពីរគ្រឿងបើកកកិតពីក្រោយគ្នាហើយឈប់ចតនៅមុខសណ្ឋានគារលំដាប់ផ្កាយប្រាំដែលជាកន្លែងប្រារព្ធកម្មវិធីខួបកំណើតកូនស្រីប្រធានាធិបតី ។ ភ្ញៀវជាច្រើនផ្ដោតអារម្មណ៍មើលមកគ្រួសារគីមនិងគ្រួសារចន ដើរចុះពីលើឡានដើរមកដំណើរគ្នា។

-បើដឹងថាគេមកដែលខ្ញុំនិងមិនមកទេ..!ថេយ៉ុងងាកសម្លក់ជុងហ្គុកដែលឈរជិតមនុស្សចំណាស់ទាំងពីរ គេមិនសូវជាចូលចិត្តមុខប្រុសម្នាក់នេះប៉ុន្មានតែចេះតែជួបគ្នារហូច

គ្រួសារទាំងពីរក៏ដើរចូលក្នុងកម្មវិធី  នៅក្នុងកម្មវិធីធ្វើឡើងលក្ខណះឯកជនហៅតែអ្នកជំនួញនិងបុគ្គលល្បីឈ្មោះមិនបាច់ភ័យរឿងអ្នកកាសែត។

" កូនជុងមើលប្អូនផង" អ្នកស្រីចននិយាយហើយក៏ដើរទៅជាមួយស្វាមីរាក់ទាក់អ្នកដែលធ្លាប់ស្គាល់គ្នា

" ថេយ៍នៅជាមួយបងលឺទេកុំដើរទៅណាផ្តេសផ្តាស ម៉ាក់នៅជិតនេះទេ" អ្នកស្រីគីមថាហើយក៏បណ្ដើរគ្នាជាមួយស្វាមីចេញទៅ

"ដើរតាមពីក្រោយយើងមកកុំរលៀមប្រយ័ត្នដើរធ្លាក់លូ" ជុងហ្គុកនិយាយទាំងក្រសែរភ្នែកបាញ់ទៅភ្នែកអ្នកដែលកំពុងសម្លឹងមើលក្មេងបហរុសម្នាក់នេះព្រោះតែសម្រស់រាង តូចមើលតែមួយប្លែកដូចជាមនុស្សស្រីអាច និយាយបានថាថ្ងៃនេះរៀបចំខ្លួនស្អាតខ្លាំង សូម្បីតែជុងប្លែកក៏ភ្ញាក់ផ្អើលនិងសម្រស់គេ គ្រាន់តែមិនបញ្ជេញ...។

"ខ្ញុំទើបតែដឹងសណ្ឋានគារផ្កាយប្រាំមាន លូអោយដើរធ្លាក់ " ថេយ៉ុងនិយាយជាមួយនាយទាំងហួសចិត្តចេះរកនឹកនិយាយឃើញជុងហ្គុកក្តៀនយោបល់ដើរចេញ

"នែកចាំផងកុំដើរលឿនពេក " ថេយ៉ុងដើរតាមកកិតពីក្រោយ

"អូ៎.ក្មួយជុងហ្គក" សំឡេងមនុស្សវ័យចំណាស់ហៅកាត់ដំណើរពួកគេទាំងពីរ

"នៅជិតៗនេះហើយកុំដើរទៅណាយើងមានការបន្តិច" ជុងហ្គុកនិយាយជាមួយរាងតូចទើបដើរចេញទៅរាក់ទាក់មនុស្សចំណាស់ ថេយ៉ុងងក់ក្បាលតិចៗ

" ហូ!! សុទ្ធតែរបស់ឆ្ងាញ់" ជុងហ្គុកដើរចេញផុតរាងតូចក៏មកចាប់អារម្មណ៍និង ម្ហូបជាច្រើននៅលើតុសម្រាប់ដាក់តាំង ចង់ញាំយើងអាចចាប់យកបានម៉ាសេរី រាងតូចក៏ដើរទៅយកចាន ចាប់ញាំអារហារពេញតុជាជួរនោះ...!

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now