ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់�...

By hourhongk

142K 6.7K 109

ធ្លាប់តែជាមិត្តរួមថ្នាក់ដែរលួចស្រឡាញ់គេម្នាក់អែងហើយថែមទាំងគេស្អប់មុខទៀតផង...... បែបជាប្តូរពីមិត្តរួមថ្នាក់ធម្... More

មតិរបស់អេតមីន😁
តួអង្គ💬
Part1💕
Part2💕
Part3/💕
Part4/💕
Part5/💕
Part6/💕
Part7/💕
Part8/🔞
Part9/💕
Part10/💕
Part11/💕
💕រំខានបន្តិចមកall💕
Part12/💕
Part13/💕
Part14/💕
Part15/💕
Part16/💕
Part17/🔞
Part19/🔞
Part20/💔
Part21/🔞
😭😭😭🤧
Part22/❤
Part23/❤
Part24/❤
Part25/❤
Part26/🔞
Part27/💜
Part28/💝
Part29/❤
Part30/❤
Part31/❤
Part32/❤
Part33/💝
Part34/🔞
Part35/🔞🥵
Part36/💜
Part37/🌹
Part38/💕
Part39/💜
Part40/💜
Part/41🥰
Part/42
part/43
Part/44
Part/45
Part/46
Part/47
Part/48
Part/49

Part18/💕

2.8K 133 0
By hourhongk

    ពេលព្រឹកឡើងព្រះអាទិត្យរះឡើងជះពន្លឺបំភ្លឺស្ទើរតែពាក់កណ្តាលភពផែនដីទាំងមូលដូចរាល់ដង តែខុសអីតែរាងតូចTaeyungលើកនេះបែរជាមកគេងក្រាបក្បាលនៅលើតុរៀនខុសពីររាល់ដងទៅវិញ ក៏ព្រោះតែយប់មិញគេគេងបានតែមួយម៉ោងគត់ក៏ត្រូវក្រោកស្ទុះស្ទារទៅរៀបចំខ្លួនដើម្បីទៅសាលាទាំងរាងកាយអស់កម្លាំងស្ទើរតែចង់ដួលទៅហើយ

នៅមានកន្លែងនោះទៀតគឺនៅឈឺក្រហាយមិនទាន់បាត់នៅទេ តែក៏ត្រូវទៅសាលាអោយបានមុនម៉ាក់របស់គេចុះមកឃើញស្នាមនៅលើមុខនឹង.ករបស់គេដែរ ទើបធ្វើអោយថ្ងៃនេះគេមកដេកក្រាបនៅលើតុចាំអ្នកគ្រូលោកគ្រូដល់មកចូលមកបង្រៀនតែម្តងទៅ

«អីយ៉ា! មិចក៏គេមកដេកលើតុរៀនចឹង»សម្លេងខ្សឹបស្រៀវអ៊ូរអរមកពី សំណាក់ពួកក្រុមអ្នកចូលចិត្តអង្គុយសុីត្រាវគេខុសរប្រៀប

«អេ៎...អែងមើលស្នាមនៅលើ.កគេទៅ ប្រហែលជាយប់មិចលេងចាស់ដៃហើយមើលទៅ»ស្រីម៉ាត់ក្រហមស្រស់នៅក្នុងក្រុមសុីត្រាវម្នាក់និយាយឡើង ទាំងពេបជ្រាយ

«យ៉ាងណាក៏គេស្អាតជាងអែងដែរ»ស្រីម្នាក់ទៀតនិយាយឡើងហើយក៏សើចតិចៗ

«អេ៎...នាងឆ្គួតនេះមិចក៏ចេះមកបង្អាប់អោយគ្នាអែងចឹង»មនុស្សស្រីម្នាក់ប្រហែលជាមេគេនៅក្នុងក្រុមនិយាយហើយក៏ទះក្បាលស្រីម្នាក់មិញនេះ

ហើយពួកគេក៏បន្តនិយាយដើមរាងតូចនៅនិងមុខម្ចាស់ខ្លួនគេធ្វើមិនដឹងតទៀត អាងតែរាងតូចអស់កម្លាំងគេងស្តាប់មិនលឺទេទើបហា៊ននិយាយអាក្រក់ពីរគេធ្ងន់ៗបែបនេះ

«ន៎ែ!ពួកនាងចង់បែកម៉ាត់មែនទេ បានជាអត់ការងារធ្វើមកអង្គុយនិយាយដើមមិត្តភក្តិយើងនឹង»ពួកគេកំពុងតែអង្គុយនិយាយដើមTaeyungសើចយ៉ាងរីករាយក៏ស្រាប់តែរារតូចទាំងពីរដែរជាមិត្តរបស់Taeyungក៏ដើរចូលមកកេះស្មារពួកគេ

«ហើយវាយ៉ាងមិចគឺយើងនិយាយតាមការពិតតាស៎»ស្រីម្នាក់ដែរជាមេក្រុមនិយាយដោយទឹកមុខឌឺ

«នេះនៅឌឺយើងទៀត យីទះស្រីម៉ាត់ដាចអែងមួយដៃសិន»jiminនិយាយហើយក៏លើកដៃបម្រុងនឹងទះតែក៏អ្នកគ្រូដើរចូលមកទាន់ ទើបសិស្សនៅក្នុងថ្នាក់ក៏រត់ទៅរកតុអង្គុយវិញរៀងខ្លួនព្រមទាំងរាងតូចទាំងពីរដែរ

«អ៎េ...tae...kim taeyung លឺយើងហៅទេ»jinកេះដៃរាងតូចហើយក៏ហៅខ្សឹបៗ

«អ៎េ...អ្នកគ្រូដើរមកហើយ ឆាប់ក្រោកឡើង...»រាងតូចjiminនិយាយថែម តែអ្នកគ្រូក៏ដើរមកដល់មុន

«ស៊យធំហើយថេយ៍»jimin/jinនិយាយខ្សឹបៗព្រមគ្នាដោយជួយអីមិនបាន

«អឹម..ហឺស....Kim taeyung ហេតុអីក៏ប្អូនគេងទ្រោបតុរៀនចឹង មិនស្រួលខ្លួនមែនទេ»អ្នកគ្រូដែរជាគ្រូទទួលបន្ទុកថ្នាក់ក្រហឹមហើយក៏សួររាងតូចដោយសម្លេងមាំ

«ហាស៎....អ្នក..អ្នកគ្រូអោយខ្ញុំសុំទោសផង»រាងតូចពេលដែរលឺសម្លេងអ្នកគ្រូភ្លាមក៏ប្រញ៉ាប់ក្រោកឡើងនិយាយទាំងសុីស៉ើរធ្វើអោយសិស្សស្ទើតែកន្លះថ្នាក់សើចគឹលតែម្តង

«ល្អបើដឹងខុសក៏ល្អហើយលើកក្រោយហាមធ្វើខ្លួនបែបនេះទៀត គ្រូយល់ថាថ្ងៃនេះគឺជាថ្ងៃប្រឡងឆមាសលើកទី2ចឹងគ្រូមិនដាក់ទោសទេលើកលែងអោយម្តងចុះ»អ្នកគ្រូ

«បាទ ខ្ញុំអរគុណអ្នកគ្រូហើយ»រាងតូចនិយាយហើយក៏អោនមុខចុះបន្តិចទុកជាការអរគុណ

«ល្អបានហើយ ចឹងឆាប់សម្រួលឥរិយាបទអោយស្រួលទៅគឺថាថ្ងៃនេះគ្មានអ្វីរៀនទេគឺប្រទ្បងយកតែម្តងបន្តិចទៀតលោកគ្រូគណិតវិទ្យាចូលមកហើយ  
គ្រូថាសិស្សទាំងអស់នឹងមិនធ្វើអោយថ្នាក់យើងអាម៉ាស់មុខទេ គ្រូទៅហើយជូនពរអោយសំណាងល្អទាំងអស់គ្នា»អ្នកគ្រូនិយាយហើយក៏ដើរចេញទៅវិញបន្តិចក្រោយមក លោកគ្រូគណិតវិទ្យាក៏ដើរចូលមក

«សួស្តី លោកគ្រូ»ពួកសិស្សនិយាយព្រមគ្នា

«សួស្តី មោះយើងចាប់ផ្តើមប្រឡងតែម្តងទៅកុំអោយខាតពេលយូរ»លោកគ្រូនិយាយចប់ហើយក៏ដើរចែកវិញ្ញាសាតាមតុអោយសិស្សម្នាក់ម្តងៗរហូតគ្រប់គ្នា

«បានហើយ....ត្រូវធ្វើដោយយកចិត្តទុកដាក់បើអ្នកណាហ៊ានបើកចាក់នោះ គ្រូឃើញនឹងអោយធ្លាក់ដោយ Autoតែម្តង តោះចាប់ផ្តើមធ្វើទៅ»លោកគ្រូ

_____Skip_____

ពេលដែរប្រឡងចប់ស្ទើតែគ្រប់មុខវិជ្ជាហើយគឺនៅសល់តែមុខវិជ្ជាគីឡា តែមួយមុខនេះទៀតទេគឺចប់ហើយគីឡាគឺជាគីឡាបាល់ទាត់គឺតម្រូវអោយចូលទាត់បាល់ដើម្បីយកពិន្ទុ

«អេ៎...អែងទៅរួចដែរទេ»jinនិយាយហើយក៏ដាក់ដៃលើស្មារបស់taeyung

«មែនហើយមើលទៅអែងដូចជាស្លេកខ្លាំងណាស់បើទៅមិនរួចមិនបាច់យកក៏បានដែរពិន្ទុគីឡានឹង ហើយនេះ.កអែងនឹងមុខអែងទៅត្រូវនិងស្អីមកនឹង»jimin

«គ្មានស្អីទេ....យើងមិនអីទេធ្វើកុំបារម្ភទៅមើល៍ hyungក៏ចឹងដែរកុំបារម្ភអីមោះរួចហើយចូលជួរទៅ»រាងតូចនិយាយហើយហើយក៏នាំគ្នារត់ចូលជួរតាមក្រុម បីអ្នកគេគឺនៅក្រុមជាមួយគ្នា

«ត្រៀមខ្លួនរួចហើយមែនទេ»លោកគ្រូគីឡា

«បាទ គឺរួចហើយលោកគ្រូ»សិស្សប្រុសនិយាយព្រមគ្នា ព្រោះលើកនេះសិស្សប្រុសត្រូវប្រឡងមុនទើបសិស្សស្រីៗប្រឡងតាមក្រោយ ឯសិស្សស្រីគឺកំពុងតែឈរស្រែកលើកទឹកចិត្តនឹងហើយ

«ចឹងចាប់ផ្តើមទៅ»លោកគ្រូគីឡានិយាយហើយក៏ផ្លុំកញ្ចែហើយសិស្សទាំងអស់ក៏ចាប់ផ្តើមប្រកួតដណ្តើមបាល់គ្នាសុតបញ្ជូលទី

ការប្រឡងប្រកួតគីឡាក៏ចេះតែបន្តរហូត ម្នាក់ហូរញើសរៀងខ្លួនមិនយូរប៉ុន្មានtaeyungក៏ចាប់ផ្តើមមានអារម្មណ៍ថាដូចជាងងឹតមុខរកចង់ដួល តែក៏នៅតែព្យាយាមរត់ទៅដណ្តើមបាល់យកមកសុត
បញ្ជូលទីអោយទាល់តែបាន ហើយមួយគ្រាប់នឹងក៏ចូលហ្គូនពិតមែន ហើយវាក៏ជាគ្រាប់ចុងក្រោយដែរ

ហើយសម្លេងកញ្ចែក៏លឺឡើងម្តងទៀតទើបសិស្សទាំងអស់ឈប់រត់ហើយងាកមកមើលលោកគ្រូ

«យ៉េ....យ៉េៗចូលហើយធ្វើបានល្អណាស់ថេយ៍ឈ្នះហើយៗ»គ្រប់គ្នានៅក្នុងក្រុមនាំគ្នាស្រែកហូរឡើងដោយសប្បាយចិត្ត ឯខាងក្រុមម្ខាងទៀតម្នាក់ៗមុខឡើងស្អុយប៉ែតែម្តង

«ថេយ៍ៗ...អែងយ៉ាងមិចហើយ»ស្របពេលដែរក្រុមកំពុងតែសប្បាយអរនោះ រាងតូចtaeyungក៏ស្រាប់តែវិលមុខដួលសន្លប់ព្រួសតែម្តង ធ្វើអោយjiminដែរឈរក្បែររាងតូចជាងគេនោះប្រញ៉ាប់រត់ទៅទ្ររាងកាយដែរដួលភ្លាម

អ្នកគ្រប់គ្នាក៏ចាប់ផ្តើមជ្រួលច្របល់ភ្លាមតែម្តងទាំងលោកគ្រូគីឡាផងដែរ ជាពិសេសសិស្សស្រីៗនឹងប្រុសៗដែរមានចិត្តលួចស្រឡាញ់រាងតូចនោះគឺភ័យកាន់តែខ្លាំង ឯពួកក្រុមអ្នកដែរចូលចិត្តសុីត្រាវគេនោះក៏ឈរអោបមើលដៃពេបម៉ាត់ធ្វើមិនខ្វល់ ហើយក៏នាំគ្នាដើរទៅរង់អាហារបាត់ទៅ

សូមរង់ចាំអានភាគបន្ត......👋

Continue Reading

You'll Also Like

36.8K 2.1K 52
JK top / Tae btt បច្ចុប្បន្នរឿងកើតឡើងក្នុងឆ្នាំ1945ពេលសង្គ្រាមលោកលើកទី2បញ្ចប់ ហើយក៏ជាឆ្នាំដែលកូរ៉េបែងចែកជា2 កូរ៉េខាងជើង &កូរ៉េខាងត្បូង។ ស្នេហាដ...
1.1K 113 18
អ្វីដែលខ្ញុំខកចិត្ត នឹងឈឺចាប់បំផុត គឺមនុស្សដែលនៅក្បែខ្លួន កុហក បោកប្រាស់ខ្ញុំ....៕ សរសេរដោយ:Ging_yon 22.04.2024
3.5K 438 25
ជីមីន " យ៉ុងហ្គី បងជាមនុស្សដែលស្មោះនិងស្នេហា បងស្រលាញ់នរណាម្នាក់គឺស្រលាញ់ចេញពីចិត្ត ប្រៀបដូចបងស្រលាញ់សង្សារបងចឹង គឺស្រលាញ់ដល់ថ្នាក់អូនមិនអាចជំនួសកន្ល...
97.7K 2.2K 49
Alissa Iris De León the daughter of both the Spanish and Italian Mafia. A week after she was born she was sent away from her 2 brothers to live with...