ភាគ៦៤: បើនឹកគេអោបបងជំនួសទៅ

1.5K 133 1
                                    

ចំណាយពេលបើកបរយូគួរសម ពួកគេក៏មកដល់ខេត្តប៊ូសានជេអ៊ុនបាននាំថេយ៉ុងមកកន្លែងកប់ផ្នូរជាមុនសិនទើបនាំទៅផ្ទះតាមក្រោយ។

« កូននឹកអ្នកទាំងពីរណាស់ » ថេយ៉ុងលុតជង្គង់មុខផ្នូរឪពុកម្តាយចញ្ចើម យំខ្សឹកខ្សួលតិចៗដោយក្តីនឹករលឹក

« អ្នកទាំងពីរសុខសប្បាយទេ? សុំទោសដែលខានមកលេងយូ »

« ថេយ៍ » ជេអ៊ុនឈរពីក្រោយថេយ៉ុង នាយទើបតែមកនិយាយទូរស័ព្ទ មុននេះបន្ទិចគេបានខលទៅលោកឆយ ហើយក៏បានសុំនិយាយជាមួយលោកគីមផងដែលរឿងនាំថេយ៉ុងមកប៊ូសានចំណែកលោកគីមក៏មិនបានថាអ្វីដែល

« ហ្គឹម? » ថេយ៉ុងលើកដៃជូតទឹកភ្នែកចេញងាកមុខមកប្រសព្វនិងនាយ

« បងនិយាយប្រាប់លោកអ៊ំរួចហើយ គាត់ថាបើឯងចង់នៅទីនេះប៉ុន្មានថ្ងៃក៏បានដែរ »

« បាទ »

« ប៉ុន្តែប៉ាបងបន្ទោសថាមកមិនប្រាប់គាត់ហុឹសៗ »

« អញ្ចឹងលោកអ៊ំនិងមកដែលឬ? »
« អត់ទេគាត់ថាចាំការថេវ៉ុនរួចនិងមក »

«......»

« ចុះឯងប្រុងទៅវិញថ្ងៃណា លឺប៉ាបងប្រាប់ថា និយាយរឿងការថេវ៉ុនរួចហើយ ការថ្ងៃទី16 »

« អញ្ចឹងចាំថ្ងៃទី14ចាំទៅ » ថេយ៉ុងប្រឹងនិយាយធម្មតា ទាំងប្រឹងទប់ទឹកភ្នែកមិនអោយហូរក្រោយលឺថ្ងៃរៀបការជុងហ្គុកនិងថេវ៉ុន ថ្ងៃនេះទី11ទៅហើយខ្វះមិនដល់5ថ្ងៃទៀតផងក៏ដល់ថ្ងៃការទៅហើយ ( ខ្ញុំជាអាចារ្យរើសពេលវេលារៀបការអោយពីនាក់នុង😂)

« បងតាមតែឯងទេ »

« ពួកយើងទៅផ្ទះទៅ » ថេយ៉ុងនិយាយរួចក៏ដើរសម្តៅទៅក្នុងឡាន

ងឺត...! ឡានឈប់នៅមុខផ្ទះដ៏ប្រណិត មានដើមរុក្ខជាតិជាច្រើន និងសួនច្បារ ផ្ទះ2ជាន់រាងធំសមល្មម។

« ខានមកទីនេះយូហើយ » ថេយ៉ុងបន្លឺឡើងចុះមកស្រូបយកខ្យល់អាកាសបរិសុទ្ធ

« នឹកបរិយាសកាសក្មេងៗកាលយើងធ្លាប់រត់លេងជាមួយគ្នា » ជេអ៊ុន

« ហិហិ » ថេយ៉ុងសើចមិនសូវសម ពួកគេក៏នាំគ្នាចូលខានក្នុងផ្ទះ

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now