💘🔞ពោះម៉ាយរោគចិត្ត🔞💘[Compl...

By Jack_taegukk

201K 9.5K 859

មនុស្សគ្រប់គ្នាតែងតែមើលឃើញថាខ្ញុំជាមនុស្សម៉ត់ចត់ហ្មងម៉ាត់គ្មាននរណាដឹងឡើយថាខ្ញុំជាមនុស្សយ៉ាងមិច!!តែមានមនុស្សស្... More

Ep01:ច្រឡំបន្ទប់
Ep02:យប់នេះយើងនឹងធ្វើអោយនាងមានក្តីសុខ🔞
Ep03:នាងមិនមែនជាស្រីកំដរ?!
Ep04:នឹក
Ep05:អ្នកគ្រូចង់បានប៉ាៗមែនទេ?!
Ep06:ធ្វើចោពិបាកដែរតើ
Ep07:ឃើញទេស្រាតស្មើគ្នា🔞
Ep08:និស្ស័យច្បាស់ណាស់
Ep09:ប្លែក?!
Ep10:ស្នើរសុំ
Ep11:ការពិត
Ep12:ផែនការ
Ep13:ភ័យខ្លាច
Ep14:មើលថែ
Ep15:ប្រច័ណ្ឌ
Ep16:ខ្ញុំស្រលាញ់នាង🔞
Ep17:អេតាសុីវិល🔞
Ep18:♡︎គ្រួសារកក់ក្តៅ♡︎
Ep19:ក្តីសុខ
Ep20:អន់ចិត្ត
Ep21:ថ្ពាល់អូនក្រហមម្ល៉េះ?
Ep22:កូនចង់បានប្អូន
Ep23:តួនាទីភរិយា
Ep24:ជប់អាច្រម៉ក់🔞
Ep25:ផ្អែមល្ហែម🔞
Ep26:អូនស្អាតខ្លាំងណាស់
Ep27:តើអូនព្រមទេ?🔞
Ep28:សង្គ្រាមឪក្មេកកូនប្រសារ
Ep29:រវល់
Ep30:រួមទាំងនាងដែរមែនទេ?
Ep31:ថោកទាប!
Ep32:ខ្ញុំមើលលោកខុសហើយ
Ep33:លាហើយមនុស្សអាត្មានិយម!!
Ep34:ត្រឡប់មកវិញបានទេ?
Ep35:ប៉ាៗកុំកុហកកូនណ៎ា...
Ep36:និស្ស័យឪពុកកូន
Ep38:សន្យាមកថាមិនទៅណាចោលខ្ញុំនិងកូន
Ep39:ប៉ះប៉ូវ
Ep40:ថ្នាក់ថ្នម🔞
Ep41:ដំណឹងល្អ
ភាគបញ្ចប់💕
🎉ដំណឹងពិសេស🎉

Ep37:ការអោបលើកចុងក្រោយ

3.3K 229 45
By Jack_taegukk


បន្ទាប់ពីអង្គុយកំដរជេក៍ឃីញុាំការ៉េមហើយជុងហ្គុកកំពុងតែសម្លឹងក្មេងនេះមិនដាក់ភ្នែកហាក់មានអារម្មណ៍មួយមិនស្ងប់កើតឡើងតើវាជាអារម្មណ៍ស្អីអោយប្រាកដ?នាយពិតជាមិនយល់នាយទើបតែជួបគេលើកទីមួយទេហេតុអីក៏សប្បាយចិត្តពេលឃើញគេញុាំ?ថែមទាំងញញឹមដោយមិនដឹងខ្លួនទៀតចំណែកអែលវិនតាមមើលជុងហ្គុកក៏គិតថានាយចម្លែកដែរប៉ុន្តែក៏អាចឃើញនាយញញឹមបានខុសពីរាល់ដង។អែលវិនមើលតាមភ្នែកជុងហ្គុកកំពុងមើលទៅជេក៍ឃីកំពុងញុាំការ៉េមស្រាប់តែមានអារម្មណ៍ថាដូចជាធ្លាប់ឃើញក្មេងម្នាក់នេះនៅឯណាតែមិនចាំសោះ។

"ឆ្អែតហើយបាទ"ជេក៍ឃីញុាំអស់លិតមាត់មុននឹងងាកមកនិយាយជាមួយជុងហ្គុកវិញព្រោះតែនាយជាអ្នកនាំមកក៏ដូចជាសន្យាថាប៉ាវញុាំការ៉េមព្រោះគេអត់មានលុយម៉ាក់គេទើបមានតែពេលនេះវង្វេងបាត់ហើយមានលុយឯណាអោយគេមានតែហៅនាយនឹងឯងឯជុងហ្គុកញញឹមមុននឹងសួរ

"ឆ្អែតហើយមែនទេ?"

"បាទ"ជេក៍ឃីងក់ក្បាលអង្អែលពោះបញ្ជាក់ថាឆ្អែតវាជាកាយវិការមួយដែលគេតែងតែបង្ហាញទៅម៉ាក់ៗពេលញុាំបាយរួចចំណែកជុងហ្គុកអស់សំណើចញីសក់គេតិចទើបលើកពរគេទៅគិតលុយដោយហូតកាតខ្មៅអោយអ្នកលក់គិតលុយ។ពេលរួចរាល់នាយក៏ពរគេចេញទៅដើម្បីរកម៉ាក់ៗមកដល់ខាងក្រៅក៏មានមនុស្សពីរអ្នកចាំជាស្រេចនោះគឺអង្គរក្សថេយ៉ុងនឹងឯង។

"អ្នកប្រុសតូចអ្នកនាងអោយមកទទួល"ស្ទេវិនអង្គរក្សដែលជាប្អូនជំនិតយ៉ុនហ្គីនិយាយឡើងមុននឹងឈោងដៃទៅយកជេក៍ឃីតែជុងហ្គុកមិនអោយនាយមិនទុកចិត្តខ្លាចជាពពួលចាប់ក្មេងទើបនាយមិនទាន់អោយចាំជេក៍ឃីយល់ព្រមទើបនាយអោយគេយកក្មេងនេះទៅ។

"ចុះម៉ាក់នៅឯណា?"

"អ្នកនាងជាប់និយាយទូរស័ព្ទនៅក្នុងឡានចាំអ្នកប្រុសតូចមុនគាត់ក៏អោយខ្ញុំមកទទួល"ស្ទេវិន
និយាយទាំងទឹកមុខធម្មតាវាជាទម្លាប់ទៅហើយៗកាយវិការជុងហ្គុកមុននេះគេមិនបានប្រកាន់ទង្វើនេះអាចបញ្ជាក់ហើយថានាយចង់ការពារអ្នកប្រុសរបស់គេ

"គេជានរណា?ឯងស្គាល់គេមែនទេ?"ជុងហ្គុកងាកមកសួរជេក៍ឃីវិញព្រោះមើលទៅឆ្លងឆ្លើយគ្នាដូចមនុស្សស្គាល់គ្នាប្រហែលជាអង្គរក្សពិតមែនហើយមើលទៅ

"គាត់ជាអង្គរក្សម៉ាក់ដែលអ៊ុំស្លេកបញ្ជាមកអោយការពារខ្ញុំនិងម៉ាក់"ជេក៍ឃីបូញមាត់ឆ្លើយជាមួយជុងហ្គុកទើបជុងហ្គុកងក់ក្បាលរាងចង់សើចបន្តិចឈ្មោះមួយគគោមិនដាក់ទៅដាក់ឈ្មោះស្លេក?ចម្លែកមែន

"ត្រូវហើយឯងឈ្មោះអី?"

"ជេក៍ឃីបាទ!ចុះលោកពូ?"

"ជុងហ្គុក!ឯងសង្ហារខ្លាំងណាស់ដឹងទេអាល្អិត?ប៉ាម៉ាក់ឯងប្រហែលជាស្អាតៗហើយមើលបានជាមានកូនប្រុសសង្ហារក្លាហានបែបនេះបើមាននិស្ស័យពួកយើងនឹងជួបគ្នាទៀត"ជុងហ្គុក
និយាយសរសើរជេក៍ឃីដោយមិនដឹងខ្លួនមនុស្សនាយមិនសូវចូលចិត្តនិយាយច្រើននោះទេលើកនេះថែមទាំងសរសើរថែមទៀត(គាត់សរសើរខ្លួនឯង🗿)

"លោកពូក៏សង្ហារដូចគ្នាហិហិ....បើខ្ញុំបានមកកូរ៉េទៀតខ្ញុំនឹងតាមរកលោកពូអោយឃើញ"ជេក៍ឃីញញឹមតបជុងហ្គុកគេមិភ្លេចបាយនោះទេព្រោះនាយបានប៉ាវការ៉េមហើយថែមទាំងបានជួយគេទៀត។បន្ទាប់ពីនិយាយសំណេះសំណា
លគ្នាហើយទើប

"នេះ!ពូទៅសិនហើយ"ជុងហ្គុកហុចជេក៍ឃីអោយស្ទេវិនរួចទើបនិយាយលាក្មេងតូចដែលសម្លឹងមកនាយហាក់ដូចមិនដាច់ចិត្តរៀងខ្លួន

"បាយៗលោកពូជុងហ្គុក"ជេក៍ឃីលើកដៃបាយៗនាយមុននឹងត្រូវស្ទេវិនពរយកទៅជុងហ្គុកញញឹមមើលទៅក្មេងតូចដែលចេញទៅទើបនាយដើរទៅចំណតឡានដូចគ្នា

"ចៅហ្វាយ!!ខ្ញុំដូចជាធ្លាប់ឃើញក្មេងម្នាក់នោះនៅឯណាក៏មិនដឹងស្រពិចស្រពិល"អែលវិនដើរអោយកៀកនឹងជុងហ្គុកទើបនិយាយប្រាប់នាយ

"យើងក៏ចឹងតែនឹកមិនឃើញប៉ុន្តែយើងមានអារម្មណ៍ថាចូលចិត្តគេណាស់"មកដល់ឡានជុងហ្គុកបកមកនិយាយជាមួយអែលវិនទើបចូលឡាន

"ខ្ញុំឃើញថាចៅហ្វាយញញឹមបានដោយសារក្មេងមិននេះ"អែលវិនញញឹមដាក់ជុងហ្គុកមុននឹងឡើងឡាន។អែលវិនបម្រុងមួលកាច់សោស្រាប់តែឃើញថេយ៉ុងនិងក្មេងម្នាក់នៅក្នុងឡានជិះកាត់មុខនាយ។

"អ្នកនាងថេយ៉ុង?!!"អែលវិនសម្លឹងមើលទៅឡានមួយនោះរួចទើបស្រែកនាំអោយជុងហ្គុកប្រញាប់មើលតាមឃើញឡាននោះទៅបាត់ហើយចំណែកអែលវិនស្រាប់តែបើកតាម។

"ស្អីឯងអាអែល?!យើងត្រូវទៅជួបភ្ញៀវឯងបើកទៅណា?!"ជុងហ្គុកជ្រួញចិញ្ចើមដោយសារនាយមើលមិនទាន់ទើបស្តីអោយអែលវិននាយត្រូវទៅជួបភ្ញៀវទៀតហេតុអីក៏បើទៅណាណីនោះវិញ?

"ខ្ញុំឃើញអ្នកនាងថេយ៉ុងក្នុងឡាននោះណាចៅហ្វាយ"អែលវិនប្រញាប់បើកតាមមើលទៅកំពុងបើកចេញទៅផ្លូវវៀងក្រុងប្រហែលចង់ចេញទៅណាហើយមើលទៅ

"ឯងស្រវាំងភ្នែកទេដឹង?បើមិនមែនខាតការងារយើងណ៎ាអាចង្រៃ"

"ខ្ញុំជឿលើភ្នែកអស្ចារ្យរបស់ខ្ញុំចៅហ្វាយអង្គុយអោយស្ងៀមទៅ!បើខុសខាតម្តងមិនអីនោះទេ"អែលវិននិយាយតែមាត់ឯភ្នែកមើលទៅឡាននោះមិនព្រិចខ្លាចតាមមិនទាន់ទោះនាយជំនាញបើកឡានតែបើស្ទះឬក៏ឆ្ងាយអាចតាមមិនទាន់

"តែភ្នែកប្រឡាក់អាចម៌យើងខ្វេះអោយឆ្កែសុីហើយយើងមិនព្រមខាតដោយសារភ្នែកឯងនោះទេ!!"ជុងហ្គុកនិយាយដាក់កូនចៅទាំងមួម៉ៅហើយក៏ព្រមអង្គុយមើលការងារស្ងៀមស្ងាត់អោយអែលវិនបើកតាមឡានខាងមុខជារឿយៗ។

"ពួកយើងទៅណានឹងម៉ាក់?"ជេក៍ឃីដែលស្ងាបម្តងៗក៏សួរម៉ាក់ព្រោះតែបើកឡានយូរហើយមិនឃើញដល់ផ្ទះសោះគេងងុយសឹងស្លាប់ទៅហើយ

"ពួកយើងទៅផ្ទះលោកតាលោកយាយណ៎ាមិនអាចគេងនៅសេអ៊ូលបានទេកូនឃើញមួយសន្ទុះមុនទេ?អ្នកនៅទីនោះគឺគ្រោះថ្នាក់ណាស់បើគេជួយកូនមិនទាន់"ថេយ៉ុងជ្រើសយកការកុហកព្រោះមិនចង់អោយជុងហ្គុកឃើញទើបសម្រេចចិត្តមកដេហ្គូតែម្តង។ដំបូងនាងចង់ទៅគេងនៅខុនដូរយ៉ុនហ្គីតែត្រូវរត់គេចពីជុងហ្គុកទៅដេហ្គូវិញមានតែទីនោះប៉ុណ្ណោះទើបមានសុវិត្ថភាពសម្រាប់នាងហើយនាងគិតថាជុងហ្គុកមិនស្គាល់ផ្ទះនាងនោះទេទើបទៅទីនោះ។

"ម៉ាក់ឃើញ?"

"មានគេថតផុសដឹងទេថាម៉ាក់បារម្ភពីកូនប៉ុណ្ណាលើកក្រោយកុំដើរចេញឆ្ងាយពីម៉ាក់ឮទេ?"

"បាទ!ម៉ាក់ខឹងកូនទេ?"ជេក៍ឃីខាំមាត់លេងដៃរបៀបក្មេងដឹងកំហុសខ្លាចគេខឹងខ្លួន

"ខឹង!ខឹងខ្លាំងណាស់"ថេយ៉ុងធ្វើមុខមាំនាំអោយជេក៍ឃីរកពេបតិចៗព្យាយាមចង់លួងម៉ាក់ៗតែថេយ៉ុងធ្វើមិនខ្វល់

"ហ្ហឹកៗកូនសុំទោសលែងមានលើកក្រោយហើយហឹកៗ"ជេក៍ឃីស្រាប់តែយំចេញមកម៉ាក់មិនដែលខឹងគេនោះទេក៏ម៨នដឹងប្រងើយដាក់គេដែរឃើញបែបនេះមានតែយំដឹងខុសសុំទោសមួយមុខប៉ុណ្ណោះ

"សឺត!!ម៉ាក់ឈប់ខឹងហើយកូនល្អរបស់ម៉ាក់កុំយំទៅមើលម៉ាក់ប្រាប់ថាយ៉ាងមិចហឺម.."ថេយ៉ុងអោបកូនប្រុសមុននឹងលែងចេញជូតទឹកភ្នែកអោយកូនប្រុសសំណព្វតែមួយ

"កូនប្រុសដើមទ្រូង5ហត្ថមិនត្រូវយំនោះទេ"ជេក៍ឃីលើកដៃជូតទឹកភ្នែកឈប់យំមុននឹងតបជាមួយម៉ាក់ៗយ៉ាងហ្មងម៉ាត់។ថេយ៉ុងញញឹមទាញកូនមកអោបម្តងទៀតឃើញទេថាគេឆ្លាតប៉ុណ្ណានាងនិយាយតែម្តងគេក៏ចាំបាន។

#ដេហ្គូ

ថេយ៉ុងនិងកូនធ្វើដំណើរតាំងពីថ្ងៃរហូតដល់ល្ងាចទើបដល់ឯជេក៍ឃីគេងឡើងភ្ញាក់ទៅហើយនាងចូលទៅខាងក្នុងជាមួយកូនប្រុសឯអង្គរក្សពីរអ្នកជញ្ចូនឥវ៉ាន់ឯពីរនាក់ទៀតយាមនៅខាងក្រៅជាមួយកូនចៅលោកគីមខ្លះ។

"អ្នកនាងថេយ៉ុងមកផ្ទះរបស់គាត់ណាចៅហ្វាយ"អែលវិននាយដឹងព្រោះនាយចាំប្រវិត្តថេយ៉ុងច្បាស់ព្រោះនាយជាអ្នកសើបកាលពីដំបូងពេលជុងហ្គុកប្រើអោយគេសើប។

"ជាអូនពិតមែន......អូនត្រឡប់មកវិញហើយ"ជុងហ្គុកសម្លឹងមើលទៅទ្វាផ្ទះដែលនាយធ្លាប់មកមានន័យថាលោកគីមនិងលោកស្រីគីមដឹងថាថេយ៉ុងនៅឯណាកន្លងមកតែគាត់មិនប្រាប់នាយនាំអោយនាយតាមរកនាងមក3ឆ្នាំ។

"ចៅហ្វាយចូលទៅទេ?"អែលវិនឃើញទឹកមុខរបស់ជុងហ្គុកទើបសួរបើនាយចង់ទៅគេស្ម័គ្រជាអ្នកវៃសម្រុកអោយនាយចូល

"អ្នកផ្ទះនោះមិនទទួលយើងទេ"

"សម្រុកចូលទៅចៅហ្វាយ"

"ឯងចង់អោយនាងស្អប់យើងថែមមែនទេ?ឯងទៅសេអ៊ូលនាំហេរ៉ាមកយើងចង់អោយនាងមកនិយាយបកស្រាយ"

"ចៅហ្វាយទៅជាមួយខ្ញុំទេ?"

"យើងនៅទីនេះ"

"ចុះចៅហ្វាយគេងនៅទីណា?បើទីនេះឆ្ងាយពីទីប្រជុំជន?"

"ឯងឆាប់ទៅយើងនឹងចូលទៅទីនោះ!ទោះនាងមិនលើកលែងទោះអោយយើងពេលហេរ៉ាបកស្រាយហើយក៏ដោយយើងគ្រាន់តែចង់ឃើញមុខនាងហើយក៏សង្ឃឹមថានាងអាចរស់នៅមានក្តីសុខជាមួយអ្នកថ្មីយើងក៏អស់ចិត្តហើយ"

"ចៅហ្វាយចូលបានដោយរបៀបមិច?ឆ្លងយប់នេះធ្លាក់ព្រិលហើយណាចៅហ្វាយបើគេមិនអោយចូលគិតយ៉ាងមិច?ទៅជាមួយខ្ញុំវិញសិនក៏បាន"អែលវិននិយាយទាំងបារម្ភបើអ្នកផ្ទះថេយ៉ុងរួមទាំងថេយ៉ុងមិនព្រមជុងហ្គុកមិនត្រូវដេកហាលព្រិលទៅហើយទេហេស?!នាយកំពុងតែស្លេកស្រាប់ផង

"មិនអីទេ!ឯងឆាប់ទៅ"ជុងហ្គុកនិយាយហើយក៏ចុះពីលើឡានដើរតម្រង់ទៅភូមិគ្រឹះលោកគីមតែម្ដងឯអែលវិនបានតែដកដង្ហើមធំបើកឡានចេញទៅសេអ៊ូលដើម្បីយកហេរ៉ាមកទីនេះអោយបានលឿនតាមដែរអាចធ្វើបាន។

"លោកមករកនរណា?!"អង្គរក្សឃើញជុងហ្គុកទើបរហ័សឃាត់

"ខ្ញុំមករកមនុស្សម្នាក់នាងឈ្មោះគីម ថេយ៉ុងលោកជួយហៅនាងអោយមកជួបខ្ញុំបន្តិចបានទេ?"

"ចាំបន្តិច"អ្នកយាមក៏ចូលទៅប្រាប់អ្នកខាងក្នុងដែលកំពុងនិយាយជាមួយប៉ាម៉ាក់ជជែកពីនេះពីនោះមើលទៅគាត់ស្រលាញ់ជេក៍ឃីណាស់

"អ្នកនាងមានមនុស្សមករកទាន"អ្នកយាមផ្ទះចូលមកដល់អោនគោរពមុននឹងនិយាយ

"នរណា?ប្រុសឬស្រី?"លោកស្រីគីមជ្រួញចិញ្ចើមកូនគាត់ទើបតែមកដល់នរណាមករកលឿនយ៉ាងនេះ?ចំណែកថេយ៉ុងក៏ចម្លែកព្រោះតែខ្លួនមិនទាន់បានខលប្រាប់មិត្តៗនោះទេ

"ជាមនុស្សប្រុសបាទ"ថេយ៉ុងក៏ព្រមទៅជាមួយទៅដល់ថេយ៉ុងស្រាប់តែគាំងមិនទាន់បានទៅដល់នាយទេគ្រាន់តែឃើញពីចម្ងាយក៏នាងដឹងហេតុអីនាយដឹងថានាងមកទីនេះ?

"ថេយ៍....."ជុងហ្គុកហៅថេយ៉ុងទាំងញញឹមសប្បាយចិត្តទោះពីចម្ងាយតែនាងស្រស់ស្អាតជាងមុនឆ្ងាយណាស់បម្រុងដើរចូលស្រាប់តែ

"បិទទ្វារ!!កុំអោយគេចូលមកបានអោយសោះ!!"ថេយ៉ុងស្រែកមួយទំហឹងផ្អើលទាំងអ្នកក្នុងអ្នកក្រៅ

"ថេយ៍!!ថេយ៍ស្តាប់បងសិនថេយ៍"ជុងហ្គុករត់ចូលទៅតែអង្គរក្សក៏នាំគ្នាចាប់នាយក្រៀកជាប់។ជុងហ្គុកខំប្រឹងរើចង់ចូលទៅតែមិនបានព្រោះតែអង្គរក្សបីអ្នកចាប់នាយជាប់

"មានរឿងអីនឹងកូន?!"លោកស្រីគីមរហ័សចូលមកសួរនាំឃើញថេយ៉ុងដូចជាភ័យបន្តិចខឹងបន្តិចយ៉ាងមិចមិនដឹង។លោកគីមមិនបានមកមើលព្រោះរវល់មើលចៅ

"គេមកតាមកូនដល់ទីនេះណ៎ាម៉ាក់"ថេយ៉ុងឆ្លើយទាំងមុខមើលមិនយល់នាំអោយលោកស្រីគីមអាចដឹងថាជុងហ្គុកច្បាស់ជាមករកថេយ៉ុង

"មិចមិនអោយបងចូលមកមិនដឹងថាញុាំអីឬនៅទេយប់នេះធ្លាក់ព្រិលផងឆាប់អោយគេចូលមក"លោកស្រីគីមមិនបានស្អប់ជុងហ្គុកតាំងពីដើមគាត់គិតដល់នាយណាស់ណាមួយយប់នេះក៏ចូលដល់ខែត្រជាក់ធ្លាក់ព្រិលបើអោយនាយនៅខាងក្រៅច្បាស់ជាឈឺមិនខាន

"ទេ!!!បើម៉ាក់អោយគេចូលខ្ញុំត្រឡប់ទៅអាមេរិកវិញ"ថេយ៉ុងនិយាយយ៉ាងដាច់ខាតសម្លឹងមុខម៉ាក់

"ថេយ៍!!នេះកន្លងផុតច្រើនឆ្នាំហើយឯងល្មមឈប់ខឹងស្អប់បងហើយបងកែច្រើនណាស់ដើម្បីឯងមានដឹងទេ?ហើយជេក៍ឃីឯងចង់អោយគេគ្មានប៉ារហូតទៅមែនទេ?"លោកស្រីគីមអត់មិនបានគាត់ដឹងពីជុងហ្គុកច្រើនណាស់ព្រោះគាត់ចង់ដឹងថាជុងហ្គុកស្មោះកូនស្រីគាត់ឬក៏អត់ឬគ្រាន់តែតាមរកមួយឆាវហើយក៏ទៅរកស្រីថ្មីជំនួសកូនគាត់តែអត់ទេនាយតាមរកនាងរហូតគាត់ពិតជាចង់ប្រាប់ពីដំណឹងថេយ៉ុងដល់នាយណាស់តែលោកគីមហាមមិនអោយប្រាប់។គាត់ដឹងពីនាយសឹងតែគ្រប់រឿងមិនថារឿងវាយគ្នារហូតដេកពេទ្យគាត់អាណិតគេដែលចាំកូនស្រីគាត់ទាំងដែលកូនស្រីគាត់មានចិត្តស្អប់គេរហូតមក។

"ម៉ាក់មិនបាច់កាន់ជើងគេទេ!!គេធ្វើអ្វីក្រោយខ្នងម៉ាក់ៗមិចនឹងដឹងទៅ?គេជាមនុស្សអាត្មានិយមគ្មានទំនួលខុសត្រូវ!ខ្ញុំស្អប់គេ!!"ថេយ៉ុងនិយាយហើយក៏រត់ឡើងទៅខាងលើទាំងទឹកភ្នែកកំពុងតែស្រក់ព្រោះទប់មិនជាប់ទង្វើនាយទាំងប៉ុន្មានក៏លេចឡើងក្នុងខួរក្បាលនាងវាធ្វើអោយនាងកាន់តែស្អប់នាយថែមទៀត។

"ថេយ៉ុង!!ហឺយ!!!!យ៉ាប់ទាំងឪទាំងកូន!!"លោកស្រីគីមបានតែដកដង្ហើមធំសម្លឹងដំណើរកូនស្រីគាត់មិនអាចធ្វើអ្វីបាននោះទេតែបើវាហួសហេតុគាត់ក៏ក្រោកជួយ

ងាកមកមើលជុងហ្គុកបន្ទាប់ពីត្រូវកូនចៅយ៉ុនហ្គីចាប់ហើយនាយក៏លុតជង្គង់មុខភូមិគ្រឹះមិនទៅណានោះទេទោះពួកគេដេញស្រែកដាក់ក៏នាយមិនទៅណាដែរ។នាយមិនតបតអ្វីទាំងអស់សុំតែថេយ៉ុងចេញមកជួបនាយតែមួយវិនាទីក៏បាន។

+យប់

ជុងហ្គុកនៅតែបន្តលុតជង្គង់ក្រោមដំណក់ទឹកសន្សើមមុខភូមិគ្រឹះគីមរហូតមិនទៅណានោះទេមិនរអ៊ូប៉ុន្តែនាយកំពុងទ្រាំនឹងភាពឈឺចាប់ដែលកំពុងតែបុកទម្លុះទ្រូងអោយឈឺខ្ទោកៗ។រាត្រីចាប់ផ្តើមត្រជាក់មេឃក៏ចាប់ផ្តើមបង្អុលភ្លៀងមកមួយមេទទឹកជុងហ្គុកជោគមុននឹងអាកាសធាតុធ្លាក់ព្រិលចុះមក ជំងឺជុងហ្គុកមិនអាចអោយវានៅកន្លែងត្រជាក់យូរពេកនោះទេឈាមអាចនឹងកកលើសដើមពេលនេះកំពុងតែធ្វើទុកអោយជុងហ្គុកទ្រាំលែងចង់បានព្រិលធ្លាក់មកពេញសក់អោយសស្គុស

"អ៎ា!!សឺត......ក្អូសៗៗ"ជុងហ្គុកយកដៃខ្ទប់ទ្រូងព្រោះតែឈឺខ្ទោកៗខ្លាំងទៅៗរហូតធ្វើអោយនាយស្ទើរតែដេកក្រាកទៅហើយតែដៃម្ខាងទៀតក៏ទប់ដីមិនអោយខ្លួនដួលវាក៏ធ្វើអោយនាយក្អកខ្លាំងៗព្រោះស្ទះផ្លូវដង្ហើម

"ហឹស!អូនពិតជាមិនចង់ជួបបងពិតមែនឬ?ស្អប់បងណាស់មែនទេ?...."ជុងហ្គុកទប់ការក្អក
មុននឹងសើចចំអកខ្លួនឯងមើលទៅប្រហែលជានាងអស់ចិត្តពីនាយយូរហើយថែមទាំងស្អប់នាយខ្លាំងទៀតផងបានជាសូម្បីមុខក៏នាងមិនចង់ឃើញ

"ក្អូសៗៗ"លើកនេះជុងហ្គុកក្អួតឈាមស្រស់ៗមកតែម្តងដោយសារតែនាយប្រឹងក្អកខ្លាំងគ្រាន់តែឈាមធ្លាក់ដល់ដីមាត់នាយក៏ចាប់ផ្តើមស្លេកខ្លាំងបូករួមទាំងនាយទ្រាំត្រជាក់ក្រោមព្រិលទៀតធ្វើអោយជុងហ្គុកសន្លប់បាត់ស្មារតីព្រោះទប់លែងជាប់ទោះនាយព្យាយាមបើកភ្នែកយ៉ាងណាក៏ដោយ។អ្នកបម្រើចេញមកមើលអាកាសធាតុក៏បានឃើញជុងហ្គុករួមជាមួយឈាមលើព្រិលដូចទឹកកកឈូសចឹង🗿មុខជុងហ្គុកសុទ្ធតែព្រិលព្រោះធ្លាក់មកសឹងតែកប់នាយបាត់អ្នកបម្រើប្រញាប់លើកនាយដាក់ផ្នែកមុខទ្វារមុននឹងយករឿងនេះទៅប្រាប់លោកស្រីគីមនាំអោយគាត់ភ័យយ៉ាងខ្លាំងប្រញាប់អោយពួកគេលើជុងហ្គុកទៅដាក់បន្ទប់យ៉ុនហ្គីពីមុន។
ចំណែលថេយ៉ុងនៅមិនស្ងប់គេមិនលក់ទើបក្រោកចុះមកញុាំទឹកឃើញអ្នកបម្រើមួយកំពុងលើកអ្វីមើលទៅដូចជាលើកមនុស្សទើបនាងប្រញាប់ផឹងទឹកហើយទៅតាមមើល។

+Yoongi Room

"ឆាប់ខលហៅពេទ្យមក"លោកស្រីគីមរៀបចំហៅអ្នកបម្រើទៅប្រើហើយពួកគេក៏ញាប់ដៃជើងរហ័សធ្វើតាមគាត់ប្រាប់

"ស្លាប់ហើយ!!នេះនៅក្រោមព្រិលរហូតតែម្តងម្តេចក៏ស៊ូដើម្បីកូនស្រីសំអុយរបស់ម៉ាក់យ៉ាងនេះ!!ក្តៅខ្លួនខ្លាំងណាស់"គាត់និយាយសម្លឹងមុខជុងហ្គុកដែលមើលទៅស្លេកគ្មានឈាមរួចទើបស្ទាបថ្ងាស់កម្តៅនាយក្តៅខ្លាំងណាស់បែបនេះច្បាស់ជាគ្រោះថ្នាក់មិនខាន

"ម៉ាក់ធ្វើអីនឹង?!"ថេយ៉ុងតាមមកមើលឃើញគាត់កំពុងតែជូតដៃជូតមុខអោយជុងហ្គុកឯក្បាលនាយក៏មានជែលបិទបន្ថយកម្តៅ

"ម៉ាក់ជួយមនុស្សដែលឯងស្អប់!!បើមិនពេញចិត្តទៅគេងទៅ"គាត់ឆ្លើយទាំងកំពុងជូត

"ម៉ាក់ជួយគេធ្វើអី?មិនអោយគេស្លាប់នៅទីនោះហើយ!!ជួយគេក៏គ្មានបានអ្វីមកវិញដែរ"

"បើមិនជួយកុំច្រានបន្ថែមទៅបន្ទប់ឯងទៅម៉ាក់ជួយប៉ារបស់ចៅម៉ាក់"

"ម៉ាក់!!"

"កោតតែឯងចេះនិយាយបែបនឹងទៅកើតគេឈឺមិនព្រោះតែឯងទេមែនទេ?!ម៉ាក់មិនចង់និយាយច្រើននោះទេបើគេស្លាប់ឯងកុំស្តាយក្រោយអោយសោះ"

"ខ្ញុំមិនបានអង្វរអោយគេមកធ្វើបែបនេះ!!គេមកដោយខ្លួនឯងហើយរឿងខ្ញុំនិងគេវាបានចប់យូរហើយ"

"បើគេព្រមបញ្ចប់ឯងស្មានតែគេតាមឯងមកដល់ទីនេះ?បើឯងយល់ពីគេតែបន្តិចមិនបាច់ហត់ឈឺចាប់រៀងខ្លួនបែបនេះទេ!នៅមានជេក៍ឃីទៀតគេមកត្រូវគ្មានប៉ាហៅតាំងពីកើតព្រោះតែភាពអាត្មានិយមរបស់ឯង!ម៉ាក់គិតថាឯងធំហើយមិនបាច់ហត់និយាយប្រដៅច្រើននោះទេគិតមើលខ្លួនឯងទៅ"គាត់និយាយហើយពេទ្យក៏មកដល់ល្មមថេយ៉ុងមិនមាត់កំពុងភ្លឹកគិតពីសម្តីម៉ាក់គេឬវាជាកំហុសនាងមែនទេ?

"កូនប្រសារខ្ញុំយ៉ាងមិចហើយលោកគ្រូពេទ្យ?"បន្ទាប់ពីពិនិត្យហើយលោកស្រីគីមរហ័សចូលមកសួរនាំ

"ខ្ញុំថាលោកស្រីគួរតែណែនាំគេអោយទៅវះកាត់ទៅព្រោះតាមខ្ញុំពិនិត្យវាដូចជាមានអ្វីមួយស្ទុះនៅចុងដង្ហើមរបស់គេនាំអោយគេខំប្រឹងក្អករហូតដល់ថ្នាក់ក្អួតឈាមតាមខ្ញុំស្មានច្បាស់ជាឈាមកកក្នុងសរសៃរឈាមបើមិនប្រញាប់ព្យាបាលអ្នកជំងឺអាចនឹងដល់ថ្នាក់ស្លាប់"

"ស្លាប់មែនទេលោកគ្រូពេទ្យ?!"លោកស្រីគីមសួរទាំងភ្ញាក់ផ្អើល

"បាទ!មើលទៅគេឈឺយូរហើយថ្នាំក៏ប្រហែលលេបមិនទៀងទាត់ទើបធ្វើអោយគេក្អកធ្លាក់ឈាមខ្លាំងបែបនេះ"

"អរគុណច្រើនហើយលោកគ្រូពេទ្យដែលព្រមមកជួយទាំងយប់ចាំខ្ញុំនិយាយជាមួយគេអោយទៅទទួលការព្យាបាល"

"មិនអីទេ!វាជាតួនាទីខ្ញុំស្រាប់ហើយចឹងខ្ញុំសុំលាសិនហើយ"

"ចា៎!អ៊ីលីជូនដំណើរគាត់ផង"

"យ៉ាងមិច!សមចិត្តឯងហើយមែនទេ?គេឈឺយូរហើយតែគេមិនព្រមព្យាបាលទោះម៉ាក់និយាយជាមួយគេក៏គេមិនស្តាប់"លោកស្រីគីមងាកមកនិយាយជាមួយកូនស្រីដែលគិតតែពីភ្លឹក

"ម៉ាក់ដឹង?"

"ទេ!បើម៉ាក់និយាយគេមិចនឹងស្តាប់ទៅទាល់តែឯង"

"គិតមើលទៅហើយក៏ផ្សះផ្សាជាមួយគ្នាអោយល្អម៉ាក់ចាំដំណឹងល្អជាមួយជេក៍ឃី"គាត់និយាយហើយក៏ចេញទៅមិនភ្លេចចាក់គន្លឹះខ្លាចថេយ៉ុងលួចរត់

"ម៉ាក់!!បើកទ្វាខ្ញុំមិនទាន់ព្រមនិយាយជាមួយគេទេណ៎ាម៉ាក់!!"ថេយ៉ុងព្យាយាមគោះទ្វារតែគាត់មិនតបហើយក៏ដើរទៅបន្ទប់ធ្វើរំភើយឆ្ងល់ទេថាហេតុអីលោកគីមមិនមកព្រោះលោកស្រីគីមធ្វើខ្លាបានជាគាត់ខ្លាច។ថេយ៉ុងបានតែធ្វើមុខជូរសម្លឹងអ្នកគេងបន្តោងសេរ៉ូមលើគ្រែមុននឹងដើរទៅគេងលើសាឡុងទាំងមិនធ្លាប់

#ព្រឹកថ្ងៃថ្មី

ជុងហ្គុកបើកភ្នែកតិចៗអោយសមនឹងអាកាសធាតុពេលព្រឹកនាយមានអារម្មណ៍ថាឈឺទ្រូងព្រមទាំងក្បាលប្រុងលើកដៃស្ទាបក្បាលស្រាប់តែដៃជាប់សេរ៉ូមតែវាក៏ជិតអស់ទើបនាយទាញបន្តាច់តែម្តង។ជុងហ្គុកមានអារម្មណ៍ថាមិនប្លែកទើបមើលកន្លែងដែលនាយគេងមិនដឹងនៅទីណានាយប្រញាប់ចង់រត់ចេញដើម្បីទៅរកថេយ៉ុងខ្លាចនាងឡើងទៅអាមេរិកវិញតែក៏ត្រូវឈប់ពេលដើរជិតដល់ទ្វារងាកមកមើលថេយ៉ុងគេងក្រវៀនៗនៅលើសាឡុងមើលទៅឡើងគួរអោយស្រឡាញ់។ជុងហ្គុកដើរថ្នមៗចូលទៅជិតអ្នកដែលគេងលក់ស្មើនេះមិនទាន់មានអ្នកក្រោកទេដឹងទើបតែម៉ោង5ជិត6ប៉ុណ្ណោះមានអ្នកខ្លះក្រោកអ្នកខ្លះក៏នៅ។ជុងហ្គុកបន្ទាបខ្លួនទៅជិតមុខនាងធ្វើអោយនាយមានអារម្មណ៍ថាចង់យំខ្លាំងណាស់វាអួលៗយ៉ាងមិចដឹងនេះនាយកំពុងយល់សិប្តមែនទេ?នាយលើកដៃញ័រៗទៅអង្អែលសក់នាងថើរៗខ្លាចនាងភ្ញាក់នាយគិតថានាយកំពុងយល់សិប្តហើយព្រោះថេយ៉ុងស្អប់នាងយ៉ាងនេះមិចមកគេងយាមនាយទៅ។

"បើយល់សបិ្តមានក្តីសុខបែបនេះបងមិនចង់ក្រោកនោះទេ"ជុងហ្គុកនិយាយទាំងញញឹមសម្លឹងមុខថេយ៉ុងមុននឹងប៉ះថ្ពាល់នាងនាយមានអារម្មណ៍ថាវាដូចជាការពិតខ្លាំងណាស់។

"អឹម!!អ៎ូស!!លោកមកស្ញេញស្អីត្រង់នេះ?!!"ថេយ៉ុងក្រហឹមព្រោះមានអ្នករំខាននាងគ្រាន់តែបើកភ្នែកមកភ្ញាក់ព្រើតលេងមកស្ញេញស្អីបុិសរត់ស្មានតែខ្មោចចំណែកជុងហ្គុកគាំងប្រុងទះខ្លួនឯងអោយចេញពីសុបិនមើលនាងចុះសូម្បីក្នុងយល់សិប្តក៏កាចដែរ

"បង.....បង...."ជុងហ្គុកគាំងអណ្តាតឆ្លើយមិនចេញព្រោះតែនាយក្តិចខ្លួនឯងឈឺមានន័យថាវាជាការពិត

"បងស្អី!!!!ដៃ!!លោកដោះសេរ៉ូមចេញហេស?!ឆ្លើយ!!"ថេយ៉ុងសម្លក់នាយមុននឹងឃើញដៃនាយហូរឈាមទើបសម្លឹងទៅសេរ៉ូមដែលនៅសល់ភ្ជួរចោល

"បង...បង...."

"ឈឺឡើងស្ទះបំពង់កនិយាយលែងរួចហើយមែនទេ?"ថេយ៉ុងខឹងឡើងទាំងព្រឹកភ្លេចខ្លួនថាខឹងស្អប់នាយតែមើលកាយវិការចុះបារម្ភច្បាស់ណាស់។នាយទាញដៃនាយអោយទៅអង្គុយលើគ្រែមុននឹងយកសំឡីដែលគ្រូពេទ្យទុកអោយយកមកជូតអោយនាយថ្នមៗ

"បងខ្លាចអូនទៅអាមេរិកវិញទើបដោះវាចោលប្រញាប់ទៅរកអូន..."ជុងហ្គុកនិយាយខ្សឹបៗខ្លាចត្រូវថេយ៉ុងស្តីអោយតែមើលកាយវិការចុះឡើងកូនក្មេង

"លោកឈឺហេតុអីមិនទៅពេទ្យ?"ថេយ៉ុងមិនមាត់សម្លឹងភ្នែកគ្នាមួយសន្ទុះទើបថេយ៉ុងគេចពីក្រសែរភ្នែកអង្វរករបស់ហើយទើបសួរ

"មិនទំនេរ"

"មិនទំនេរឬក៏លោកមិនចង់ព្យាបាលវា?3ឆ្នាំលោកគ្មានពេលទំនេរសោះហេស?ធ្វើស្អី?វៃគ្នាឬក៏លេងស្រី?"

"ថេយ៍.......តាំងពីអូនចាកចេញបងមិនដែលទៅពាក់ព័ន្ធនឹងនរណាទៀតទេ"

"មិនបាច់និយាយខ្ញុំមិនចង់ស្តាប់"

"អូនជាអ្នកមើលថែបងមែនទេ?"ជុងហ្គុកសួរទាំងភ័យអរៗតែពេលឮចម្លើយហើយក្តីសង្ឃឹមទាំងប៉ុន្មានធ្លាក់ដល់-0ឯណោះ

"ទេ!!មកពីម៉ាក់ចាក់សោខ្ញុំមិនអោយចេញ"

"អរ.....តើ.....បងអាចអោបអូនជាលើកចុងក្រោយបានទេ?"ថាមិច?លើកចុងក្រោយ?នាយនិយាយស្អី!!ថេយ៉ិងជ្រួញចិញ្ចើមមើលមុខនាយឬក៏នាយឈប់តាមនាងទៀតឬក៏នាយមិនព្យាបាល?ជុងហ្គុកមិនចាំចម្លើយក៏អោបយកតែម្តងនាយនឹកនាងនឹកសម្លេងនឹងកាយវិការដែលនាងធ្វើពីមុនចង់សុំទោសគ្រប់យ៉ាងដែលនាយបានប្រព្រឹត្តកន្លងមក។ជុងហ្គុកបន្ថែមកម្លាំងដៃអោបនាយយ៉ាងណែនជាមួយទឹកភ្នែកប៉ុន្មានដំណក់ដែលស្រក់ស្របពេលនាយអោបនាង។ថេយ៉ុងអាចស្មានដឹងថានាយស្រកសាច់ខ្លាំងណាស់សូម្បីមុខសង្ហារពីមុនក៏លែងដូចមុនដែរ។នាងមិនមាត់កសង្ងំអោយនាយអោបចាំមើលនាយនិយាយអ្វី។

"បងសុំទោស......សុំទោសគ្រប់យ៉ាងពីពេលនេះទៅបងសង្ឃឹមថាអូននឹងរស់នៅមានក្តីសុខជាមួយមនុស្សអូនស្រលាញ់ទោះពួកយើងបានបែកបាក់ដោយសារកំហុសបងតែបងស្រលាញ់អូនជារៀងរហូត"ជុងហ្គុកពោលឡើងទាំងអួលដើម.កញញឹមលាយទឹកភ្នែកលែងនាយចេញពីការអោបស្រាប់តែឃើញថេយ៉ុងនាយក៏យំដូចគ្នា។

"សឺត!អ៎ា...បងមិនដឹងថាគួរនិយាយអ្វីបន្តនោះទេ..ហេតុអីក៏អូនយំ?"ជុងហ្គុកងើយជូតទឹកភ្នែកខ្លួនឯងមុននឹងញញឹមនិយាយទៅកាន់នាងនាយចង់រឹងមាំហើយរៀនរស់បន្តដោយគ្មាននាងតែនាយធ្វើមិនបាន។ជុងហ្គុកសួរនាងទាំងលើកដៃជូតទឹកភ្នែកអោយនាង។យប់មិញទម្រាំនាងគេងលក់នាងគិតច្រើនណាស់បើនាងព្រមត្រូវគ្នាជាមួយនាយក៏វាគ្មានបញ្ហាអ្វីដែរតែមកពីនាងដែលនៅតែគិតរឿងនោះទាំងដែលនាយមិនទាន់បានជ្រុលជាមួយស្រីម្នាក់នោះផងគិតចុះឡើងនាងក៏រួមចំណែកខុសដែរដែលមិនស្តាប់ហេតុផលនៅដោះស្រាយគិតតែម្យ៉ាងគឺចាកចេញ។

អ្នកអានគេPrankតែតិចរកតែរត់ចោល🗿ខ'ជេក៍រត់ចោលវិញឡូវ🗿
To be continued.......
និពន្ធដោយ:ជេក៍ ថេហ្គុក༎ຶ‿༎ຶ




Continue Reading

You'll Also Like

172K 13K 38
Jeon Jungkook Top / Kim Taehyung bottom
7.3K 1K 24
" បានស្លាប់ក្រោមដៃមនុស្សដែលបងស្រលាញ់គឺបងមិនស្ដាយក្រោយនោះទេ ស៊ុកហ្គី អូនអាចធ្វើបាន " ថេយ៉ុង ជនបង្កប់ ហ៊ូស៊ុក ទទួលភារកិច្ចមកសម្លាប់ឃាតកម៉ាហ្វៀ វី សាន់ត...
387K 80.9K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
34.1K 6.5K 39
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් .. රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by @F...