ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ...

By FANG-SIYOON

2.4K 625 152

ផ្កាយVsព្រះចន្ទ=ឈឺចាប់ ចុះបើ ផ្កាយVsប្រមុខកោះផ្កាយវិញ=??? More

ភាគទី01:ចោរសង្ហា
ភាគទី02:បងប្អូនភ្លោះ
ភាគទី04:បំបៅដោះកូន
ភាគទី05:ពិធីរើសបុត្រផ្កាយ
ភាគទី06:អន្ទះសារ
ភាគទី07:បុត្រផ្កាយបង្ហាញខ្លួន
ភាគទី08:វាសនាខុសគ្នា
ភាគទី09:ជូនពរ
ភាគទី10:ថ្នាក់ថ្នម
ភាគទី11:ឋានសួគ៌
ភាគទី12:ឈឺខ្លួន
ភាគទី13:នាំជួបម្ដាយក្មេក
ភាគទី14:អាឡែកហ្សុី
ភាគទី15:កម្មពារឬយ៉ាងណា
ភាគទី16:ប្រច័ណ្ឌខុស
ភាគទី17:សង្គមលំអៀង
ភាគទី18:ធ្វើល្អ
ភាគទី19:ដាស់តឿន
ភាគទី20:ក្ដីស្រឡាញ់
ភាគទី21:អាយដលក្នុងចិត្ត
ភាគទី22:ប្រពន្ធ
ភាគទី23:ព្រមបើកបេះដូង
ភាគទី24:ផ្អែមល្ហែម
ភាគទី25:ឆុងមី
ភាគទី26:បោកប្រាស់
ភាគទី27:ម្ចាស់ចំការ
ភាគទី28:ដំណើរកម្សាន្ត
ភាគទី29:រួមគ្នាការពារបរិស្ថាន
ភាគទី30:ងក់ងរ
ភាគ31:ផ្ដល់សិទ្ធិ
ភាគទី32:
ភាគទី33:អាណិតស្នេហ៍ខ្ញុំផង
ភាគទី34:អរគុណ
ភាគទី35:របួសចាស់
ភាគទី36:អ្នកចាស់

ភាគទី03:អនាគតប្រពន្ធគឺអង្គុយជិតនេះ

86 23 2
By FANG-SIYOON

ទីប្រឹក្សាបេះដូង

នៅពេលដែលយើងដាក់ភារកិច្ចហើយកូនចៅដ៏កំពូលបំពេញលើសតួនាទីអ្នកដែលស៊យជាយើងអ្នកបញ្ជានេះឯង។

"ខ្ញុំចាប់ឯងឬ?"

ឮហើយស៊ូហ្កាភ្ញាក់ផ្អើលមិនតិចទេនាយទៅចាប់គេពីពេលណាបើមនុស្សនៅតែក្នុងបន្ទប់ធ្វើការនោះ។

"លោកចង់ថាខ្ញុំជាអ្នកចូលមកបន្ទប់លោកខ្លួនឯងឬ?ចាំណាមីន យ៉ុនហ្គី ខ្ញុំមិនមែនផាក ជីមីនមនុស្សល្ងង់សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីលោកទៀតទេ ខ្ញុំជាវ៉ាង មូឈី "

ជីមីនហារស្ដីទាំងទឹកភ្នែកគេខំណាស់ខំមិនឲស្រក់មុខមនុស្សម្នាក់នេះ តែគេទប់មិនជាប់ពេលសម្លឹងចំខ្សែភ្នែកមួយគូនេះវាមើលទន់ភ្លន់ខុសពីមុនខ្លាំងណាស់។

"មីន យ៉ុនហ្គី?ហាសហានេះកុំប្រាប់ថាឯងយល់ច្រឡំថាខ្ញុំជាអាយ៉ុនណា?"

នាយទើបតែដឹងថាម្ដេចបានអាល្អិតនេះស្អប់គេខ្លាំងម្ល៉េះទាំងមនុស្សទើបតែជួបគ្នាសោះ តាមពិតគេច្រឡំថានាយជាមីន យ៉ុនហ្គីបងប្រុសគេសោះ។

"អាយ៉ុន?លោកមិនមែនមីន យ៉ុនហ្គីទេឬ?"

បើនាយមិនមែនយ៉ុនហ្គីតើនាយជានរណាម្ដេចបានជាមានមុខមាត់ដូចប្រុសម្នាក់នោះម្ល៉េះ។

"មិនមែនទេៗ យើងឈ្មោះ ស៊ូហ្កា អាស្ដៀរីយ៍ប្អូនប្រុសរបស់មីន យ៉ុនហ្គី"

នាយកំលោះលើកដៃក្រវីយ៉ាងលឿនសូម្បីក្បាលក៏ក្រវីដែរ គេនៅកំលោះមិនចង់ឲអ្នកណាមកយល់ច្រឡំថាជាយ៉ុនហ្គីឡើយព្រោះយ៉ុនហ្គីមានភរិយារួចហើយ ព្រោះបើមានគេយល់ច្រឡំនាយពិបាករកគូរជីវិតមិនខានហើយបងគេនិងបងថ្លៃក៏មុខជាមានរឿងរកាំរកោះដូចគ្នា។

"ស៊ូហ្កា អាស្ដៀរីយ៍?មីនយ៉ុនហ្គីមានប្អូនប្រុសដែរឬ?"

គេមិនដែលឮនាយនិយាយឡើយទើបបានជាជួបនាយជាប្អូនគេស្មានថាជាយ៉ុនហ្គីទើបកំហឹងទាំងប៉ុន្មានជះដាក់តែម្ដង។

"ខ្ញុំជាប្អូនភ្លោះរបស់វា តែមករស់នៅជាមួយលោកយាយឯវានៅជាមួយប៉ាម៉ាក់"

នាយពន្យល់ឲគេស្ដាប់ទាំងចាប់ឈឺមុខរបួស ព្រោះអម្បាញ់មិញវាក៏ទង្គិចបែកបន្តិចដែរ។

ទីប្រឹក្សាបេះដូង

នៅពេលយើងជួបមនុស្សដែលមានមុខមាត់ដូចមនុស្សដែលធ្លាប់ឲយើងឈឺចាប់តើគួរធ្វើបែបណា?ថែមទាំងម្នាក់នោះជាប់សាច់ឈាមជាមួយគេទៀត។

"អឺ.ឲជួយទេ?"

ជីមីនសួរព្រោះឃើញគេកំពុងកាន់ប្រអប់សង្គ្រោះបឋមមកលើសាឡុងយ៉ាងណារបួសនោះក៏គេជាអ្នកបង្កឡើងទើបចង់ជួយយកអាសារ។

"ក៏ល្អ"

នាយនិយាយសម្លេងធម្មតាទាំងក្នុងទ្រូងដុំសាច់នោះលោតស្ទើររបូតទងទៅហើយ តែប្រឹងលាក់សិនព្រោះកុំឲនាយតូចយល់ថាគេចិត្តងាយជួបមិនបានប៉ុន្មានក៏ស្រឡាញ់បាត់ទៅហើយ។

"វាឈឺបន្តិចហើយ"

ជីមីនឱនលាងរបួសឲព្រោះនាយឈរពីមុខ នាយខ្ពស់ពេកបើអង្គុយងើយបាក់កមិនខានទើបអាចលាងដល់។

"អួយៗ~"

របួសមិនឈឺទេតែមនុស្សរំអួយចង់បានចំណាប់អាតម្មណ៍ថែមទើបប្រឹងស្រែកដូចគេចាក់ក។

"សុំទោស ខ្ញុំសុំទោសពិតមែនគឺខ្ញុំគិតថាលោកជាគេ អេ៎តែលោកមិនទាន់ប្រាប់ទេលោកចាប់ខ្ញុំមកធ្វើអី"

បើមិនមែនជាយ៉ុនហ្គីតើគេចាប់ខ្លួនមកក្នុងបំណងអ្វី ព្រោះបើនាយជាប្អូនអតីតបងធម៌របស់ខ្លួនមុខជាមិនខ្វាយខាតលុយកាក់ដល់ថ្នាក់ចាប់ជម្រិតឡើយ។

"អឺ...ហឹសៗប្រហែលជាកូនចៅយើងមានការច្រឡំអ្វីមួយហើយ អ៊ីចេះចុះយប់នេះឯងគេងទីនេះហើយ ទៅវិញយប់បែបនេះវាមិនល្អទេ"

តាមពិតនាយក៏អាចជូនគេទៅបានតែចង់ឲគេគេងនៅទីនេះ បើគេបន្ទប់នេះរឹតតែល្អទៀងក្រែងក្លិនបន្សល់ទុកដល់ស្អែកបាន។

"ប៉ុន្តែ...គឺហុឺយក៏បាន"

នាយមិនចង់នៅទីនេះទេ តែឃើញទឹកមុខគេក៏នឹកមិនដាច់ចិត្តដូចដឹងហើយថានាយចិត្តទន់ថ្នាក់ណា ណាមួយបើទៅវិញទាំងយប់មុខជារំខានគេឯងមិនខាន។

"អាក៏បានអរគុណហើយមូ៉មូ៉"

ស៊ូហ្កាញញឹមស្រស់ហៅជីមីនថាមូ៉មូ៉ទៀត ដោយសារមុននេះឮជីមីនហៅខ្លួនឯងថាវ៉ាង មូ៉ឈីទើបគេហៅតែម៉ូម៉ូព្រោះបែបនេះវាស្និទ្ធស្នាលហើយគួរឲស្រឡាញ់។

"ម៉ូម៉ូ?ហេតុអ្វីហៅបែបនេះ"

ជីមីនជ្រួញចិញ្ចើមព្រោះឈ្មោះនេះស្ដាប់ទៅវាសម្រាប់មនុស្សគួរឲស្រឡាញ់វាមិនសមនឹងគេឡើយ។

"មកពីចង់ហៅ សម្អាតខ្លួនទៅអាលចុះទៅញុាំបាយបន្តិចយើងឲគេមកតាម"

ថាហើយនាយក៏ដើរចេញទៅសម្អាតខ្លួននៅបន្ទប់មួយនេះថ្ងៃនេះលះបង់បន្ទប់ផ្ទាល់ខ្លួនឲអាល្អិតម៉ូម៉ូនេះទៅចុះ។

និយាយតាមត្រង់ទៅនាយពិតជាចង់ហៅខ្លួនឯងថាបងហើយហៅគេថាអូនណាស់តែមិនហ៊ានខ្លាចបំភ័យក្មេងដល់មិនហ៊ានមកក្បែរនាយបែបនេះទើបសន្សឹមៗមួយៗរងចាំឱកាសនាយមុខជាយកគេមកជារបស់ខ្លួនឲបាន។សម្រាប់អ្នកផ្សេងមុខជាយល់ថាលឿន អា៎!សូម្បីគេខ្លួនឯងក៏យល់បែបនោះដែរតែមិនដឹងថាយ៉ាងម៉េចបាននាយលង់គេលឿនបែបនេះដែរឬដោយសារមុខខ្ជីខ្ជូតមួយនោះ?ឃើញគេពេលណានាយសឹងទប់ស្នាមញញឹមមិនជាប់ទៅហើយ។

"តើឯងនិងវាធ្លាប់មានទំនាក់ទំនងអ្វីទៅ?"

ពិតជានឹកឆ្ងល់ណាស់បងគេបានធ្វើអ្វីទៅបានអាល្អិតនេះស្អប់ខ្លាំងបែបនេះ ជួបភ្លាមទាត់ធាក់យកតែម្ដង បើប្រាប់ថារឿងតិចតួចក៏មិនជឿដែរ។

តុក តុក

"អ្នកប្រុស លោកម្ចាស់ឲមកជម្រាបថាលោករងចាំទទួលទានអាហារជាមួយចាស៎"

ជីមីនដែលប្រុងបើកទ្វារចេញទៅក៏គាប់ជួនអ្នកបម្រើមកតាមល្មមគេមកញញឹមបន្តិចនឹងទទួលដឹងទើបដើរចុះទៅដោយមានអ្នកប្រើយាមពីក្រោយ។សម្លៀកបំពាក់ស៊ូហ្កាក៏បានឲជំនិតរបស់ខ្លួនទៅទិញមកហើយក៏មិនភ្លេចជម្រះជាមួយនាយរឿងនាយចាប់ជីមីនមកដូចគ្នា។

"អង្គុយមកយើងមិនដឹងថាម៉ូម៉ូចូលចិត្តអ្វីទើបឲម៉ែដោះធ្វើច្រើនបែបនេះ"

ស៊ូហ្កាញញឹមយកចិត្តទាញកៅអីឲជីមីនថែមទៀតផង ទង្វើគេនេះវាកើតពីចិត្តនាយចង់ធ្វើឯកឯងដោយមិនបាច់មានអ្នកប្រាប់។

"យ៉ាងម៉េចត្រូវមាត់ទេ"

ក្រោយញុាំរួចនាយសួរនាំមើលទាំងសង្កេតពីអ្វីដែលគេញុាំនិងអ្វីដែលគេមិនញុាំងាយស្រួលនាយអាចចូលទៅជិតគេកាន់តែកៀក។

"អ្ហឹម!ឆ្ងាញ់ណាស់ អរគុណលោកហើយសម្រាប់អាហារ"

នាយតូចទាញក្រណាត់មកជូតមាត់ទើបញញឹមតិចៗទៅគេ វាចម្លែកណាស់ព្រោះប្រុសម្នាក់នេះដូចជាព្យាយាមយកចិត្តគេណាស់។

"និយាយអញ្ចឹង លោកនៅតែឯងទេឬ ចុះប្រពន្ធលោកម្ដេចមិនឃើញ"

នាយមើលតាមរូបរាងនាយមិនសមថាមនុស្សនៅទំនេរទេមើកតែយ៉ុនហ្គីទៅពេលនេះក៏មានគ្រួសារហើយនាយជាប្អូនតែប្អូនតែប៉ុន្មាននាទីទេតើ។

"ប្រពន្ធ?យើងមិនមានប្រពន្ធទេតែបើអនាគតប្រពន្ធគេក៏អង្គុយទីនេះហើយតើ"

សម្ដីនាយឲជីមីននឆកជ្រួញចិញ្ចើមព្រោះនៅទីនេះមានតែគេនិងនាយប៉ុណ្ណោះដែលអង្គុយនិយាយគ្នា ឬ...

"អាមនុស្សឡប់"

ជីមីនយកក្រណាត់ជូតមាត់គប់ទៅនាយមួយទំហឹងតែម្ដង មិនដឹងជាមនុស្សស្អីសុខៗមកនិយាយតែផ្ដាសបែបនេះ ដំបូងក៏នឹកគិតថាបងប្អូនគេអាចមានចរឹកខុសគ្នាតែមានឯណាច្រលើមឲដូចគ្នាតែម្ដង។

"អេ៎!នេះខឹងហើយឬហាសហា"

អរគុណសម្រាប់ការអាន💜

Continue Reading

You'll Also Like

17.9K 947 47
«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមី...
76.3K 2.7K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
12.7K 694 26
Minho and Seungmin know each other since childhood. Growing up together in the same neighbourhood, they become best friends. Day changing month. Mon...
6M 253K 63
Jungkook is a single CEO father, and Taehyung is a college student looking for work. Jungkook has children who are afraid of other people, but things...