Lovely Writer

By Surin12-

115K 8.3K 219

«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡ More

ភាគទី1:ShipជាមួយអាណាមិនShipទៅShipជាមួយអាបុិមុខងាប់!
ភាគទី2:តែមួយប៉ុស្តិ៍ទេណា~
ភាគទី3:យើងកក់ទុក ហាមអោយអ្នកណាប៉ះ មិនចឹងកុំថាយើងមិនបានប្រាប់
ភាគទី4:នេះជាលិទ្ធផលដែលឯងគេចពីយើង!
ភាគទី5:ខ្ញុំសូមប្រកាសថាខ្ញុំនិងKim Taehyungជាសង្សារនិងគ្នា!
Attention
ភាគទី6:ឯងធ្វើអោយយើងញញឹមម្ដងយើងថើបឯងម្ដង
ភាគទី7:ជម្លោះ!
ភាគទី8:ប្រច័ណ្ឌខ្ញុំមែនទេ?
ភាគទី9:អ្នកផ្ដល់កម្លាំងចិត្ត
ភាគទី10:មួយរាត្រី⚠⚠
ភាគទី11:មិនថាស្នេហាឫការប្រកួតឯងត្រូវតែចាញ់យើង!
ភាគទី12:ជ័យជម្នះ
ភាគទី13:វ៉ៃវាអោយសល់ត្រឹមដង្ហើមចង្រឹត
ភាគទី14:ល្បិចបោកកញ្ឆោត
ភាគទី16:ដេកមិនលក់ទេបើមិនបានឱបឯង
ភាគទី17:របស់បញ្ចាំចិត្ត
EP 18:ទុកអោយJeon Jungkookប្រដៅវា!
EP 19 : បើមិនមែនKim Taehyungហាមប៉ះខ្លួនប្រាណយើង
EP 20 : ស្នាមថើប
EP 21 : ហេតុអ្វីលោកមិនស្ដាប់ហេតុផល?
EP 22 :កូនប្រសារ
EP 23 : ធ្វើសង្សារនិងបងណា!
EP 24 :គិតថាហាមឃាត់បានមែនទេ?
EP 25 : ឋានៈត្រឹមប្អូនវាល្អបំផុតហើយ
EP 26 : គ្រោះថ្នាក់!!
EP 27 : មិនពិតទេ គេអត់បានស្លាប់
EP 28 : មកទល់ពេលនេះខ្ញុំយល់ហើយថាខ្ញុំស្រឡាញ់គេ
EP 29 : ឈប់ប្រើប្រាស់អំណាចមកបង្ខំខ្ញុំទៀតទៅ!!
EP 30 : ស្រឡាញ់!!
EP 31 : ទោះបីកូនខ្ញុំយ៉ាងម៉េច ក៏ខ្ញុំនៅតែស្រឡាញ់គេ
EP 32 : ដំណើរកម្សាន្តដ៏ព្រឺព្រួច
EP 33 : យើងបញ្ចប់ត្រឹមហ្នឹងទៅ!
EP 34 : ប្រដៅក្មេង
EP 35 : ឈ្លក់វង្វេង?
EP 36 : ត្រឹមអនាគតសោះ មកប្រកូរប្រកាស់ប៉ុណ្ណឹងទៅហើយ
EP 37
EP 38 : កុំកើតអីឱ្យសោះណា
EP 39 : ទុក្ខជាន់ទុក្ខ
EP 40 : បើស្លាប់យើងត្រូវស្លាប់ទាំងពីរនាក់

ភាគទី15:ឯងប្រច័ណ្ឌយើងហេស?

2.2K 175 0
By Surin12-

បន្ត៚

«រូបភាពកម្រិតHDបែបនេះ បើផ្ញើរទៅអោយអាក្មេងនោះមិនដឹងថាវាចុកឈាមយ៉ាងណាទេ» គិតរួចOunieប្រញាប់ប្រញាលផ្ញើររូបនេះអោយទៅរាងតូចទាំងញញឹមចុងមាត់តិចៗ ម្ដងនេះគេអាចអោយTaehyungក្អួតឈាមបានយ៉ាងងាយ សង្ស័យតែរៀនមិនចូលផងក៏មិនដឹង។

.......

    ខណៈដែលអ្នកខាងនេះវិញ កំពុងតែរៀនសុខៗស្រាប់តែមាននរណាមិនដឹងផ្ញើរសារមកអោយគេ មិនចាំយូររាងតូចលូកដៃយកទូរស័ព្ទក្នុងកាតាបស្របពេលដែលចិញ្ចើមក្រាស់ខ្មឹកជ្រួញចូលគ្នាមួយរំពេច Ounieផ្ញើររូបថតមកតាមChat?កន្លងមកតែមុខរាងតូចនាងមកចង់មើលផងហើយថ្ងៃនេះកើតស្អី?ពុលទឹកដោះគោមែនទេ?

    មិនអោយខកខានពេលវេលាយូរ Taehyungរហ័សចុចចូលមើលដោយគ្រវីក្បាលតិចៗ នេះនាងចង់យករូបប៉ុណ្ណឹងមកបោកបញ្ឆោតគេអោយឈឺផ្សាហេស?គំនិតនាងដូចជារាក់ពេកហើយ។

«Taeអ្នកណាផ្ញើរអីមក?»Ingអើតករមកសួរ

«Ounie!នេះមើលទៅ»Taeហុចទូរស័ព្ទអោយទៅIngមុននិងចាប់ផ្ដើមមើលសាស្ត្រាចារ្យពន្យល់បន្ត គេគ្មានអីត្រូវខឹងផងគ្រាន់តែរឿងប៉ុណ្ណឹងសោះ

«អេ!ឯងអត់ប្រច័ណ្ឌJungkook hyungទេ? នេះគាត់បណ្ដើរស្រីណា»Ingចុចទូរស័ព្ទកំលោះតូចបិទមុននឹងខ្សឹបសួរគេតិចៗខ្លាចមានអ្នកឮ

«ម្នាក់ស្រីនោះមិនមែនស្រីJungkookទេ គាត់បងស្រីJungkookឈ្មោះJeon Sumin» Taehyung

«ឯងជឿគាត់ដែរ?»Ing

«ក៏ដំបូងមិនសូវជឿទេ តែគេយករូបថតមកបង្ហាញយើងទើបយើងជឿ»Taehyung

«ចុះប្រសិនបើ..Jungkook Hyung បណ្ដើរស្រីមែនទែនតើឯងខឹងគាត់ទេ?»Ing

«អត់!រឿងអីដែលយើងត្រូវខឹងគេ?គេម៉ែឪយើង» Taehyung

«មិនមែនម៉ៃឪតែប្ដី..អឹម»បញ្ចប់ប្រយោគមិនទាន់បានសើចស្រួលបួលផងTaehyung រហ័សយកដៃមកខ្ទប់មាត់Ingកុំអោយនិយាយតទៅទៀត អាមាត់ហ្នឹងពូកែបែកអូរហូរស្ទឹងណាស់ ប៉ប៉ាច់ប៉ប៉ោចគ្មានដឹងពេលវេលាទេ

«ស្ងាត់មាត់ឯងទៅ តិចយើងរុកដល់កន្លើត» Taeច្រឡរដៃរកយកប៊ិកញុកចូលមាត់Ing តែអាល្អិតខ្ជឹបមាត់ឡើងជិតលែងហ៊ាននិយាយអីទៀត Taehyungអោយតែនិយាយហើយគឺគេធ្វើ ចឹងកុំចង់សាកប្រសើរជាង។

    ឡានរ៉ូលរយពណ៌ខ្មៅរលោងស្រិលបោលមកឈប់នៅពីមុខខ្លោងទ្វាររបងផ្ទះនៃត្រកូលJeon ដែលជាត្រកូលមានឈ្មោះបោះសម្លេងពេញបណ្ដារប្រទេស។ទ្វារបងត្រូវបានរបើកឡើងជារឿយៗ ឡានស៊េរីទំនើបរហ័សបើកចូលទៅដែលមានឡាន2គ្រឿងទៀតបើកបន្តកន្ទុយគ្នាពីក្រោយមិនដាច់។

    នៅអមសងខាងផ្លូវនៃភូមិគ្រឹះមួយនេះ សម្បូរទៅដោយដើមឈើជាច្រើនដុះត្រៀបត្រាបង្កជាភាពម្លប់ត្រជាក់ត្រជុំអមជាមួយផ្កាតូចៗរីកស្រស់បំព្រងញាុំងអោយភូមិគ្រឹះមួយនេះស្រស់ស្អាតនិងទាន់សម័យលើសពីការរំពឹងទុក។

<ងឺត>

   សម្លេងឡានបញ្ឈប់នៅមុខខ្លោងទ្វារភូមិគ្រឹះតែម្ដង។អង្គរក្សឆ្វេងស្ដាំស្ទុះស្ទារមកបើកទ្វារអោយចាហ្វាយពួកគេ ភ្លាមនោះអ្នកបម្រើគ្រប់ស្រទាប់វណ្ណៈនាំគ្នាមកឈរចាំស្វាគមន៍អ្នកនាងធំនៃត្រកូលJeon។

«ស្វាគមន៍អ្នកនាងធំ»

«ចា៎!»Suminញញឹមបន្តិចតបទៅពួកអ្នកបម្រើវិញតាមរបៀបមនុស្សមិនចេះលេងរឹករបស់នាង។

«បងឃ្លានទេ?ចាំខ្ញុំអោយអ្នកបម្រើរៀបអោយ» Jungkookនាំបងស្រីបណ្ដូលចិត្តទៅអង្គុយលើសាឡុងដោយមាននាងតូចOunieដើរតាមទ្រុកៗហាក់មិនហត់ទាល់តែសោះ។ចំណែកឯសម្ភារៈរបស់គាត់ពួកអ្នកបម្រើនិងយកទៅទុកអោយហើយ។

«បងមិនឃ្លានទេ!និយាយចឹងថ្ងៃនេះជាខួបរបស់ Ounieត្រូវទេ?»Suminងាកមកសួរនាងតូចដែលអង្គុយទាំងញញឹមនៅជិតនាយកម្លោះ

«ចា៎!ប៉ុន្តែបងមិនបាច់រៀបចំក៏បានដែរ បងJungkookគាត់នាំខ្ញុំដើរលេងហើយ មែនទេ?»Ounie

«ហឹម..»Jungkookគ្រហឹមដើមករខណៈដែលទឹកមុខក្រញ៉ូវ អោយតែនិយាយជាមួយនាងម្ដងៗគេមិនដែលញញឹមឫប្រើសម្ដីផ្អែមស្រទន់ឡើយ មានតែមនុស្ស2នាក់ប៉ុណ្ណោះដែលអាចទទួលបានវាលើសលប់តែម្ដង។

«ចឹងតាមសម្រួលចុះណា បងសុំទៅបន្ទប់សិនព្រោះល្វើយណាស់»Sumin

«បាទ!»Jungkookញញឹមបន្តិចទើបSuminអង្អែលក្បាលប្អូនប្រុសពោរពេញដោយក្ដីស្រឡាញ់មុននឹងបោះជំហ៊ានឡើងទៅខាងលើ។

   មកដល់ខាងលើSuminទម្លាក់ខ្លួនគេងនៅលើពូកទាំងថប់ចិត្តជាពន់ពេក ទម្រាំតែចេញពីប៉េកាំងបានគេវេទនាស្ទើរស្លាប់ទៅហើយ។

«បងសង្ឃឹមថាឯងនិងមិនដូចបងទៅចុះJung បងនិងព្យាយាមមិនអោយគាត់ជាអ្នកកំណត់វាសនាឯងដូចបងនោះទេ»Sumin ទាញរូបថតJungkookមកមើលព្រមទាំងអង្អែលលើវាស្រាលៗ។មែនហើយSuminនាងបានរៀបការជាមួយគ្រួសារត្រកូលXuដែលជាពពួកអ្នកមានប្រចាំទីក្រុងប៉េកាំង តែនាងមិនបានស្រឡាញ់កូនប្រុសនៃត្រកូលនោះឡើយដោយសារតែអ្នកស្រីMincoldជាអ្នកបង្ខំ ណាមួយនាងមិនមែនជាកូនលោកChisunជាមួយអ្នកស្រី Mincoldឡើយ នាងគ្រាន់តែជាក្មេងកំព្រាម្នាក់ដែលត្រូវលោកChisunរើសមកចិញ្ចឹម។ តើមាននរណាទៅដឹងថាលោកស្រីMincold ព្រោះតែចង់បានមុខមាត់ ចង់បានអំណាចសុខចិត្តអោយកូនស្រីរៀបការជាមួយមនុស្សក្នុងត្រកូលXuនោះ អាចនិយាយបានថាគាត់លក់កូនស្រីដើម្បីមុខមាត់និងមាសប្រាក់។

«ខ្ញុំនិងមិនធ្វើអោយប្អូនត្រូវឈឺចាប់ដូចជាខ្ញុំនោះទេ»Suminបន្លឺឡើងតិចៗព្រមជាមួយកំហឹងជាច្រើន នាងស្រឡាញ់Jungkookខ្លាំងណាស់ នាងម៉េចនិងបណ្ដោយអោយJungkook ត្រូវមកទទួលរងទឹកភ្នែកព្រោះតែបណ្ដាំសន្យាមួយនេះនោះ?យ៉ាងណាJungkookគេក៏មានមនុស្សដែលគេស្រឡាញ់ដែរ បែបនេះទាល់តែនាងត្រូវប្រឈមមុខនិងពាក្យសម្ដីជាមួយអ្នកស្រីMincoldដោយផ្ទាល់ហើយ។
_________________________

   Night-Seoul city

    ថ្ងៃនេះJungkookបានជូនOunieដើរលេងគ្រប់កន្លែងតាមដែលនាងចង់ មិនថាញាុំអាហារ ទិញសម្លៀកបំពាក់ ជិះឡានលំហែកាយ និយាយគ្នាលេងពីនេះពីនោះរហូតមកទល់ម៉ោង7ទើបនាយរំអុកអោយនាងទៅផ្ទះហើយគេនិងអាលបានទៅគេងជាមួយTae មិនឃើញមុខតែមួយថ្ងៃគេនឹកស្ទើរឆ្កួតទៅហើយ។តែវាចង្រៃអីនាងតូចម្នាក់បែរជាសុំអោយគេជិះឡានទៅកន្លែងមួយដែលមានទឹកគេបាញ់ចេញពីម៉ាសុីនចុះឡើងអមជាមួយនិងភ្លើងចម្រុះពណ៌បណ្ដាលអោយវាមានភាពស្រស់ស្អាតជាខ្លាំង។

«Ounieបងថាពួកយើងត្រឡប់ទៅផ្ទះវិញទៅនេះម៉ោង7ហើយ សង្ស័យតែបងSuminចាំបាយផងក៏មិនដឹង»Jungkookឧទានប្រាប់នាងតូចដែលញញឹមសម្លឹងមើលទៅខាងក្រៅហាក់មានក្ដីសុខជាខ្លាំង។ការពិតទៅនាយក៏ចង់ទៅដែរតែមកពីកន្លែងនោះគឺនៅជិតនិង Condoដែលរាងតូចរស់នៅពេកទើបគេរាងរអាខ្លាចTaeមកឃើញនាងដើរលេងជាមួយOunie ប្រាកដជាខឹងបែកផ្សែងមិនខាន។

«ទៅតែកន្លែងហ្នឹងមួយទេ ខ្ញុំឈប់សុំបងទៀតហើយ»Ounie

«ហឹម...ក៏បាន»ចុងក្រោយនាយនៅតែសម្របតាមនាងដដែលព្រោះតែខ្ជឹលប្រកែកច្រើន យ៉ាងណាមានតែបុណ្យកុំអោយTaeចុះមកទិញអីនៅពេលយប់ព្រលប់បែបនេះទៅចុះ។

   មកដល់កន្លែងដែលបានគ្រោងទុកកំលោះសង្ហារបញ្ឈប់ឡានចតនៅចំហៀងផ្លូវដែលស្ងាត់ច្រងំទើបបើកទ្វារឡានចុះមកព្រមជាមួយអារម្មណ៍ភិតភ័យជាពន់ពេក នាយសម្លឹងមើលទៅខុនដូរTaeដែលនៅមិនឆ្ងាយពីនេះប៉ុន្មានឡើយដើរតែ10ជំហ៊ានដល់ហើយ។

«គ្មានអីគួរអោយសប្បាយផង ហេតុអ្វីឯងចង់មកទីនេះ?»Jungkookបន្លឺសួរនាងទាំងច្រត់ចង្កេះសម្លឹងមើលគេបាញ់ទឹកដោយប្រើប្រាស់អគ្គិសនីអមជាមួយភ្លើងពណ៌គ្រប់ចម្រុះទៀត គេទទួលស្គាល់ថាវាស្អាត តែបើអោយមកមើលជាមួយនាងទោះទៅមើលព្រះច័ន្ទជាមួយទៀតក៏គេគិតថាវាគួរអោយរអើមដែរ

«បងមិនមើលទេហេស វាស្អាតខ្លាំងណាស់» Ounieបែរក្រោយមកនិយាយជាមួយនាយមុននឹងលើកដៃទៅចង្អុលពួកវា តែកែវភ្នែកវាងវ៉ៃសម្លឹងទៅឃើញកំលោះតូចដើរកាត់កន្លែងនេះដោយដៃរបស់គេកាន់ថង់1 មើលទៅដូចជាថង់អាហារ។Ounieញញឹមចុងមាត់បន្តិចទើប..

«អួយ...»

«យ៉ាងម៉េចហ្នឹងOunie?»Jungkook បន្ទាបខ្លួនអោយស្មើរនិងកម្ពស់នាងបន្តិចទើបចាប់ក្រសោបមុខនាងមកមើល

«ដីចូលភ្នែក»Ounieញីភ្នែកឡើងក្រហមមុននឹងពេបមាត់តិចៗបញ្ជាក់ថាគេកំពុងតែមានដីចូលភ្នែកមែនទែន

«មើស..ចាំបងផ្លុំអោយ»Jungkook ចាប់ដៃនាងចេញពីមុខនាង ទើបរហ័សចាប់បើកភ្នែកនាងយ៉ាងថ្មមដៃផ្លុំខ្យល់ដង្ហើមក្ដៅគគុកចូលទៅក្នុងភ្នែកនាង។ កាយវិការស្និទ្ធស្នាលបែបនេះស្ថិតនៅក្រោមក្រសែរភ្នែករាងតូចដែលឈរមើលពួកគេនៅជ្រុងម្ខាងទៀត ខណៈដែលចិត្តឈឺចាប់ពើតផ្សារ។

«បានហើយ..អុះ Tae»Ounieស្រែកឡើងតិចៗទើបនាយកម្លោះប្រញាប់បែរក្រោយទាំងបេះដូងលោតខុសចង្វាក់

«Tae!!»

«សុំទោសខ្ញុំមកកាត់ចង្វាក់អ្នកទាំងពីរ» Tae រហ័របែរខ្នងដើរចេញទៅមុននឹងទឹកភ្នែកស្រក់ចុះមកតែខំជូតចេញហើយដើរទៅបន្តទៀតគ្រាន់តែញាប់ជាងលើកមុន

«Tae..Tae ឈប់សិន»Jungkook ប្រញាប់ប្រញាលរត់សម្ដៅទៅរាងតូចខ្លាចថាគេយល់ច្រឡំជាងនេះទៀត ព្រោះគេឈរនៅខាងក្រោយខ្នងខ្លួនបែបនេះ ប្រាកដជាគិតថាគេថើបOunie ជាក់ជាមិនខានឡើយ

«ហុិស..សម្រេចមួយកម្រិត»Ounie ញញឹមបន្តិចមុននឹងដើរឱបដៃទៅកន្លែងមួយទៀត ហៅតាក់សុីជិះទៅផ្ទះដោយខ្លួនឯង ព្រោះបើនាយកម្លោះឈ្លោះគ្នាបែបនេះ គេប្រាកដជាមិនជូននាងទៅផ្ទះវិញឡើយ។

«Tae..Kim Taehyung ខ្ញុំប្រាប់ថាអោយឈប់»ដោយអស់ជម្រើសនាយមានតែចាប់កន្ត្រាក់ដើមដៃរាងតូចអោយបែរមករកខ្លួន សម្ដីសម្ដៅក៏កាន់តែគ្រោតគ្រាតជាងមុនទៅទៀត

«ហុិក..លែងខ្ញុំ..ខ្ញុំត្រូវការទៅផ្ទះ..ហុិក»Tae រម៉ាក់រមួលប្រឹងទាញកដៃខ្លួនមកវិញតែកុំសង្ឃឹមអោយសោះថាអាចរើរួចនោះ កាន់តែរើគឺនាយកាន់តែរឹត

«និយាយគ្នាអោយដឹងរឿងសិន»នាយនៅតែច្របាច់ករដៃTaeដូចដើមគ្រាន់តែបន្ធូរបន្ថយជាងមុនបន្តិច មិញភ្លេចខ្លួនច្រឡំច្របាច់ពេញទំហឹងមិនដឹងថាករដៃTaeយ៉ាងម៉េចទៅហើយទេ

«ខ្ញុំគ្មានរឿងអីទៅនិយាយនោះទេ..ហុិក លោកទៅរកស្រីលោកចុះ»Tae

«ឯងប្រច័ណ្ឌយើងហេស?»Jungkook ស្រាប់តែបង្ហាញស្នាមញញឹមតិចៗលើផ្ទៃមុខកាលបើឮរាងតូចដេញអោយគេទៅរកOunie មែនហើយបើមនុស្សមិនស្រឡាញ់គ្នាគេមិនយំសស្រេកសស្រាកព្រោះតែឃើញរូបភាពនាយនៅជាមួយនិងមនុស្សស្រីថ្មីទេ។

   ឯTaehyungឯណោះវិញស្ងាត់មាត់ជ្រាបលែងយប់តទៅទៀត នេះគេកំពុងតែប្រច័ណ្ឌនាយជាមួយនិងOunieមែនទេ?ចឹងក៏អាចបញ្ជាក់ថាគេក៏ស្រឡាញ់Jungkookដែរ ហៃយ៉ា!ខ្មាស់គេខ្លាំងណាស់។

«ម៉េចក៏មិននិយាយ?ឯងស្រឡាញ់យើងហេស?»Jungkookញញឹមច្រឡឺមលូកដៃទៅក្រសោបចង្កេះTaeអោយមកអឹបជាប់និងទ្រូង ឯដៃម្ខាងទៀតជូតទឹកភ្នែកគេចេញស្រាលៗ

«មិ..មិនមែនទេ ខ្ញុំគ្រាន់តែសំដែងយកសាច់រឿងទៅសរសេរប្រលោមលោកប៉ុណ្ណោះ» Taeរហ័សគេចចេញពីខ្សែរភ្នែកនាយខណៈដែលថ្ពាល់ក្រហមព្រឿងៗ

«អរ..សម័យឥឡូវគេចូលចិត្តសម្ដែងរឿងបែបនេះហើយយកមកសរសេរចឹងមែនទេ ចឹងវគ្គស្រើបស្រាលនោះ ឯងត្រូវការសាកជាមួយយើងទេ  ធានាថាឯងប្រាកដជាសរសេរបានល្អមិនខាន»បញ្ចប់ប្រយោគTaeងាកមុខមកសម្លក់នាយខ្វាច់ ប្រុសម្នាក់នេះចូលចិត្តតែគិតរឿងស្មោគគ្រោក មិនដឹងថារាល់ថ្ងៃគេមើលអីនោះទេបានជាចូលចិត្តតែនិយាយពាក្យបែបនេះ បន្តិចរឿងលើគ្រែ បន្តិចចាប់អុក បន្តិចរំលោភ ហ្នឹងបើគេជាស្រីវិញប្រហែលជាមានកូនពេញសម្បុកមិនខានឡើយ។

To be continued............

Continue Reading

You'll Also Like

25.4K 39 13
เมื่อคนที่เลี้ยงดูมาตลอดหลายหมื่นปี ดันเล่นพิเรนต์เสกคาถามหาเสน่ห์ใส่เขา เรื่องวุ่นวายจึงเกิดขึ้น! เรื่องนี้ ชายรักชาย ติดเรท หากรับไม่ได้ รือไม่ชอบ...
206K 3.7K 14
#ขอบคุณกุกมินที่ว่างนะ
389K 699 13
[UNCUT NC-20] หน้าชา ปากชา ขาชา ไอ้นั่นก็ชา #พี่ชานคนกาก
4.3K 128 27
จองกุกก็แค่อยากทำดีกับเพื่อนมนุษย์ แต่เขาคนนั้นกลับไม่ใช่มนุษย์ "ถึงว่าสิ คุยกับใครก็ไม่มีใครได้ยินเลย" จีมิน