ភាគ:54 « កំហឹងសាតាន »

4.9K 391 54
                                    

+ក្រុមហ៊ុន

ដឹប!!!

« អួយ.. »គ្រាន់តែដើរមកដល់មុខជណ្ដើរយន្ដភ្លាមក៏មានស្រីម្នាក់រត់មកបុកថេជុងមួយទំហឹងរៀបនិងដួលទៅហើយក៏នាយរហ័សយកដៃទៅទ្រចង្កេះនាងជាប់ ធ្វើឲកែវភ្នែករបស់ពួកគេបានមកប្រទាក់និងគ្នា។

« អឹម ហឹមៗ »ដោយឃើញថាបងប្រុសខ្លួនហាក់ដូចជាភ្លឹកពេកទើបបងប្អូនស្រីទាំងពីនាំគ្នាធ្វើក្អកក្រហឹម ទើបថេជុងរហ័សលើកនាងឲឈរស្រួលបួលវិញ។

« សំុ.សុំទោសផង »នាងភ្ញាក់ពីរភ្លឹងរួចទើបអោនសំទោសទៅកាន់ថេជុងយ៉ាងលឿន។

« មិនអីទេ »ថេជុង និយាយដោយសម្លេងមាំ ខណ:កែវភ្នែកក៏សម្លឹងទៅនាងមិនដាក់ ដូចគឺដូចណាស់ ។

« បើលោកមិនអី ចឹងខ្ញុំសុំលាសិនហើយ សុំទោសម្ដងទៀត »ឮថេជុងនិយាយហើយនាងក៏រៀងធូចិត្តដែលគេមិនរករឿងខ្លួន ទើបនាងរហ័សសុំខ្លួនចាកចេញក៏ មិនភ្លេចអោនសំុទោសគេម្ដងទៀតឡើយ។

« អេ៎... »ថេហ្គូ នាងហាមាត់បម្រុងហៅស្រីម្នាក់នោះឲឈប់តែក៏ត្រូវថេជុងលើកដៃហាមទើបនាងរហ័សបិទមាត់វិញ។

« ទៅ »ថេជុង ថាហើយក៏ចូលទៅក្នុងជណ្ដើរយន្តដោយមានបងប្អូនទាំងបួនចូលដែល ឯក្នុងខួរក្បាលក៏កំពុងគិតពីក្មេងស្រីដែលរត់ទៅក្រៅមុននេះ នាងដូចជាគេ គឺដូចម្នាក់នោះ តើជានាងឬអត់? គិតហើយថេជុងក៏ប្រញាប់ក្រវីក្បាលឈប់គិតមុននិងបោះជំហ៊ានទៅក្នុងoffice ដោយពួកគេសុទ្ធតែជាអគ្គនិយកទាំងអស់តែតែក៏មានមុខដំណែងរៀងខ្លួនផងដែរ ហើយអ្នកដែលធំជាងគេគឺមានតែជុងវ៉ុន និងថេជុង រួមជាមួយជូយ៉ុនប៉ុណ្ណោះ ឯអាន់យ៉ាវ៉ាន់និងថេហ្គូគឺចូលមកហ្វឹកហាត់ការងារសិន។
តុក តុក
« ចូលមក »ជុងវ៉ុន ងើបមុខចេញពីឯកសារក៏ស្រែកទៅប្រាប់អ្នកនៅខាងក្រៅ។

ក្រាក៚
« លោកប្រុស »កាង ហានហ្យុង ជាមនុស្សជំនិតរបស់ជុងវ៉ុននិងថេជុង គេមានអាយុ17ឆ្នាំគឺប្អូនជុងវ៉ុននិងថេជុង1ឆ្នាំ ស្អាត ឆ្លាត រាងសស្ដើង មើលទៅមិនគួរជាមនុស្សដែលពូកែរប្រើកម្លាំងឡើយ តែអ្នកណាទៅដឹងគេនេះវ៉ៃសម្លាប់គ្មានញញើតដៃសោះ ។ គេបានចូលធ្វើការជាមួយជុងវ៉ុននិងថេជុងបាន4ឆ្នាំមកហើយបន្ទាប់ពីប៊ីនត្រូវនៅផ្ទះមើលថែប្រពន្ធកូន គឺជាលេខាលីដែលបានរៀបការជាមួយគ្នាកាលពី5ឆ្នាំមុន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now