ភាគ២០:មនុស្សឆ្លៀតឱកាស

2.1K 194 1
                                    


"អញ្ជើញពិសារកាហេ្វទានម្ចាស់" ថេយ៉ុងបង្អូសសំឡេងដាក់កែវកាហ្វេរលើតុ។
ជុងហ្គុកលើកកែវកាហ្វមកក្រេបរសជាតិបន្ទិចក្រែងលឈ្លក់ដូចកែវមុនទៀត។

"ហ្ហឹម" ជុងហ្គុកក្រហឹមបន្ទិចបញ្ជាក់ថារសជាតិទទួលយកបានមិនប្រៃដូចកែវមុនឡើយ

" ទៅណា?" ជុងហ្គុកសួរផ្អាកដំណើររាងតូចដែលកំពុងដើរចេញ

" លោកបានកាហ្វេហើយ ខ្ញុំទៅគេងពួកយើងបំបែកគ្នារាងខ្លួនត្រឹមនេះអូខេ?" ថេយ៉ុងរៀបរាប់ក្បោះក្បាយ

" ម្ចាស់ផ្ទះមិនទាន់ដេក ឯងជាអ្នកស្នាក់អាស្រ័យមិនគួរដេកមុនម្ចាស់ផ្ទះទេ"
" លោក? ពេញចិត្តនៅ?" ថេយ៉ុងឈរគិតភ្លេចថាជាអ្នកស្នាក់អាស្រ័យមិនមែនគូរដណ្តឹងក្លែងក្លាយដូចលើកមុន ទើបទាញកៅអីមកអង្គុយទល់មុខនាយលើកដៃដាក់លើតច្រត់ចង្ការសួរ

"...." ជុងហ្គុកមិនមាត់អានសៀវភៅបន្ត
" លោកទម្លាប់គេងយប់ជ្រៅបែបនិងរាល់ថ្ងៃមែនទេ? លោកឧស្សាហ៍អានសៀវភៅហើយទើបចូលគេងមែនទេ?មែនហើយ លោកស្រលាញ់គូរដណ្តឹងលោកទេ? លោក...."

" ហេប្រូ"
ផូង*
" អួយ" ថេយ៉ុងលើកដៃអង្អែលក្បាលបន្ទាប់ពីបានសុីមួយសៀវភៅ
" សួរច្រើន" ជុងហ្គុកក្រវីក្បាលទាញសៀវភៅមកបើកអានវិញ

" គ្រាន់តែសួរប៉ុននិងសោះឆ្លើយទៅវាដាច់ខ្យល់ជ្រុះផ្កាថ្កុលមាសចេញមកមែន??" រាងតូចសម្លក់នាយគ្រាន់តែសួរតិចសោះដាក់គេម៉ាសៀវភៅដែលសៀវភៅកម្រាស់ក្រាស់ៗឈឺចង់ងាប់

" និងមែនទេចរិកពិតឯង" ជុងហ្គុកក្រវីក្បាលហួសចិត្តពេលស្ងាត់ៗជ្រុសដល់បាននិយាយ និយាយមិនចេះហត់។

" ហ្ហាស? ចរិកពិតស្អីចរិកខ្ញុំតែប៉ុននិង!! "
" ........." ស្ងាត់
" លោកពេលណាទើបអាចទៅគេងបាន? "
" អានសៀវភៅយប់ចាំទៅដេក!! "
" ហើយចុះពេលណាទើបលោកអានហើយ"
" បើឯងនៅតែសួរពេលណាទើបយើងអានចប់?" នាយលើកចញ្ចើមសួរ

" អញ្ជើញអានទៅទានម្ចាស់ទូលបង្គំឈប់រំខានហើយ"
"......."
*មុខសង្ហារដែលតើតែចរិកអន់តិច ថេយ៉ុងគិតក្នុងចិត្តមើលមុខនាយរួចក្រវីក្បាល
" វាថីឯង?" ជុងហ្គុកលើកចញ្ចើមសួរមើលមុខនាយហើយក្រវីក្បាលដូចខកចិត្តណាស់ចឹង

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now