Lovely Writer

Por Surin12-

115K 8.3K 219

«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡ Más

ភាគទី1:ShipជាមួយអាណាមិនShipទៅShipជាមួយអាបុិមុខងាប់!
ភាគទី2:តែមួយប៉ុស្តិ៍ទេណា~
ភាគទី3:យើងកក់ទុក ហាមអោយអ្នកណាប៉ះ មិនចឹងកុំថាយើងមិនបានប្រាប់
ភាគទី4:នេះជាលិទ្ធផលដែលឯងគេចពីយើង!
ភាគទី5:ខ្ញុំសូមប្រកាសថាខ្ញុំនិងKim Taehyungជាសង្សារនិងគ្នា!
Attention
ភាគទី6:ឯងធ្វើអោយយើងញញឹមម្ដងយើងថើបឯងម្ដង
ភាគទី7:ជម្លោះ!
ភាគទី8:ប្រច័ណ្ឌខ្ញុំមែនទេ?
ភាគទី9:អ្នកផ្ដល់កម្លាំងចិត្ត
ភាគទី10:មួយរាត្រី⚠⚠
ភាគទី11:មិនថាស្នេហាឫការប្រកួតឯងត្រូវតែចាញ់យើង!
ភាគទី12:ជ័យជម្នះ
ភាគទី13:វ៉ៃវាអោយសល់ត្រឹមដង្ហើមចង្រឹត
ភាគទី14:ល្បិចបោកកញ្ឆោត
ភាគទី15:ឯងប្រច័ណ្ឌយើងហេស?
ភាគទី16:ដេកមិនលក់ទេបើមិនបានឱបឯង
ភាគទី17:របស់បញ្ចាំចិត្ត
EP 18:ទុកអោយJeon Jungkookប្រដៅវា!
EP 19 : បើមិនមែនKim Taehyungហាមប៉ះខ្លួនប្រាណយើង
EP 20 : ស្នាមថើប
EP 21 : ហេតុអ្វីលោកមិនស្ដាប់ហេតុផល?
EP 22 :កូនប្រសារ
EP 23 : ធ្វើសង្សារនិងបងណា!
EP 24 :គិតថាហាមឃាត់បានមែនទេ?
EP 25 : ឋានៈត្រឹមប្អូនវាល្អបំផុតហើយ
EP 26 : គ្រោះថ្នាក់!!
EP 27 : មិនពិតទេ គេអត់បានស្លាប់
EP 28 : មកទល់ពេលនេះខ្ញុំយល់ហើយថាខ្ញុំស្រឡាញ់គេ
EP 29 : ឈប់ប្រើប្រាស់អំណាចមកបង្ខំខ្ញុំទៀតទៅ!!
EP 30 : ស្រឡាញ់!!
EP 31 : ទោះបីកូនខ្ញុំយ៉ាងម៉េច ក៏ខ្ញុំនៅតែស្រឡាញ់គេ
EP 32 : ដំណើរកម្សាន្តដ៏ព្រឺព្រួច
EP 33 : យើងបញ្ចប់ត្រឹមហ្នឹងទៅ!
EP 34 : ប្រដៅក្មេង
EP 35 : ឈ្លក់វង្វេង?
EP 36 : ត្រឹមអនាគតសោះ មកប្រកូរប្រកាស់ប៉ុណ្ណឹងទៅហើយ
EP 37
EP 38 : កុំកើតអីឱ្យសោះណា
EP 39 : ទុក្ខជាន់ទុក្ខ

EP 40 : បើស្លាប់យើងត្រូវស្លាប់ទាំងពីរនាក់

4.9K 281 54
Por Surin12-

    តុក !! តុក !!

«អញ្ជើញចូល»ក្រោយពីទទួលបានការអនុញ្ញាតពីខាងក្នុងនោះរួចរាល់នាយកំលោះរួសរាន់រុញទ្វារបន្ទប់ដែលសម្រាប់ណាត់ជួបរបស់លោកDoctorភ្លាមៗត្បិតគេមិនចង់ឱ្យខាតពេលវេលាយូរហើយណាមួយនាយមិនចង់ទុកTaehyungចោលយូរដូចគ្នា

«អរ!អ្នកកំលោះ មានការអីមែនទេ?» លោកវេជ្ជបណ្ឌិតបន្លឺសួរJungkookដោយញញឹមខណៈនាយកំលោះបែរជាជ្រួញចិញ្ចើមចូលហាក់មិនយល់ពីអ្វីដែលគាត់កំពុងតែសួរ ប្រសិនបើគាត់ពិតជាអ្នកហៅគេមែន ចុះគាត់សួរបែបហ្នឹងធ្វើអី?

   លុះពេលនាយដឹងថាមានអ្នករៀបគម្រោងការរឿងនេះប្រឌិតឡើងJungkookរុញទ្វារចេញមកខាងក្រៅវិញទាំងមិននិយាយអ្វីសូម្បីតែមួយម៉ាត់ ព្រោះនាយក៏ដឹងថានាយជាប់អន្ទាក់គេបាត់ទៅហើយ ដូច្នេះចុះTaehyung?

   ក្រាក !!

«Tae?»Jungkookបើកទ្វារចូលមកក៏ស្រែកហៅឈ្មោះម្ចាស់ចិត្តភ្លាមៗ ដូចអ្វីដែលនាយស្មានមិនខុសពិតមែន Taehyungត្រូវបានបាត់ខ្លួនរួមជាមួយអ្នកគ្រូពេទ្យក្លែងបន្លំនោះបាត់ទៅហើយ

«ពុទ្ធោអើយ!!!!!»មាណព្វទាត់តុគៀននោះមួយទំហឹងដោយការខឹងក្រេវក្រោធជាពន្លឹក ទើបប្រញាប់រត់ចេញពីបន្ទប់នេះដើម្បីទៅសួរពេទ្យបើកថ្នាំនិងសន្តិសុខដែលយាមក្នុងមន្ទីរពេទ្យនេះ ។ Jungkookគិតថារឿងមួយនេះប្រាកដជាមាននរណាម្នាក់រៀបចំវាឡើង តែបើសួរថាម្នាក់ណាជាអ្នកប្រព្រឹត្តគេមិនទាន់ដឹងច្បាស់នៅឡើយទេ សត្រូវគេមានគ្រប់ទិសទីតើឱ្យកំណត់សម្គាល់ម្នាក់ណាក្នុងចំណោមមនុស្សជាង300នាក់នោះ?

«អ្នកគ្រូពេទ្យមានឃើញនរណាយកអ្នកជម្ងឺនៅបន្ទប់VIP លេខ79ដែររឺទេ?»Jungkook ពោលសួរអ្នកគ្រូពេទ្យដើរល្បាតម្នាក់ដោយសម្ដីញាប់ៗ ខណៈដង្ហើមដកចេញចូលក៏ដកញាប់ៗដូចគ្នា។

«អត់ទេចា៎ តើមានការអីរឺ?»

«បាត់អ្នកជម្ងឺហើយ»Jungkook

«លោកមានបានឆែកឆេរសព្វគ្រប់ហើយរឺនៅ?»

«រកគ្រប់អស់ហើយ គ្មានឃើញទេ»

«ឈប់!ទៅឆែកកាមេរ៉ាសុវត្ថិភាពនៅបន្ទប់ពិនិត្យកាមេរ៉ាសិន»

«ល្អ!!»បញ្ចប់ប្រយោគJungkook ក៏ដើរតាមអ្នកគ្រូពេទ្យយាមល្បាតទៅបន្ទប់ពិនិត្យកាមេរ៉ាសុវត្ថិភាពដើម្បីសង្កេតរកមើលថានរណាហ៊ានចូលមកយកTaehyungចេញបែបហ្នឹង។

  រីង !! រីង !!

   ដើរមិនទាន់ទាំងដល់ពាក់កណ្ដាលផ្លូវផងសម្លេងទូរស័ព្ទរបស់នាយកំលោះបន្លឺឡើងកាត់ផ្ដាច់ជំហ៊ានជើងមាំហាប់ឱ្យបញ្ឈប់ដោយស្វ័យប្រវិត្ត នាយកម្លោះលូកដៃយកទូរស័ព្ទមកមើលឃើញថាលេខអ្នកណាក៏មិនដឹងCall មកនាយ ទើបចិញ្ចើមក្រាស់ស្អាតចាប់ផ្ដើមក្របួចចូលគ្នាព្រោះចម្ងល់វាកើតឡើងពេញខួរនាយតែម្ដង។

«អាឡូ»ចុងក្រោយJungkookក៏សម្រេចលើកវាឡើងដោយឱ្យអ្នកគ្រូពេទ្យមុនចាំខ្លួនជាអ្នកទៅតាមក្រោយក៏បាន មិនមែនថានាយចាប់អារម្មណ៍ទៅលើលេខប្លែកនេះនោះទេ គ្រាន់តែនាយចង់ដឹងថានេះជាលេខនរណាប៉ុណ្ណោះ ក្រែងលោTaehyungខ្ចីទូរស័ព្ទនរណា Callមករកជំនួយអីបែបហ្នឹង

" សួរស្ដីសម្លាញ់ ! សុខសប្បាយទេ? "

«Run Rimono? យើងគ្មានពេលមកនិយាយជាមួយពពួកឆ្កែថោកទាបដូចជាឯងទេ»

" អេ ! ឈប់សិន ឯងអាចនិងមិនចង់និយាយជាមួយយើង តែបើអាល្អិតKim Taehyung នេះប្រហែលជាអាច មែនទេ? "

«អាចង្រៃ ឯងយកTaehyungទៅលាក់ទុកឯណា?»នាយកម្លោះស្រែកឡើងខ្លាំងៗក្រោយពីបានដឹងថានរណាជាអ្នកចាប់មនុស្សបណ្ដូលចិត្តគេយកទៅ ក្នុងចិត្តចាប់ផ្ដើមក្ដៅឱ្យរងំហាក់ដូចជាការឆេះព្រៃAmazon ខណៈប្រអប់ដៃមាំក្រាស់ក្ដាប់ចូលគ្នាចង់តែហក់ទៅដាល់ម្សៀរកម្សាកញីនោះឱ្យងាប់បាត់ទេ នៅមិននៅបែរជាហ៊ានយកដៃទៅលូកភ្លើង ចាំមើលថានាយនិងលុតវាយ៉ាងម៉េច?

" ស្ងប់អារម្មណ៍សិនទៅយើងមិនធ្វើអីគេនោះទេ បើសិនជាឯងមកជួបយើង "

«នៅឯណា?»

" នៅ........ "

   ពពកខ្មៅសន្លឹមបាននឹងកំពុងតែហោះហើរឆ្វែលឆ្វាត់ចុះឡើងដើម្បីប្រមូលផ្ដុំគ្នីគ្នាវាព័ទ្ធចូលសុីពពកពណ៌សរបង្កើតបានជាផ្ទៃមេឃដ៏សែនខ្មៅអួលអាប់គ្របដណ្ដប់ពាលពេញផ្ទៃអាកាស ខណៈខ្យល់កន្ត្រាក់ធ្លាក់ចុះមកជាបណ្ដើរៗផើយផាត់វត្ថុមានជីវិតនិងអត់ជីវិតឱ្យបុើងចុះឡើងតាមកម្លាំងដ៏ធំមហិមារបស់វា។ ស្របពេលនោះយើងក៏អាចចាប់សង្កេតឃើញថាពន្លឺព្រះអាទិត្យក៏បាត់ព្រះកាយក្រោមរិទ្ធអំណាចនៃពពកខ្មៅមួយនោះផងដែរ ផ្លេកបន្ទោរធំៗបង្ហាញរូបរាងកាយម្ដងៗស្របពេលផ្គរលាន់ក៏បញ្ចេញសម្លេងគ្រហឹមខ្លាំងៗហាក់ចង់ឱ្យយើងដឹងពីគំហឹងនៃពួកវា។

   អគារបាក់បែកមួយមានសភាពចាស់ទ្រុឌទ្រោមអមទៅដោយស្មៅខៀវខ្ចីដុះវែងៗហើយខ្ពស់ៗមើលសឹងតែមិនឃើញពីរចនាបទនៃអគារមួយនេះ។ ដើមឈើគ្រប់ប្រភេទចាក់ឬសបណ្ដេញគ្នាអោយញឹកកន្លែង ខណៈស្លឹកខៀវស្រងាត់បែកមែកសាខាលម្អជាមួយដើមវល្លិគ្រប់ប្រភេទបណ្ដាលឱ្យកន្លែងមួយនេះអាចក្លាយជាកន្លែងដ៏គួរឱ្យព្រឺសម្បុរមួយ។ជញ្ជាំងអគារប្រែជាដុះស្លែនិងជ្រេះចាប់ ខ្លះក៏ប្រេះបែកជាបណ្ដើរៗ គ្រប់យ៉ាងមានសុទ្ធតែធូលីដីក្រាស់ខ្មឹករួមជាមួយនិងសម្បុកពីងពាងទៀតសោត ទើបគ្មាននរណាចាប់អារម្មណ៍ជាមួយវានោះឡើយ ហើយវាក៏ក្លាយជាទីកន្លែងជួញដូរគ្រឿងញៀនរឺចាប់ចម្រិតមនុស្សជាដើម ស្ងាត់ៗបែបហ្នឹងអ្នកណាទៅសង្ស័យ?

«ឯងចង់ធ្វើយ៉ាងម៉េចបន្ត?»នាងក្រមុំស្រស់ឆើតឆាយបន្លឺសួរមេក្រុមBLACK SWAN តិចៗខណៈកែវភ្នែកមាន់ព្រៃសម្លឹងមើលទៅTaeដែលកំពុងតែអង្គុយនៅលើកៅអី មានចំណងចងជាប់ដៃព័ទ្ធទៅក្រោយបាត់ទៅហើយ

«ចាំបងជីដូនមួយនាងមកសិន»Rimono ឧទានឡើងហីៗហាក់ដូចជានាងអស់ប្រយោជន៍សម្រាប់នាយហើយ ព្រោះបន្តិចទៀតនេះ Jungkookច្បាស់ជាមកជួយTaehyung ដល់ពេលនោះនាយសម្លាប់ទាំងអស់ មិនទុកសូម្បីតែOunie ប្រសិនបើនាងក្បត់គេ

«ហេតុអ្វី?ក្រែងយើងត្រូវការសម្លាប់តែ Taehyungមិនអីចឹង?»Ounie ច្រឡោតខឹងនាយភ្លាមៗក្រោយពីនាយមិនមាត់មិនករ ឈរបង្ហុយផ្សែងបារីធ្វើមិនដឹងដូចជានាងគ្មានរូបរាងនៅទីនេះ

«កុំទាន់អាលខឹងអី បន្តិចទៀតនាងដឹងហើយ» Rimonoលើកប្រអប់ដៃមកទះលើស្មារនាងក្រមុំថ្នមៗត្បិតចង់ឱ្យនាងស្ងប់អារម្មណ៍កុំឆេវឆាវ ព្រោះបើពួកគេបែកបាក់សាមគ្គីប្រាកដណាស់ថារឿងមួយនេះក៏វាបរាជ័យដូចគ្នា

«ហាមតែប៉ះពាល់បងJung ទៅបានហើយ» បញ្ចប់ប្រយោគOunie បោះជំហ៊ានមករកអាល្អិតសន្សឹមៗខណៈពេលខួរក្បាលដ៏ឆ្លាតវាងវៃកំពុងតែគិតពីគំនិតអាក្រក់ៗដើម្បីមកប្រដៅក្មេងតូចម្នាក់នេះឱ្យរាងចាលម្ដង ទោះមិនអាចសម្លាប់តែក៏អាចឱ្យគេបាក់ស្បាត

«ស្រីល្ងង់អើយ»Rimono ញញឹមចុងមាត់តាមសម្លឹងមើលដំណើរនាងតូចទើបពោលពាក្យនិន្ទានាងតិចៗ តាមចរិកនិស្ស័យមនុស្សចូលចិត្តលបខាំគេពីក្រោយដូចជានាយ

«ហឹម....»សម្លេងគ្រហឹមដើមករតិចៗព្រោះតែដៃទាំងទ្វេរត្រូវបានរឹតបណ្ដឹងទៅដោយចំណងយ៉ាងតឹង ខណៈត្របកភ្នែកតូចព្យាយាមបើកឡើងមកបង្ហាញឱ្យឃើញពីទិដ្ធភាពគួរឱ្យអាប់អួលនៃអគារចាស់មួយនេះ។Taehyung បែរភ្នែកតែបន្តិចក៏ឃើញនាងក្រមុំកូនកាត់ឈរសម្លឹងមើលគេដោយការគុំគួនរួមជាមួយមនុស្សប្រុសប៉ុន្មានទៀត ដៃប្រដាប់ដោយអាវុធ មាឌមាំឌាំង ឈររក្សាគម្លាតពីគ្នាយ៉ាងមានរបៀប អ្វីៗគ្រប់យ៉ាងនៅទីនេះហាក់ដូចជាការចាប់ចម្រឹត

«ភ្ញាក់ហើយមែនទេ? Kim Taehyung?» Ounieសង្កត់សម្លេងត្រង់ឈ្មោះអាល្អិតខ្លាំងៗមុននឹងស្ទុះទៅចាប់ច្របាច់ថ្គាមអាល្អិតស្ទើរតែបាក់

«Ounie ហេតុអ្វីចាប់យើងមក?» មិនស្រែកថាឈឺ តែTaehyungបែរជាសួរត្បកទៅនាងវិញដោយសម្លេងស្ដាប់មិនសូវបាន ត្បិតប្រអប់មាត់ត្រូវបាននាងក្រមុំច្របាច់បំបាត់សម្លេងទៅហើយ

«ហេតុអ្វីចាប់ឯងមកអ្ហេស? ក៏ព្រោះតែឯងហ្នឹងហើយទើបបងJungឈប់និយាយរកយើង ឯងជាមនុស្សអាក្រក់ដែលដណ្ដើមគាត់ពីយើងទៅ ឯងអាត្មានិយមខ្លាំងណាស់Kim Taehyung!!!!»ស្រីស្រស់ស្រែកខ្លាំងៗតាមអារម្មណ៍ឈឺចាប់ ឱ្យតែពេលដែលនាងនឹកឃើញពីការព្រងើយកន្ដើយរបស់Jungkookម្ដងៗ នាងសឹងតែយកកាំភ្លើងមកបាញ់បំបែកក្បាលវានោះទេ

«នាងទេដែលអាក្រក់នោះ Jungkook ក៏ធ្លាប់និយាយប្រាប់នាងថាគេទុកនាងត្រឹមប្អូន តែនាងខ្លួនឯងប៉ុណ្ណោះដែលចចេស រឹងរូស អ៎ាកកក» ប្រយោគមិនទាន់បញ្ចប់Ounieយកដៃទៅច្របាច់លើស្មារខាងឆ្វេងរបស់Taeបណ្ដាលឱ្យឈាមចាប់ផ្ដើមហូរចេញពីមុខរបួសមកបណ្ដើរៗ

«យ៉ាងម៉េច ឈឺដែរទេ? នេះជាទោសដែលឯងហ៊ានតម្លើងសម្លេងមកកាន់យើង» Ounie ញញឹមសមចិត្តក្រោយពីបានឃើញឈាមក្រហមស្រស់ហូរពាសពេញអាវអ្នកជម្ងឺ ខណៈTaeខំប្រឹងខាំមាត់មិនហ៊ានបញ្ចេញសម្លេងដើម្បីចង់ឈ្នះនាងក្រមុំ

«ទ្រាំទៅបើឯងពូកែ-...»

   គ្រាំង !!

   ស្របពេលនាងក្រមុំកំពុងសប្បាយចិត្តជាមួយនិងការដាក់ទុកទោសឱ្យTaehyungឈឺចាប់នូវផ្លូវកាយ ស្រាប់តែសម្លេងធាក់ទ្វារមួយទំហឹងបន្លឺឡើងឱ្យទ្រហឹងបង្ហាញឱ្យឃើញនាយកំលោះមុខស្រស់ដើរចូលមកខាងក្នុងខណៈផ្ទៃមុខចងជាប់ទៅដោយមុខក្រម៉ូវ រីឯពពួកកូនចៅRimonoក៏ចាប់ផ្ដើមឈរព័ទ្ធនាយជុំវិញជាប់។

    គ្រាន់តែបានឃើញសភាពTae Jungkook សឹងតែទន់ជង្គង់ដួល ឈាមហូរស្រោចស្រពពាសពេញអាវ ផ្ទៃមុខស្លេកស្លាំងគ្មានឈាមមួយតំណក់ លំហូរទឹកភ្នែកចេះតែបន្តស្រក់ចុះឥតស្រាកស្រាន្ត។ តែអ្វីដែលធ្វើឱ្យនាយកាន់តែតក់ស្លុតនោះគឺOunieជាអ្នកដែលធ្វើឱ្យTae កើតភាពវឹកវរបែបនេះ ហេតុអ្វីជានាង?

«Jungkook ទៅវិញទៅ បងមកធ្វើអី?» បើទោះបីជាគេកំពុងតែឈឺចាប់យ៉ាងណា ក៏អាល្អិតព្យាយាមដេញនាយឱ្យចេញ ព្រោះមិនចង់ឱ្យ Jungkookត្រូវមកជួបរឿងដូចគេនោះទេ

«អត់ទេ! Ounie ហេតុអ្វីបានជានាងធ្វើបែបហ្នឹង?»Jungkook សម្លឹងមើលទៅមុខនាងក្រមុំដោយអាការៈហួសចិត្តជាអនេក នាងពិតជាពិសពុលជាងអ្វីដែលគេគិតទុកទៅទៀត

«គឺ...មកពីវាមុន វាជាអ្នកដណ្ដើមបងចេញពីខ្ញុំ វាក៏សមដែលទទួលរឿងបែបនេះ»Ounie ប្រឹងប្រកែកជាមួយនាយកំលោះថាអ្វីគ្រប់យ៉ាងគឺនាងធ្វើត្រូវ ខណៈដែលRimono ឈរសម្លឹងមើលការប្រកែកគ្នារវាងបងប្អូនពីរនាក់នោះ ។ នាយសុីញូភ្នែកឱ្យកូនចៅនាយបន្តិចមុននឹងបោះជំហ៊ានមកឈរក្រោយខ្នងTae បន្ទាប់មកក៏

   ឌឹប !!

   ជង្គង់កំលោះសង្ហារសម្រូតចុះមកផ្ទាល់និងដីក្រោយពីត្រូវមួយជើងយ៉ាងដំណំ តែនាយមិនអាចធ្វើអ្វីបានព្រោះតែពេលនេះTaeក្លាយចំណាប់ខ្មាំងរបស់Rimonoទៅហើយ។

«Jung..ហុិក»Taeបន្លឺឡើងទាំងទឹកភ្នែក ចិត្តអាណិតអាសូរនាយក្រាស់ក្រៃ ក្រោយពីបានឃើញគ្នីគ្នាRimonoទាត់គេមួយជើង យ៉ាងខ្លាំង ចំណែកOunieក៏ស្លុតចិត្តមិនស្ទើរដែរ តែក៏បណ្ដោយព្រោះបើនាងប្រឆាំងច្បាស់ណាស់ផែនការនិងបរាជ័យមិនខាន

   ឌឹប !!

«អា៎ក...»ម្ដងនេះមិនមែនជើងតែជាដំបងធំមួយវាត់ទៅលើថ្ពាល់នាយកម្លោះ បណ្ដាលឱ្យនាយត្រូវអស់ជំហរដួលទៅម្ខាង ខណៈមាត់ហូរឈាមចេញមកឱ្យកក្លាក់

«Jung..ហុិក វ៉ៃតបទៅ កុំបារម្ភនិងអូនអី Jungkookវ៉ៃតបទៅ!!!»Tae ស្រែកឡើងឱ្យនាយវ៉ៃទើបព្យាយាមរើបម្រះចេញពីចំណងចងដៃនោះក្រែងលោអាចរួចផុត ហើយជួយនាយបានខ្លះ

   Jungkook បញ្ឈរជង្គង់ឡើងសារថ្មីតែក៏ត្រូវមួយដំបងទៀតចំស្មាខាងឆ្វេង និងខាងស្ដាំ។ វាបន្តវាយដំរាងកាយនាយកម្លោះខ្លាំងៗតាមសម្ដីរបស់Rimono ដែលបានដាក់បញ្ជាស្ងាត់ៗមិនបានលេចលឺឱ្យនាងក្រមុំបានដឹងនោះទេ។

«ហុិកៗ...Jungkook លោកខ្ញុំសូមអង្វរដោះលែងJungkookទៅ..ហុឺៗៗ..Jung» Tae ស្រែកយំខ្លាំងៗបិទភ្នែកមិនហ៊ានមើលសភាពគួរឱ្យអណោចអធ័មរបស់Jungkook សូម្បីតែបន្តិច ។ មុខមាត់បែក ជាំ និងមានឈាមហូរស្ទើរគ្រប់ទីកន្លែង រាងកាយនាយត្រូវដួលផ្ទាល់និងឥដ្ធដែលមានសុទ្ធតែគ្នីគ្នារបស់ Rimonoឈរវ៉ៃ ទាត់ ធាក់ ព័ទ្ធជុំវិញនាយគ្មានចន្លោះ។

«ឈប់!!»Rimono ស្រែកបញ្ឈប់គ្នីគ្នាគេ ទើបញញឹមចុងមាត់ដើរមកមើលសភាពដូចកូនឆ្កែធ្លាក់ទឹកនៃមេក្រុម Steal Heart ដែលនរណាៗក៏ល្បីថាពូកែរឿងកាប់ចាក់ វ៉ៃបាញ់ តែឥឡូវនេះ មើលចុះ....ហុិស គួរឱ្យអស់សំណើចខ្លាំងណាស់

«យ៉ាងម៉េចហើយ ល្បងJeon Jungkook» Rimonoក្របួចករអាវនាយឡើងឈរទាំងដែលអ្នកកំលោះគ្មានជំហរគ្រប់គ្រាន់នោះឡើយ គ្រប់ផ្នែកនៃសារពាង្គកាយរបស់នាយ ស្ពឹកស្រពន់កម្រើកមិនកើតនោះទេ

«មិនទាន់ស្លាប់នោះទេ»តាមនិស្ស័យមនុស្សមិនដែលចេះចុះចាញ់អ្នកណាស្រាប់ Jungkookត្បកទៅវិញដោយញញឹមបណ្ដាលឱ្យRimonoខឹងច្រឡោតឡើងមក

«អាចង្រៃ *ឌឹប»ស្របនិងការជេរប្រទិចដោយកំហឹងRimonoដាល់នាយមួយដៃទើបគ្រវែងនាយចោលទៅម្ខាង ។

   ក្រសែរភ្នែកមុតស្រួចសម្លឹងមើលឃើញកៅអីឈើទំនេរមួយទុកចោលនៅក្បែរនោះ Rimono បោះជំហ៊ានដើរទៅយកវាដោយសប្បាយចិត្តមុននឹងដើរមកវិញហើយក៏....

   ប្រាវ !!

«Tae??» ការបោកកៅអីលាន់លឺសូរប្រាវ គោលបំណងចង់វាយវាទៅលើJungkook ប៉ុណ្ណោះ តែអ្នកដែលចូលមករងជំនួសនោះគឺ Taehyungទៅវិញ។ ក្រោយទទួលបានមួយកៅអីយ៉ាងដំណំអាល្អិតសន្លប់បាត់មួយឈឹង ធ្វើឱ្យJungkookភ័យស្លន់ស្លោរលើសដើមមុននឹងទាញរាងកាយសន្លប់នោះមកឱបក្រសោបជាប់រង្វង់ដៃ ត្បិតនាយពិតជាមិនអាចក្រោកឈរបាននោះទេ។

«Tae!!កុំកើតអីឱ្យសោះណា»កម្លាំងដៃមាំហាប់ព្យាយាមឱបរឹតកំលោះតូចខ្លាចថាRimono និងធ្វើបាបគេ យ៉ាងណាបើគេចង់វ៉ៃ ក៏ទម្លាក់មកលើនាយចុះ។

«ហុិស...ការពារគ្នាល្អណាស់ន៎!!»ម្សៀរ Rimonoញញឹមពេបមាត់ ខណៈកែវភ្នែកសម្លឹងមើលទៅគូរស្នេហ៍មួយគូរនោះដោយងក់ក្បាលតិចៗទើបលូកដៃយកកាំភ្លើងដែលសៀតនិងចង្កេះមកកាន់ហើយផ្ចង់ទៅពួកគេទាំងពីរ

«បើស្មោះស្ម័គ្រគ្នាណាស់ ចាំយើងបញ្ចូនឱ្យទៅងាប់ទាំងពីរតែម្ដងទៅ»នាយកេះកៃកាំភ្លើងបន្តិចប្រុងនិងបាញ់ទៅហើយតែ

«ឈប់ភ្លាម ក្រែងឯងនិយាយថាសម្លាប់តែ Kim Taehyung មិនអីចឹង?»Ounie រហ័សចូលមកចាប់កាំភ្លើងRimonoជាប់ ប្រឹងនិយាយតតាំងជាមួយនាយតាមអ្វីដែលនាងបានគ្រោងទុកកាលនោះ

«នាងក្របីអើយ ធំប៉ុណ្ណឹងហើយនៅមកឱ្យយើងបោកបានទៀត»Rimono

«នេះឯង?»នាងក្រមុំហារស្ដីលែងចេញក្រោយពីដឹងថានាយហ៊ានយកនាងមកជាឈ្នាន់ដើម្បីសម្លាប់Jungkookចឹងសោះ

«បើមិនចង់ងាប់ទេថយចេញ»Rimono

«ទេ!យើងមិនថយ យើងនិងសម្លាប់ឯង អាចង្រៃ»នាងតូចជេរប្រទេចRimonតាមអ្វីដែលនាងកំពុងតែខឹង ទើបប្រទាញប្រទង់ជាមួយនាយកំលោះរហូតទាល់តែRimono ជ្រុលដៃរុញនាងឱ្យបុកនិងសសរជិតនោះបណ្ដាលឱ្យនាងតូចសន្លប់ភ្លាមៗ

«Jeon Ounie!!»Jungkook បន្លឺហៅឈ្មោះនាងក្រមុំដែលកំពុងតែសន្លប់នោះស្រាលៗ បើទោះបីជានាងបានធ្វើខុស តែយ៉ាងណានាងក៏មានសាច់ឈាមត្រកូលJeonដែរ ។ លុះពេលសម្លឹងមើលនាងតូចរួច នាយបែរមកមើល Rimonoដែលកំពុងឈរសើច ខណៈដៃកាន់កាំភ្លើងតម្រង់មកគេរួចជាស្រេច ។ វិនាទីនេះ នាយដឹងរួចមកហៅថានាយប្រាកដជាគ្មានជីវិតរស់នៅបន្តពិភពនេះទៀតនោះទេ ទើបមាណព្វប្រឹងក្រសោបរាងកាយTae ទាំងដែលដងខ្លួនអ្នកទាំងពោរពេញទៅដោយឈាមក្រហមស្រោចស្រពជោគជាំ។ នាយបិទភ្នែកដោយនិយាយតិចៗថា

«បើស្លាប់យើងត្រូវស្លាប់ទាំងពីរ»

«ងាប់ទៅ!!»

   ផាំង !! ផាំង !!

To be continued.......(ភ្លេវ)😞

Seguir leyendo

También te gustarán

404K 2.1K 40
30 days challenge with a lot of porns -ไรอันทอม -สไปดี้พูล -นิวท์มัส -จาร์วิสโทนี่ -others?
336K 4.5K 28
จอนกุก : ฉันจะมีใครก็ได้ เเต่เธอไม่มีสิทธิ์ปาร์คจีมิน!! จีมิน : ที่ทนอยู่กับคุณเพราะลูกหรอกนะ.. เเท็ก #ฟิคกุกมินเพื่อลูก
4.3K 128 27
จองกุกก็แค่อยากทำดีกับเพื่อนมนุษย์ แต่เขาคนนั้นกลับไม่ใช่มนุษย์ "ถึงว่าสิ คุยกับใครก็ไม่มีใครได้ยินเลย" จีมิน
12K 246 25
"แกมันก็แค่หมา หมารับใช้ จำเอาไว้" "อึก ผมรักคุณ "