ភាគ:23 «ទុកឲអូនចាត់ការនាងចុះ »

7.2K 475 29
                                    

𝙼𝚘𝚛𝚗𝚒𝚗𝚐☀︎︎
*ថ្ងៃបន្ទាប់
ក្រោយពីសង្រ្គាមស្នេហ៍បានបញ្ចប់ហើយ ពេលនេះកូនជ្រូករបស់នាយមិនទាន់ភ្ញាក់នៅឡើយនោះទេ តែដៃគេនៅមិនស្ងៀមនោះទេគឺរាវចុះឡើងៗធ្វើឲអ្នកជាប្ដីខាំមាត់គ្រឺតខ្នាញ់សឹងស្លាប់ទៅហើយ។

" ផាច់ ដៃអូនរាវរកអី " ជុងហ្គុក ដោយសារតែអ្នកជាប្រពន្ធនៅតែអង្អែលត្រង់កន្លែងសាច់ដុំ6កង់របស់នាយមិនឈប់ ទើបនាយទាញភួយចុះយាដៃទះសាច់ត្រគាកគេមួយដៃផាច់។

" ហឹុក "ថេយ៉ុង បើកភ្នែកសម្លឹងទៅនាយមុននិងដកដៃចេញពីសាច់ដុំ6កង់នោះ មកអង្អែលកន្លែងដែលប្ដីវ៉ៃមិញនោះទាំងពេបមាត់ពេប.ក។

" យំសាកមើលបងនិងរំលោភអូនភ្លាម "ជុងហ្គុក ញាក់ចិញ្ចើមដាក់គេទ្រឺតៗសាកតែយំសាកមើលរំលោភឲអស់ចរិកហាច់និងឲអ្នកម្ដង។

" ហិហិ..អូនមានយំណា " ថេយ៉ុង គ្រាន់តែតែឮប្ដីប្រាប់បែបនេះភ្លាមគេក៏សើចហិហិនៅនិយាយទៅនាយទាំងបូញមាត់ស្រួចៗទៀត។

" ហើុយ ខ្នាញ់ ខ្នាញ់ខ្លាំងណាស់ សឺត សឺត" ជុងហ្គុក គេខ្នាញ់ម្ដងៗសឹងតែចាប់លេបចូលក្នុងពោះទៅហើយ។

" ហិហិ ប្ដីអូន "ថេយ៉ុង សើចស្ញេញដាក់ប្ដីមុននិងធ្វើភ្នែកព្រិចៗឲនាយខ្នាញ់លើសដើម។

" សឺត សឺតៗៗៗៗ បងថាអូនគួរតែកាត់បន្ថយអាចរិកគួរឲស្រលាញ់និងខ្លះហើយល្អទេ"ជុងហ្គុក ដោយសារតែគេខ្នាញ់ប្រពន្ធមិនដឹងធ្វើយ៉ាងមិចមានតែសុំកុំឲធ្វើចរិកចឹងទៀត។

" អត់ទេស៎ "ថេយ៉ុង ក្រវីក្បាលម៉ាត់ៗមិចនិងអាចទៅរាល់ថ្ងៃនេះមានតែអាចរិកហ្នឹកមួយដែលធ្វើឲប្ដីគេស្រលាញ់និងគ្រឺតខ្នាញ់បើអត់ពីវាទៅបានអីណាមួយវាជាចរិកគេទៅហើយ។

" អូនចង់ឲបងក្រញិចអូនរាល់ថ្ងៃឬ"ជុងហ្គុក

" អឹម..."ថេយ៉ុង ងក់ក្បាលឆ្ងក់ៗទាំងញញឹមញញែម។

" ចឹងអូនចាំទទួលទៅ សឺត សឺតៗៗៗៗ" ជុងហ្គុក និយាយចប់គេក៏ឱនទៅថើបក្រញិចពាសពេញផ្ទៃមុខប្រពន្ធធ្វើឲគេសើចកក្អឹក។

ក្រោយប្រឡែងគ្នាអស់ចិត្តហើយជុកហ្គុកក៏បីយករាងកាយប្រពន្ធទៅម៉ុជទឹកចេញ មុននាំគ្នាមកក្រុមហ៊ុនបន្ត។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now