ប្រពន្ធរបស់ម៉ាហ្វៀ🔥

By DsFd84

529K 30.2K 2.7K

« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្ន... More

«ផ្ដើមរឿង»
« លោកជួយខ្ញុំបានឬ »
«លោកពិតជាអាចធ្វើបានមែន»
« ហេតុអ្វីចាំបាច់គេចពីរយើង »
ប្រពន្ធរបស់ម៉ាហ្វៀ💥💗ភាគទី06
ភាគទី07 : ឯងជាOmegaឬ🔥
ប្រពន្ធរបស់ម៉ាហ្វៀ💥💗 ភាគទី:05
ភាគទី:08 « ធ្វើជាមនុស្សរបស់យើងណា🔞🔥»
ភាគទី:09 « នាងចប់មិនខានទេ »
ភាគ60 « ឈឺហើយត្រូវចាំ!!🔞»
ភាគទី:10 « នេះជាទោសរបស់នាង»
ភាគ:11« មានក្ដីសុខនិងគ្នាសិនចុះ »
ភាគ: 12 « យើងគឺជាអ្នកឈឺ »
ភាគ:13« បើបងមិនធ្វើទេអូននិងរំលោភបង»
ភាគ:14 « សួស្តីលោកប៉ាក្មេក»
ភាគ:15 «កាត់ក្បាលវាបញ្ចូនឲចៅហ្វាយវាទៅ»
ភាគទី:16 « កូនភ្លោះ»
ភាគ:17 « ចង់ទាក់យើងណាស់ហេស៎»
"ប៉ាៗ"
ភាគ:18«ដុតនាងទាំងរស់ទៅ»
ភាគ:19« វ៉ាង សុងហ្យុង »
ភាគ:20 ប្រពន្ធរបស់ម៉ាហ្វៀ💗💥
ភាគ:21 « អ្វីដែលឯងសមនិងទទួល»
ភាគ:22« ឲប៉ាៗសំទោស »
ភាគ:23 «ទុកឲអូនចាត់ការនាងចុះ »
ភាគ:24« ឈឺទេ🥺»
ភាគ:26 «យើងលេងហ្គេមមួយក្ដាល្អទេលោកប្ដី»
ភាគ:27 « ជំហានដំបូងន័យហ្គេម »
ភាគ:28 « កូន💗»
ភាគ:29 « បន្ទប់សង្គ្រោះបន្ទាន់ »
ភាគ:30 « ប្រពន្ធរបស់ម៉ាហ្វៀ👿🔥»
ភាគ:31 « ល្បែងចាប់ផ្ដើម😈😏»
ភាគ:32« អូនចង់ជួបនាង »
ភាគ:33 « ចុងបញ្ចប់គឺបែបនេះ»
ភាគ:34 « អបអរសាទ លោកប៉ាចំណូលថ្មី💗 »
ភាគ:35 « ចន ជុងវ៉ុន ចន ថេជុង ចន ជូយ៉ុន »
ភាគ:36 « កូនក្បាលខូច💗 »
ភាគ:37 « សំទោសប្អូនស្រីយើងភ្លាម»
ភាគ:38 « ត្រកូលម៉ាហ្វៀ »
ភាគ:39« ការវិលត្រឡប់ »
ភាគ:40« Appaយើងនៅឯណា»
ភាគ:41« Appa!!!!! »
ភាគ:42« ប៉ាប្រគល់នាងឲកូន »
ភាគ:44« ប្រពន្ធកូនយើងនៅឯណា!!!»
ភាគ:45« Surprise✨»
ភាគ:46« តើបងកំពុងតែក្បត់អូនមែនឬ »
ភាគ:47 « គ្រប់យ៉ាងដូចការំពឹងទុក »
ភាគ:48 « អរគុណលោកប្ដីសម្រាប់ថ្ងៃនេះ✨ »
ភាភ49: « រៀបការ »
ភាគ:53 « ម៉ាហ្វៀត្រកូល ចន »
ភាគ:54 « កំហឹងសាតាន »
ភាគ:55 « បងចង់បានកូន »
ភាគ:56 « រករឿងដាក់ខ្លួន »
ភាគ:57« ល្បែងលេងថ្មី »
ភាគ:58 « គួរឲចាប់អារម្មណ៍ណាស់!!! »
ភាគ:59 « ចប់មួយក៏នៅមួយទៀតដែរ!!! »
ភាគ: 61« Han Hyungកើតអី?»
ភាគ:62 « ថ្នមអនាគតកូនប្រសារAppaបន្តិចផងវ៉ុន »
ភាគ:63 « នាងកំពុងតែមករកលោកវិញហើយ »
ភាគ:65 « អូនមិនអនុញ្ញាតឲDaddyទៅណាទេ!! »

ភាគ:64 « ត្រឡប់មកដូចដើមវិញបានទេ? »

4.1K 449 49
By DsFd84

« បងជុងវ៉ុន!!! »ខណ:ជុងវ៉ុនឈប់ទ្រឹងឈរអះអុញលើកដៃមកអេះក្បាលនោះសម្លេងមនុស្សស្រីម្នាក់ក៏បន្លឺឡើង ដែលជាសម្លេងមួយដែលនាយខានឮជាយូរហើយភ្លាមនោះនាងក៏ស្រាប់តែរត់មកអោបនាយតែម្ដង ធ្វើឲនាយរៀបរឹកសឹងមិនទាន់ហើយនាងក៏មិនមានអ្នកណាក្រៅពី ជីយ៉ុន នោះទេនាងបានត្រឡប់មកពីប្រទេសក្រៅហើយក៏សម្ដៅមកទីនេះតែម្ដងដោយមានលីយ៉ុននិងសូជីមកជាមួយដែរ។ ហើយរូបភាពដែលនាងរត់ទៅអោនជុងវ៉ុនមុននេះហានហ្យុងក៏ចុះមកឃើញល្មម ព្រោះមុននេះដោយសារតែចាំយូរពេកទើបគេគិតថា និងចុះមកញាុំនៅក្រោមតែម្ដងកុំឲពិបាកហើយ ពេលចុះមកក៏ឃើញបែបនេះឯង ទើបគេបានត្រឹមតែខាំមាត់លេបទឹកភ្នែកឈានជើងចុះមកបន្តរហូតដល់ជាន់ក្រោមមុននិងបង្វែរខ្លួនប្រុងនិងដើរទៅរកបន្ទប់គេវិញដោយពោលក្នុងចិត្តម្នាក់ឯងទាំងទ្រូងអួលណែន*នាងមកហើយ នាងកំពុងតែមករកលោកវិញហើយ វាអស់តួនាទីរបស់ខ្ញុំដែលនៅក្បែរលោកហើយមែនទេវ៉ុន?។

« ហានហ្យុង!!/ហ្យុងនី!!! »គ្រប់គ្នាហៅហានហ្យុងទាំងភ្ញាក់ផ្អើល ឯជុងវ៉ុនគ្រាន់តែឮឈ្មោះហានហ្យុងភ្លាមនាយក៏រហ័សលើកដៃមកទាញជីយ៉ុនចេញមុននិងរត់ទៅអោបចង្កេះហានហ្យុងពីក្រោយយ៉ាងណែនទោះបីគេខំរើឬខំបេះដៃចេញក៏មិនបានដែរ។

« លោកប្រុសលែងដៃចេញពីចង្កេះខ្ញុំបានហើយ »ហានហ្យុង គេព្យាយាមទាញដៃនាយឲចេញពីចង្កេះតែក៏មិនរបេះសោះមិនថាគេខំក្ដិចខ្ញាំយ៉ាងណាក៏នាយមិនប្រលែងដែរ។

« ទេDaddyមិនលែង!! »ជុងវ៉ុន និយាយក៏ចាប់បីហានហ្យុងឡើងទៅខាងលើវិញដាច់ខាតគឺមិនត្រូវឲក្មេងនេះយល់ច្រឡំមកលើនាយនិងជីយ៉ុននោះទេ។

« អ៊ុំជួយឲអ្នកបម្រើយកអាហារទៅខាងលើផង »ជុងវ៉ុន នាយបញ្ឈប់ដំណើរបែរមកប្រាប់មេដោះឲចាត់ចែងលើកអាហារឲនាយ រួចនិងបន្តឡើងទៅខាងលើដោយមានហានហ្យុងកំពុងតែរើបម្រាសនៅក្នុងដៃមិនឈប់ធ្វើឲនាយពិបាកបីជាខ្លាំង។

« លែង!! ឆាប់ដាក់ខ្ញុំចុះភ្លាម!!!»ហានហ្យុង ប្រឹងរើបម្រាស់ថ្នាក់បែកញើសទៅហើយនៅតែដដែល។

« ស្ងៀម!!!បើអូនមិនចង់ធ្លាក់បាក់ចង្កេះទេឈប់រើហើយលើកដៃមកអោប.កDaddy!! »ជុងវ៉ុន នាយអោនមកនិយាយជាមួយក្មេងក្បាលរឹងមិនស្ងៀម រួចទើបប្រើពាក្យគំរាមទៅកាន់គេ ហើយវាក៏បានផលពិតមែនហានហ្យុងក៏លើកដៃមកស្រាក.កនាយជាប់ព្រោះខ្លាចធ្លាក់បាក់ចង្កេះមនុស្សកំពុងតែឈឺស្រាប់ផងបើធ្លាក់ទៀតមានតែជម្រើស2ទេគឺ 1គេងនៅលើគ្រែពេទ្យ 2អង្គុយលើរទះរុញ។

« និយាយស្ដាប់គ្នាបែបនេះទើបល្អ សឺត!!»ជុងវ៉ុន នាយញញឹមចេញមកបន្តិចទើបអោនមកថើបថ្ពាល់ទន់ៗរបស់គេទាំងគ្រឺតខ្នាញ់នៅពេលគេបែរមុខចេញមិនខ្ចីមើលមុខនាយបែបនេះ។ឯជុងហ្គុក ថេយ៉ុងរួមទាំងកូនៗ5នាក់ទៀតក៏សម្លឹងទៅពួកគេទាំងហួសចិត្តបើឡើងទៅហេតុអីមិនឡើងទៅឲផុតទៅនៅឈរ Sweet នៅហ្នឹង។

ចំណែកឯជីយ៉ុនវិញនាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលឮនាយហៅខ្លួនឯងថា" Daddy "ហើយនិយាយជាមួយគេថា" អូន "ឬជាមនុស្សដែលជុងវ៉ុនបានស្រឡាញ់បន្ទាប់ពីបែកជាមួយនាង?។

« អឺ..អ៊ុំគិតថាពួកយើងទៅញាុំបាយវិញល្អជាង តោះលោកប្ដី ជីយ៉ុន លីយ៉ុន សូជី »ថេយ៉ុង បន្ទាប់ពីសម្លឹងទៅមើលជុងវ៉ុនឡើងទៅខាងលើហើយគេក៏បែមកនិយាយបង្វែរសាច់រឿងវិញព្រោះមើលទៅទឹកមុខរបស់ជីយ៉ុនដូចជាមិនស្រួលទេ។

« ចាស៎ មិនអីទេAppaថេយ៍កូនថា កូនគួរតែត្រឡប់ទៅវិញហើយព្រោះនេះក៏យប់ហើយដែរខ្លាចថាលោកប៉ានិងAppaមីនចាំកូនយូរ ហើយចំណែករឿងដែលកូនចង់និយាយជាមួយបងជុងវ៉ុននោះចាំថ្ងៃស្អែកទៅចុះ »ជីយ៉ុន នាងញញឹមដាក់ថេយ៍មុននិងសុំខ្លួនត្រឡប់ទៅវិញព្រោះនេះក៏យប់ហើយដែរ នាងមកនេះចង់មកនិយាយជាមួយជុងវ៉ុនរឿងម្យ៉ាងតែបើនាយមិនរវល់ជាមួយនាងផងចាំមកស្អែកទៀតក៏បាន ហើយចំណែកពាក្យដែលនាងហៅថេយ៍ថាAppa នាងបានហៅយូរហើយៗពួកគេក៏តែងតែហៅបែបនេះគ្រប់តែគ្នាហ្នឹង។

« កូនក៏ថាចឹងដែរAppa »លីយ៉ុន / សូជី

« ហឹុម តាមចិត្តពួកកូនចុះចឹង »ថេយ៉ុង ញញឹមបន្តិចមុនបញ្ដើរពួកគេចេញទៅមុខភូមិគ្រឹះ។

« បើកបរឲស្រួលបួលណាកូនប្រសារ »ជុងហ្គុក នាយលើកដៃមកវ៉ៃស្មាលីយ៉ុនតិចៗព្រមទាំងហៅសព្វនាមកូនប្រសារពេញៗមាត់ធ្វើឲលីយ៉ុននិងជូយ៉ុននៅក្បែរអៀនឡើងក្រហមមុខ។និយាយទៅឲតែកូនប្រសារនាយមានចរិកឃោឃៅដឹងតែនាយពេញចិត្តតែម្ដង។

« បា.បាទប៉ា »លីយ៉ុន

« កូនទៅសិនហើយប៉ាៗថេយ៍ប៉ាៗជុង »សូជី នាងអោនគោរពលាលោកប៉ាទាំងពីររួចក៏ឡើងទៅអង្គុយលើឡានសម្លឹងសម្លក់ជុងយ៉ុងបន្ត តាំងពីមកដល់ទីនេះជុងយ៉ុងគិតតែពីរញ៉ោះនាងមិនឈប់។

« កូនលាហើយ »ថារួចបងប្អូនទាំងបីក៏ឡើងឡានចេញទៅបន្ទាប់ពីជុងហ្គុកនិងថេយ៉ុងងក់ក្បាល។

« ពួកកូនចូលទៅញាុំបាយមុនចុះ »ថេយ៉ុង

« បាទ/ចាស៎Appa »ពួកគេថារួចក៏នាំគ្នាដើរចូលមកខាងក្នុងវិញ ឯថេហ្គុកក៏ដើរបណ្ដើរគ្នាចេញមកសួរផ្កា ជុងហ្គុកដាក់ខ្លួនអង្គុយលើកៅអីមុននិងទាញឲប្រពន្ធមកអង្គុយទៅភ្លៅនាយប្រើកម្លាំងដៃអោបរឹតចង្កេះតូចយ៉ាងណែន ឯមុខក៏ចេះតែសសៀៗមកថើបលើកញ្ជឹង.កនិងសក់គេបែបលួងព្រោះដឹងថាគេកំពុងតែខ្វល់ចិត្តរឿងកូនៗ។

« លោកប្ដីថាទៅអាចនិងមានរឿងអីកើតឡើងទេ »ថេយ៉ុង បែរខ្លួនមកអង្គុយទល់មុខប្ដីយកថ្ងាសទលគ្នាគេពិតជាកង្វល់ចិត្តណាស់ នៅពេលដែលសុខៗជីយ៉ុនក៏បង្ហាញខ្លួនមកស្របនិងជុងវ៉ុននិងហានហ្យុងកំពុងតែល្អនិងគ្នា ។

« អូនកុំពិបាកចិត្តអីប្រពន្ធបង រឿងអ្វីដែលត្រូវកើតវានិងកើត ហើយវាក៏អាស្រ័យទៅលើជុងវ៉ុនថាគេនិងធ្វើយ៉ាងមិចបន្តដើម្បីនៅក្បែរមនុស្សដែរគេស្រឡាញ់ »នាយនិយាយប្រាប់ទៅប្រពន្ធបណ្ដើរនិងអង្អែលក្បាលគេបណ្ដើរ ពិតណាស់រឿងអ្វីដែរវាប្រុងនិងកើតវាកើតជៀសមិនផុតនោះទេ ពេលនោះមានតែរំពឹងលើជុងវ៉ុនថាគេនិងជ្រើសរើអ្នកណា ។

+ថ្ងៃបន្ទាប់
ឈានមកដល់ព្រឹកថ្ងៃថ្មី គឺពេលវេលាសម្រាប់ក្រុមគ្រួសារនីមួយៗចេញទៅបំពេញកិច្ចការងាររៀងៗតែដោយឡែកយើងក្រឡេកមកមើលក្នុងបន្ទប់នាយកម្លោះម៉ាហ្វៀជុងវ៉ុនវិញវាមិនមែនជាពេលវេលារីករាយឬអស្ចារ្យនោះទេ តែវាជាពេលវេលាដ៏តឹងទ្រូងច្រើនជាងព្រោះតាំងពីឡើងមកដល់បន្ទប់ភ្លាមនាយក៏ចង់និយាយបកស្រាយប្រាប់ថា នាយមិនដឹងថាជីយ៉ុនមកនោះទេហើយក៏រឹតតែមិនដឹងថាភ្លាមៗនាងស្រាប់តែរត់មកអោបនាយ តែហានហ្យុងមានទៅបានស្ដាប់ឯណាផ្ទុយទៅវិញគេព្យាយាមរត់ចេញពីបន្ទប់និងស្រែកសម្លុតមិនឲជុងវ៉ុននិយាយចូលគេទៀតផងទើបធ្វើឲនាយម៉ាហ្វៀចិត្តក្ដៅមួយនេះអត់និងចាប់រំលោភគេម្ដងទៀតមិនបាន។

« នៅក្នុងបន្ទប់នេះហាមចេញទៅណា បើអូនហ៊ានឈានជើងដើរចេញសូម្បីមួយជំហ៊ានយើងនិងកាត់ជើងអូនហើយ រំលោភអូនឲស្លាប់តែម្ដង!!! »ជុងវ៉ុន នាយកិបលេវអាវបណ្ដើរនិយាយគំរាមទៅអ្នកដែលកំពុងគេងលើគ្រែបែរខ្នងទៅយំខ្សិបខ្សួលបណ្ដើរ ក្នុងចិត្តក៏ចង់និយាយសំទោសដែលលេងដៃធ្ងន់ហើយក៏ចង់និយាយពន្យល់គេម្ដងទៀតតែដោយសារមុននេះនាយមានទទួលការហៅពីជីយ៉ុនប្រាប់ថានាងមានរឿងចង់និយាយមួយ ហើយថាជារឿងសំខាន់ទៀតផង ទើបនាយសម្រេចចិត្តថានិងទៅ តែរឿងនេះនាយមិនបានប្រាប់ហាងហ្យុងនោះទេ។

« ហើយបើរំលោភថ្នាក់អង្គុយមិនចង់រួចផងចង់ឲខ្ញុំវាចេញទៅឬយ៉ាងមិច!!!!ហឹុកៗ!!!»ហានហ្យុង គេបែរមកតបទាំងយំសស្រាក ឈប់ខ្លាចនាយស្អីទៀតហើយ អាងអីគំរាមៗមិនមើលថាគេងើបរួចឬអត់ទេ។

« ហឹុសៗ ប្ដីសុំទោសប្រពន្ធសម្លាញ់ មកពីអូនខ្លួនឯងដែលមិនចេះស្ដាប់ហេតុផលរបស់បង សឺត!!! »ជុងវ៉ុន នាយសើចបន្តិចមុននិងដើរមកទាញគេឲងើបឡើងរួចទើបអោនមកថើបលើបបូរមាត់គេមួយដង្ហើមមុននិងដាក់ឲគេគេងវិញ។ឯហានហ្យុងវិញគេក៏ក្រឡាស់ខ្លួនគេងបែរខ្នងដាក់នាយឃ្លុំភួយជិតឈឹងមុននិងញញឹមអឹមអៀនជាមួយនិងសព្វនាមដែលនាយហៅគេថា " ប្រពន្ធ " មនុស្សឆ្កួតចូលចិត្តតែធ្វើឲគេខឹងនិងអៀន។

« ប្ដីទៅសិនហើយ បន្តិចទៀតប្ដីមកវិញ និងអាលបន្តរឿងយើងទៀត »ជុងវ៉ុន អោនមកខ្សិបតិចៗក្បែរត្រចៀកគេមុននិងប្រញាប់ចាកចេញទៅទុកឲហានហ្យុងនៅក្ដៅក្រហាយម្នាក់ឯងខឹងផងអៀនផងមនុស្សឆ្កួត អូ..មិនមែនទេមនុស្សល្មោភទើបត្រូវ។

+ហាងកាហ្វេ
បន្ទាប់ពីចេញពីភូមិគ្រឹះជុងវ៉ុនក៏បើកសម្ដៅមកហាងកាហ្វេមួយកន្លែងដែលនៅក្បែរក្រុមហ៊ុនគេ បន្ទាប់ពីចតឡានទុករួចរាល់នាយក៏ដើរចូលមកខាងក្នុងក៏ឃើញថាជីយ៉ុននាងមកអង្គុយចាំរួចជាស្រេច។

« បងជុងវ៉ុន »ជីយ៉ុន នាងក្រោកឈរបក់ដៃហៅនាយទាំងញញឹមនៅពេលឃើញនាយដើរមករកនាង មើលចុះបែកគ្នាយូរឲនាយសង្ហារនិងប្លែកច្រើនណាស់។

« ហឹុម!!! »ជុងវ៉ុន ក្រហឹមរួចទើបដាក់ខ្លួនអង្គុយទល់មុខនាង។

« ជីយ៉ុនមានអីនិយាយជាមួយបងហេស៎? »ជុងវ៉ុន ដោយមិនចង់សាុំញាុំច្រើននាយក៏សួរសាច់ការយកតែម្ដងព្រោះមិនចង់ឲហានហ្យុងរងចាំយូរ។ឯជីយ៉ុនដែលញញឹមមុននេះក៏ទម្លាក់ទឹកមុខចុះមកធម្មតាវិញ *ប្រហែលជាបងប្រញាប់ទៅជួបគេវិញហើយត្រូវទេ។

« គឺខ្ញុំគ្រាន់តែចង់ប្រាប់បងថាខ្ញុំនិងត្រឡប់មករស់នៅទីនេះវិញមិនទៅណាទៀតទេ »នាងនិយាយទាំងញញឹមព្រោះគិងថាជុងវ៉ុនឮហើយនាយនិងសប្បាយចិត្តតែនាយបែរជាជ្រួញចិញ្ចើមទៅវិញ។

« តែប៉ុណ្ណឹងមែនទេជី? » តែប៉ុណ្ណឹងឯងដែលនាងថារឿងសំខាន់?។

« គឺនៅមួយទៀត »នាងនិយាយហើយក៏ស្ងាត់បន្តិច

« រឿងអីនិយាយមក »ជុងវ៉ុន នាយកាន់តែចង់ដឹងក៏ព្រោះតែនាងស្ងាត់មិនព្រមនិយាយ។

« គឺ..គឺខ្ញុំគ្មានអ្នកទេពេលនេះ..តើ.តើពួកយើងអាចដូចដើមវិញបានទេបងជុងវ៉ុន »ជីយ៉ុន នាងងើបមកអង្គុងកៅអីក្បែរនាយព្រមទាំងកាន់ដៃនាយជាប់។ត្រូវហើយនាងគ្មានអ្នកណានោះទេ ពេលនេះនាងបានបែកគ្នាជាមួយសង្សាររបស់នាងរួចហើយគឺដើម្បីមករកជុងវ៉ុនវិញទាំងដែលដឹងថានាយមានអ្នកថ្មីហើយក៏ដោយ។

« គឺបាន.... »

[ To Becontinue 🐾✨💫] ខ្វះតែ10 followទៀតទេគ្រប់1Kហៃជួយអូនតិចទៅហី🥺យ័ត្នអូនរត់ចោលទៅ🤭🥺
#ស្រឡាញ់អ្នកអាន💫💜

Continue Reading

You'll Also Like

37.5K 7.2K 41
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
51.2K 7.1K 29
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
26.5K 6.1K 37
tk sinhala
43.8K 11.8K 43
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥