ភាគ:24« ឈឺទេ🥺»

6.9K 493 26
                                    

" ទុកឲអូនជាអ្នកចាត់នាងម្ដង បងថយចេញទៅ "ថេយ៉ុង និយាយទាំងញញឹមចុងមាត់ទាំងភ្នែកក្រហមច្រាលសម្លឹងទៅអីុណាដែលអង្គុយយំខ្ទប់មុខដោយសារឈឺនោះទាំងមានគិតមួយក្នុងចិត្ត។

" បាទបងតាមអូន "ជុងហ្គុក ក្ដាប់ដៃសម្រួលអារម្មណ៍សម្របតាមប្រពន្ធដែលមានវិញ្ញាណខ្លាកំណាចចូលសន្ធិតនោះ។

" ប៊ីន!!!" ជុងហ្គុក

" បាទ លោកម្ចាស់" ប៊ីន គ្រាន់តែឮនាយហៅខ្លួនក៏រហ័សមកភ្លាត។

" ឯងដឹងមែនទេ "ជុងហ្គុក និយាយព្រមទាំងសម្លឹងទៅអីុណាដែលរំកិលខ្លួនថយក្រោយនោះ។

" បាទ" ប៊ីន ងក់ក្បាលបញ្ជាក់ថាខ្លួនដឹងហើយទើបអូសនាងទៅក្រៅបាច់ដោយមានថេយ៉ុងដើរតាមពីរក្រោយ។ចំណែកឯជុងហ្គុកកាលបើឃើញបែបនេះខ្លួនក៏រហ័សរត់ទៅតាមយ៉ាងលឿន។

ងឺុត!!!!!
គ្រាន់តែមកដល់ភូមិគ្រឹះភ្លាមថេយ៉ុង ក៏មិនបានិយាយអីនោះទេគឺដើរតម្រង់ទៅបន្ទប់ទារុណកម្មដោយមានជុងហ្គុកដើរតាមពីក្រោយឥតដាច់។នាយដូចចង់ខ្លាចប្រពន្ធនាយយ៉ាងមិចចឹងធ្លាប់តែជាកូនជ្រូកគួរឲស្រលាញ់ដល់មកធ្វើចរិកកាចបែបនេះនាយមិនទម្លាប់សោះ។

ក្រាក៚ ទ្វារបានបើកទើងនូវស្រីស្រស់អីុណាដែលអង្គុយយំនៅលើកៅអីដៃជើងជាប់ចំណងនោះ។

" លែង លែងៗយើងភ្លាមអាខ្ទើ.. « ផាច់!!!! »អូយ.."អីុណា មិនទាន់និយាយចប់ផងក៏ត្រូវថេយ៉ុងទះមួយទំហឹងឲនាងងាកទៅម្ខាងភ្លាមៗ។

" និយាយម្ដងទៀត "ថេយ៉ុង ប្រាប់ឲនាងនិយាយម្ដងទៀតស្របនិងដៃរបស់គេកំពុងតែអង្អែលថ្ពាល់របស់នាង។

" យើងប្រាប់ឲឯងលែងយើងភ្លាម« ផាច់!!!!» អូយ!!"អីុណា នាងត្រូវលាន់មាត់ម្ដងទៀតនៅពេលដែលថេយ៉ុងទះនាងមួយទៀតសឹងតែវាចថ្គាមទៅហើយ។

" មិនមែនពាក្យនេះ "ថេយ៉ុង ប្រាប់ទៅនាងឯដៃក៏យកទៅអង្អែលលើមុខនាងដដែល។

" ឯងអាខ្ទើយ!!"អីុណា នាងស្រែកមួយទំហឹងដែលគេទះនាងហើយមកអង្អែលមើលតែឆ្កែ។

" ល្អ " ថេយ៉ុង ថាហើយក៏

« ផាច់!!!! ផាច់!!! ផាច់!!! » គេយាដៃទៅទះលើមុខមុខនាងមួយទំហឹងៗទាំងញញឹមចុងមាត់។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now