ភាគ: 12 « យើងគឺជាអ្នកឈឺ »

10.3K 571 21
                                    

  ធ្មេចបើកៗនេះក៏កន្លងហួសទៅ1ខែហើយ វាពិតជាលឿនណាស់ ហើយស្នេហារវាងJungkookនិងTaehyungវាកាន់តែផ្អែមល្ហែមពី1ថ្ងៃទៅ1ថ្ងៃ ហើយទំនុកន័យក្ដីស្រលាញ់របស់ពួកគេដែលមានឲគ្នាវាមិនដែសថយចុះនោះទេវាមានតែកើនឡើងពី1កម្រិតទៅ1កម្រិត Jungkook បានឲទៅTaehyungទាំងសេចក្ដីស្រលាញ់ ការថ្នាក់ថ្នម និងការជឿទុកចិត្ត ឯTaehyungបានឲទៅJungkookនូវការជឿទុកចិត្តនិងក្ដីស្រលាញ់មួយដែលមិនអាចវ៉ាស់បានដូចគ្នា។Jungkookរាល់ថ្ងៃនេះគេមិនដែលឲTaehyungធ្វើអ្វីនោះគេថ្នាក់ថ្នមTaehyungដូចជាព្រះបុត្រាតូចយ៉ាងចឹងទោះTaehyungចង់ធ្វើក៏មិនបានដែរ។ហើយការប៉ះពាល់រាងកាយគ្នាវាក៏ក្លាយជារឿងធម្មតាសម្រាប់ពួកគេទៅហើយមិនថា ឱប ថើបនិង...។(ចូលសាច់រឿងវិញ)

" សឺត..Taeហា៎ក្រោកបានហើយអូន"Jungkook ឱនទៅថើបសាច់ខ្នងរលោងរបស់Taehyungមុននិងដាស់គេឲភ្ញាក់ពីគេង វាជារឿងធម្មតាទេដែលJungkookត្រូវដាស់Taehyungបែបនេះគឺនាយតែងតែធ្វើបែបនេះរាល់ថ្ងៃ។

" Jung អូនសុំគេងបន្តិចទៀតបានទេ អូនអត់មានកម្លាំងទេ " Taehyung ដែលគេងផ្កាប់មុខនិងខ្នើយក៏និយាយងូវៗចេញពីក្នុងនោះ គេគ្មានកម្លាំងក្រោកនោះទេព្រោះយប់មិញពួកនាំគ្នាបង្កើតភ្លើងស្នេហ៍រហូតដល់ម៉ោង3ទើបJungkookព្រមឈប់ឯTaehyungវិញគេសឹងតែសម្លប់ម្ដងៗទៅហើយដោយសារតែនាយលេងខ្លាំងពេកតែថាគេក៏ហុចមិនណយដែរនិង។

" បាទអូនគេងចុះចឹងបងទៅម៉ុជទៅ សឺត.."Jungkookនិយាយនាយក៏ទៅក្នុងបន្ទប់ទឹកបាត់ឯTaehyungក៏នៅគេងបន្តទៀតព្រោះថ្ងៃនេះជាថ្ងៃឈប់សម្រាកចឹងគេងម៉ាសប្បាយ។

បន្ទាប់ពីរJungkookម៉ុជទឹករួចហើយនាយក៏បីTaehyungទៅម៉ុជទឹកម្ដងបើចាំគេក្រោកខ្លួនឯងមិនដឹងជាស្មាលណាទេ។ចាប់ម៉ុជទឹកឲTaehyungរួចហើយនាយក៏ត្រូវស្លៀកសំលៀកបំពាក់ឲគេផងតែនាយក៏បាននិយាញ៉ោះTaehyungឲគេអៀនដែរមុននិងបីគេចុះមកក្រោម។
តុកអាហារ៚

" អូ!!ថ្ងៃនេះមានម្ហូបច្រើនណាស់"Taehyung ដែលក្នុងដៃរបស់Jungkookនោះក៏ឡើងធ្វើមាត់ស្រួចៗឲអ្នកឃើញហើយអត់ខ្នាញ់មិនបាន។

" ឈប់ធ្វើមាត់បែបហ្នឹងទៅបងវៃអូនបែកគូទឥឡូវហើយTae"Jungkook និយាយអ្នកនៅទៅនោះក៏សើចព្រោះពួកគេក៏ខ្នាញ់និងក្មេងតូចនេះដែរ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now