ប្រពន្ធរបស់ម៉ាហ្វៀ🔥

By DsFd84

548K 32.1K 2.9K

« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្ន... More

«ផ្ដើមរឿង»
« លោកជួយខ្ញុំបានឬ »
«លោកពិតជាអាចធ្វើបានមែន»
« ហេតុអ្វីចាំបាច់គេចពីរយើង »
ប្រពន្ធរបស់ម៉ាហ្វៀ💥💗ភាគទី06
ភាគទី07 : ឯងជាOmegaឬ🔥
ប្រពន្ធរបស់ម៉ាហ្វៀ💥💗 ភាគទី:05
ភាគទី:08 « ធ្វើជាមនុស្សរបស់យើងណា🔞🔥»
ភាគទី:09 « នាងចប់មិនខានទេ »
ភាគ60 « ឈឺហើយត្រូវចាំ!!🔞»
ភាគទី:10 « នេះជាទោសរបស់នាង»
ភាគ:11« មានក្ដីសុខនិងគ្នាសិនចុះ »
ភាគ: 12 « យើងគឺជាអ្នកឈឺ »
ភាគ:13« បើបងមិនធ្វើទេអូននិងរំលោភបង»
ភាគ:14 « សួស្តីលោកប៉ាក្មេក»
ភាគ:15 «កាត់ក្បាលវាបញ្ចូនឲចៅហ្វាយវាទៅ»
ភាគទី:16 « កូនភ្លោះ»
ភាគ:17 « ចង់ទាក់យើងណាស់ហេស៎»
"ប៉ាៗ"
ភាគ:18«ដុតនាងទាំងរស់ទៅ»
ភាគ:19« វ៉ាង សុងហ្យុង »
ភាគ:20 ប្រពន្ធរបស់ម៉ាហ្វៀ💗💥
ភាគ:21 « អ្វីដែលឯងសមនិងទទួល»
ភាគ:22« ឲប៉ាៗសំទោស »
ភាគ:23 «ទុកឲអូនចាត់ការនាងចុះ »
ភាគ:24« ឈឺទេ🥺»
ភាគ:26 «យើងលេងហ្គេមមួយក្ដាល្អទេលោកប្ដី»
ភាគ:27 « ជំហានដំបូងន័យហ្គេម »
ភាគ:28 « កូន💗»
ភាគ:29 « បន្ទប់សង្គ្រោះបន្ទាន់ »
ភាគ:30 « ប្រពន្ធរបស់ម៉ាហ្វៀ👿🔥»
ភាគ:31 « ល្បែងចាប់ផ្ដើម😈😏»
ភាគ:32« អូនចង់ជួបនាង »
ភាគ:33 « ចុងបញ្ចប់គឺបែបនេះ»
ភាគ:34 « អបអរសាទ លោកប៉ាចំណូលថ្មី💗 »
ភាគ:35 « ចន ជុងវ៉ុន ចន ថេជុង ចន ជូយ៉ុន »
ភាគ:36 « កូនក្បាលខូច💗 »
ភាគ:37 « សំទោសប្អូនស្រីយើងភ្លាម»
ភាគ:38 « ត្រកូលម៉ាហ្វៀ »
ភាគ:39« ការវិលត្រឡប់ »
ភាគ:40« Appaយើងនៅឯណា»
ភាគ:41« Appa!!!!! »
ភាគ:42« ប៉ាប្រគល់នាងឲកូន »
ភាគ:44« ប្រពន្ធកូនយើងនៅឯណា!!!»
ភាគ:45« Surprise✨»
ភាគ:46« តើបងកំពុងតែក្បត់អូនមែនឬ »
ភាគ:47 « គ្រប់យ៉ាងដូចការំពឹងទុក »
ភាភ49: « រៀបការ »
ភាគ:53 « ម៉ាហ្វៀត្រកូល ចន »
ភាគ:54 « កំហឹងសាតាន »
ភាគ:55 « បងចង់បានកូន »
ភាគ:56 « រករឿងដាក់ខ្លួន »
ភាគ:57« ល្បែងលេងថ្មី »
ភាគ:58 « គួរឲចាប់អារម្មណ៍ណាស់!!! »
ភាគ:59 « ចប់មួយក៏នៅមួយទៀតដែរ!!! »
ភាគ: 61« Han Hyungកើតអី?»
ភាគ:62 « ថ្នមអនាគតកូនប្រសារAppaបន្តិចផងវ៉ុន »
ភាគ:63 « នាងកំពុងតែមករកលោកវិញហើយ »
ភាគ:64 « ត្រឡប់មកដូចដើមវិញបានទេ? »
ភាគ:65 « អូនមិនអនុញ្ញាតឲDaddyទៅណាទេ!! »
ភាគ:66 « Daddyចម្គួត »
ភាគ:67«ខ្ញុំហៅមីងហ្នឹង»
ភាគ:68 « ខានជួបគ្នាយូរហើយអ្នកនៅក្នុងត្រកូលចន »

ភាគ:48 « អរគុណលោកប្ដីសម្រាប់ថ្ងៃនេះ✨ »

4.3K 338 123
By DsFd84

« សួស្តី »កំពុងតែសើចសប្បាយសុខៗសម្លេងមនុស្សស្រីម្នាក់ក៏បន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្នាឲបែរទៅរកម្ចាស់សម្លេង។

« គឺ..នាង »ថេយ៉ុង ព្យាយាមសម្លឹងទៅមើលមនុស្សស្រីដែលឈរញញឹមនៅចំពោះមុខបន្តិចទើបគេអាចចាប់ភ្លឹកបានថាគឺជាមនុស្សតែមួយដែលនៅក្នុងរូបនោះ គ្រាន់តែនាងមិនបានស៊កសិចសីុដូចពេលមុននេះ។

« យ៉ា.!!ប្រពន្ធហ៎ាកុំចឹងអី »ជុងហ្គុក ស្រែកបន្តិចក្រោយឃើញប្រពន្ធដកខ្លួនចេញឆ្ងាយពីនាយ ។

« បងនិងនាង..»ថេយ៉ុង គេលើកដៃហាមមិនឲជុងហ្គុកចូលមកមុននិងសម្លឹងមុខនាយនិងស្រីម្នាក់នោះឆ្លាស់គ្នាឯអ្នកគ្រប់គ្នាវិញនាំគ្នាលេបទឹកមាត់ក្អឹកៗ។

« ទេៗ..នាងមានប្ដីហើយ មិនពាក់ព័ន្ធនិងបងទេប្រពន្ធសម្លាញ់»ជុងហ្គុក រហ័សក្រវីក្បាលប្រកែកយ៉ាងលឿនទើបស្ទុះទៅចាប់អោបប្រពន្ធ នាងមានប្ដីរួចហើយ នាយក៏មិនអាចក្បត់ប្រពន្ធក្បាលខូចរបស់នាយបានដែរ។បានបន្តិចក៏មានសម្លេងមនុស្សប្រុសម្នាក់ទៀតបន្លឺចេញមកដូចគ្នា។

« សួស្តីអ្នកទាំងអស់គ្នា អូននេះបងប្រាប់មិនស្ដាប់សោះបើប្រពន្ធជុងហ្គុកវ៉ៃបោចសក់អូនទៅគិតយ៉ាងមិច »គេនិយាយសួស្ដីទៅអ្នកគ្រប់គ្នា រួចទើបបែរមកថាអ្នកជាប្រពន្ធខ្លួនប្រាប់ថាមកជាមួយគ្នាព្រោះខ្លាចថាថេយ៉ុងអាចនិងខឹងរួចចាប់វ៉ៃនាង តែអ្នកជាប្រពន្ធនេះមានទៅស្ដាប់អី។

« ចុះបងថេយ៉ុងមានទាន់វ៉ៃអូនឯណា ហិហិ»យូរ៉ា មែនហើយមើលចុះថេយ៉ុមានទាន់វ៉ៃនាងឯណា ឮបែបនេះហូស៊ុកក៏ក្រវីក្បាលនិងចរិកប្រពន្ធបន្តិចដែរ។

« បងណែនាំឲអូនស្គាល់ណា នេះជាJung Hoseok បងប្អូនជីដូនមួយរបស់បងហើយនាងឈ្មោះMin Yoraជាប្អូនរបស់យ៉ុនហ្គីហើយក៏ជាប្រពន្ធរបស់បងហូស៊ុកផងដែរ »ជុងហ្គុក នាយប្រញាប់និយាយណែនាំប្រាប់ទៅប្រពន្ធយ៉ាងលឿនខ្លាចថាគេអាចនិងយល់ច្រឡំមកកាន់ខ្លួនទាន់។Jung Hoseok គឺជាបងប្អូនជីដូនមួយរបស់ជុងហ្គុក ហើយក៏ជាម៉ាហ្វៀ សាហាវឃោរឃៅម្នាក់ផងដែរ គេបានរៀបការជាមួយនិងប្អូនស្រីរបស់យ៉ុនហ្គីនិងបានទៅរស់LA ចំណែកឯសណ្ឋាគារផ្កាយ5 មួយនេះក៏ជារបស់គេរួមជាមួយប្រពន្ធផងដែរ។

« នេះរឿងវាយ៉ាងមិចវិញ ជុង»ថេយ៉ុង ខិតចេញពីការអោបរបស់ប្ដីបន្តិច មុននិងសម្លឹងមុខនាយបែបទាមទារចម្លើយ នេះគេវិលអស់ហើយ។

« ទៅនិយាយគ្នានៅតុកវិញទៅល្អជាង »យ៉ុនហ្គី ថាហើយគេក៏អោបចង្កេះជីមីននិងកូនៗទៅរកតុក ឯគ្រប់គ្នាក៏ដើរទៅតាមផងដែរ។

« អុះ ប៉ាៗធំ ជើងAppaមានឈាម!!»ថេជុង ចងចិញ្ចើមបន្តិចពេលសម្លឹងទៅឥដ្ឋការ៉ូដែលមានដាមឈាមទើបគេខំតាមសម្លឹងទៅមើលរហូតទៅប៉ះនិងជើងAppaទាំងគូរគឺសុទ្ធតែឈាម ទើបគេស្រែកមួយទំហឹងសឹងតែផ្អើសអ្នកនៅក្នុងបន្ទប់នេះទៅហើយ។

« ឈាមហេស៎ ឯណា »ជុងហ្គុក ឮបែបនេះនាយក៏អោនទៅមើលជើងរបស់ប្រពន្ធទើបឃើញថាមានឈាមមែន ទើបធ្វើឲនាយស្លន់ស្លោឡើងដូចមាន់រកពងយ៉ាងចឹង ព្រះអើយហេតុអីនាយមិនបានចាប់អារម្មណ៍បែបនេះ។

« ឈា.ឈាម ឆាប់ឲគេយកឧបករណ៍ពេទ្យមកនេះ!!!»ជុងហ្គុក នាយស្រែកឡើងខ្លាំងៗព្រោះតែបារម្ភពីជើងរបស់ប្រពន្ធ បង្កឲបុគ្គលិកនាំគ្នារត់ឆ្លេឆ្លាចុះឡើងរកធ្វើអ្វីមិនត្រូវដោយសារតែភ័យពេក បានមួយសន្ទុះបុគ្គលិកប្រុសម្នាក់ក៏រត់យកប្រអប់ឧបករណ៍ពេទ្យឲនាយរួចទើបរហ័សរត់ចេញទៅវិញ។

« ពិតមែនហើយខ្ញុំភ្លេចថាមុននេះគេដើរជាន់អំបែងកែវព្រោះតែពេលនោះគេបានឃើញរូបលោកនិងប្អូនថ្លៃ »ជីមីន គេនិយាយឡើងទោះថេយ៉ុងខំធ្វើមុខធ្វើមាត់កុំឲគេនិយាយក៏ដោយ ព្រោះគេខ្លាចថាប្ដីគេនិង...។

«ពិ..ពិតមែនហេស៎ថេយ៌...បង បងសុំទោសបងធ្វើឲអូនឈឺហើយ បង..»ណ៎កឃើញទេគេគិតអីចេះខុសនាយច្បាស់ជាមានអារម្មណ៍ថាខុសដែលធ្វើឲខ្លួនឈឺនិងមានរបួស ដោយមិនចង់ឲនាយនិយាយរៀបរាប់វែងឆ្ងាយថេយ៉ុងក៏យកដៃចង្អុលទៅចុចលើមាត់នាយក្រវីក្បាលតិចប្រាប់ថាមិនអី។

« អូនមិនអីទេ »ថេយ៉ុង ញញឹមដាក់ប្ដីបន្តិចដើម្បីឲ្យនាយប្រាកដចិត្ត ទើបជុងហ្គុកញញឹមតបមកវិញមុនអោនមករកឧបករណ៍ពេទ្យរកមើលអ្វីដែលអាចចាប់ទាញកូនកម្ទិចអំបែងកែវបាន។

« អូនចាំបន្តិចណាថេយ៍ »ជុងហ្គុក ដោយសារតែខ្លួនគ្មានជំនាញក្នុងរឿងនេះទើបនាយចាប់នេះខុសចចាប់នោះខុសណាមួយខ្លាចពេលធ្វើទៅប្រពន្ធអាចស្រែកថាឈឺបែបនេះនាយរឹតតែមិនអាច។

« គឺបងប្រុសខ្ញុំថា ឲខ្ញុំជាធ្វើវិញល្អជាងណា »យូរ៉ា ឃើញថាជុងហ្គុកដូចជាញីរញ័រពេកនាងក៏ស្ម័គ្រខ្លួនជាអ្នកធ្វើវិញ ទើបជុងហ្គុកខិលចេញទៅខាងឲនាងចូលមកចាត់ការមុខរបួលនេះម្ដង។

« រួចរាល់ហើយបងប្រុស »ក្រោយយកកម្ចិចអំបែងនិងរំរបួលរួចរាល់ហើយយូរ៉ានាងក៏ងើបទៅអង្គុយក្បែរហូស៊ុកវិញឯថេយ៉ុងក៏ត្រូវជុងហ្គុកលើកឲអង្គុយលើកភ្លៅផងដែរ ចំណែកឯក្មេងៗក៏មិនហ៊ាននិយាយអ្វីឲរញេរញ៉ៃដល់ចាស់ៗនោះទេគឺគ្រាន់តែថើបគ្នាធ្វើឲចាស់ៗហួសចិត្តតែប៉ុណ្ណោះ។

« អរគុណហើយ »ថេយ៉ុង ញញឹមដាក់យូរ៉ាបន្តិចទើបមកសម្លឹងប្ដីវិញ។

« ប្រាប់អូនបានហើយឬនៅជុងថារឿងវាយ៉ាងមិច »ថេយ៉ុង ថាហើយទើបជុងហ្គុកសម្លឹងទៅមុខគ្រប់គ្នាបន្តិចមុនងក់ក្បាល។

« គឺបែបនេះ បងបានរៀបចំគម្រោងថានិងសុំអូនរៀបការនៅពេលដែលអូនដឹងខ្លួនតាំងពីរមួយអាទិត្យមុនមកម្លេះ តែអ្នកណាទៅដឹងថាកូនជ្រូករបស់បងគ្រាន់តែដឹងខ្លួនភ្លាមក៏មករៀបចំSurpriseបងវិញនោះ ហឹុសៗ ហើយចំណែកឯរូបភាពដែលអូនបានឃើញនោះវាគ្រាន់តែជាការបោសប្រាស់តែប៉ុណ្ណោះ គ្រប់យ៉ាងបងគ្រាន់តែរៀបចំឡើងឲអូនមកទីនេះតែប៉ុណ្ណោះហើយអូនដឹងទេទម្រាំគ្រប់គ្នាព្រមជួយធ្វើរឿងនេះគឺមិនងាយទេណាប្រពន្ធបង »ជុងហ្គុក នាយនិយាយរៀបរាប់ប្រាប់ប្រពន្ធទាំងសើចរហឹុសក្នុងដើម.ក ពិតមែនហើយតាមពិតនាយគឺមានគម្រោងថានិងសុំថេយ៉ុងរៀបការនៅពេលដែលថេយ៉ុងគេបានដឹងខ្លួនមកវិញតែអ្នកណាទៅដឹងថាគេមកSurpriseខ្លួនវិញនោះ ហើយរឿងដែលនាយនិយាយជាមួយប៊ីនក៏ជារឿងនេះឯង ដឹងទេហេតុអីពេលកូនៗតាមនាយ នាយមិនដឹងព្រោះតាមពិតវាគ្រាន់តែជាអន្ទាក់បោកឲកូនៗដើរតាមហ្គេមដែលនាយកំពុងតែរៀបចំតែប៉ុណ្ណោះ នៅពេលដែលយូរ៉ាបានឡើងទៅដល់ខាងលើនាយក៏បានឃើញថាកូនៗគឺកំពុងតែដើរចូលហ្គេមហើយទើបពួកគេដើរចុះមកជាន់ខាងក្រោមធ្វើដូចជាមិនឃើញ ឬក៏មិនដឹងរហូតមកដល់សណ្ឋាគារពួកគេក៏បន្តសម្ដែងបន្តរហូតដល់ពេលមួយ ពេលដែលដឹងថាថេជុងបានថតរូបផ្ញើរទៅឲថេយ៉ុងរួចហើយ ទើបនាយប្រើឲប៊ីនមកនាំពួកគេចូលទៅក្នុងដើម្បីនិយាយបកស្រាយ ដំបូងគឺកូនៗរបស់នាយគឺខឹងខ្លាំងណាស់ដែលលោកប៉ាបោកពួកតែនៅពេលដែលជុងហ្គុកបាននិយាយថាធ្វើបែបនេះដើម្បីឲថេយ៉ុងមកទីនេះសុំរៀបការទើបពួកគេយល់ព្រមឈប់ខឹងនិងជួយចាត់ចែងកន្លែងSurpriseបន្ត បើនិយាយអំពីហូស៊ុកនិងយូរ៉ាវិញដំបូងពួកគេស្មានថាជុងហ្គុកមានរឿងអីធំដំុថ្នាក់ហៅពួកគេឲហោះពីLAមកកូរ៉េវិញបែបនេះតែក្រោយមកដល់និងស្ដាប់ហេតុផងរួចនាយសឹងតែដាច់ផ្ងារព្រោះខំមកចោលការងារមួយទាំងមូលបែរជាមកឲគេចាត់ចែងរឿងសណ្ឋាគារហាមឃាតមិនឲអតិឋិជនចូលទៅវិញក៏ព្រោះតែជុងហ្គុកនិងយ៉ុនហ្គីបានម៉ៅដាច់នៅថ្ងៃនេះគ្រប់កន្លែងគ្រប់ជាន់តែម្ដងហើយរឿងដែលហួសចិត្តមួយទៀតនោះគឺនៅឈ្លៀតខ្ចីប្រពន្ធខ្លួនទៅសម្ដែងបោកប្រពន្ធនាយទៀត នាយក៏ធ្លាប់ដឹងមកពីយ៉ុនហ្គីនិងជីមីនខ្លះៗមកដែរថាថេយ៉ុងគឺសាហាវមិនធម្មតានោះទេ បែបនេះទើបចេះតែភ័យថាថេយ៉ុងអាចនិងយកកាំភ្លើងដេញបាញ់ពួកគេទាំងអស់គ្នា តែចុងក្រោយក៏នៅតែជួយដដែលក្រោយត្រូវម៉ាហ្វៀចនគំរាមថានិងបំផ្ទុះសណ្ឋាគារនេះមួយទាំងមូល ចំរឿងរឿងដែលសុខៗជីមីនស្រាប់តែបាត់ខ្លួននោះគឺគេមិនបានបាត់ទៅណាឆ្ងាយនោះទេ ព្រោះតែពេលនោះលីយ៉ុននិងជីយ៉ុនបានមកដឹកដៃគេចាកចេញស្ងាត់ៗមិនឲថេយ៉ុងបានដឹងឡើយ ក្នុងពេលតែជាមួយនិងថេយ៉ុងតែបន្ទប់ខុសគ្នាជីមីនក៏ត្រូវបានយ៉ុនហ្គីនិងកូនៗរៀបចំSurpriseនិងសុំរៀបការដូចគ្នាដោយមានហ៊ូស៊ុកយូរ៉ានិងរួមទាំងកូនៗនៅចាំអបអរ ក្រោយរួចរាល់ទើបពួកនាំគ្នាចូលមកមើលគូរថេហ្គុកម្ដង។

« ចឹងគ្រប់គ្នារួមគ្នាបោកខ្ញុំឬ នៅមានពួកកូនទៀត »ថេយ៉ុង ក្រោយស្ដាប់ប្ដីនិយាយរួចរាល់ ហើយគេក៏សម្លឹងមុខគ្រប់គ្នាបន្តិចមុននិងចោលភ្នែកទៅសម្លឹងមើលកូនដែលកំពុងលេបទឹកមាត់ក្អឹកៗនោះ នេះរួមដៃគ្នាសម្បើមណាស់ណ៎ គេឯណេះដើរជាន់អំបែងឈឺជើងសឹងតែស្លាប់។

« ក៏បងចង់Surpriseអូននោះអី សឺត...»ជុងហ្គុក ថាហើយក៏អោនទៅថើបសរសៃរសក់ទន់រលោងរបស់ប្រពន្ធមួយដង្ហើម ទើបឲធ្វើមុខឲសញ្ញាកូនៗបន្តិច។

« កូនខុសហើយAppaកុំខឹងកូនអីណា »ជុងវ៉ុន

« ពិតមែនហើយប៉ាតូចកុំខឹងកូនអីណា »ថេជុង

« ណាៗប៉ាតូចណា »ជូយ៉ុន ក្រោយឃើញប៉ាធំឲសញ្ញា កូនៗក៏ដឹងនិងយល់បានភ្លាមទើបពួកគេរត់ចុះពីកៅអីមកអោបប៉ាតូចដែលអង្គុយលើភ្លៅប៉ាធំមួយតង់ទៀត។

« អ៎ា..Appaមានខឹងឯណា ហិហិ»ថេយ៉ុង សើចបន្តិចទើបលើកដៃអោបតបទៅកូនទាំងបី វិញអ្នកណាទៅដាច់ចិត្តខឹងបានទៅ។

« ពិតមែនហេស៎ប៉ាតូច »ពួកងើបមុខមកសួរប៉ាតូចព្រមគ្នា។

« ពិតមែនហើយ កូនប៉ាសឺតៗៗ»ថេយ៉ុង ងក់ក្បាលបន្តិចទើបអោនទៅថើបថ្ពាល់កូនៗម្នាក់មួយខ្សឺត។ឯគ្រប់គ្នាក៏សម្លឹងមកពួកគេទាំងញញឹមមើលចុះពិតជាមានក្ដីសុខខ្លាំងណាស់។

« បានហើយឆាប់ទៅអង្គុយកន្លែងកូនៗវិញទៅ »ជុងហ្គុក ថាហើយជុងវ៉ុននិងថេជុង ជូយ៉ុនក៏នាំគ្នាទៅអង្គុយតុករបស់ពួកគេវិញ។តែសកម្មភាពរបស់ក្មេងៗទាំងបីក៏ធ្វើឲយ៉ុនហ្គីនិងជីមីនជ្រួញចិញ្ចើមឆ្ងល់បន្តិចដែលព្រោះតែរាល់ដងគឺតែងតែឃើញជុងវ៉ុននិងថេជុងថើបជីយ៉ុនទាំងពីតែប៉ុន្មានថ្ងៃនេះ គឺមិនដែលឃើញថេជុងថើបនាងទៀតនោះទេគឺមានតែជុងវ៉ុនប៉ុណ្ណោះ តែដោយខ្ចិលឆ្ងល់ច្រើនពួកគេក៏បន្តញាុំអាហារដ៏ពិសេសមួយពេលនេះនិយាយគ្នាលេងសើចសប្បាយយ៉ាងមានក្ដីសុខ ក្រោយការញាុំអាហារនៅសណ្ឋាគារបានបញ្ចប់ទៅពួកគេក៏នាំគ្នាបំបែកផ្លូវគ្នារៀងខ្លួនដោយហ៊ូស៊ុកយូរ៉ាត្រូវទៅភូមិគ្រឹះមីន ជាមួយយ៉ុនហ្គីជីននិងក្មួយៗទាំង2នាក់នេះ ឯថេហ្គុកវិញក៏នាំគ្នាធ្វើដំណើរត្រឡប់មកភូមិគ្រឹះវិញជាមួយនិងកូនៗប្រកបដោយស្នាមញញឹមពោពេញទៅដោយក្ដីសុខ។
+ភូមិគ្រឹះចន
ងឺុត!!!!

« ចាំបងបីអូនណា »ថាហើយជុងហ្គុកក៏ឈានជើងចុះពីឡានមុននិងឈោងមកបីប្រពន្ធឲស្ថិតក្នុងរវង់ដៃ។

« ចុះមកកូនប៉ាៗ »

« បាទ/ចាស៎ប៉ាៗ »ថាហើយកូនៗទាំងបីក៏នាំគ្នាចុះពីឡានបោះជំហ៊ានទៅមុខតាមប៉ាធំតែមិនសម្ដៅទៅក្នុងភូមិគ្រឹះនោះទេ។

« ហេតុអីមិនចូលទៅក្នុងលោកប្ដី »ថេយ៉ុង សម្លឹងមុខប្ដីភ្លឹសៗ ព្រោះប្ដីមិននាំខ្លួនចូលទៅក្នុងបីទៅណាក៏មិនដឹង។

« បងនិងនាំអូនទៅកន្លែងមួយណា ពេលនេះអូនបិទភ្នែកសិនទៅ»ជុងហ្គុក បញ្ឈប់ដំណើរអោនមុខមកនិយាយជាមួយនិងប្រពន្ធដែលធ្វើមុខឡេងឡង់នេះវិញទើបប្រាប់ឲគេបិទភ្នែកសិនទៅដល់នាយនិងប្រាប់ហើយ។

« បាទ »ថេយ៉ុង ងក់ក្បាលតិចៗទើបព្រមបិទភ្នែកតាមប្ដីទើបជុងហ្គុកញញឹមដាក់កូនៗបន្តិចមុននិងបោះជំហ៊ានទៅបន្ត។

« បានឬនៅលោកប្ដី »

« នៅទេចាំបន្តិចណា ជិតរួចហើយ»ជុងហ្គុក ដែលឈររងចាំឲកូនៗចាត់ការអ្វីម្យ៉ាងក៏តបទៅប្រពន្ធវិញ។

« រួចហើយប៉ាៗ »ជុងវ៉ុន

« អឹម..កុំទាន់បើកភ្នែកណា »ជុងហ្គុក ងក់ក្បាលមុននិងបែរខ្លួនឲចំនិងអ្វីដែលគេនិងបង្ហាញប្រពន្ធក្នុងពេលបន្តិតទៀតនេះ ដោយសារតែថេយ៉ុងមានរបួលទើបជុងហ្គុកនាយមិនឲប្រពន្ធឈរខ្លាចថាអាចនិងចេញឈាមទៀត។

« បើកបានហើយប្រពន្ធសម្លាញ់ »ជុងហ្គុក អោនទៅខ្សិបដាក់ច្រចៀកប្រពន្ធស្រាលៗទើបថេយ៉ុងញញឹមមុននិងកម្រើកត្របកភ្នែកផ្ដើមបើកបន្តិចម្ដងៗមុននិងត្រូវភ្លាំងភ្លឹងឡើងក្រោយកែវភ្នែកបានសម្លឹងទៅចំអ្វីដែលនៅចំពោះមុខខ្លួន។

« យ៉ាងមិចអូនចូលចិត្តទេ ដោយសារពេលតិចពេកបងនិងកូនៗរៀបចំបានតែប៉ុណ្ណឹងទេ »ជុងហ្គុក សួរទៅប្រពន្ធថាចូលចិត្តនូវអ្វីដែលខ្លួននិងកូនៗបានរៀបចំឲគេឬអត់ ស្របពេលដែលថេយ៉ុងកំពុងតែរលីងរលោងទឹកភ្នែកមកសារជាថ្មីក្រោយកែវភ្នែកបានសម្លឹងទៅកូនតង់តូចមួយរៀបចំឡើងដោយបំពាក់ក្រណាត់សចងភ្ជាប់និងកូនភ្លើងអំពូលតូចៗមានគ្រែធំមួយនៅចំណុចកណ្ដាលដែលវាជាគ្រែ king sizeមានសាច់ពូកទន់ៗនិងភួយផ្កានិងក្នើយតែប៉ុណ្ណឹងដូចអ្វីដែលនាយបានប្រាប់ចឹងដោយសារតែពេលតិចនាយមិនអាបរៀបចំបានស្អាតលើសពីនេះបានឡើយ គេពិតជាចង់សួរថាតើថ្ងៃនេះប្ដីគេគិតចង់Surpriseគេឲយំប៉ុន្មានដងទៅ។

« អា៎..ប្រពន្ធបងយំទៀតហើយ»ជុងហ្គុក សើចបន្តិចទើបបីប្រពន្ធដើរចូលទៅរកគ្រែ មុននិងដាក់កាយប្រពន្ធថ្នមៗទៅលើពូកទើបនាយឡើងទៅតាមក្រោយដោយឲប្រពន្ធកើយដៃមុននិងបក់ដៃហៅឲកូនឡើងមកដែរ ទើបបងប្អូនទាំងបីរត់ឡើងមកគេងដែរដោយជូយ៉ុននៅចន្លោះកណ្ដាលឯជុងវ៉ុននិងថេជុងគឺអមសងខាងដោយមានប៉ាធំនៅក្បែរថេជុងនិងប៉ាតូចនៅក្បែរជុងវ៉ុន។

« កូនស្រលាញ់ប៉ាៗធំនិងប៉ាៗតូចណា »ពួកគេទាំងបីនិយាយស្មើរគ្នា ប្រាប់អំពីក្ដីស្រលាញ់របស់ខ្លួនទៅប្រាប់លោកប៉ាធំនិងលោកប៉ាតូចដែលគេងញញឹមសម្លឹងមកពួកគេនោះ។

« ប៉ាធំនិងប៉ាតូចក៏ស្រលាញ់កូនៗដែរ សឺតៗៗ »ថេហ្គុក ថាហើយទើបងើបមកថើបថ្ពាល់កូនបន្តិចរួចទើបសម្លឹងមុខគ្នា។

« អូនអរគុណបងសម្រាប់ថ្ងៃនេះលោកប្ដី បងហត់ហើយ សឺត...»ថេយ៉ុង លើកប្រអប់ដៃទៅអង្អែលមុខប្ដីតិចៗមុននិងទម្លាក់បបូរមាត់ទន់រលោងទៅលើបបូរមាត់របស់ប្ដីមួយដង្ហើមទើបដកចេញវិញ។

« បងមិនហត់នោះទេប្រពន្ធសម្លាញ់ អ្វីដែលជាក្ដីសុខអូននិងកូនៗវាក៏ជាក្ដីសុខរបស់បងដូចគ្នានៅពេលដែលបានឃើញស្នាមញញឹមរបស់អូននិងកូនវាក៏ជាកម្លាំងចិត្តដ៏ធំសម្រាប់បងដូចគ្នា »ជុងហ្គុក នាយមិនហត់នោះទេចំពោះរឿងថ្ងៃនេះព្រោះនាយអាចមើលឃើញអំពីស្នាមញញឹមន័យសេចក្ដីសុខរបស់ប្រពន្ធកូនបានវាក៏ធ្វើឲនាយមានសេចក្ដីសុខផងដែរស្នាមញញឹម ភាពរីករាយនេះហើយជាអ្វីដែលនាយចង់បាននិងចង់ប្រគល់ឲប្រពន្ធកូន ។ឮបែបនេះហើយថេយ៉ុងរួមទាំងកូនៗក៏ញញឹមបន្តិច រួចទើបពួកគេដាក់ខ្លួនមកគេងអោបគ្នាសម្លឹងទៅមើលពន្លឺកូនភ្លើងអំពូលតូចៗដែលស្ថិតនៅក្រោមពន្លឺព្រះចន្ទដ៏ត្រចេះត្រចង់នេះវិញ ។អាចថាវាជាក្ដីសុខខ្លាំង ដែលអាចធ្វើឲមនុស្សដែលយើងស្រលាញ់គេអាចញញឹមរីករាយនិងអ្វីដែលយើងបានធ្វើចំពោះគេ មិនថាតិចឬច្រើនតែវាក៏មានក្ដីសុខ។

[ To Becontinue✰★✓]
ជួបគ្នានៅភាគក្រោយចប់រឿងប្រពន្ធរបស់ម៉ាហ្វៀ តើអ្នកទាំងអស់គ្នាចង់ឲAdminសរសេរតរឿងអីមុនគេ
+អំណាចស្នេហ៍+អាថ៍កំបាំងស្នេហ៍+ដំណែងក្នុងបេះដូង✨😊

Continue Reading

You'll Also Like

12.7K 1.1K 11
សម្លាប់លោកពាក្យសម្ដី បំបាក់លោកដោយស្នាមញញឹម Jk top tae btt
402K 30.9K 67
គ្រាន់តែចង់កាច់បំបាក់ចរិកតែក៏លង់ផុងទាំងកាយនិងបេះដូងទៅលើគ្នា 🔥
199K 11.5K 45
" ពេលនេះជីវិតឯងជារបស់យើឯងត្រូវតែរស់នៅក្នុងនរកមួយនេះរស់នៅជាមួយនឹងមនុស្សអាក្រក់ដូចជាយើងអស់មួយជីវិត "
28.7K 2.6K 34
បងបានគ្រប់យ៉ាងហើយសូម្បីតែការស្រលាញ់ពីម៉ាក់ពេលនេះបងក៏ចង់យកមនុស្សដែលខ្ញុំស្រលាញ់ទៅទៀត>> តែគេជាប្តីបងថេយ៍លី...ឯងចង់បានអ្វីក៏បងព្រមអោយដែរតែបើឯងចង់បានគេអោ...