ភាគ១៣:លេងទឹកអោយសប្បាយទៅ

2.6K 237 0
                                    



ថេយ៉ុងអង្គុយលើតុនៅទន្លេហាន ដកដង្ហើមធំជាច្រើនសារគេពិតជាស្មុគស្មាញធុញថប់ខ្លាំងណាស់ទើបមិនទៅផ្ទះអោយហារីនទៅកន្លែងកម្មវិធីវិញ

"មានតែជីមីនទេអាចជួយបាន" គេមានអារម្មណ៍តានតឹងទើបចង់និយាយវាចេញមកតែមិនដឹងនិយាយប្រាប់អ្នកណាគឺមានតែជីមីននេះឯង!

ទីងៗ៚

"ហាឡូ??"ជីមីននិយាយ

" ជីមីនមកជួបយើងបន្ទិចបានទេ? "

" បានតើឥលូវនេះឯងនៅឯណា? "

"ទន្លេហាន.."

"អូខេយើងនិងទៅឥលូវនេះ" ការសន្ទនារវាងពួកគេទាំងពីក៏បានកាត់ផ្តាច់

" ថេយ៍ ..." សំឡេងជីមីនបន្លឺឡើងដើរសម្ដៅមកបង់សាធារណៈដែលថេយ៉ុងកំពុងអង្គុយ

"ជីមីន..! " រាងតូចឧទានឈ្មោះគេប្រញាប់លើកដៃជូតទឹកភ្នែកលើថ្ពាល់ចេញ

"កើតអីមិចក៏ឯងយំបែបនេះ?" ជីមីនអង្គុយក្បែរមិត្តសួរដោយក្តីបារម្ភ

"យើងមានរឿងចង់ប្រាប់សង្ឃឹមថាប្រាប់ហើយឯងនិងមិនថាយើងឆ្កួតឬបាត់ការចងចាំទៅចុះ " គេស្រូបខ្យល់ដង្ហើមមួយខ្យល់ដើម្បីមានភាពក្លាហាននិយាយចេញមក

" មានរឿងអី?និយាយមកយើងចាំស្តាប់"ថេយ៉ុងបាននិយាយរៀបរាប់ប្រាប់ជីមីនថាគេ មិនមែនជាថេវ៉ុនទេហើយនិយាយពីរឿងរ៉ាវដែលកើតហេតុនៅថ្ងៃនោះ

" ពិតជាមិនគួរអោយជឿពិតមែន...! " ជីមីនចំហស្តាប់ថេយ៉ុងដោយជឿខ្លះគិតថាគេកុហកខ្លះ ប៉ុន្តែភាគរយជឿអាចនិងច្រើនព្រោះគេក៏សង្កេតឃើញមិត្តគេឥលូវគឺខុសប្លែកពីមុនដូច្នេះអាចអោយជឿបានខ្លះថាជាមនុស្សពីរនាក់ផ្សេងគ្នា។

" ឯងជឿទេ? "

"មិនគួរអោយតែយើងព្យាយាមជឿ"

"យើងពិបាកចិត្តណាស់យើងចង់ទៅផ្ទះវិញមិនចង់នៅទីនេះទៀតទេហឹកហឹក" គេអោនមុខចុះរកកលចង់យំ

"ហេៗឯងចង់ទៅណាពួកយើងត្រូវរកថេវ៉ុនអោយឃើញសិន.."ជីមីន

"យើងមិនដឹងត្រូវរកគេនៅទីណាទេសូម្បីតែកាលនៅមន្ទីពេទ្យយើងមិនដឹងថានៅទីនោះបានយ៉ាងមិចផង " ដូចដែលថេយ៉ុងនិយាយអុីចឹងបើកភ្នែកឡើងគេក៏នៅមន្ទីពេទ្យមិនដឹងអ្នកណាជាអ្នកយកទៅផងពេទ្យផង

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now