ភាគ:44« ប្រពន្ធកូនយើងនៅឯណា!!!»

3.3K 325 83
                                    

+2សប្ដាហ៍ក្រោយ មកទល់និងពេលនេះថេយ៉ុងនៅមិនទាន់ដឹងខ្លួននៅឡើយនោះទេចំណែកឯរឿងកូនក៏នាយបានដឹងដែរ គឺភ្លោះទៀតហើយ តែសារនេះស្រីទាំង2 អារម្មណ៍អ្នកដែលជាលោកប៉ាពេលដឹងដំបូងណាគឺសប្បាយៗរកប្រាប់មិនត្រូវសូម្បីតែបងប្អូនភ្លោះទាំង3 តែមិនយូរស្នាមញញឹមក៏ប្រែរមកសភាពធម្មតាវិញក្រោយចាំយូរហើយគេនៅតែមិនទាន់ដឹងខ្លួន ដោយសារថេយ៉ុងខ្សោយខ្លាំងពេកមិនអាចទ្រទ្រង់និងស្ថានភាពជំងឺនិងកូនក្នុងផ្ទៃបានបែបនេះ ឯជុងហ្គុកវិញគឺដូចជាពេលមុនចឹងមិនដែលទុកឲប្រពន្ធនៅគេងម្នាក់ឯងនោះឡើយជារៀងរាល់ព្រឹកម្ដងនាយក៏តែងតែទិញផ្កាយកមកផ្ញើរនិងផ្លាស់ប្ដូរឲប្រពន្ធជានិច្ចចំណែកឯចរិករបស់នាយវិញម្ដងក្ដៅម្ដងត្រជាក់និយាយរួមគឺឆាប់មួម៉ៅតែម្ដងព្រោះតែគ្មានប្រពន្ធនៅក្បែរ តែក៏សំណាងដែរដែលមានកូនៗតែងនៅក្បែនិយាយលួងលោមលោកប៉ាដែលធ្លាប់តែរឹងមាំបែរជាមកសម្រក់ទឹកភ្នែករាល់ពេលAppaគេងនៅលើគ្រែពេទ្យបែបនេះតែថាអីជុងហ្គុកសូម្បីតែអ្នកលួងលោមក៏យំដែរនោះ។ចំណែករឿងនេះគ្រួសារគីមក៏បានដឹងហើយក៏ឧស្សាហ៍នាំគ្នាមកសួរសុខទុក្ខថេយ៉ុងព្រមទាំងចៅផងដែរឯយ៉ុនមីនវិញពួកគេក៏តែងតែនាំកូនៗមកសួរសុខទុក្ខពួកគេជានិច្ចរាល់2ម្ដង។

« morning ប្រពន្ធសម្លាញ់សឺត ថ្ងៃនេះបងបានទិញផ្កាមកឲអូនទៀតហើយឃើញទេ វាស្អាតណាស់ តែវាប្រហែលជានៅចាញ់ស្នាមញញឹមអូននោះទេប្រពន្ធសម្លាញ់»ជុងហ្គុក ផ្លាស់ប្ដូរផ្កាចាស់ដាក់ផ្កាថ្មីទៅក្នុងថូរទើបដើរមកអោបថើបប្រពន្ធវិញ។អូ..មួយទៀតគឺជុងវ៉ុន ថេជុង ជូយ៉ុនពេលនេះគឺពួកគេចូលរៀនហើយពេលព្រឹកជុងហ្គុកជាអ្នកមើលថែរថេយ៉ុងចំណែកពេលថ្ងៃគឺកូនៗដោយសារតែមួយរយះនេះនាយមានទំនិញច្រើនត្រូវនាំចេញនិងនាំចូល បើពឹងលើប៊ីនម្នាក់ក៏មិនបាននោះដែរ។

« តើពេលណាអូនដឹងខ្លួនទៅថេយ៍ អូនចង់ឲបងអង្គុយរងចាំអូនដល់ពេលណាទៀត ហឹុក»ជុងហ្គុក យកដៃប្រពន្ធមកផ្អិបនិងមុខអង្គុយសម្រក់ទឹកភ្នែកចេញមក វាបែបនេះជារៀងរាល់ថ្ងៃនាយតែងតែនិយាយនិងអង្គុយយំម្នាក់ឯងបែបនេះសឹងតែក្លាយជាទម្លាប់ទៅហើយ។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now