ភាគ៥៥:ចិញ្ចៀនស្អាត?

1.4K 129 0
                                    



« ថេយ៍ពេលរៀបការរួចអូនចង់បានកូនប៉ុន្មាន? » ជុងហ្គុកធាក់កង់ឌុបរាងតូចបណ្តើរសួរបណ្តើរ

« ប៉ុន្មានក៏បានដែរចុះបងវិញ? »

« បងចង់បាន 2 លើសនិងកាន់តែល្អ! » ថេយ៉ុងសន្តាប់ពាក្យនាយនិយាយដោយមិនបានតបវិញឡើយ គេកំពុងតែគិតបើខ្លួនជាមនុស្សស្រីវាពិតជាល្អ និងអាចបង្កើតកូនអោយជុងហ្គុកតាម បំណង។

« ម៉េចក៏ស្ងាត់បែបនេះ? » ជុងហ្គុកចងចញ្ចើមសួរ និយាយគ្នាសុខៗបែបជាមកស្ងាត់ជ្រាប

« មិនដឹងត្រូវនិយាយអី! » ថេយ៉ុងផ្តល់ចម្លើយសោះកក្រោះ

« ពេលការហើយអូនចង់បានផ្ទះនៅកន្លែងណា ជនបទ ទីក្រុង ឬក្បែរឆ្នេរសមុទ្រ »

« មិនទាន់គិតរឿងនិងទេ! »

« គិតអោយហើយទៅ ស្រួលបងអោយគេសាងសង់ »

« ........ » ស្ងាត់

« ថេយ៍ចេះជិះកង់ទេ? »
« ចេះតើ »

« អញ្ចឹងឌុបបងម្តង! » ជុងហ្គុកបញ្ឈប់ការធ្លាក់កង់

« យ៉ាងម៉េចហើយ ហត់ឬ? »
« អត់ហត់ទេ គ្រាន់ចង់អោយអូនឌុបនិងអាលបងបានអោបចង្កេះអូននោះអី! »

« កេងចំណេញគ្រប់ពេល »
« តែជាមួយអូនទេ អ្នកផ្សេងស្មានតែបងធ្វើចឹងហី! »

« ឆឹស » ពួកគេទាំងពីរក៏ប្តូរគ្នា ថេយ៉ុងអ្នកធាក់កង់ម្តង

« ចង្កេះតូចមួយ » ជុងហ្គុកលូកដៃទៅស្រវាជាប់ចង្កេះរាងតូច ផ្តេកក្បាលនិងខ្នងថេយ៉ុង
« មាឌប៉ុនណាណីអោយគេឌុប! »

« ហៃយ៉ាកុំរអ៊ូអីប្រពន្ធសម្លាញ់ចាំបងអោយមួយ»

« អត់យកទេ »

« ហឹសៗ »

ប្រើពេលយូគួរសម ពួកគេក៏ធ្វើដំណើរមកដល់គោលដៅ ចម្ការផ្កាឈូកវ័ត្នជាច្រើនដាំជាជួរ ដើមរាងខ្ពស់ៗ រីកស្រស់ប្រិមប្រិយ ពេលព្រឹកបែបនេះមិនទាន់មាននរណាម្នាក់មកនោះទេ ទើបមានតែពួកគេពីនាក់។

« ស្អាតណាស់ » ថេយ៉ុង
« គួរតែថតរូបទុក » និយាយហើយជុងហ្គុកក៏ទាញទូរស័ព្ទចេញមក

« ថេយ៍ឈរជិតផ្កាទៅបងថតអោយ! »

« ត្រង់ណា? »
« ត្រង់និងហើយ 1-2-3 » ក្រិប! ក្រិប

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now