ភាគ:22« ឲប៉ាៗសំទោស »

7.6K 428 30
                                    

កន្លងទៅមួយអាទិត្យរឿងរ៉ាវអាក្រក់ដែលកើតឡើងក៏បានបញ្ចប់ ហើយពេលនេះមុខមាត់របស់ថេយ៉ុងក៏បានគ្រាន់បើជិតវិលមកសភាពដើមវិញផងដែរចំណែកឯពោះរបស់គេវិញក៏រាងធំទៅតាមនិងផងដែរ។ ឯជុងហ្គុកវិញតាំងពីកើតរឿងទៅលើថេយ៉ុងនោះមកនាយតែងតែនៅក្បែរថេយ៉ុងមិនដែលសូម្បីតែឲផុតពីកន្ទុយភ្នែកឡើយ។

" លោកប្ដីហា៎ " ថេយ៉ុង អង្គុយនៅលើគ្រែក៏ហៅអ្នកដែលជាប្ដីកំពុងតែគេងដោយយកមុខមកដាក់នៅក្បែរពោះរបស់នោះ។

" បាទ ប្រពន្ធបង "ជុងហ្គុក ឆ្លើយទៅប្រពន្ធវិញយ៉ាងទន់ភ្លន់មិនឲអ្នកជាប្រពន្ធទាស់ចិត្តនោះទេ។

" ពួកយើងទៅទិញរបស់លេងសម្រាប់កូនៗរបស់យើងល្អទេ លោកប្ដី " ថេយ៉ុង សួរទៅប្ដីស្របនិងដៃកំពុងតែអង្អែលមុខរបស់នាយ។

" បងក៏ថាល្អដែរ តែថាពួកយើងនៅមិនទាន់ដឹងថាកូនៗរបស់ពួកជាប្រុសឬស្រីផង" ជុងហ្គុក នាយនិយាយទាំងមុខស្អុយរាល់ពេលទៅពិនិត្យថេយ៉ុងមិនដែរឲគ្រូពេទ្យប្រាប់ថាកូនខ្លួនជាប្រុសឬស្រីនោះទេ តែងតែថានៅពេលដែលគេកើតមកនិងដឹងហើយ មិនបាច់ថាតែជុងហ្គុកដែរមិនសូម្បីតែថេយ៉ុងក៏គេមិនដឹងដែរ។

" យ៉ា!!លោកប្ដីកុំធ្វើមុខចឹងអី ធ្វើបែបនេះល្អទេយើងទិញអាវប្រុសពីរ ស្រីពីរទៅតើល្អ "ថេយ៉ុង នៅពេលដែលឃើញនាយធ្វើមុខបែបនេះគេពិតជាចង់សើចណាស់ ទើបឲគំនិតទៅនាយបើមិនដឹងថាជាប្រុសឬស្រីមានតែទិញ2 2ដូចគ្នា។

" ពិតមែនហើយ ប្រពន្ធបងឆ្លាតណាស់ឲរង្វាន់មួយសិន សឺតៗ..."ជុងហ្គុក ញញឹមឡើងនៅពេលដែរឮប្រពន្ធខ្លួនមានគំនិតបែបនេះទើបស្ទុះទៅចាប់មុខប្រពន្ធមកថើបខ្សឺតៗទាំងគ្រឺតខ្នាញ់។

" អា!!ហិហិ.." ថេយ៉ុង សើចកក្អឹកនៅពេលដែរប្ដីគេមកថើបបែបនេះវាពិតជាមានក្ដីសុខណាស់ អាចថាប្ដីគេសាហាវឃោឃៅក៏ពិតមែនតែមិនមែនគ្រប់ពេលឯណា នាយក៏ចេះទន់ភ្លន់ដែរឃើញទេ តែចំពោះតែប្រពន្ធនាយតែម្នាក់ប៉ុណ្ណោះ។

" ហើុយ ថើបមិនអស់ចិត្តសោះ " ជុងហ្គុក នៅពេលដែលកាន់តែថើបនាយកាន់តែមិនចង់ឈប់សោះទើបផ្ដួលខ្លួនទៅគេងលើពូកវិញទាំងមុខស្អុយប៊ែរ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now