ប្រពន្ធរបស់ម៉ាហ្វៀ🔥

De DsFd84

574K 35.3K 3.2K

« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្ន... Mai multe

«ផ្ដើមរឿង»
« លោកជួយខ្ញុំបានឬ »
«លោកពិតជាអាចធ្វើបានមែន»
« ហេតុអ្វីចាំបាច់គេចពីរយើង »
ប្រពន្ធរបស់ម៉ាហ្វៀ💥💗ភាគទី06
ភាគទី07 : ឯងជាOmegaឬ🔥
ប្រពន្ធរបស់ម៉ាហ្វៀ💥💗 ភាគទី:05
ភាគទី:08 « ធ្វើជាមនុស្សរបស់យើងណា🔞🔥»
ភាគទី:09 « នាងចប់មិនខានទេ »
ភាគ60 « ឈឺហើយត្រូវចាំ!!🔞»
ភាគទី:10 « នេះជាទោសរបស់នាង»
ភាគ:11« មានក្ដីសុខនិងគ្នាសិនចុះ »
ភាគ: 12 « យើងគឺជាអ្នកឈឺ »
ភាគ:13« បើបងមិនធ្វើទេអូននិងរំលោភបង»
ភាគ:14 « សួស្តីលោកប៉ាក្មេក»
ភាគ:15 «កាត់ក្បាលវាបញ្ចូនឲចៅហ្វាយវាទៅ»
ភាគទី:16 « កូនភ្លោះ»
ភាគ:17 « ចង់ទាក់យើងណាស់ហេស៎»
"ប៉ាៗ"
ភាគ:18«ដុតនាងទាំងរស់ទៅ»
ភាគ:19« វ៉ាង សុងហ្យុង »
ភាគ:20 ប្រពន្ធរបស់ម៉ាហ្វៀ💗💥
ភាគ:21 « អ្វីដែលឯងសមនិងទទួល»
ភាគ:22« ឲប៉ាៗសំទោស »
ភាគ:23 «ទុកឲអូនចាត់ការនាងចុះ »
ភាគ:24« ឈឺទេ🥺»
ភាគ:26 «យើងលេងហ្គេមមួយក្ដាល្អទេលោកប្ដី»
ភាគ:27 « ជំហានដំបូងន័យហ្គេម »
ភាគ:28 « កូន💗»
ភាគ:29 « បន្ទប់សង្គ្រោះបន្ទាន់ »
ភាគ:30 « ប្រពន្ធរបស់ម៉ាហ្វៀ👿🔥»
ភាគ:31 « ល្បែងចាប់ផ្ដើម😈😏»
ភាគ:32« អូនចង់ជួបនាង »
ភាគ:33 « ចុងបញ្ចប់គឺបែបនេះ»
ភាគ:34 « អបអរសាទ លោកប៉ាចំណូលថ្មី💗 »
ភាគ:35 « ចន ជុងវ៉ុន ចន ថេជុង ចន ជូយ៉ុន »
ភាគ:36 « កូនក្បាលខូច💗 »
ភាគ:37 « សំទោសប្អូនស្រីយើងភ្លាម»
ភាគ:38 « ត្រកូលម៉ាហ្វៀ »
ភាគ:39« ការវិលត្រឡប់ »
ភាគ:40« Appaយើងនៅឯណា»
ភាគ:41« Appa!!!!! »
ភាគ:42« ប៉ាប្រគល់នាងឲកូន »
ភាគ:44« ប្រពន្ធកូនយើងនៅឯណា!!!»
ភាគ:45« Surprise✨»
ភាគ:46« តើបងកំពុងតែក្បត់អូនមែនឬ »
ភាគ:47 « គ្រប់យ៉ាងដូចការំពឹងទុក »
ភាគ:48 « អរគុណលោកប្ដីសម្រាប់ថ្ងៃនេះ✨ »
ភាភ49: « រៀបការ »
ភាគ:53 « ម៉ាហ្វៀត្រកូល ចន »
ភាគ:54 « កំហឹងសាតាន »
ភាគ:55 « បងចង់បានកូន »
ភាគ:56 « រករឿងដាក់ខ្លួន »
ភាគ:57« ល្បែងលេងថ្មី »
ភាគ:58 « គួរឲចាប់អារម្មណ៍ណាស់!!! »
ភាគ:59 « ចប់មួយក៏នៅមួយទៀតដែរ!!! »
ភាគ: 61« Han Hyungកើតអី?»
ភាគ:62 « ថ្នមអនាគតកូនប្រសារAppaបន្តិចផងវ៉ុន »
ភាគ:63 « នាងកំពុងតែមករកលោកវិញហើយ »
ភាគ:64 « ត្រឡប់មកដូចដើមវិញបានទេ? »
ភាគ:65 « អូនមិនអនុញ្ញាតឲDaddyទៅណាទេ!! »
ភាគ:66 « Daddyចម្គួត »
ភាគ:67«ខ្ញុំហៅមីងហ្នឹង»
ភាគ:69 « គម្រោងយកកូនបន្ថែម »
ភាគ:70 «ខ្នើយអោបរឹងពេក»
ភាគ:71 « ហ៊ានសីុហ៊ានសង »
ភាគ:72« ខ្ញុំក៏ចង់ដឹងថាDaddyនិងធ្វើអី »
ភាគ:73 « យកភ្លោះ3ល្អទេ? »
ភាគ:74 « សុំទោសស្យុងដុង »

ភាគ:68 « ខានជួបគ្នាយូរហើយអ្នកនៅក្នុងត្រកូលចន »

4.1K 426 100
De DsFd84

« ឈប់ស្រែកដូចមនុស្សឆ្កួតនៅក្នុងផ្ទះយើងបានហើយ!!!! មួយទៀតគេឈ្មោះហានហ្យុង ហើយមិនថារឿងអីក៏ដោយឲតែទាក់ទងនិងត្រកូលចនគឺហានហ្យុងមានសិទ្ធដឹងឮនិងនិយាយបានគ្រប់យ៉ាងព្រោះគេជាអនាគតកូនប្រសារនៅក្នុងភូមិគ្រឹះមួយនេះ ជាចុងក្រោយស្ដាប់យើងឲច្បាស់!! យើងមិនបានអញ្ជើញនាងមកធ្វើជាភ្ញៀវរបស់យើងនោះទេ មកពីជ្រុងណាក៏ប្រញាប់ទៅជ្រុងនោះវិញទៅ!!!កុំឲយើងអស់ការអត់ទ្រាំ!!!!! »ជុងហ្គុក ដោយថ្លង់និងពាក្យស្រែកឡូឡារបស់នាងដាក់អនាគតកូនប្រសារខ្លួនពេកនាយក៏បោះទំហ៊ានមួយៗដើរមកទល់មុននាងនិយាយដោយសម្លេងមាំបំផុត ព្រោះខ្លាចថាបើនាយមិនចេញមុខមកដេញនាងពេលនេះពេលក្រោយនាងច្បាស់ជាចេញទៅដោយមានអង្គរក្សសែងមិនខាន។

« លោកចន!!! »ស្ទេឡា នាងឈានជើងបម្រុងនិងដើរមករកនាយទៅហើយ តែក៏ឃើញថេយ៉ុងកាន់កូនកាំបិតតូចស្រួចមួយដើរឈររាំងមិនឲនាងដើរចូលមកបាន។

« បើចង់ងាប់ដោយគ្មានដីកប់!! មុខមាត់ខ្ទិចខ្ទី! បាត់ម្រាមដៃជើង!! ក៏ដើរមករកប្ដីយើងបន្តមក!!! នាងដឹងមិនខាន!!! »ថេយ៉ុង សម្លឹងទៅនាងទាំងញញឹមចុងមាត់គេមិនបាននិយាយលេងឬគំរាម តែគេនិយាយមែន ហើយក៏ធ្វើមែនដូចគ្នា។

« ឯង!!!!ហឹុស!!!!! »ស្ទេឡា នាងត្រឡោតបន្តិចមុននិងដើរចាកចេញទៅទាំងកំហឹង រួមជាមួយនិងក្ដីអាម៉ាស់ផងដែរ។

« សឺត..ធ្វើបានល្អណាស់ប្រពន្ធសម្លាញ់ »ជុងហ្គុក ស៊កដៃមកអោបប្រពន្ធពីក្រោយអោនមកថើបសៀតផ្ការបស់គេមួយខ្សឺតដោយមិនភ្លេចពោលពាក្យសរសើរទេ គេធ្វើបានល្អណាស់ដែលចេះទប់អារម្មណ៍មិនសម្លាញ់មនុស្សនៅចំពោះមុខហានហ្យុង។

« ពិតមែនហើយAppa!! »ឮបែបនេះអ្នកទាំងពីដែលកំពុងអង្គុយលើកកៅអីក៏ជួយបន្ថែមនៅលើកមេដៃឲទាំងពីនាក់ទៀតផង។

« ឆើស!!អូនមិនសម្លាប់នាងចំពោះមុខកូនប្រសារអូនគឺសំណាងហើយ »ថេយ៉ុង ប៉ះដៃប្ដីចេញមុននិងដៃទៅអង្គុយលើតុដោយមានជុងហ្គុកដើរមកអង្គុយក្បែរនោះ។

« ក៏បងសរសើរអូនកន្លែងហ្នឹងហើយ »ជុងហ្គុក នាយញញឹមតបទៅប្រពន្ធវិញមុននិងបែរមករកហានហ្យុងដែលអង្គុយលើភ្លៅជុងវ៉ុន។

« មុននេះកូនក៏មិនណយដែរណាកូនប្រសារ ហឹុសៗ »ជុងហ្គុក ពោលពាក្យសរសើរកូនប្រសារខ្លួនដោយសើចរហឹុសធ្វើឲជុងវ៉ុននិងថេយ៉ុងសើចតាមដែរ មុននេះឃើញថាគេ.តមាត់ជាមួយស្ទេឡាឲប៉ប៉ែសតែមើលឥឡូវចុះគ្រាន់តែឮពាក្យសរសើរភ្លាមក៏រោលមុខទៅពួនក្នុងដើមទ្រូងហាប់ណែនរបស់ជុងវ៉ុនបាត់ឈឹង។

« ហឹុសៗ!! ប៉ាមើលចុះហ្យុងនីអៀនហើយ »ជុងវ៉ុន នាយសើចគ្រវីក្បាលនិងយកដៃទៅអង្អែលក្បាលគេតិចៗ ឯថេយ៉ុងក៏លើកដៃចង្អុលមកដាក់ត្រង់បបូរមាត់ផ្កាឈូករបស់ខ្លួនផ្ដល់សញ្ញាឲប៉ាកូនគេស្ងាត់មាត់។

« ស៊ូត...កុំមាត់ »ថេយ៉ុង ថារួចក៏បូញមាត់ឲអ្នកទាំងពីមើលទៅតាមក៏ឃើញថាអាល្អិនដែលគេចមុខចូលទៅពួនមុននេះបិទភ្នែកគេងលក់ទៅហើយ។

« គេងលឿនយ៉ាងនេះ..? »ជុងវ៉ុន នាយសម្លឹងទៅគេនិងលាន់មាត់តិចៗលឿនយ៉ាងនេះឬញាុំហើយក៏គេងតែម្ដង ធ្លាប់តែរាល់ដងឃើញគេញាុំហើយក៏ទៅពិនិត្យទំនិញនៅកំពុងផែ រួចបន្តទៅឃ្លាំង និងមកធ្វើការនៅក្នុងក្រុមហ៊ុនបន្តតែឥឡូវបាននាយថ្នមក៏គេងយកតែម្ដងឬ?។

« គេប្រហែលមិនទាន់ស្រួលខ្លួនកូនយកគេទៅគេងសិនទៅ »ជុងហ្គុក

« មែនហើយពេលគេក្រោកឡើង កូនឲមេដោះយកទៅស៊ុបឲគេញាុំបន្ថែមផងវ៉ុន ដើម្បីនិងឆាប់មានកម្លាំង »ថេយ៉ុង

« បាទប៉ាធំ ប៉ាតូច »តបរួចជុងវ៉ុនក៏លើកពរហានហ្យុងឡើងទៅជាន់ខាងលើបាត់ដោយមានប៉ាធំប៉ាតូចតាមសម្លឹងមើលរហូតដល់ផុតកន្ទុយភ្នែក។

« បងបានឮមកថា ជីយ៉ុនបានមកសុំជុងវ៉ុនត្រឡប់មកដូចកាលពីមុនវិញតែជុងវ៉ុនមិនយល់ព្រម ព្រោះកូនបានពេញចិត្តហានហ្យុងហើយបែបនេះអូនថាទៅពួកគេអាចមានរឿងឈ្លោះទាស់ទែងគ្នាទេថេយ៍ »ជុងហ្គុក ក្រោយកូនទៅបាត់នាយក៏ចាប់ផ្ដើមនិយាយរឿងដែលនាយចង់និយាយប្រាប់ប្រពន្ធ ឯដៃក៏រវល់បញ្ជុកបាយទៅកាន់ប្រពន្ធដែលកំពុងអង្គុយយោលជើងចុះឡើងៗទំពារបាយពេញមាត់ធ្វើឲថ្ពាល់គេប៉ោងវាពិតជាគួរឲខ្នាញ់ខ្លាំងណាស់។

« វាមិនអាចមានរឿងនេះកើតឡើងទេលោកប្ដី »ថេយ៉ុង បាយពេញមាត់តែក៏ខំនិយាយទៅកាន់ប្ដីវិញ រឿងនេះមិនអាចកើតឡើងមកលើកូនប្រុសរួមទាំងកូនប្រសារគេនោះទេ ហើយគេនិងព្យាយាមធ្វើគ្រប់វិធីដើម្បីកែរប្រែចិត្តជីយ៉ុនមុននិងវាហួសពេលដល់គេទ្រាំលែងបាន។

« ហឹុម...ហឹុសៗញាុំបាយរបស់អូនឲអស់សិនទៅប្រពន្ធ »ជុងហ្គុក នាយក្រហឹមដើម.កដោយតប់ប្រមល់តែក៏ត្រូវវិញភ្លាមៗក៏ព្រោះតែប្រពន្ធសម្អប់របស់នាយដែលទំពារបាយមិនទាន់អស់ផងក៏ហារមាត់ទារបាយបន្ថែមទៀត។

« អត់ អឹម... »ថេយ៉ុង គេគ្រវីក្បាលមិនព្រមនៅតែហារមាត់ដដែលទើបជុងហ្គុកយកបាយមកដាក់ក្នុងមាត់រួចទើបលើកដៃមកចាប់កញ្ជឹង.កគេមករកខ្លួនមុននិងផ្អិបបបូរក្រាសមាំរបស់នាយមកលើបបូរមាត់តូចច្រមិចរបស់ប្រពន្ធផ្ទេរបាយទៅឲគេ។

« ហឹុម...ឆ្ញាញ់ហិហិ »ថេយ៉ុង សើចស្ញេញដាក់ប្ដីទាំងលិបភ្នែកឯមាត់ក៏ទំពារបាយញាប់ស្មេរនិងអាលបានសុំថែមបាយពីប្ដីទៀត ឯជុងហ្គុកឃើញចរិកប្រពន្ធបែបនេះក៏គ្រវីក្បាលយកតែម្ដងមិនដឹងជាប្រឹងធ្វើចរិក Cute Cuteដល់ពេលណាទេបែបប្រុងមិនឲនាយងើបមុខលែងរួចឬយ៉ាងមិច?។

« អូនឯងនេះចំជាខូចពិតមែន »ជុងហ្គុក ដោយខ្នាញ់និងប្រពន្ធពេកនាយក៏យកដៃមកច្បូតចុងច្រមុះគេមុននិងយកថ្ងាសទល់គ្នាញីទៅវិញទៅមក។

« ប៉ាៗ!!!! »ភាពផ្អែមល្ហែនមុននេះត្រូវកាត់ផ្ដាច់វិញភ្លាមៗក្រោយពេលកូនៗទាំង6មកជុំគ្នាស្រែកហៅឈ្មោះអ្នកជាប៉ាៗខ្លាំងដល់ថ្នាក់ភ្ញាក់បះដៃជើង។

« យ៉ាងមិចហេស៎កូនប៉ាៗ? »ជុងហ្គុក នាយមិនបានខឹងនិងកូនតែក៏បែរទៅតបវិញយ៉ាងទន់ភ្លន់ មនុស្សស្រឡាញ់កូនឯណាទៅហ៊ានស្រែកខឹងដាក់កូនក៏ព្រោះតែរឿងប៉ុណ្ណឹងនោះ។

« កូននឹកប៉ាៗហិហិ »តបតែប៉ុណ្ណឹងគ្រប់គ្នាក៏រហ័សរត់មកអោបអ្នកជាប៉ាធំប៉ាតូចធ្វើដូចជាបែកគ្នារាប់ខែឆ្នាំ មិនលើកលែងសូម្បីតែជាជុងវ៉ុននិងថេជុងកម្លោះម៉ាហ្វៀទាំងពីគឺនៅតែបញ្ចេញចរិកកូនក្មេងដាក់លោកប៉ានៅឡើយ។

« អា៎ៗ...នឹកខ្លាំងណាស់ឬកូនប៉ាៗ សឺត!!!! »អ្នកមាននាមជាប៉ាសួរទៅកូនរួចពួកគេក៏ងក់ក្បាលទើបពួកគេញញឹមបន្តិចមុននិងអោនមកថើបសក់កូនៗម្នាក់មួយខ្សឺតជំនួសឲការនឹករលឹក។អ្នកបម្រើវិញម្នាក់ក៏ញញឹមអឹមអៀនសម្លឹងទៅមើលគ្រសាររបស់ពួកគេទាំងមានក្ដីសុខ។

« បានហើយឆាប់មកញាុំបាយទៅ »ជុងហ្គុក

« បាទប៉ាៗ »តបរួចគ្រប់គ្នាក៏ដើរមកអង្គុយកៅអីរាងខ្លួនឯអ្នកបម្រើក៏រហ័សរៀបចំដួសបាយឲពួកគេដូចគ្នា។

« ការងារនៅក្នុងក្រុមហ៊ុនយ៉ាងមិចដែរកូន? »ថេយ៉ុង សួរទៅកាន់កូនស្រីទាំងពីដែលអង្គុយនៅកៅអីក្បែរខ្លួន។

« ចាស៎គឺដំបូងក៏រាងពិបាកដែរប៉ាតូច តែសំណាងហើយដែលមានបងហានហ្យុងជួយពន្យល់ណែនាំតែឥឡូវត្រូវបងជុងវ៉ុនចាប់ទុកលែងឲទៅធ្វើការបាត់ »ថេហ្គូ នាងរៀបរាប់ប្រាប់ទៅប៉ាធំ ប៉ាតូចទាំងពេបមាត់មុននិងបែរមុខទៅសម្លក់ជុងវ៉ុនថ្លែរ។

« ពួកឯងសម្លក់បងធ្វើអីហ្យុងនីគេឈឺទើបបងឲគេសម្រាក »ជុងវ៉ុន សម្លឹងទៅប្អូនស្រី ប្អូនប្រុសបែបមិនពេញចិត្តនៅពេលម្នាក់ៗនាំគ្នាសម្លឹងសម្លក់មកគេ។

« ហឹុស កុហក!! »ពួកគេពេបមាត់ដាក់នាយបន្តិចទើបបែរមកញាុំបាយរបស់ខ្លួនវិញធ្វើឲអ្នកជាប៉ាធំប៉ាតូចគ្រវីក្បាលហួសចិត្តមិនស្ទើរនោះទេ ថាអីតែពួកគេដែលពេញចិត្តមើលចុះកូនៗរបស់ពួកគេក៏ពេញចិត្តហានហ្យុងរបស់ពួកគេដែរ។

« អៅ...អ៊ុំប៊ីន អ្នកមីងលី!!! »ជុងយ៉ុង គ្រាន់តែក្រឡេកទៅឃើញប៊ីននិងលេខាលីហើយក៏ស្រែកហៅនាយភ្លាមធ្វើឲគ្រប់គ្នាសម្លឹងទៅតាមដែរ។

« សួស្តីអ្នកទាំងអស់គ្នា »ប៊ីន/លី ញញឹមដាក់អ្នកគ្រប់គ្នាហើយរួចទើបដឹងដៃកូនប្រុសដែលទើបនិងមានអាយុ4ឆ្នាំចូលមក ហើយក៏ទាក់ទាញឲជុងយ៉ុងសម្លឹងទៅអាល្អិតមុខCute Cuteនោះឡើងភ្លឹកផងដែរ។

« ហឹុម...នេះជាហ្យុងយូមែនទេបងស្រីលី ? »ថេយ៉ុង ក្រហឹមតបរួចទើបងើបដើរទៅរកអាល្អិតស្រស់ស្អាតដែលរត់ទៅពួនក្រោយខ្នងម្ដាយបន្ទាប់ពីឃើញជុងយ៉ុងសម្លឹងមកគេពេក។

« ចាស៎ពិតមែនហើយម្ចាស់តូច ហ្យុងយូហា៎ជំរាបសួរលោកពូនិងបងៗទៅកូន »លេខាលី បែរមកនិយាយជាមួយកូនដែលពូកែរអឹមអៀនរបស់ខ្លួនទើបគេព្រមចេញមក។

« ជំរាបលោកពូ និងបងប្រុសបងស្រី »ហ្យុងយូ ជំរាបសួររួចមិនទាន់ក៏ប្រញាប់រត់ទៅពួនក្រោយឪពុកវិញម្ដង គេខ្លាចនិងក្រសែរភ្នែររបស់ជុងយ៉ុងសម្លឹងមកគេមើលចុះដូចយក្សចង់សីុមនុស្សយ៉ាងចឹង។

« ហិហិ គួរឲស្រឡាញ់ណាស់ »ថេយ៉ុង ដើរចូលទៅដឹងដៃអាល្អិតឲដើរមកតាមខ្លួនមុននិងហុចដៃអាល្អិតទៅឲជុងហ្គុកដែលចាំទទួលមុននេះ ទើបហ្យុងយូត្រូវជុងហ្គុកលើកមកឲអង្គុយលើភ្លៅ។

« ហឹុសៗ កុំខ្លាចពូអីអាល្អិត »ជុងហ្គុក សើចរហឹុសនៅពេលឃើញគេពេបមាត់រៀបនិងយំ។ឯថេយ៉ុងក៏ប្រាប់ឲប៊ីននិងប្រពន្ធចូលមកអង្គុយរួមតុជាមួយគ្នា។

« អូនខ្លាចបងនោះសីុអូនណាពូៗ »ហ្យុងយូ លើកប្រអប់ដៃតូចៗរបស់ខ្លួនចង្អុលទៅជុងយ៉ុងដែលគិតតែសម្លឹងគេមិនព្រិចនោះ។

« ហឹុម...យើងមិនមែនយក្សទេអាល្អិត!! »ឮគេចោតខ្លួនបែបនេះជុងយ៉ុងក៏សង្គ្រឺតជើងធ្មេញខ្នាញ់និងអាល្អិតមុខCute Cuteនេះភ្លាម។

ងឺុត!!!!!!!

« អ្នកណាមកហ្នឹង »ដោយឮសម្លេងឡានត្រហឹងពេកទើបធ្វើឲគ្រប់គ្នាចងចិញ្ចើមឆ្ងល់គ្រប់គ្នា។

« ទុកឲខ្ញុំចេញទៅមើលចុះលោកម្ចាស់ »ប៊ីន ថារួចក៏ងើបចេញទៅបាត់ មិនយូរក៏ដើរចូលមកវិញជាមួយមនុស្សប្រុសស្រីមួយក្រុមគ្រងដោយឈុតខ្មៅគ្រប់គ្នា។

« ខាងជួបគ្នាយូរហើយអ្នកនៅក្នុងត្រកូលចន »

[ To Becontinue ⭐💫✨]
ខមិនម្នាក់មួយទៅហី🥺
**•̩̩͙✩•̩̩͙*˚ ˚*•̩̩͙✩•̩̩͙*˚*

Continuă lectura

O să-ți placă și

174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
74K 4.1K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
567K 49.3K 29
Taekook Fanfiction Jeon Kim Own creation
931 168 11
အိမ်ကြီးတစ်အိမ်ထဲတွင် ချစ်ရသူပြန်အလာကို စောင့်မျှော်နေသည့် တစ်စုံတစ်ရာ ရှိနေခဲ့ပါ၏~~ Uni / Zaw