ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ...

De FANG-SIYOON

2.4K 625 152

ផ្កាយVsព្រះចន្ទ=ឈឺចាប់ ចុះបើ ផ្កាយVsប្រមុខកោះផ្កាយវិញ=??? Mais

ភាគទី01:ចោរសង្ហា
ភាគទី02:បងប្អូនភ្លោះ
ភាគទី03:អនាគតប្រពន្ធគឺអង្គុយជិតនេះ
ភាគទី04:បំបៅដោះកូន
ភាគទី05:ពិធីរើសបុត្រផ្កាយ
ភាគទី06:អន្ទះសារ
ភាគទី07:បុត្រផ្កាយបង្ហាញខ្លួន
ភាគទី09:ជូនពរ
ភាគទី10:ថ្នាក់ថ្នម
ភាគទី11:ឋានសួគ៌
ភាគទី12:ឈឺខ្លួន
ភាគទី13:នាំជួបម្ដាយក្មេក
ភាគទី14:អាឡែកហ្សុី
ភាគទី15:កម្មពារឬយ៉ាងណា
ភាគទី16:ប្រច័ណ្ឌខុស
ភាគទី17:សង្គមលំអៀង
ភាគទី18:ធ្វើល្អ
ភាគទី19:ដាស់តឿន
ភាគទី20:ក្ដីស្រឡាញ់
ភាគទី21:អាយដលក្នុងចិត្ត
ភាគទី22:ប្រពន្ធ
ភាគទី23:ព្រមបើកបេះដូង
ភាគទី24:ផ្អែមល្ហែម
ភាគទី25:ឆុងមី
ភាគទី26:បោកប្រាស់
ភាគទី27:ម្ចាស់ចំការ
ភាគទី28:ដំណើរកម្សាន្ត
ភាគទី29:រួមគ្នាការពារបរិស្ថាន
ភាគទី30:ងក់ងរ
ភាគ31:ផ្ដល់សិទ្ធិ
ភាគទី32:
ភាគទី33:អាណិតស្នេហ៍ខ្ញុំផង
ភាគទី34:អរគុណ
ភាគទី35:របួសចាស់
ភាគទី36:អ្នកចាស់

ភាគទី08:វាសនាខុសគ្នា

57 18 3
De FANG-SIYOON

ទីប្រឹក្សាបេះដូង

"សូមឲម្ចាស់កោះរីករាយនៅក្នុងយប់នេះ ថ្នមបុត្រផ្កាយរបស់ពួកយើងផងទ្រង់នៅក្មេងខ្ចីណាស់"

ឃើញចៅហ្វាយអៀនដល់ដើរចេញញាប់ជើងហើយ នាយជំនិតនៅស្រែកបន្ទរនាំសម្លេងហ៊ោអឺងកងបន្ថែមទៀតឲអ្នកជាចៅហ្វាយបានឮទៀត។

"ប្រមុខ!"

ឃើញនាយប្រមុខមកដល់មុខបន្ទប់ពួកនាងក៏នាំគ្នាឱនគោរព ស៊ូហ្កាមិនមាត់បក់ដៃឲពួកនាងចេញទៅវិញ ដើម្បីបានសប្បាយជាមួយគេបើមិនអ៊ីចឹងក៏បានទៅសម្រាក។

នាយសង្ហាដើរចូលមកខាងក្នុងយ៉ាងថ្នមសម្លេងបំផុតខ្លាចរំខានដល់ភរិយាថ្មោងថ្មីរបស់ខ្លួន។

"អរគុណអូនដែលយល់ព្រមរៀបការជាមួយអូន អរគុណដែលព្រមធ្វើជាផ្កាយបំភ្លឺដល់បង"

ស៊ូហ្កាដាក់ខ្លួនអង្គុយក្បែរជីមីនលើកដៃវែកសក់ដែលធ្លាក់បាំងមុខស្រស់ស្អាតរបស់ផ្កាយតូចរបស់គេ នៅពេលជួបជីមីនដំបូងគេលួចនឹកសួរខ្លួនឯងក្នុងចិត្តថា តើក្នុងលោកនៅមានបុរសណាស្រស់ស្អាតដូចជីមីនទៀតដែរឬទេ?

"ហ្ហឹម!"

ដោយមានអារម្មណ៍ថាក្ដៅជីមីនចាប់ទាញអាវចេញតិចៗតាមរបៀបមនុស្សមមើ ឃើញបែបនេះនាយធំក៏ងើបចេញទៅក្នុងបន្ទប់ទឹកនិងចេញមកវិញជាមួយកន្សែងនិងទឹកមួយចានថ្មល្មមសម្រាប់ដាក់ទឹកជូតខ្លួន។

"បងសុំអនុញ្ញាតណា"

នាយនិយាយសុំអនុញ្ញាតមនុស្សដែលលង់លក់ទៅមិនដឹងអី ទោះបីជានាយចង់ធ្វើអ្វីលើសពីជូតខ្លួនក៏ប្រហែលគេមិនដឹងដូចគ្នា។

កន្សែងព៌ណសចាប់ជូតលើរង្វង់មុខថ្មមៗហាក់ដូចខ្លាចគេឈឺ បន្ទាប់មកទើបអូសមកកញ្ចឹងក នាយសង្ហានៅបន្តជូតខ្លួនឲគេមួយតួខ្លួនតែម្ដង មិនថាផ្នែកខាងលើឬខាងក្រោមហើយក៏ប្ដូរយកអាវស៊ឺមីព៌ណសរបស់ខ្លួនមកឲគេពាក់ជំនួសឈុតដែលមកពីពិធី។

"សុបិនល្អផ្កាយតូចរបស់បង"

នាយថើបថ្ងាសគេបន្តិចរួចទើបបិទភ្លើងទុកតែអំពូលពងមាន់ក្បាលដំណេកប៉ុណ្ណោះ នាយធំបើកទូរយកភួយនុងខ្នើយមួយទៅគេងលើសាឡុងគៀនជញ្ជាំង គេមិនហ៊ានគេងគ្រែជាមួយជីមីនព្រោះគេមិនទាន់ទទួលខ្លួននៅឡើយទេ។

ព្រឹកព្រលឹមថ្ងៃបន្ទាប់ ទឹករលកបោកបក់ផ្ទៃច្រាំងរួមទាំងពន្លឺព្រះអាទិត្យរះពីទិសខាងកើតមកប៉ះផ្ទៃទឹកខៀវស្រងាត់ថ្លាដូចកញ្ចក់ រំលេចសម្រស់ដ៏ស្រស់ឡូយឆាយទុកជាទីគយគន់សម្រាប់មនុស្សទូទៅឲមានអារម្មណ៍ស្រស់ថ្លា។

"ហ្ហឹម! នេះភ្លឺហើយហ៎"

កាយតូចដែលលង់លក់យ៉ាងស្រួលពេញមួយយប់ក៏ចាប់ផ្ដើមភ្ញាក់ដើម្បីទទួលថ្ងៃថ្មី ជីមីនដែលនៅលើគ្រែមិនទាន់សូម្បីងើបអង្គុយងាកមើលទៅខាងក្រៅឃើញថាថ្ងៃក៏រះខ្ពស់ណាស់ទៅហើយ។

"អួយ!ឈឺអីក៏ឈឺថ្នាក់នេះ"

ជីមីនគោះក្បាលខ្លួនឯងតិចៗគ្រាន់តែងើបអង្គុយក៏មានអារម្មណ៍ថាឈឺដូចគេយកញញួរមកដុំទៅហើយ ហើយពេលនេះឯងដែលគេដឹងថាសម្លៀកបំពាក់របស់គេត្រូវបានដូរ ។

"អ្នកណាគេដូរឲយើង?"

ជីមីនសួរខ្លួនឯងក្នុងចិត្តក៏ភ័យខ្លាចថាស៊ូហ្កាអ្នកប្ដូរឲតែចិត្តមួយទៀតក៏ប្រាប់ថាអាចជាអ្នកបម្រើក៏ថាបាន។

"ក្រោកមកកុំភ្លេចញុាំផងបងបានរំងាស់វាទុកឲវាជួយឲស្វាងស្រា បងមានការងារត្រូវដោះស្រាយបន្ទាន់ថ្ងៃបន្តិចបានបងត្រឡប់មកវិញ ត្រូវការអ្វីប្រាប់អ្នកបម្រើបាន"

ក្រដាសនូតជាមួយទឹកបំបាត់ជាតិស្រវឹងមួយកែវដាក់ទុកលើក្បាលដំណេក គេក្រោកពីព្រលឹមដើម្បីរំងាស់តាមពិតឲអ្នកបម្រើធ្វើក៏បានតែគេចង់បំពេញនាទីមើលថែប្រពន្ធដោយខ្លួនឯង។

"គេធ្វើវាសម្រាប់យើង?"

ដូចជាដាក់ទុនពេកហើយឬ ជាម្ចាស់កោះមកដាក់ខ្លួនចូលផ្ទះបាយរំងាស់ថ្នាំបំបាត់ជាតិស្រវឹងឲគេបែបនេះ មិនគិតច្រើនជីមីនក៏ទាញវាមកផឹកអស់រួចក៏ដាក់ខ្លួនគេងវិញព្រោះឈឺក្បាលពេក។

"ផ្កាយតូចភ្ញាក់មករកអ្វីញុាំឬនៅ"

ថ្ងៃបន្តិចស៊ូហ្កាក៏ត្រឡប់មកវិញដូចពាក្យដែលបានប្រាប់គ្រាន់តែមកដល់ភ្លាមអ្វីដែលនាយសួរមុនគេគឺសុខទុក្ខរបស់ជីមីន។

"ចាស៎នៅទេអ្នកប្រុស"

"រៀបអាហារឲយើងមួយឈុតរួចលើកទៅខាងលើ"

ថាហើយនាយក៏ប្រញាប់រត់ទៅខាងលើ ចង់ដឹងថាជីមីនកើតអ្វីខ្លាំងឬអត់បានជាគេងមិនរកអ្វីមកបំពេញក្រពះសោះនេះក៏ថ្ងៃហើយដែរ។

ក្រាក!

"ផ្កាយតូចហា៎!ក្រោកមកញុាំអីបន្តិចសិនមក"

ស៊ូហ្កាលើកដៃស្ទាបថ្ងាសគេមើលឃើញថាមិនក្ដៅក៏ដាស់គេតិចៗយ៉ាងថ្នមសម្លេង ហើយក៏បានផលជីមីនក្រោកមកបើកភ្នែកសម្លឹងមុខគេម៉ក់ៗរបៀបឆ្ងល់។

"លោកមកវិញពីពេលណា"

គេងើយមើលនាឡិកាដែលដាក់តាំងលើតុឃើញថាម៉ោង១០ទៅហើយនេះគេគេងលក់ដល់ទៅ៣ម៉ោងឬ។

"បងទើបមកទេ អូនកើតអីម្ដេចមិនចុះទៅរកអីញុាំ មិនអ៊ីចឹងក៏ហៅអ្នកបម្រើលើកឲបានតើ"

"ខ្ញុំងងុយពេកទើបចង់គេងត"

"មកបងនាំទៅសម្អាតខ្លួន"

ថាហើយនាយក៏លើកបីគេទៅបន្ទប់ទឹកឲគេចូលសម្អាតខ្លួនឯគេរៀបចំដាក់ថ្នាំលើច្រាសហើយយកកន្សែងជូតមុខមកដាក់ព្យួរជិតកន្លែងលាងមុខ ខាងក្នុងរួចរាល់នាយក៏ចេញមករៀបគ្រែគេងវិញស្រួលនាយតូចមកនឹងបានញុាំតែម្ដង។

"មកអង្គុយត្រង់នេះមកញុាំអាហាររបស់អូន"

សូម្បីតែសម្លៀកបំពាក់ដែលជីមីនកំពុងស្លៀកនេះក៏គេជាអ្នករៀបចំឲដែរ តើនាយយកចិត្តទុកដាក់ពេកហើយទេឬ?

"លោក លោកញុាំឬនៅ"

បើគេទៅធ្វើការតាំងពីព្រឹកមានន័យថាមិនបានញុាំអ្វីទេយ៉ាងច្រើនកាហ្វេមួយកែវគេហ៊ានភ្នាល់។

"បងផឹកកាហ្វេពីព្រឹករួចហើយ"

ទម្លាប់នាយគឺមិនដែលញុាំអាហារពេលព្រឹកឡើយត្រឹមកាហ្វេរមួយកែវគឺគ្រប់ហើយ ជីវិតឲតែមានកាហ្វេគឺស្រស់ថ្លា ពណ៌ស៊ីជម្ពូរដូចអ្នកអានចឹង អត់បាយអត់បានតែបើអត់កាហ្វេខ្មៅងងឹតតែម្ដង មួ៉ម៉ៅទប់មិនឈ្នះ༎ຶ‿༎ຶ

"អ៊ីចឹងញុាំជាមួយគ្នាតែម្ដងទៅ លោកផឹកតែកាហ្វេបែបនេះប្រយ័ត្នប្រែជានៅsingleដូចអ្នកអាន"

នៅសុខៗជីមីនក៏បានដៀលដល់អ្នកអានលេង ឃើញថាមួយថ្ងៃៗកាហ្វេញឹកជាងបាយទើបបារម្ភខ្លាចក្រពះរាងដូចនាឡិកាខ្សាច់។

"មិនអីទេអូនញុាំទៅ បងផឹកកាហ្វេមែនតែបងបានប្រពន្ធស្អាតមិនដូចអ្នកអានផឹកកាហ្វេដែរតែផឹកដើម្បីបន្តតាមដានរឿង តាមដានឡើងអត់គូហើយ"

ភ្នែកខ្មៅស្រអាប់ដូចផេនដា បបូរមាត់ក៏ចាប់ស្ងួត រាងក៏កំប្រឹងដូចចៅចិត្តដែលត្រូវឃុននារីចោទថាជក់ថ្នាំ ចង់ម៉ែជេរទេសនាប៉ុន្មានបទក៏មិនឈឺឬឈឺមិនយូរភ្លេចខ្លួនគាត់បន្តភាគទៀត🌚

មីនគ្មានចេតនាដៀលទេនិយាយតាមជាក់ស្ដែង༎ຶ‿༎ຶ

"បើលោកមិនញុាំដែរឲគេយកទៅខាងក្រោមវិញទៅ"

គេពិតជាឆ្ងល់ណាស់ពីរនាក់បងប្អូននាយក៏ដូចគ្នាម្ល៉េះ ក្រោកមកគ្មានអ្នកណាម្នាក់មានទម្លាប់យកអ្វីក្រៅពីកាហ្វេជាអាហារពេលព្រឹកសោះ មិនចង់ឲប្រពន្ធខឹងស៊ូហ្កាទាញស្លាបព្រាមកញុាំជាមួយដែរបញ្ចុកប្រពន្ធមួយម៉ាត់ញុាំខ្លួនឯងមួយម៉ាត់ អាហារព្រឹកនេះពិតជាផ្អែមមែន។

បងហ្កានិងអ្នកអានញៀនកាហ្វេដូចគ្នាតែវាសនាខុសគ្នា༎ຶ‿༎ຶ

អរគុណសម្រាប់ការអាន💜

Continue lendo

Você também vai gostar

76.3K 2.7K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
154K 4.3K 36
Izuku was a happy go lucky guy, he was! Though that of course could only get one so far... Especially when he learns that he has 2 soulmates, and one...
106K 3.7K 18
Jeon Jungkook, the strongest and fastest alpha. Nicole Stephen, a smart doctor. Yes it's obvious, they fall in love. But do you know a werewolf has a...
17.9K 947 47
«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមី...