ខណ្ឌស្នេហ៍ (ចប់)

By NyNy09851

31.7K 1.8K 248

ស្រឡាញ់គ្នាក៏មិនប្រាកដថាបាននៅជាមួយគ្នាដែរប៉ុន្តែបងសន្យាថាក្នុងចិត្តនិងបេះដូងរបស់បងមិនថាពេលនេះឬក៏នៅពេលខាងមុខទៀ... More

ភាគ១ តើមានអ្វីពិសេសមែនទេ?
ភាគ២ សុំទោសផងសរសៃទាញ
ភាគ៣ មានបញ្ហានៅឃ្លាំង
ភាគ៤ ខ្ញុំមិនបានធ្វើ
ភាគ៥ ខ្ញុំគឺ ថេហ្យុង
ភាគ៦ ប្រពន្ធម៉ាហ្វៀ
ភាគ៧ ជាមនុស្សស្រីតើយ៉ាងមិច?
ភាគ៨ ត្រូវហើយ យើងមិនយល់ពីឯងទ
ភាគ៩ ហេតុអ្វី យើងចូលមិនបាន?
ភាគ១០ ឯងនិងនាងស្និទ្ធស្នាលគ្នាដល់ហើយ
ភាគ១២ ពួកឆ្កែលបខាំ
ភាគ១៣ គីម ថេហ្យុន
ភាគ១៤ ព្រាននារី
ភាគ១៥ កុហក
ភាគ១៦ 🔞🔞
ភាគ១៧ បងសុំទោស
ភាគ១៨ គ្រួសារយើងមិនត្រូវគ្នាទេ
ភាគ១៩ ថេយ៍នឹកបងណាស់ដឹងទេ?
ភាគ២០ កុំធ្វើមុខបែបនឹងមើល
ភាគ២១ ទៅវិញបងនឹងដាក់ទោសអូនឱ្យដើរលែងរួចមិនខាន
ភាគ២២ ខ្លាចថាកូនលោកស្រីទេ
ភាគ២៣ ពួកយើងកំពុងតែទាក់ទងមើលចិត្តគ្នា
ភាគ២៤ ឈប់យំ ហើយស្តាប់បង
ភាគ២៥ លោកប៉ាលែងកូនទៅ
ភាគ២៦ ប្រាប់យើងមកថាថេហ្យុងនៅឯណា
ភាគ២៧ ពួកយើងទៅៗ
ភាគ២៨ ពិសេសគឺ ត្រង់នេះ
ភាគ២៩ ក្មេងកម្ជិល
ភាគ៣០ បង ស្រឡាញ់អូន ថេហ្យុង
ភាគ៣១ រៀបការនឹងបងណាថេហ្យុង
ភាគ៣២ មានផ្ទៃពោះ
ភាគ៣៣ គ្រាន់តែចង់មើលមុខបងឱ្យបានច្រើន
ភាគ៣៤ រ៉ូហា?
ភាគ៣៥ បងប្រែហើយ
ភាគ៣៦ រំខានអ្នទាំងពីរហើយ
ភាគ៣៧ ដឹងខ្លួនឡើង
ភាគ៣៨ កុំឱ្យយើងឃើញមុខឯងឱ្យសោះ
ភាគបញ្ចប់

ភាគ១១ ខ្ញុំនិយាយលេងទេ

618 39 2
By NyNy09851

@. មួយសប្តាហ៍ក្រោយមក

ក្នុងរយៈពេលមួយសប្តាហ៍បានកន្លងផុតទៅយ៉ាងរលូនចំណែកថេហ្យុងក៏ចេញពីមន្ទីរពេទ្យដែរព្រោះគេមិនបានកើតអ្វីធ្ងន់ធ្ងរឯណាគឺចេញតាំងពីថ្ងៃដែលជុងហ្គុកទៅមើលគេនៅមន្ទីរពេទ្យមកម្ល៉េះ

"ការងារយ៉ាងមិចដែររៀបរយទេ?"ថេហ្យុង
"គឺរៀបរយល្អណាស់ចៅហ្វាយគ្មានបញ្ហាអ្វីទេ"សេអា
"ល្អណាស់អញ្ចឹង ចឹងយើងត្រឡប់ទៅវិញទៅ"ថេហ្យុង និយាយហើយប្រុងនឹងងើបដើរចេញទៅតែត្រូវសេអាកាត់ជាមុន
"ឈប់សិនចៅហ្វាយទៅពេកនេះមិនទាន់បានទេ"សេអា
"ហេតុអ្វីទៅ ក្រែងការងារយើងរួចអស់ហើយមិនអញ្ចឹង?"ថេហ្យុង ក្រែងការងាររួចអស់ហើយមែនទេ ចុះឱ្យនៅធ្វើអីទៀត
"ចា៎ស ពិតមែនហើយការងារថ្ងៃនេះគឺរួចអស់ហើយ ប៉ុន្តែ ថ្ងៃនេះចៅហ្វាយត្រូវទៅចូលរួមកម្មវិធីសម្ពោធហាងពេជ្ររបស់ត្រកូលវ៉ាងចា៎ស"សេអា
"ហេតុអ្វីក៏ខ្ញុំមិនដឹងអ្វីសោះអញ្ចឹង?"ថេហ្យុង
"គឺខ្ញុំសុំទោសផងចៅហ្វាយដោយសាររវល់ពេកទើបខ្ញុំភ្លេចប្រាប់"សេអា ឱនមុខចុះដោយការដឹងកំហុស
"មិនអីទេ ទៅរៀបចំឈុតឱ្យខ្ញុំមក"ថេហ្យុង
"នេះចា៎ស ខ្ញុំរៀបចំឱ្យរួចរាល់អស់ហើយ"សេអា
"ល្អណាស់ ហឹស បន្តិចទៀតជួបគ្នាលោកវ៉ាង ឮឈ្មោះយូរហើយតែមិនដែលបានជួបផ្ទាល់សោះ"ថេហ្យុង ទទួលឈុតពៅដៃសេអាមុននឹងពោលឡើងទាំងញញឹមចុងមាត់ គេធ្លាប់ឮពីលោកវ៉ាងពីប៉ាគេប្រាប់តែមិនដែលបានជួបផ្ទាល់នោះទេ

_______

@. កម្មវិធី

"ងឺត"ឡានស៊េរីទំនើបពណ៌មួយគ្រឿងបើកមកចតនៅពីមុខហាងពេជ្ររបស់ត្រកូលវ៉ាងភ្លាមនោះស្រាប់តែបង្ហាញឱ្យឃើញកម្លោះរូបរាងតូចច្រឡឹងម្នាក់ដើរចុះមកហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពី គីម ថេហ្យុង ដែរហើយរូបភាពទាំងនេះក៏បានទាក់ទាញភ្នែកអ្នកកាសែតឱ្យបង្វែរមករកគេនិងផ្តិតយករូបភាពយ៉ាងចាស់ដៃព្រោះបើតាមដឹងគឺថេហ្យុនមិនដែលបង្ហាញខ្លួននៅតាមកម្មវិធីអីបែបនឹងទេគឺធ្លាប់ឮតែឈ្មោះតែប៉ុណ្ណោះ
"ងឺត"បានបន្តិច ឡានមួគ្រឿងទៀតក៏មកចតនៅក្បែរឡានរបស់ថេហយុងដូចគ្នាហើយម្ចាស់ឡានក៏គ្មានអ្នកណាក្រៅពីជុងហ្គុកដែររិទ្ធតែទាក់ទាញអ្នកកាសែតទៀតហើយ អីយ៉ាងាយឯណាបានជួបនាក់ទាំង២ក្នុងកម្មវិធីបែបនេះមើលទៅថ្ងៃនេះប្រាកដជាពិសេសហើយខ្លាទាំង២បានជួបគ្នាហើយតើនឹងមានរឿងអ្វីកើតឡើង ឮថាអ្នកទាំង២ជាសត្រូវនឹងគ្នាផងណាយប់នេះច្បាស់ជាពិសេសហើយ

"សួស្តីលោកចន សួស្តីលោកគីម ថ្ងៃនេះពិតជាមានកិត្តិយសណាស់ដែលបានលោកទាំងពីរមកចូលរួមក្នុងកម្មវិធីរបស់ខ្ញុំ"ភ្លាមនោះស្រាប់តែមានវត្តមានបិរសវ័យប្រហាក់ប្រហែលជា៥០ឆ្នាំជាងម្នាក់ដើរមករាក់ទាក់គេទាំងពីរទាំងញញឹមយ៉ាងស្រស់ប៉ុន្តែមិនដឹងថាក្នុងចិត្តពិតជាស្រស់ដូចខាងក្រៅឬអត់ក៏មិនដឹងដូចគ្នាដែរ
"បាទ មិនអីទេ"ថេហ្យុងនិងជុងហ្គុក និយាយឡើងព្រមគ្នាទាំងញោចស្នាមញញឹមចេញមកតិចៗនិងសម្លឹងទៅចំកែវភ្នែកលោកវ៉ាងតែម្តង
"និយាយអញ្ចឹងខ្ញុំឮថាថ្ងៃមុនមានអ្នកលួចប្រហារលោកចនមែនទេ តើលោកមានសង្ស័យអ្នកណានៅម្តុំនេះឬអត់"ភ្លាមនោះលោកវ៉ាងស្រាប់តែនិយាយឡើងធ្វើជាសួរនាំដូចជាកំពុងតែបារម្ភពីសុវត្ថិភាពនាយណាស់អញ្ចឹងហើយនៅសួរបញ្ឈិតបញ្ឈៀងដូចជាចង់ចោទប្តកាន់លើថេហ្យុងទៀតផងប៉ុន្តែលោកវ៉ាងដូចជាភ្លេចអ្វីម្យ៉ាងហើយ
"អ៎ូ នេះ លោកវ៉ាងដឹងរឿងនេះដែរហ៎ ខ្ញុំខំលាក់ជាការសម្ងាត់ហើយណា ឬក៏ឯងជាអ្នកប្រាប់មែនទេថេហ្យុន?"ជុងហ្គុក ឮសំណួរលោកវ៉ាងហើយធ្វើដូចជាភ្ញាក់ផ្អើលណាស់អញ្ចឹងដែលគេខំលាក់ជាសម្ងាត់ហើយនៅលោកវ៉ាងមកដឹងរឿងនេះទៀតប៉ុន្តែក្នុងចិត្តគឺដឹងច្បាស់ណាស់ថាហេតុអ្វីបានជាលោកវ៉ាងដឹង រួចហើយទើបងាកមកសួរថេហ្យុងវិញ
"អត់ទេ រឿងនេះគឺប្អូនរបស់ខ្ញុំប្រាប់ម្នាក់ទេហើយខ្ញុំក៏មិនទៅប្រាប់អ្នកដែរ ហើយចុះលោកវ៉ាងដឹងមកពីណា"ថេហ្យុង តបទៅវិញហើយក៏សួរទៅលោកវ៉ាងទាំងមុខឌឺតែម្តងហើយមួយគូរគេនេះ
"អឺ គឺ.."លោកវ៉ាងពេលនេះមិនដឹងថាគួររកពាក្យអ្វីមកតបទេដំបូងគិតថានឹងចោទប្រកាន់ត្រូលគីមតែអ្នកណាទៅដឹងទៅថាអ្នកដែលនៅជាមួយជុងហ្គុកនោះជាមនុស្សក្នុងត្រកូលគីមដែរ
"ហឹស ខ្ញុំនិយាយលេងទេ បណ្តាញលោកវ៉ាងច្រើនសឹងអីរឿងនេះច្បាស់ជាមិនពិបាកសម្រាប់លោកវ៉ាងទេ"ថេហ្យុង
"អរបាទ និយាយអញ្ចឹងសូមអញ្ជើញលោកទាំងពីរចូលទៅខាងក្នុងព្រោះលោកដូចជាមកយូរដែរហើយឈរនិយាយគ្នាបែបនេះមិនសូវល្អទេ ខ្ញុំសុំទៅទទួលភ្ញៀវខាងនោះមួយភ្លែត"លោកវ៉ាង បានគេនិយាយបែបនេះប្រញាប់យកលេសគេចភ្លាមបើមិនអញ្ចឹងទេច្បាស់ជាត្រូវអាក្មេង២នាក់នេះវាយប្រហារដោយពាក្យសម្តីទៀតឥលូវហើយ
"បាទ"ក្រោយបានចម្លើយពីពួកគេទាំង២ហើយលោកវ៉ាងក៏ប្រញាប់ដើរទៅរាក់ទាក់ភ្ញៀវផ្សេងយ៉ាងលឿនទុកតែជុងហ្គុកនិងថេហ្យុងនៅតែ២នាក់ហើយវាក៏គេចមិនផុតពីភ្នែកអ្នកកាសែតអាចថាក្នុងមួយកម្មវិធីនេះគឺពួកគេលេចធ្លោជាងគេតែម្តងហើយ

"បងជុង នេះមកយូរហើយមែនទេ?"ភ្លាមនោះស្រាប់តែមានសម្លេងស្រួយស្រេសមួយបន្លឺឡើងហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពី វ៉ាង អ៊ីជុន ដែលជាកូនរបស់លោកវ៉ាងនឹងឯងដើរមកឱបដៃជុងហ្គុកយ៉ាងជាប់ដូចជាស្និតស្នាលគ្នាណាស់អញ្ចឹង ធ្វើឲ្យថេហ្យុងឃើញហើយអត់នឹងជ្រេញមិនបាន
"អឺ អញ្ចឹង ខ្ញុំចូលទៅខាងក្នុងមុនហើយហើយអញ្ជើញអ្នកទាំងពីរតាមសប្បាយចុះ"ថេហ្យុង ថាហើយក៏ដើរចេញទៅទាំងមានអារម្មណ៍ថាឈឺឆៀបៗ មនុស្សស្អីក៏មិនដឹងដែរទើបតែញ៉ែគេថ្ងៃមុនសោះឥលូវមកស្និតស្នាលជាមួយនឹងស្រីផ្សេងទៅវិញ អញ្ចឹងបានថាកុំឆាប់ទុកចិត្តមនុស្សប្រុសខ្លាំងពេក
"អ៊ីជុន លែងដៃបងទៅគេមើលមកមិនល្អទេ"ជុងហ្គុក បេះដៃនាងចេញកុំឱ្យឱបបន្តទៀតព្រោះមានអ្នកកាសែតច្រើនណាស់ចាំផ្តិតយករូបភាពពួកគេស្អែកច្បាស់ជាចេញព័ត៌មាននៅទំព័រមុខមិនខានទេ
"គេមើលក៏មើលទៅខ្ញុំមិនខ្វល់ទេ"អ៊ីជុន គិតថានាងខ្វល់មែនទេបានគេដឹងឮច្រើនរឹតតែល្អដើម្បីកុំឱ្យអ្នកផ្សេងមកចង់ដណ្តើមជុងហ្គុកពីនាងនោះអី
"អ៊ីជុន នេះជាកម្មវិធីរបស់គ្រួសារនាងណាឆាប់លែងដៃទៅបើមិនចង់បាក់មុខ"ជុងហ្គុក ប្តូរពីនិយាយធម្មតាមកនិយាយដោយសម្លេងរឹងកំព្រឹសវិញបើមិនអញ្ចឹងទេស្រីម្នាក់នេះគ្មានខ្លាចនាយទេ
"ក៏បាន"អ៊ីជុន ថាហើយក៏ព្រមលែងដៃពីជុងហ្គុកព្រោះនាងក៏មានអារម្មណ៍ថាខ្លាចនឹងកាយវិការបស់នាយដែរ
"លើកក្រោយកុំធ្វើបែបនេះទៀត"ជុងហ្គុក ថាហើយក៏ដើរចេញទៅទុកឱ្យនាងឈរក្តាប់ដៃតែម្នាក់ឯង

"មិនផឹកស្រាទេហេ៎ស"ជុងហ្គុក ដើរមកនិយាជាមួយអ្នកដែលកំពុងតែអង្គុយក្រេបទឹកក្រូចតិចៗតែម្នាក់ឯង
"អត់ទេ យើងមិនចង់ផឹក ចុះឯងមិនរវល់ជាមួយស្រីម្នាក់នោះទៅ"ថេហ្យុង និយាធ្វើដូចធម្មតាតែសម្រាប់ជុងហ្គុកគឺមិនធម្មតានោះទេ ហើមិនបាច់ឆ្ងល់ទេថាហេតុអ្វីគេផឹកទឹកក្រូចមិនមែនថាគេមិនចង់ផឹកស្រាទេគ្រាន់តែមិនចេះផឹកប៉ុណ្ណោះអញ្ចឹងហើយកុំផឹកល្អជាង
"ឯងនិយាយធ្វើដូចជាប្រច័ណ្ឌយើងអញ្ចឹង"ជុងហ្គុក
"ឯងឆ្កួតទេហេ៎ស យើងទៅប្រច័ណ្ឌឯងធ្វើស្អីឯងជាប្រុស យើងក៏ជាប្រុស"ថេហ្យុង
"ត្រូវហើយឯងមកប្រច័ណ្ឌយើងធ្វើស្អី តែទោះឯងប្រច័ណ្ឌមែនណាក៏កុំសង្ឃឹមឱ្យសោះព្រោះយើងជាអនាគតប្អូនថ្លៃរបស់ឯង"ជុងហ្គុក តបទៅវិញទាំងញាក់ស្មាព្រោះគេគិតរួចហើយចំពោះថេហ្យុងគឺគេច្បាស់លាស់ជាមួយ
"តើឯងស្រឡាញ់ប្អូនយើងពិតដែរទេ?ឬគ្រាន់តែជាការលេងសើចរបស់ឯងដើម្បីឈ្នះត្រកូលរបស់យើង"ថេហ្យុង
"ទោះបីជាយើងជាសត្រូវនឹងគ្នាមែនប៉ុន្តែយើងមិនយករឿងស្នេហារបស់អ្នកណាជាការលេងសើចទេ"ជុងហ្គុក និយាយតែប៉ុណ្ណឹងក៏ចេញទៅវិញព្រោះនាយមកកម្មវិធីបែបនេះមិនសូវយូរទេមកតែមួយភ្លែតក៏ទៅវិញហើយនៅយូរមានអារម្មណ៍ថាគួរឱ្យធុញ
"នេះគេស្រឡាញ់យើងពិតមែនហេ៎ស"ថេហ្យុង ពោលឡើងទាំងថ្ពាល់ក្រហមតិចៗមិនដឹងថាពាក្យជុងហ្គុកនិយាជាការពិតឬអត់ទេប៉ុន្តែឮបែបនេះហើយធ្វើឱ្យគេមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងមិចមិនដឹងទេ
"មនុស្សឆ្កួតនេះ"ថេហ្យុង លើកកឺវទឹកក្រូចអកអស់ពីកែវទើបងើបឈរសារ៉េអាវឱ្យបានរៀបរយវិញមុននឹងដើរចេញទៅដែរព្រោះគេក៏មិនចូលចិត្តកម្មវិធីបែបនឹងដូចគ្នាហើយដែលព្រមមកនេះក៏ព្រោះតែចង់ស្គាល់លោកវ៉ាងផ្ទាល់តែប៉ុណ្ណោះព្រោះធ្លាប់តែឮព័ត៌មានតែមិនដែលបានជួបផ្ទាល់ទាល់តែសោះ

រងចាំភាគបន្ត

Continue Reading

You'll Also Like

45.2K 5.2K 27
ئـــێــســـتا ئــەو ژنی منــــە مــن کــوڕێکــم لەو هــیــــە
698K 40.3K 26
Jk - Possessive type #Warning Cv_ Pinterest
1.5M 88K 48
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
192K 15K 34
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG