ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ...

By FANG-SIYOON

3.1K 678 152

ផ្កាយVsព្រះចន្ទ=ឈឺចាប់ ចុះបើ ផ្កាយVsប្រមុខកោះផ្កាយវិញ=??? More

ភាគទី01:ចោរសង្ហា
ភាគទី02:បងប្អូនភ្លោះ
ភាគទី03:អនាគតប្រពន្ធគឺអង្គុយជិតនេះ
ភាគទី04:បំបៅដោះកូន
ភាគទី05:ពិធីរើសបុត្រផ្កាយ
ភាគទី06:អន្ទះសារ
ភាគទី08:វាសនាខុសគ្នា
ភាគទី09:ជូនពរ
ភាគទី10:ថ្នាក់ថ្នម
ភាគទី11:ឋានសួគ៌
ភាគទី12:ឈឺខ្លួន
ភាគទី13:នាំជួបម្ដាយក្មេក
ភាគទី14:អាឡែកហ្សុី
ភាគទី15:កម្មពារឬយ៉ាងណា
ភាគទី16:ប្រច័ណ្ឌខុស
ភាគទី17:សង្គមលំអៀង
ភាគទី18:ធ្វើល្អ
ភាគទី19:ដាស់តឿន
ភាគទី20:ក្ដីស្រឡាញ់
ភាគទី21:អាយដលក្នុងចិត្ត
ភាគទី22:ប្រពន្ធ
ភាគទី23:ព្រមបើកបេះដូង
ភាគទី24:ផ្អែមល្ហែម
ភាគទី25:ឆុងមី
ភាគទី26:បោកប្រាស់
ភាគទី27:ម្ចាស់ចំការ
ភាគទី28:ដំណើរកម្សាន្ត
ភាគទី29:រួមគ្នាការពារបរិស្ថាន
ភាគទី30:ងក់ងរ
ភាគ31:ផ្ដល់សិទ្ធិ
ភាគទី32:
ភាគទី33:អាណិតស្នេហ៍ខ្ញុំផង
ភាគទី34:អរគុណ
ភាគទី35:របួសចាស់
ភាគទី36:អ្នកចាស់

ភាគទី07:បុត្រផ្កាយបង្ហាញខ្លួន

73 18 0
By FANG-SIYOON

ទីប្រឹក្សាបេះដូង

មនុស្សដែលជួបគ្នានៅលើលោកនេះសុទ្ធតែបណ្ដាលមកពីនិស្ស័យ ព្រហ្មលិខិតតែងតែកំណត់អ្នកជាគូរនឹងគ្នាដោយមានលោកតាអំបោះក្រហមជាអ្នកចងភ្ជាប់តាំងពីពួកគេចាប់ប្រសូត្រឃើញពន្លឺថ្ងៃម្ល៉េះ ទោះបីជាមានឧបសគ្គឬហេតុអ្វីក៏ដោយនៅពេលដែលវេលាកំណត់មកដល់ពួកគេមុខតែបានជួបគ្នា។

"អា៎!យេ៎ៗៗ~បុត្រផ្កាយប្រសូត្រហើយ ពួកយើងរកបុត្រផ្កាយឃើញហើយ"

ជាម្លេងរបស់អ្នកភូមិដែលស្រែកអឺងកងព្រោះឈាមជីមីនមានឥទ្ធិពលអាចឲត្បូងកែវតុងគួយបញ្ចេញពន្លឺបាន ដូច្នេះមានន័យថាគេនឹងក្លាយជាអ្នករួមដំណើរដឹកនាំកោះទៅរកភាពរុងរឿងជាមួយម្ចាស់កោះ។

"អេ៎!នេះម៉េចនឹងអាចទៅ ត្បូងនេះមុខជាមានបញ្ហាហើយ ប្រាកដជាឈាមអ្នកមុនមិនមែនឈាមរបស់ខ្ញុំនោះទេ"

ជីមីនថយម្ដងមួយជំហានមិនទទួលស្គាល់ថាខ្លួនជាបុត្រផ្កាយនៅលើកកំហុសថាជាឈាមអ្នកមុនគេគ្រាន់តែជាមនុស្សរងគ្រោះបន្តទេ
អូខេរងគ្រោះ༎ຶ‿༎ຶ

ខ្ញុំមិនទាន់ចង់រៀបការនោះទេ

ប៉ុន្តែសម្ដីមួយៗរបស់គេរឹតតែបន្ថែមស្នាមញញឹមលើផ្ទៃមុខម្ចាស់កោះដ៏សង្ហាថែមឡើង ដឹងទេគេរំភើបប៉ុណ្ណានៅពេលដែលបុត្រផ្កាយជាជីមីន មនុស្សដែលគេត្រូវប្រើជីវិតនៅសល់រួមរស់ជាមួយជាមនុស្សដែលគេស្រឡាញ់ ពិតជាអរគុណដល់តុងគួយជាខ្លាំងដែលមិនបំបែកនិស្ស័យរវាងគេជាមួយជីមីនហើយរឹតអរគុណដែលធ្វើឲគេកាន់តែមានកម្លាំងចិត្តបន្តតាមយកបេះដូងមនុស្សម្នាក់នេះទៀត។

"តុងគួយគ្មានបញ្ហា អ្នកដែលមានគឺជាអូននោះទេផ្កាយតូច"

ស៊ូហ្កាដកខ្លួនពីកន្លែងខ្លួនឈរបោះជំហានទៅរករាងតូចដែលកំពុងធ្វើមុខចង់យំ ច្បាស់ណាស់គេមុខជាមិនចង់រៀបការជាមួយខ្លួន គេយល់ប្រហែលដោយសារទើបស្គាល់គ្នានិងដោយសារគេមានមុខមាត់ដូចមនុស្សដែលនាយតូចស្អប់។

"អ៊ូជី!នាំផ្កាយតូចរបស់យើងទៅតែងខ្លួន"

ប្រមុខកោះដាក់បញ្ហាអ្នកក្រោមឱវាទក៏ប្រញាប់នាំខ្លួនចេញពីហ្វូងមនុស្សដើម្បីអមដំណើរបុត្រផ្កាយប្រចាំកោះទៅតែងលំអរខ្លួនត្រៀមចូលពិធីមង្គល។

"អត់ទេ ខ្ញុំអត់ព្រមទេ ពួកលោកមិនអាចមកចាប់បង្ខំខ្ញុំបានទេ លោកកំពុងល្មើសច្បាស់ហើយអាមនុស្សឆ្កួត"

ជីមីនរើកញ្ឆក់កញ្ឆែងរហូតអ្នកបម្រើចាប់មិនចង់ជាប់ណាមួយកន្លាំងនាងជាមនុស្សស្រីប្រាកដជាពិបាកចាប់បែបនេះហើយ ប៉ុន្តែមិនជាបញ្ហាជីមីននៅតែមិនអាចរំដោះខ្លួនពីការនាំរបស់អ្នកបម្រើហើយបានត្រឹមសម្លឹងស្នាមញញឹមដែលអ្នកម្ខាងទៀតមើលមក។

ខ្ញុំពិតជាចង់ទះលោកណាស់ស៊ូហ្កា អាស្ដៀរិយ៍ អាមនុស្សឆ្កួត

ចុងក្រោយជីមីនត្រូវចាប់លំអរដោយសម្លៀកបំពាក់យ៉ាងស្រស់ស្អាត វាស្រដៀងជាមួយឈុតស៊ូហ្កាដែរគ្រាន់តែរបៀបតុបតែងបែបស្អាតសុភាពឯរបស់ស៊ូហ្កាបែបមានអំណាច។

"កាន់ដៃបងមកផ្កាយតូច"

ស៊ូហ្កាញញឹមបោះដៃមាំពីមុខរាជានីរបស់ខ្លួន ដល់ដំណាក់កាលនេះទៅហើយជីមីនមិនអាចប្រកែកបានត្រឹមបោះដៃស្រឡូនទៅលើដៃរបស់អ្នកដែលនឹងក្លាយជាស្វាមីរបស់ខ្លួនក្នុងពេលបន្តិចទៀតនេះ។

"អូនភ័យមែនទេទើបដៃត្រជាក់បែបនេះ"

ស៊ូហ្កាសួរព្រោះថាដៃរបស់គេត្រជាក់ដូចមនុស្សគ្មានឈាមគ្មានវិញ្ញាណទៅហើយ។

"ហឹក!បងប្រុសខ្ញុំមិនទាន់ដឹងនៅឡើយទេ"

ជីមីនពេបមាត់ក្រវែបព្រោះនឹកភ័យដែលខ្លួនរៀបការទាំងដែលសាច់ញាតិមិនទាន់មានអ្នកណាទទួលដឹងឮ សូម្បីតែគេក៏មិនទាន់បានត្រៀមខ្លួនដែរ។

"មិនអីទេៗ ចាំពេលដែលឡើងទៅក្រុងបងនឹងចូលស្ដីដណ្ដឹងអូន"

ស៊ូហ្កាថើបដៃដ្រឡូនបន្តិចជាការលួងលោម ព្រឹទ្ធាចារ្យដែលជាអ្នកដឹងនាំរបៀបរបបរាល់ពិធីនៅទីនេះក៏កាន់ប្រអប់មួយមកឈរកណ្ដាលឃ្លាតពីពួកគេប្រហែលមួយជំហានដើម្បីឲគេឈោងយក ក្នុងប្រអប់នោះជាចិញ្ចៀនដែលមានពីរវង់សម្រាប់ប្រមុខនិងរាជានី។

"ប្រមុខសូមបំពាក់ចិញ្ចៀនដល់បុត្រផ្កាយក្រាបទូល"

អ្នកនៅទីនេះនឹងត្រូវហៅជីមីនថាបុត្រផ្កាយ មានតែប្រមុខប៉ុណ្ណោះដែលអាចហៅឈ្មោះបាន ពាក្យថាបុត្រផ្កាយមួយម៉ាត់អាចបញ្ជាក់ពីអំណាចរបស់ជីមីនបានទៅហើយថាគេក្រោមមនុស្សម្នាក់តែលើមនុស្សទូទាំងកោះ។

"បុត្រផ្កាយសូមបំពាក់ចិញ្ចៀនដល់ប្រមុខកោះវិញក្រាបទូល"

នៅទីនេះពេលមានពិធីលោកព្រឹទ្ធាចារ្យតម្រូវឲនិយាយពាក្យបែបបុរាណដូចកំពុងនិយាយជាមួយស្ដេចដូច្នោះដែរ ប៉ុន្តែក្រោយចប់គឺលោកនិយាយភាសាសាមញ្ញៗធម្មតា។

"ពីពេលនេះទៅយើងប្រមុខកោះមាននាម
ស៊ូហ្កា អាស្ដៀរិយ៍ព្រមទទួលវ៉ាង ម៉ូឈីឬផាកជីមីនមកជាបុត្រផ្កាយ សច្ចាស្បថមើលថែនិងស្មោះត្រង់ចំពោះគេតែម្នាក់គត់ក្នុងមួយជីវិតនេះ"

"អឺ...ខ្ញុំបុត្រផ្កាយវ៉ាង ម៉ូឈីឬផាកជីមីនសូមសច្ចាថានឹងនៅក្បែរស្មោះស្ម័គ្រចំពោះប្រមុខកោះផ្កាយរហូតដល់ដង្ហើមចុងក្រោយ"

ចប់ពាក្យសម្បថតាមគម្ពីស្លឹករឹតហើយ ពួកគេក៏បន្តក់ឈាមព្រមគ្នាទៅលើតុងគួយចំនួនម្នាក់បីតំណក់។

កម្មវិធីបន្ទាប់គឺការទទួលពាក្យជូនពរពីអ្នកនៅលើកោះ ជីមីនចាប់ផ្ដើមស្រវឹងស្រឿងៗព្រោះមកជូនពរម្នាក់គេត្រូវទទួលស្រាមួយពែង ឯនៅលើកោះនេះមិនមែនមនុស្សតិចឯណាទាំងបេក្ខភាពទាំងចាស់ទុំអីគឺមកទាំងអស់។

"អ៊ូជី!នាំបុត្រផ្កាយទៅបន្ទប់សម្រាកទៅ"

ដោយឃើញផ្កាយតូចខ្លួនផឹកអស់ច្រើនពែងដែរហើយទើបស៊ូហ្កាងាកមកប្រាប់អ៊ូជីឲនាំជីមីនទៅបន្ទប់សម្រាកមុន ខ្លួននៅទទួលភ្ញៀវឲរួចសិន។

"អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអបអរថ្ងៃនេះ នាំគ្នាសប្បាយសិនចុះយើងសុំខ្លួនទៅមើលបុត្រផ្កាយបន្តិចសិន"

"ហាសហា លោកប្រមុខទៅមើលថែឬទៅថ្នាក់ថ្នមបុត្រផ្កាយរបស់ពួកយើងឲប្រាកដទៅ"

មួយប្រយោគនេះឲមនុស្សទូទាំងកោះស្រែកហ៊ោតែម្ដង គ្រាន់តែជូនពរអស់គ្នាមិនទាន់ក៏ប្រញាប់ទៅរកបុត្រផ្កាយទៅហើយ តែបន្ទោសប្រមុខក៏មិនកើតដែរព្រោះបុត្រផ្កាយពួកគេស្រស់ស្អាតបែបនេះប្រមុខចង់ថ្នាក់ថ្នមក៏មិនប្លែក។

"អាឈុនបិទមាត់"

មនុស្សមាត់នាំសំណើចអម្បាញ់មិញគឺជំនិតសង្ហាយើងនេះឯង តាមពិតមួយប្រយោគអម្បាញ់មិញមិនត្រឹមតែនាំសំណើចនោះទេ វាក៏នាំភាពរសើបឲការអៀនដល់ម្ចាស់កោះដូចគ្នា គ្រាន់តែត្រូវបិទបាំងដោយការក្រហមនៃជាតិសុរា។

"លោកប្រមុខឲខ្ញុំបិទមាត់ហើយ លោកប្រាប់ថាលោកអៀន"

ធម្មតាក៏មាត់រៀងរអិលទៅហើយប៉ះពេលនេះស្រវឹងស្រឿងៗទៀត នាយជំនិតរអិលចាប់មិនជាប់តែម្ដង។

"ហាសហា លោកប្រមុខពិតជាអៀនមែន"

ឮហើយគ្រប់គ្នាក៏សង្កេតឃើញថាដូចឈុន
និយាយមែន ថ្ពាល់ម្ចាស់កោះក្រហមទៅៗបញ្ជាក់ថាមិនមែនក្រហមដោយសុរានោះឡើយ។

អរគុណសម្រាប់ការអាន💜

Continue Reading

You'll Also Like

220K 41.4K 110
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
262K 21.9K 42
الأدعج" قـاع الظلام " تنـتظـِركم لـيالـي قاسيه وعيـُون لاتنـّام وأيـام سوداويه فـْي أعـماق قــاع الضلام هـيا يـا رِفـاق انـتـّزعو ثـُوب النجاة ل...
122K 3.8K 76
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...
293K 5.9K 56
Olivia was taken from her family at the age of 2 by her families rivals. She can't remember anything before then, the only thing she can remember is...