ភាគទី:10 « នេះជាទោសរបស់នាង»

12.4K 731 24
                                    

បន្ទាប់ពីទទួលបានចម្លើយចេញពីរមាត់របស់ថេយ៉ុងទាំងយំមិនបាត់នោះហើយ ជុងហ្គុកបែបទៅសម្លឹងលីនណាទាំងកែវភ្នែកក្រហមច្រាលត្រជៀកសងខាងចាប់ផ្ដើមត្រហឹងស្ដាប់ឮតែសម្លេងទួញសោករបស់ថេយ៉ុងធ្វើកំហឹងក្នុងខ្លួនកើនឡើងជាលំដាប់វាក៏បញ្ជាក់ឲឃើញថាពេលនាយខឹងគឺដូចសាតានយ៉ាងចឹង។លីនណាវិញនៅពេលដែលឃើញទឹកមុខសាតានរបស់ជុងហ្គុកហើយនាងសឹងតែសន្លប់ម្ដងៗទៅហើយដៃជើងសឹងតែកម្រើកលែងកើតព្រោះតែកែវភ្នែកក្រហមច្រាលដូចជាឈាមកំពុងតែសម្លឹងមកនាងសឹងតែចាប់សីុទាំងរស់។ឯអ្នកគ្រប់គ្នានោះវិញម្នាក់ៗមិនហ៊ានដកដង្ហើមផងម្នាក់មានតែប៉នស្រនឲមានជីវិតរស់រាងខ្លួនតែប៉ុណ្ណោះ ។

" ខ្ញុំ...ខ្ញុំ...គ្មាន..ខ្ញុំគ្មានចេតនានោះទេ "លីនណានាងប្រឹងនិយាយទាំងអត់ដង្ហើមមិនដឹងថាបន្តិចទៀតនាងនិងជួបរឿងអីនោះទេ។

" ជុង ហឹុកៗ.."ថេយ៉ុង ទោះរាងខ្លាចនិងសភាពរបស់នាយប៉ុណ្ណាក៏គេត្រូវតែទទួលយកដែរព្រោះប្ដីគេជាម៉ាហ្វៀដ៏មានអំណាចមិនអាចខ្លាចរអាលនិងប្ដីខ្លួននោះទេ ទោះនាយសាហាវដាក់អ្នកគ្រប់គ្នាតែនាយមិនដែរឃោឃៅដាក់ខ្លួននោះទេគឺតែងតែទន់ភ្លន់ទោះវាមិនខ្លាំងតែក៏បញ្ជាក់ពីចិត្តស្រលាញ់មកដែរចឹងហើយគ្មានអ្វីត្រូវបារម្ភនោះទេ។គេមិនមែនជាមនុស្សចូលចិត្តរករឿងអ្នកណានោះទេបើអ្នកនោះមិនមកនាំរឿងដាក់ខ្លួនឯងផ្លាល់ ដូចជា មីរ៉ា លីណា ជាដើមហើយឥឡូវនេះក៏មានលីនណាមកម្នាក់ទៀតហើយតែសូមប្រាប់ចុះគេមិនព្រមឲនាងរួចខ្លួននោះទេ កាលពីគេនៅDaeguនោះអ្នកដែលតែងមិនរករឿងគេគឺមិនដែរបានរស់ស្រួលនោះទេពោលគឺបងប្រុសគេចាត់កាឲម៉ាស្អាតតែម្ដង។

" ប្រពន្ធសម្លាញ់ឈប់យំទៅបងនៅទីនេះ "ជុងហ្គុងសម្រួលអារម្មណ៍បន្ដិចមុននិងនិយាយលួងលោមថេយ៍ដែលនៅយំដង្ហក់ក្នុងរង្វង់ដៃរបស់នាយ តែបើសួរថានាយបាត់ខឹងឬនៅចម្លើយច្បាស់ណាស់គឺនៅ នៅខ្លាំងទៀតផង

" អូន..ហឹុក អូនឈឺ..."ថេយ៉ុងគេនៅតែមិនព្រមឈប់យំដដែល ឈឺ ពាក្យថាឈឺមួយនេះវាធ្វើឲសភាពម៉ាហ្វៀរបស់នាយរើឡើងទៀតហើយ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now