ភាគ:37 « សំទោសប្អូនស្រីយើងភ្លាម»

6.7K 506 54
                                    

+ ថ្ងៃបន្ទាប់☀️🌅វាជាព្រឹកថ្ងៃថ្មី ជាថ្ងៃដ៏រីករាយមួយសម្រាប់គ្រួសារតូចដែលមានសមាជិកតូចៗបីនាក់គេងក្នុងអង្រឹងកំពុងបើកភ្នែកលេងឡង់ៗសម្លឹងរកមើលប៉ាតូចនិងប៉ាធំព្រោះភ្ញាក់មកឃើញប៉ាៗសោះ។

« ង៉ាៗ ង៉ាៗៗ» ក្រោយសម្លឹងរកមើលប៉ាៗមិនឃើញហើយបងប្អូនបីនាក់នេះក៏ស្រែកយំភ្លាម ឯប៉ាតូចនិងប៉ាធំដែលគេងអោបគ្នាយ៉ាងសុខស្រួលនោះក៏ភ្ញាក់ច្រងាងទើបរហ័សក្រោកមកមើលកូនៗ។

« អូៗ កូនៗរបស់Appa កូនឃ្លានហើយឬ  »ថេយ៉ុង ដើរមើលឈរនៅមុខអង្រឹងកូនទើបជុងហ្គុកនាយដើរមកជិតនេះឲកូនៗបានឃើញថាខ្លួននៅទីនេះដែរ ក្រោយសម្លឹងឃើញប៉ាៗនៅទីនេះទាំងពីហើយជុងវ៉ុន ថេជុង ជូយ៉ុនក៏ស្ងាត់មាត់ឈឹងមុននិងលើកប្រអប់ដៃតូចៗរបស់ខ្លួនលើកចុះដាក់លោកប៉ាធំប៉ាតូចឲញញឹមមកកាន់ខ្លួនដោយហាមមិនបាន។

« ចាំប៉ាៗបន្តិចប៉ាៗទៅឆុងទឹកដោះគោឲកូនមឹមៗណា៎ សឺតៗៗ សឺតៗខូចសម្បើមណាស់» ជុងហ្គុក ញញឹមអោនទៅថើបថ្ពាល់កូនប្រុសស្រីហើយទើបងើបមកថើបថ្ពាល់ប្រពន្ធដែលធ្វើថ្ពាល់ប៉ោងៗចាំឲនាយថើបនោះ ទើបដើរឆុងទឹកដោះគោឲកូនយ៉ាងលឿងខ្លានថាកូនស្រីមិនឃើញនាយយូរយំទៀត។

« មោះមកគេងលើពូកវិញណាកូនណា »ថេយ៉ុង ថាហើយក៏លើកកូនម្នាក់ម្ដងៗមកដាក់លើពូកតម្រៀបគ្នាឲកូនៗមើលមុខAppaភ្លឹសៗឯកូនស្រីវិញក៏កំពុងសម្លឹងរាវរកប៉ាៗធំផងដែរ។

« ង៉ា.../ អា៎..ជូយ៉ុនកូនស្រីប៉ាៗ »ជុងហ្គុក ដែលឆុងទឹកដោះគោហើយក៏ប្រញាប់រត់មកយ៉ាងលឿនក្រោយឮកូនស្រីបណ្ដូលចិត្តបង្ហើរសម្លេងយំ អើយកូននាយសុទ្ធតែកំពូលហើយ ឯថេយ៉ុងក៏លួចសើចតិចៗនិងចរិករបស់កូនៗតាមតែជុងហ្គុកដូចតែAppaដែរ។

« នេះ អូនយកមួយទៅ »ជុងហ្គុក ហុចកំប៉ុងទឹកដោះគោឲប្រពន្ធមួយឯនាយយកពីរដប មួយដបបញ្ជុកថេជុងមួយទៀតបញ្ជុកជុងវ៉ុនឯថេយ៉ុងបញ្ជុកកូនស្រីមហាសែនខូចនោះ។

« តោះយើងទៅម៉ុជទឹកណាកូន លោកប្ដីបងចូលទៅលាយទៅក្ដៅបន្តិចផងណា»ថេយ៉ុង ឃើញថាកូនៗមឹមអស់ទឹកដោះគោហើយគេក៏និយាយឲប្ដីចូលទៅលាយទៅក្ដៅឲកូនៗ ឯជុងហ្គុកដែលកំពុងគេងលេងជាមួយកូនៗក៏ក្រោយមកថើបប្រពន្ធបន្តិចទើបដើរចូលទៅលាយទឹកក្ដៅឲកូនៗសំណប់របស់ខ្លួន។

ប្រពន្ធរបស់ម៉ាហ្វៀ🔥Where stories live. Discover now