Lovely Writer

By Surin12-

115K 8.3K 219

«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡ More

ភាគទី1:ShipជាមួយអាណាមិនShipទៅShipជាមួយអាបុិមុខងាប់!
ភាគទី2:តែមួយប៉ុស្តិ៍ទេណា~
ភាគទី3:យើងកក់ទុក ហាមអោយអ្នកណាប៉ះ មិនចឹងកុំថាយើងមិនបានប្រាប់
ភាគទី4:នេះជាលិទ្ធផលដែលឯងគេចពីយើង!
ភាគទី5:ខ្ញុំសូមប្រកាសថាខ្ញុំនិងKim Taehyungជាសង្សារនិងគ្នា!
Attention
ភាគទី6:ឯងធ្វើអោយយើងញញឹមម្ដងយើងថើបឯងម្ដង
ភាគទី7:ជម្លោះ!
ភាគទី8:ប្រច័ណ្ឌខ្ញុំមែនទេ?
ភាគទី9:អ្នកផ្ដល់កម្លាំងចិត្ត
ភាគទី10:មួយរាត្រី⚠⚠
ភាគទី11:មិនថាស្នេហាឫការប្រកួតឯងត្រូវតែចាញ់យើង!
ភាគទី12:ជ័យជម្នះ
ភាគទី13:វ៉ៃវាអោយសល់ត្រឹមដង្ហើមចង្រឹត
ភាគទី14:ល្បិចបោកកញ្ឆោត
ភាគទី15:ឯងប្រច័ណ្ឌយើងហេស?
ភាគទី16:ដេកមិនលក់ទេបើមិនបានឱបឯង
ភាគទី17:របស់បញ្ចាំចិត្ត
EP 18:ទុកអោយJeon Jungkookប្រដៅវា!
EP 19 : បើមិនមែនKim Taehyungហាមប៉ះខ្លួនប្រាណយើង
EP 20 : ស្នាមថើប
EP 21 : ហេតុអ្វីលោកមិនស្ដាប់ហេតុផល?
EP 22 :កូនប្រសារ
EP 23 : ធ្វើសង្សារនិងបងណា!
EP 24 :គិតថាហាមឃាត់បានមែនទេ?
EP 25 : ឋានៈត្រឹមប្អូនវាល្អបំផុតហើយ
EP 26 : គ្រោះថ្នាក់!!
EP 27 : មិនពិតទេ គេអត់បានស្លាប់
EP 28 : មកទល់ពេលនេះខ្ញុំយល់ហើយថាខ្ញុំស្រឡាញ់គេ
EP 29 : ឈប់ប្រើប្រាស់អំណាចមកបង្ខំខ្ញុំទៀតទៅ!!
EP 30 : ស្រឡាញ់!!
EP 31 : ទោះបីកូនខ្ញុំយ៉ាងម៉េច ក៏ខ្ញុំនៅតែស្រឡាញ់គេ
EP 32 : ដំណើរកម្សាន្តដ៏ព្រឺព្រួច
EP 33 : យើងបញ្ចប់ត្រឹមហ្នឹងទៅ!
EP 34 : ប្រដៅក្មេង
EP 35 : ឈ្លក់វង្វេង?
EP 36 : ត្រឹមអនាគតសោះ មកប្រកូរប្រកាស់ប៉ុណ្ណឹងទៅហើយ
EP 37
EP 39 : ទុក្ខជាន់ទុក្ខ
EP 40 : បើស្លាប់យើងត្រូវស្លាប់ទាំងពីរនាក់

EP 38 : កុំកើតអីឱ្យសោះណា

1.6K 128 0
By Surin12-

    ក្រោយពីឈរមើលគូរស្នេហ៍ផ្អែមល្ហែមតែខុសធម្មជាតិមួយគូរនោះរួចមកនាងក្រមុំត្រឡប់ក្រោយដោយមិនបានមើលឱ្យសព្វគ្រប់ទើបជ្រុលទៅបុកជាមួយបុរសម្នាក់។

«សុំទោសផងអ្នកនាង!!»នាយកំលោះមុខស្រស់រហ័សឱនសុំទោសនាងក្រមុំតាមសុជីវធម៌ក្នុងខ្លួនរបស់គេ ខណៈដៃធំក្រាស់លូកយកកន្លែងសម្រាប់ឱ្យនាងបបោសរាងកាយដ៏ស្រស់ស្អាត ព្រោះអម្បាញ់មិញនេះការ៉េមកម្ពប់ទៅលើខោអាវនាងមិនតិចនោះទេ

«ឯងដើរមិនចេ-...Hae GaEun?»HaEun ឧទានឡើងព្រមជាមួយអារម្មណ៍ភ្ញាក់ផ្អើលក្រៃលែង កំណកឈាមចាប់ផ្ដើមកកឡើងជាបន្តបន្ទាប់ព្រោះម្ចាស់រាងកាយបាននឹងកំពុងភ្លឹកជាមួយមនុស្សចំពោះមុខឥតដាក់ បបូរមាត់ក្រហមឆេះប្រែមកជាស្លេកមួយរំពេច បើទោះបីជាមានគ្រឿងសម្អាងមកជំនួយក៏មិនអាចបិទបាំងភាពតក់ស្លុតរបស់នាងបាននោះដែរ

«In HaEun?នាងមកទីនេះធ្វើអី?»ស្របនិងការនិយាយស្ដីពោរពេញទៅដោយថាមពល GaEunទាញដៃកូនប្រុសរបស់គេឱ្យមកឈរនៅខាងក្រោយខ្នងជៀសវាងនាងបានឃើញគេ

«ជារឿងយើង ថយចេញ»ទោះបីជានាងហាក់ខ្លាចរអាជាមួយនាយកម្លោះចំពោះមុខក្ដី ក៏នាងមិនអាចបង្ហាញអត្តចរិកមួយនេះឱ្យនាយបានឃើញវានោះទេ

«មិនគិតមើលកូនខ្លះទេអ្ហេស?»ស្របនិងការនិយាយស្ដីនាងក្រមុំបញ្ឈប់ជំហ៊ានងក់បែរក្រោយមើលទៅមុខកូនប្រុសតាមសម្ដីGaEun និយាយអម្បាញ់មិញនេះ ក្មេងប្រុសតូចស្អាតកំពុងឈរញាុំការ៉េមខណៈទឹកមុខCute Cute ក៏បង្ហាញឡើងមកបណ្ដាលឱ្យHaEun ប្រើក្រសែរភ្នែកស្រទន់ផ្ចង់សម្លឹងឥតដាក់ ក្មេងប្រុសម្នាក់នេះមុខមាត់កាត់មករកGaEunច្រើនជាងនាង ។ HaEunបែរក្រោយបោះជំហ៊ានចេញទៅមុនពេលដែលនាងបានសម្លឹងមើលក្មេងនោះរួចរាល់ នាងហាក់ដូចជាគ្មានចិត្តស្រឡាញ់ទៅលើSoAnបន្តិចសោះ ថ្នាក់នាងជាអ្នកបង្កើតគេដោយផ្ទាល់ទៅហើយ នាងឃោឃៅដល់ថ្នាក់ហ្នឹងរឺ?

«ប៉ាៗអ៊ំស្រីម្នាក់មិញជាអ្នកណា?»SoAn

«ជាអ្នកស្គាល់គ្នាប៉ុណ្ណោះ»GaEun ឧទានឡើងព្រមជាមួយនិងស្នាមញញឹមទើបលើកពរកូនប្រុសបណ្ដូលចិត្តឡើងហើយដើរចេញទៅផ្លូវម្ខាងទៀតដើម្បីគេចចេញពីHaEun ទោះពេលវេលាកន្លងផុតទៅអស់5ឆ្នាំតែនាយមិនដែលខឹងស្អប់HaEunម្ដងណានោះទេ សេចក្ដីស្នេហាវាមានតម្លៃខ្លាំងដល់ម្លឹង? សូម្បីតែកូនបង្កើតនាងហ៊ានយកមកឱ្យGaEunជាអ្នកចិញ្ចឹមថែមទាំងឱ្យនាយលាក់ការរឿងនេះទៀត តើគួរបន្ទោសនរណា?

   ជំហ៊ានជើងតូចៗបោះញាប់ៗសម្ដៅទៅបន្ទប់សណ្ធាគារខណៈទឹកមុខរបស់នាងតូចស្លន់ស្លោរហាក់ដូចជាមាន់រកពង់ បបូរមាត់ញ័រតតាត់មិនយល់ថាហេតុអ្វីបានជានាងប្រែអាកប្បកិរិយាមកជាបែបហ្នឹងចឹងសោះ។

(មិនកើតទេ បើម្សៀរGaEunយករឿងនេះទៅប្រាប់Jungkook យើងយ៉ាប់មិនខាន ទាល់តែប្ដូរផែនការ ចាកចេញពីទីនេះសិន)គិតរួចនាងតូចHaEunប្រញាប់រៀបចំយកវ៉ាលីរបស់នាងដាក់សម្លៀកបំពាក់ទាំងប៉ុន្មានញាត់ចូលទៅក្នុងវ៉ាលីលឿនៗមិនបង្អាក់បង្អន់ពេលវេលាឱ្យខាតបង់ទទេរឥតប្រយោជន៍។ ក្រោយពីរៀបចំរួចរាល់នាងដើរមកកាន់ឡានហើយបើកចេញទៅ យ៉ាងណានាងនៅមានផែនការជាច្រើនទៀតដើម្បីបំបែកបំបាក់jungkookនិងTaehyung ឱ្យបាន តែពេលនេះអាចថានាងព្រមលើកទង់សរសិនក៏បាន ព្រោះនាងមិនហ៊ាននៅតទល់យូរនោះទេ ខ្លាចថាGaEunនិងយករឿងកូនទៅបកអាក្រាតមុខមាត់ពិតនាងក្រមុំថាយ៉ាងម៉េច ជាមនុស្សស្រីទុំមុនស្រគាល។

   មែនហើយ!In HaEunនិងHae GaEun ធ្លាប់ជាសង្សារនិងគ្នាកាលពីពួកគេទៅរៀននៅបរទេសជាមួយគ្នាហើយក៏ធ្លាប់មានអីៗជាមួយគ្នាច្រើនដងមកដែរ តែមានថ្ងៃមួយគឺGaEunភ្លាត់ស្នៀតធ្វើឱ្យនាងមានកូន។ ដំបូងឡើយHaEunប្រកែកជាមួយនាយថានិងយកកូននេះចេញតែGaEunថាមិនបាច់ទេ ទុកឱ្យគេជាអ្នកចិញ្ចឹមក៏បាន។មុនពេលឈ្លោះប្រកែកគ្នាហើយនាងបានសុំGaEun បែកគ្នាហើយទៅនៅជាមួយមិត្តនាងទាល់តែសម្រាលSoAnរួចរាល់ទើបនាងយកគេមកទុកមុខផ្ទះGaEun ដោយមានសរសេរសំបុត្រថា " នេះជាកូនខ្ញុំនិងលោកគេមានឈ្មោះថា In SoAn មើលថែគេឱ្យល្អ " ។ ចាប់តាំងពីថ្ងៃនោះមកGaEunក៏ស្ម័គ្រចិត្តចិញ្ចឹមអាល្អិតនេះ ហើយក៏ជាពេលដែលឪពុកម្ដាយនាយកាត់កាលនាយចោលដូចគ្នា។

   Evening៚

   ពេលរសៀលប្រហែលជាម៉ោង5-6 នាយកំលោះជាប្អូនថ្លៃម្ចាស់សណ្ធាគារបានឱ្យបុគ្គលិករៀបចំអាហារពេលល្ងាចនៅលើឆ្នេរនោះដោយបានទិញមួយឆ្នេរដាច់ទុកសម្រាប់ឈុតឆាកផ្អែមល្ហែមរវាងនាយនិងTaehyung។ ដោយសារថ្ងៃមិញJungkookបានដំណឹងពីខាងបុគ្គលិកថាIn HaEun រើឥវ៉ាន់ចេញពីសណ្ធាគារយ៉ាងលឿន តែនាយក៏មិនបានចាប់សង្ស័យអ្វីនោះដែរ ក៏បណ្ដោយឱ្យនាងចេញតាមសម្រួល យ៉ាងបើនាងចេញទៅបានវាមិនល្អទេអ្ហេស ព្រោះនាយអាចមានពេលចាប់ផ្ដើមបង្កើតអនុស្សាវរីយ៍ឱ្យបានច្រើន។

«ហៃយ៉ា!បងចង់ធ្វើអីហ្នឹង?»Taehyung និយាយឡើងដោយឆ្ងល់ជាមួយសកម្មភាពនាយកំលោះជាខ្លាំង សុខៗបែរជានាំគេទៅផ្សារទិញសម្លៀកបំពាក់ថ្មីហើយប្រញាប់ឱ្យអាល្អិតងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ឱ្យលឿនទៀត។ ពេលរួចរាល់ក៏នាំគេចុះមកខាងក្រោម ដើរនិយាយគ្នាសុខៗក៏យកខ្សែរមកចងភ្នែក នេះប្រុងគិតអីចង់លេងដូចកាលមុនទៀតអ្ហេស!!

«នៅឱ្យស្ងៀមទៅ ហើយចាំដើរតាមបង» Jungkookបន្លឺឡើងដោយញញឹមតិចៗត្បិតថ្ងៃមួយនេះនាយទន្ទឹងរងចាំវាយូរណាស់មកហើយ។

   ប្រអប់ដៃមាំក្រាស់កាន់ដៃតូចស្រឡូនរបស់ថេយ៉ុងជាប់ស្អិតខណៈភ្នែកស្រស់សង្ហារសម្លឹងមើលទៅផ្លូវដែលនាយកំលោះកំពុងតែដើរនោះ។ លុះពេលនាយដើរមកដល់កន្លែងដែលនាយបានរៀបចំ Jungkookស្ញោចស្នាមញញឹមម្ដងទៀតទើបដើរទៅឈរក្រោយTaehyungហើយស្រាយក្រណាត់ចេញពីភ្នែករបស់គេ។

«Wow?បងជាអ្នករៀបចំ?»Tae បែកភ្នែកធំៗសម្លឹងមើលទៅតុអាហារដែលរៀបចំឡើងយ៉ាងស្រស់ស្អាតអមជាមួយភ្លើងពណ៌សរសុីនិងវាំងននពណ៌សរផាត់ចុះឡើងតាមកម្លាំងខ្យល់បក់រវិចៗ Taehyungសឹងតែមិនហ៊ានដកក្រសែរភ្នែកចេញពីកន្លែងដ៏Romantic បែបហ្នឹងនោះទេ។

«ពេញចិត្ត?»

«ប្រាកដណាស់»Tae ញញឹមហាក់សប្បាយរីករាយជាអនេកទើបនាយកំលោះដើរមកអូសដៃគេឱ្យអង្គុយទល់មុខខ្លួន

«នេះញាុំបង្គាទៅ ចាំបងបកឱ្យ» ស្របនិងការនិយាយស្ដីដែលពោរពេញទៅដោយទឹកដមពិរោះ Jungkookចាប់យកបង្គាពីរបីយកមកបកឱ្យអាល្អិតទាំងយកចិត្តទុកដាក់បំផុត។ ខណៈពេលដែលនាយកំពុងតែបកបង្គារ Taeសម្លឹងមើលកាយវិការដ៏ទន់ភ្លន់របស់នាយកំលោះជារឿយៗ ក្នុងចិត្តក៏រំភើប មិននឹកស្មានទាល់តែសោះថាគេអាចនិងមានថ្ងៃនេះ ថ្ងៃដ៏Romantic អាចញាុំអាហារជាមួយគ្នាក្រោមពន្លឺភ្លើងស្រាលៗអមទៅដោយសម្លេងទឹកសមុទ្រ ហាក់បង្កើតបានជាថ្ងៃដ៏ពិសេសមួយសម្រាប់គេ។

«អរគុណ!!»Tae ឧទានឡើងដោយញញឹមមិនបាត់ពីមាត់ក្រោយពីនាយបកបង្គារនោះរួចរាល់ហើយចាប់យកមកដាក់ចានឱ្យគេ តើលើលោកនេះមានបុរសល្អបែបហ្នឹងប៉ុន្មាននាក់ទៅ? បុរសដែលមិនប្រលូកប្រឡាក់ជាមួយស្រីណាផ្សេងក្រៅពីខ្លួន ហ៊ានកែប្រែខ្លួនឯងសឹងតែ360° ដើម្បីមនុស្សខ្លួនស្រឡាញ់ ថ្នាក់នាយមានអនាគតគូរដណ្ដឹងទៅហើយ តែនាយបែរជាប្រកែកដាច់ខាតជាមួយម្ដាយគេទៅវិញ តើនេះជាសំណាងរបស់គេមែនទេ?

    ពួកគេចំណាយពេលញាុំអាហារជាមួយគ្នាយ៉ាងមានក្ដីសុខបំផុត ញាុំផង ជជែកគ្នាផង និយាយរឿងក្នុងចិត្តជាមួយគ្នាផងហាក់ដូចជាគូរស្នេហ៍ថ្មីថ្មោងដែលទើបនិងFirst Date យ៉ាងអីចឹងដែរ។
     ក្រោយញាុំអាហាររួចរាល់Jungkook បានអង្គុយលេងជាមួយTaeនៅលើក្រណាត់ធំមួយសម្រាប់ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ។

«Tae»Jungkook ឧទានហៅឈ្មោះមនុស្សបណ្ដូលចិត្តស្រាលៗស្របពេលដែលនាយកំពុងតែអង្គុយឱ្យអាល្អិតពីក្រោយយ៉ាងណែន

«ហឹម?»ដៃតូចស្រឡូនក៏អង្អែលលើកដៃនាយតិចៗត្បិតខ្យល់កាន់តែត្រជាក់ឡើងរួមជាមួយនិងផ្សែងអ័ព្ទទៀតសោតទើបវាបង្កើតបានជាខ្យល់រងាមួយបែបនាពេលយប់យន់ស្ងាត់ជ្រងំ

«អរគុណខ្លាំងណាស់ដែលអូនមិនបោះបង់បង ដឹងទេ?បើបងបែកពីអូនបងមិនដឹងថារស់ដើម្បីនរណានោះទេ ប៉ាបងសម្រាកព្យាបាលនៅប៉េកាំងបងមិនអាចទៅមើលដោយផ្ទាល់បាន រាល់ថ្ងៃអូនជាមនុស្សម្នាក់ដែលអាចឱ្យបងបន្តជីវិតរស់នៅដល់សព្វថ្ងៃ អូនជាកែវភ្នែករបស់បង ជាបេះដូងបង ជាដង្ហើមបង អូនជាអ្វីៗគ្រប់យ៉ាងរបស់បង បងស្រឡាញ់អូនណាTae» មាណព្វរៀបរាប់រឿងក្នុងចិត្តតាមគំនិតដែលនាយបានដៅទុកយ៉ាងយូរណាស់មកហើយ នាយតែងតែចង់និយាយពាក្យនេះឱ្យអាល្អិតបានលឺណាស់ទើបតែថ្ងៃនេះប៉ុណ្ណោះដែលព្រះព្រមប្រទានឱ្យនាយបានសារភាពនិយាយពាក្យពិតចេញមក

«អូនក៏ស្រឡាញ់បងដូចគ្នា បងជាមនុស្សម្នាក់ដែលធ្វើឱ្យអូនស្គាល់ពីស្នេហា ចេះឈឺចាប់ ចេះស្រក់ទឹកភ្នែក ចេះប្រច័ណ្ឌ ចូលមកបំពេញជីវិតខ្វះខាតរបស់អូន អរគុណណាស់» ស្របនិងការនិយាយស្ដីអាល្អិតក៏បែរមកឱបនាយយ៉ាងខ្លាំង តែកែវភ្នែកស្រស់ស្អាតក៏ក្រឡេកទៅឃើញបុរសម្នាក់ពាក់ម៉ាសនិងមួកពណ៌ខ្មៅកំពុងតែតម្រង់កាំភ្លើងមករកJungkook

«Jung ប្រយ័ត្ន»

   ផាំង !!

   សម្លេងគ្រាប់កាំភ្លើងបន្លឺឡើងឱ្យទ្រហឹងគោលដៅបំណងមករកនាយកំលោះតែបែរជាត្រូវអាល្អិតចំស្មាខាងឆ្វេងទៅវិញ។

«Tae!!»Jungkookស្រែកមួយអស់សម្លេងស្របពេលដែលTaehyungកំពុងសន្លប់បាត់មាត់ឈឹងនៅលើរង្វង់ដៃដ៏សែនកក់ក្ដៅ ខណៈឈាមក្រហមស្រស់ក៏ហូរចេញពីមុខរបួសជាបន្តបន្ទាប់ដល់ថ្នាក់ប្រឡាក់ជោគជាំពេញអាវនាយ

«Taeបើកភ្នែកឡើង កុំគេង Taeហុិក..» ទឹកភ្នែកកូនប្រុសស្រក់ជាលើកទី3ដោយសារមនុស្សបណ្ដូលចិត្តម្ដងទៀត ប្រអប់ដៃមាំក្រាស់ទះលើថ្ពាល់គេស្រាលៗព្យាយាមដេរដាស់អាល្អិតឱ្យភ្ញាក់ឡើងតាមបំណងរបស់គេ កែវភ្នែកក្រហមតែតព្រមជាមួយនិងចិត្តរន្ធត់ញាប់ញ័ររកទីអាស្រ័យពុំនាក់មិនឃើញ

«មានរឿងអី?Tae?»Mekរត់មកមើលតាមសម្លេងកាំភ្លើងដែលបាញ់មិញនេះជាមួយនិង Hazard តែក៏ឃើញថាTaehyungកំពុងគេងលើដៃJungkookដោយមានសុទ្ធតែឈាមហូរដាបពេញផ្ទៃក្រណាត់ក្រាលនោះ

«ពុទ្ធោTaehyung?Hyung ឆាប់នាំគេទៅពេទ្យភ្លាមទៅ»Hazard

«មែនហើយទៅពេទ្យ កុំកើតអីឱ្យសោះណា បងមិនឱ្យអូនទៅ អូនគ្មានសិទ្ធទៅជាដាច់ខាត» បញ្ចប់ប្រយោគJungkookលើកបីអាល្អិតដោយមិនភ្លេចដាក់បម្រាមមិនឱ្យនាយចាកចេញពីខ្លួនដាច់ខាត។

To be continued......

Continue Reading

You'll Also Like

206K 3.7K 14
#ขอบคุณกุกมินที่ว่างนะ
336K 4.5K 28
จอนกุก : ฉันจะมีใครก็ได้ เเต่เธอไม่มีสิทธิ์ปาร์คจีมิน!! จีมิน : ที่ทนอยู่กับคุณเพราะลูกหรอกนะ.. เเท็ก #ฟิคกุกมินเพื่อลูก
17.3K 207 29
ในวันที่พัคจีมินสูญเสียคุณพ่อ.. ผู้หญิงคนนั้นพาจอนจองกุกเข้ามา แล้วบอกเขาว่า "เด็กคนนี้คือน้องของคุณ"
41.2K 418 17
"เอากันแล้วไม่ให้เรียกว่าเมียจะให้เรียกว่าอะไรหล่ะ? หืมม" JK