ភាគ:53 « ម៉ាហ្វៀត្រកូល ចន »

5K 460 78
                                    

មិនថារយះពេលកន្លងទៅយូរប៉ុណ្ណានោះទេក៏គ្រួសារមួយនេះគេ អាចរស់នៅយ៉ាងមានសេចក្ដីសុខនិងសុភមង្គលជាមួយនិងនាម ត្រកូលម៉ាហ្វៀ ឬម៉ាហ្វៀត្រកូល ចន។

« ថេយ៍ហា៎ ប្រពន្ធសម្លាញ់អូនហើយឬនៅ »សម្លេងជុងហ្គុកបុរសអាយុ40ក្រាស ឈរនៅមុខកាំជណ្ដើរស្រែកសួរទៅប្រពន្ធដែលនៅជាន់ខាងលើ។

« បាទ អូនរួចរាល់ហើយលោកប្ដី »ថេយ៉ុង ដែលមាននាមជាប្រពន្ធរៀបការនិងចុះអេតាសីុវិលនិងបាន12ឆ្នាំ ដើរចុះមកជាមួយនិងស្នាមញញឹមមិនថាពេលវេលាយូរយ៉ាងណាគេក៏នៅតែស្អាតដដែល ដល់ថ្នាក់ជុងហ្គុកនាយប្រច័ណ្ឌហួងហែងទៀតផង។

« ប្រពន្ធបងស្អាតណាស់ សឺត»ជុងហ្គុក ញញឹមសរសើរទៅប្រពន្ធមុននិងចូលទៅថើបថ្ពាល់ទន់រលោងរបស់គេ។ថ្ងៃនេះគឺពួកគេនាំគ្នាស្លៀកឈុតខ្មៅមួយគ្រួសារតែម្ដង។

« បងនេះ!! ចំមែនហើយ »ថេយ៉ុង ញញឹមអៀននិងប្ដីបន្តិចចេះមកថើបកណ្ដាលវាលទៅកើត។

« យ៉ា!!ប៉ាធំហា៎ ហេតុអីមិនក្រែងចិត្តកូនសោះបែបនេះ »ចន ជុងយ៉ុង ជាកូនប្រុសពៅរបស់ត្រកូលចនអាយុ 11ឆ្នាំ ជុងយ៉ុងចរិករបស់គេគឺមិនខុសពីជុងហ្គុកប៉ុន្មាននោះទេ។ឯថេយ៉ុងគ្រាន់តែឮកូននិយាយបែបនេះគេក៏រត់ចូលទៅពូនក្នុងប្រអប់ទ្រូងប្ដីបាត់។

« ហឹុសៗ កូនឃើញទេAppaកូនអៀនហើយ »ជុងហ្គុក បែរទៅសើចដាក់កូនប្រុសបន្តិច ទើបជុងយ៉ុងគេសើចដាក់ទៅប៉ាធំវិញមុននិងដើរទៅរកបងៗខ្លួនដែលអង្គុយរងចាំនៅសាឡុង។

« បានហើយអូន »ជុងហ្គុក អោនមកនិយាយជាប្រពន្ធទាំងសើចនៅពេលដែលប្រពន្ធគេកូនប្រាំមួយទៅហើយតែកុំមើលចរិកគឺនៅតែដូចក្មេងដដែល។

« មកពីបងហ្នឹង »ថេយ៉ុង វ៉ៃទ្រូងប្ដីបន្តិចទើបដើរសម្ដៅទៅរកឡានបាត់។

« ហឹុសៗ ឆាប់ទៅកូនប៉ា Appaកូនងក់ទៀតហើយ »ជុងហ្គុក សើចបន្តិចទៅទើបរហ័សដើរទៅតាមប្រពន្ធបាត់ ទុកឲកូនៗនៅឈរច្រណែននិងប៉ាAppaខ្លួនគ្រប់គ្នា។

« យើងឆាប់ទៅ »ជុងវ៉ុន ជាបងប្រុសច្បងឬអាចថាគេកើតមុនប្អូនទាំង2ក៏ថាបាន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now