Lovely Writer

Galing kay Surin12-

115K 8.3K 219

«ឯងជាមនុស្សតែម្នាក់ដែលអាចធ្វើអោយយើងញញឹមហើយឯងក៏ជាមនុស្សតែម្នាក់ដែលលួចបេះដូងយើងដូចគ្នា!» Top kook bottom tae♡ Higit pa

ភាគទី1:ShipជាមួយអាណាមិនShipទៅShipជាមួយអាបុិមុខងាប់!
ភាគទី3:យើងកក់ទុក ហាមអោយអ្នកណាប៉ះ មិនចឹងកុំថាយើងមិនបានប្រាប់
ភាគទី4:នេះជាលិទ្ធផលដែលឯងគេចពីយើង!
ភាគទី5:ខ្ញុំសូមប្រកាសថាខ្ញុំនិងKim Taehyungជាសង្សារនិងគ្នា!
Attention
ភាគទី6:ឯងធ្វើអោយយើងញញឹមម្ដងយើងថើបឯងម្ដង
ភាគទី7:ជម្លោះ!
ភាគទី8:ប្រច័ណ្ឌខ្ញុំមែនទេ?
ភាគទី9:អ្នកផ្ដល់កម្លាំងចិត្ត
ភាគទី10:មួយរាត្រី⚠⚠
ភាគទី11:មិនថាស្នេហាឫការប្រកួតឯងត្រូវតែចាញ់យើង!
ភាគទី12:ជ័យជម្នះ
ភាគទី13:វ៉ៃវាអោយសល់ត្រឹមដង្ហើមចង្រឹត
ភាគទី14:ល្បិចបោកកញ្ឆោត
ភាគទី15:ឯងប្រច័ណ្ឌយើងហេស?
ភាគទី16:ដេកមិនលក់ទេបើមិនបានឱបឯង
ភាគទី17:របស់បញ្ចាំចិត្ត
EP 18:ទុកអោយJeon Jungkookប្រដៅវា!
EP 19 : បើមិនមែនKim Taehyungហាមប៉ះខ្លួនប្រាណយើង
EP 20 : ស្នាមថើប
EP 21 : ហេតុអ្វីលោកមិនស្ដាប់ហេតុផល?
EP 22 :កូនប្រសារ
EP 23 : ធ្វើសង្សារនិងបងណា!
EP 24 :គិតថាហាមឃាត់បានមែនទេ?
EP 25 : ឋានៈត្រឹមប្អូនវាល្អបំផុតហើយ
EP 26 : គ្រោះថ្នាក់!!
EP 27 : មិនពិតទេ គេអត់បានស្លាប់
EP 28 : មកទល់ពេលនេះខ្ញុំយល់ហើយថាខ្ញុំស្រឡាញ់គេ
EP 29 : ឈប់ប្រើប្រាស់អំណាចមកបង្ខំខ្ញុំទៀតទៅ!!
EP 30 : ស្រឡាញ់!!
EP 31 : ទោះបីកូនខ្ញុំយ៉ាងម៉េច ក៏ខ្ញុំនៅតែស្រឡាញ់គេ
EP 32 : ដំណើរកម្សាន្តដ៏ព្រឺព្រួច
EP 33 : យើងបញ្ចប់ត្រឹមហ្នឹងទៅ!
EP 34 : ប្រដៅក្មេង
EP 35 : ឈ្លក់វង្វេង?
EP 36 : ត្រឹមអនាគតសោះ មកប្រកូរប្រកាស់ប៉ុណ្ណឹងទៅហើយ
EP 37
EP 38 : កុំកើតអីឱ្យសោះណា
EP 39 : ទុក្ខជាន់ទុក្ខ
EP 40 : បើស្លាប់យើងត្រូវស្លាប់ទាំងពីរនាក់

ភាគទី2:តែមួយប៉ុស្តិ៍ទេណា~

4.3K 356 3
Galing kay Surin12-

កំលោះសង្ហារបួននាក់ដែលជាទីចំណាប់អារម្មណ៍របស់ស្រីៗសឹងតែមួយសាលាដែលក្រុមរបស់គេមានឈ្មោះថាSteal heart។ជើងទាំង4គូររហ័សដើរទន្ទឹមគ្នាបង្កជាភាពចលាចលពេញកន្លែងរោងអាហារអោយផ្អើលឆោឡោមើលតែគេទម្លាក់គ្រាប់បែក។ស្របពេលនោះផងដែលកំលោះសង្ហារកម្ពស់1.79Cmជាកូនកាន់កូរ៉េ-អង់គ្លេសគឺKitលើកដៃញាក់ចិញ្ចើមពង្រាយមន្តស្នេហ៍ទៅអោយពួកស្រីៗអស់នោះស្រែកឡើងគ្មានប្រណីដៃ លោកអើយ!បើមិនស្រែកទើបចម្លែក កម្រណាស់ហេសដែលSteal heart groupសើចដាក់នោះ!ភ្លាមៗកំលោះសង្ហារទាំង4ក៏ជ្រៀតចូលទៅអង្គុយនៅតុម្ខាងដែលមិនឆ្ងាយពីកន្លែងដែលTaehyungអង្គុយប៉ុន្មាននោះទេ!?Kitដឹងពីតួនាទីខ្លួន ងើបឈរដើរទៅកម្មង់ម្ហូបតាមទម្លាប់របស់គេ ពេលខ្លះមិនបាច់ដើរទៅនោះទេ គ្រាន់តែដាក់ខ្លួនអង្គុយភ្លាមក៏មានមនុស្សយកបាយមកទៅហើយ ដោយមិនចាំបាច់ហត់ចេញលុយផងនិងចំណាយកម្លាំងដើរទៅផង តែការគិតបែបនេះខុសពីJungkookដាច់។នាយជាមនុស្សដែលមិនចង់អោយខ្លួនជំពាក់គុណនរណានោះទេ រឹតតែមិនចូលចិត្តមានមនុស្សមករញ៉េរញ៉ៃច្រើន ឆ្ងល់ដែរស្រីៗសាលានេះមិនចេះខ្មាស់គេទេហេស ដែលគ្រាន់តែឃើញប្រុសក៏ស្រែកហើយញញឹមបិទមាត់មិនជិតបែបនេះ! ហុឺយ...ចឹងតាស៎បានជាខ្លួនរកមនុស្សបណ្ដូលចិត្តមួយគ្មានសោះ បើសុទ្ធតែជាប្រភេទបែបហ្នឹងទាំងអស់នោះ><

«Jimin យប់ហ្នឹងឯងទៅក្លឹបទេ ចាំយើងPayឯង»Mek លើកដៃទៅដាក់លើស្មារJiminរងចាំចម្លើយថាយល់ព្រមពីបបូរមាត់តូចច្រមិចមួយនោះ តែបើតាមខ្លួនគិតប្រហែលជាអត់ទេមើលទៅ ចិញ្ចើមរបស់គេចាប់ផ្ដើមជ្រួញខណៈដែលមាត់ក៏ពេបបន្តិច ច្បាស់ណាស់ថាចម្លើយគឺNoមិនខាន!

«ឯងប្រាកដជាដឹងចម្លើយហើយ អាល្អិតម្នាក់នោះតាមយើងស្អិតបែបនេះ សួរថាទៅបានហេស ទោះបីជាទៅបាន ក៏មិនអាចហាមមាត់រពិលរប៉ូចរបស់វាអោយប្រាប់ម៉ែយើងបានដែរ»Jimin ច្រត់ដៃទាំងសងខាងនៅលើតុ បិទភ្នែកសម្រួលអារម្មណ៍មិនចង់គិតពីរឿងនេះច្រើន ព្រោះរាល់ថ្ងៃខួរក្បាលគេស្ពាយតែរឿងអស់នេះមិនឈប់ទៅ ម្ដងៗចង់តែដេញវាចេញទេ គ្រាន់តែមិនហ៊ាន!

«ហុឺយ...អញចង់តែសម្លាញ់ប្អូនជីដូនមួយវាចោលទេហា៎»Mekដកដៃចេញពីលើស្មាររបស់Jiminបន្លឺពាក្យពេជន៍ខឹងសម្បារទាំងដែលការពិតគេចង់តែសើចអោយអាយៈមាត់ទេ មនុស្សដែលធ្លាប់តែផឹកសុីដល់ម៉ោង1,2អាធាត្របែរជាត្រូវចូលបន្ទប់ត្រឹមម៉ោង8អោយគត់!ហឹម.. អាល្អិតម្នាក់នេះមានឥទ្ធិពលដល់ម្លឹង។តែបើបន្ទោសអាល្អិតនោះក៏មិនត្រូវដែរ អ្នកណាអោយJiminចេះកុហកម៉ាក់ខ្លួនឯងនោះ កុំអីអ្នកស្រីYunប្រហែលជាបញ្ជូនអាល្អិតនេះទៅបរទេសបាត់ហើយ មិនបាច់អោយគ្នាហត់ចាំឃ្លាំមើលJiminនោះទេ

មួយសន្ទុះធំក្រោយមកKitក៏លើកអាហារមកដល់ម្នាក់ៗទទួលយកបាយរៀងៗខ្លួនមកញាុំដោយមានសម្លេងរញ៉េរញ៉ៃនៅជិតនោះមិនឈប់។
➡➡➡➡➡➡➡➡➡➡

(Taehyung while)

«ប្ដីឯងមកហើយ!»Ingបួញមាត់ទៅតុរបស់ក្រុមSteal heartខណៈដែលខ្លួនសើចសប្បាយឥតក្រៃលែង យ៉ាងម៉េច!ចង់អោយTae ខឹងដល់ស្លាប់ណាស់ហេស អាមនុស្សកំពុងតែមិនចូលចិត្តផងមកបង្អាប់ទៀត សម្លាប់ចោលឥឡូវល្អទេ?=_=

«ប្ដីមួយក្រញ៉»Taeលើកដៃមកច្រឡដាក់អាមិត្តកំពូលកូរ ខណៈដែលអ្នកខាងនោះលើកដៃលើកជើងប្រឹងគេចពីដៃរបស់គេ

«សិស្សច្បង»ភ្លាមៗក៏មានសម្លេងស្រីៗប៉ុន្មាននាក់ស្រែកហៅTae។នាយរៀបរឹកអោយត្រឹមត្រូវមុននិងបែរទៅរកពួកគេដោយសើចស្ញេញតាមទម្លាប់រួសរាយ តែក្នុងចិត្តដឹងបាត់ទៅហើយថាពួកអស់នេះមកដើម្បីអី!បើមិនថតគេហ៊ានភ្នាល់ដាក់ជីវិត

«គឺសិស្សច្បងអាចថតជាមួយJungkook hyungបានទេ?តែមួយប៉ុស្តិ៍ទេណា បើបានពិតមែនខ្ញុំ5នាក់នេះនិងទិញសៀវភៅបងម្នាក់2ក្បាលភ្លាម»ស្លាប់ហើយ!មើលពួកអស់នេះដាក់លក្ខខណ្ឌចុះ ទទួលស្គាល់ថាខ្ញុំពិតជាស្រឡាញ់លុយ តែបើអោយទៅថតជាមួយអាបុិនោះខ្ញុំSay Noហើយ យ៉ាងណាមិញបើមិនថតខ្ញុំប្រាកដជាដាច់យៃមិនខាន មើលពេលនេះចុះក្នុងកាបូបសល់លុយសម្រាប់តែអាហារប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក៏ធ្លាប់ប្រាប់អ្នកផ្ទះរួចហើយដែរ មិនបាច់អោយផ្ញើរលុយមកចាយទេ ព្រោះខ្លួនចេះរកលុយមកផ្គត់ផ្គង់ខ្លួនឯងហើយ បើពេលនេះខ្លួនថតតែមួយប៉ុស្តិ៍ច្បាស់ណាស់ ខ្ញុំនិងមានលុយចាយមិនខានទេ គិតទៅ1ក្បាល4500វ៉ុន ពីរក្បាលវាមិន9000វ៉ុនទៅហើយទេហេស ហើយនេះគ្នាពួកគេមានដល់ទៅ5នាក់ទៀត ចំណេញខ្លាំងណាស់ បែបនេះសុខចិត្តប្រថុយធ្វើជាថោកម្ដងចុះ!

ក្រោយពីខ្ញុំបានគិតយ៉ាងល្អិតល្អន់រួចហើយខ្ញុំក៏រហ័សងក់ក្បាលប្រាប់ចម្លើយទៅពួកគេ ម្នាក់ៗស្រែកឡើងសឹងតែបែកក្រដាសត្រចៀកខ្ញុំទៅហើយ មិនយូរទេមុខជាទៅពេទ្យដើម្បីមើលត្រចៀកម្ដងហើយ។ពួកអស់នេះពិតជាងប់និងBLមែនទែនហើយ ឆ្ងល់ដល់ហើយបើស្រីៗនាំគ្នាគាំទ្រអោយប្រុសៗស្រឡាញ់គ្នាបែបនេះ ហើយចុះពួកនាងមិនសៅកែទៅហើយទេហេស!
ខ្ញុំដកទូរស័ព្ទពីក្នុងហ៊ោប៉ៅដើរសម្ដៅទៅតុរបស់ Steal heart groupដោយសម្រួលអារម្មណ៍មួយៗ បិទបើកភ្នែកចុះឡើង ខណៈដែលបេះដូងលោតឌុកដាក់រកថាមិនត្រូវ វាមកលោតអីពេលនេះ?ឫមួយថាខ្ញុំកំពុងតែខ្លាចគេ?អត់ទេ!ខ្ញុំជាមនុស្សមិនដែលខ្លាចនរណានោះទេ រឹងមាំឡើងកាថេ ឯងអាចធ្វើបាន!(ងាប់ហើយគ្រាន់តែទៅសុំគេថតសោះ សុទ្ធតែរឹងមាំឡើង មើលតែទៅវ៉ៃប្រដាល់ជាមួយគេទៅហើយ😔)*-*

«អឺ..អឺJungkookហា៎ ខ្ញុំ..ខ្ញុំ សុំថតជាមួយលោកមួយ-អេ»Taeឈរអេះកញ្ចឹងករខ្លួនស្រាលៗមុននិងខំប្រឹងនិយាយទាំងរដាក់រដុប តែJungkookបែរជាក្រោកឈរពេញកម្ពស់ឱនសម្លឹងមើលគេព្រោះតែTaeកម្ពស់ត្រឹមទ្រូងគេប៉ុណ្ណោះ។មាឌល្អិតរហ័សដើរថយក្រោយមួយជំហ៊ាន លេបទឹកមាត់មួយក្អឹកដើម្បីផ្សើមបំពង់ករដែលរីងបែកហែងប្រៀបដូចជាវាលខ្សាច់សាហារ៉ា ស្របនិងនោះអ្នកកំលោះរូបស្រស់ប្រែកែវភ្នែកពណ៌ទឹកសមុទ្រស្រាលផ្ជង់ចំក្រសែរភ្នែកស្រទន់ ឈានជើងដើរទៅមុខមួយជំហ៊ានតាមចង្វាក់ដែលអ្នកទាំងពីរកំពុងតែឈាន ខណៈដែលរូបភាពជាច្រើនត្រូវបានផ្តិតចេញពីទូរស័ព្ទរបស់សិស្សជាច្រើន ទោះមិនបានអោយពួកគេឈរស្និទ្ធស្នាល ថតផ្អែមល្ហែមដោយបញ្ចេញស្នាមញញឹមរៀងខ្លួនក៏គ្មានបញ្ហាអីដែរព្រោះថាគ្រាន់តែរូបភាពរាងក្រាស់សម្លឹងរាងតូចជាប់បែបនេះអាចធ្វើអោយពួកគេ ដេក ដើរ ឈរ អង្គុយ ញញឹមបានទោះបីជាថ្ងៃនេះជាថ្ងៃសយរបស់គេក៏ដោយ!

«ទៅរៀននិយាយអោយស្ទាត់មាត់សិនទៅចាំមកសុំយើង មិនមែនរដាក់រដុបដូចក្មេងរៀនថ្នាក់មតេយ្យនោះទេ»ឌឹប!មួយប្រយោគចាក់ចំក្រអៅដើមទ្រូងអោយរាងតូចឈឺពឺតផ្សារ អាបុិមុខងាប់នេះក្រៅពីមុខគ្មានហុងស៊ុយហើយនៅសម្ដីអាក្រក់ទៀត បើអ្នកណាបានធ្វើប្ដីប្រហែលជាជាតិមុនសាងបាបកម្មរាប់មិនអស់ទេមើលទៅ! Taehyung ប្រឹងដកដង្ហើមសម្រួលអារម្មណ៍ខ្លួនអោយស្រួលសឹមចាប់ផ្ដើមនិយាយម្ដងទៀត

«តែមួយប៉ុស្តិ៍ទេណា?ន៎ែខ្ញុំប្រាប់ បើខ្ញុំថតជាមួយលោកបានមួយប៉ុស្តិ៍ខ្ញុំអាចលក់សៀវភៅបានឡើង10ក្បាលឯណោះ ហើយបើលោកព្រមថតខ្ញុំនិងចែកអោយលោក30% យ៉ាងម៉េចដែរ»Taeលើកដៃតូចៗរបស់ខ្លួនមកបង្ហាញ លេងទឹកមុខតាមរបៀបច្រឡឺមរបស់គេ ព្យាយាមខិតទៅអោយកាន់តែជិតអ្នកកំលោះដល់ថ្នាក់គ្រាន់តែគេងើយក្បាលឡើងបន្តិចបបូរមាត់គេច្បាស់ជាប្រថាប់ជាមួយនិងបបូរមាត់រលោងស្អាតរបស់កំលោះមុខដែកជាមិនខាន។នាយជ្រួញចិញ្ចើមដោយការមិនពេញចិត្តនិងការនិយាយស្ដីច្រើនតែអត់ប្រយោជន៍ដូចជាTae នេះ ទើបប្រឹងខិតទៅអោយកាន់តែជិតបន្ថែមទៀត លូកដៃទៅក្រសោបនិងចង្កេះមួយក្ដាប់អោយមកអឹបជាប់និងផែនទ្រូងហាប់ណែន។ភ្លាមនោះសម្លេងហ៊ោកញ្ជ្រៀវក៏កើតឡើងម្ដងទៀត តែម្ដងនេះវាលើសលួសខ្លាំងបំផុត ព្រោះវាជាលើកទី1ហើយដែលឃើញគូរដែលពួកគេShipសុទ្ធតែឱបចង្កេះគ្នាយ៉ាងស្អិតរមួតបែបនេះ បើមិនស្រែកអោយដាច់កន្លើតកុំហៅថាFan Blអី?

ឌុក..ដាក់...ឌុក...ដាក់

សម្លេងបេះដូងចាប់ផ្ដើមលោតឡើងខុសចង្វាក់រវាងអ្នកទាំងពីរបានត្រឹមតែភ្លឹករាងខ្លួន។ទាំងខ្លួនTaeផ្ទាល់ក៏គាំងមិនស្ទើរដែលបុរសម្នាក់នេះហ៊ានធ្វើបែបនេះនៅមុខមនុស្សជាច្រើនដោយមិនខ្លាចរអាអីបន្តិចសោះ។កំលោះតូចស្ដើងងើយក្បាលសម្លឹងមើលទៅមុខសង្ហារៗមិនដែលញញឹមសូម្បីតែមួយដង ធ្វើអោយចិត្តដែលថាមិនធ្លាប់រំភើបព្រោះតែសេចក្ដីស្នេហាក៏ចាប់ផ្ដើមរីកមាឌធំធេងដល់ថ្នាក់គេពិបាកនិងពណ៌នាខ្លាំងកម្រិតណា។រីឯកំលោះមុខដែកឯណេះវិញក៏រសាប់រសល់ចិត្តមិនស្ទើរដែរ ដំបូងគ្រាន់តែចង់អោយអាល្អិតនេះស្រែកអោយខ្មាស់គេ តែមានឯណាគេសំងំក្នុងរង្វង់ដៃខ្លួនទាំងមិនកម្រើកសូម្បីតែបន្តិចអាចអោយនាយស្ដាប់បានបេះដូងដែលកំពុងតែលោតញាប់ខុសប្រក្រតី ក្នុងខួរក្បាលរបស់គេក៏ចាប់ផ្ដើមស្រពិចស្រពិលព្រោះតែមិនដឹងថា ការធ្វើបែបនេះព្រោះដើម្បីតែបន្លាចឫញ៉ោះអោយប្រាកដនោះទេ?តែបេះដូងរបស់គេក៏លោតមិនខុសពីTaeប៉ុន្មានដែរ~😣

*អូយ...អំភើបជំនួស°^°

«គេថតរូបរួចហើយ កុំភ្លេចសន្យារបស់ឯង!» អ្នកកំលោះឱនទៅខ្សឹបដាក់ត្រចៀករាងតូចស្រាលៗបង្ហើរខ្យល់ក្ដៅគគុកហោះទៅប៉ះនិងត្រចៀកអោយបះរោមខ្ញាក់ មុននិងប្រឡែងដៃពីចង្កេះមួយក្ដាប់ដើរចេញទៅដោយមិនញញឹមតាមទម្លាប់របស់គេស្រាប់។

To be contiune.......

[Don't forget to vote]🐯💗

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

4.3K 128 27
จองกุกก็แค่อยากทำดีกับเพื่อนมนุษย์ แต่เขาคนนั้นกลับไม่ใช่มนุษย์ "ถึงว่าสิ คุยกับใครก็ไม่มีใครได้ยินเลย" จีมิน
110K 8.9K 35
_ត្រឹមជាអង្គរក្សតូចតាចសាមញ្ញម្នាក់ ចំណែកឯទ្រង់ឈាមជ័រជាខ្សែររាជវង្ស ហើយម៉្យាងគេមានគូរដណ្តឹងហើយ តើស្នេហាមួយនេះវាអាចទៅរួចឬទេ?? ឆ្ងាយពេកហើយ..... «គេសំខ...
228K 14.8K 56
"មនុស្សស្អីចរឹករញ៉ែរញ៉ែនិយាយច្រើនឥតបានការពិតជាគួរអោយស្អប់ពិតមែន"ជុងហ្គុក "បងស្អប់ខ្ញុំអោយច្រើនៗទៅតិចថ្ងៃណាមួយស្អប់ៗជំពប់លើខ្ញុំអីខ្ញុំនិងប្ដឹងបងយកមកធ...
12K 246 25
"แกมันก็แค่หมา หมารับใช้ จำเอาไว้" "อึก ผมรักคุณ "