᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )

Von ChhorinaEang

69.1K 3.4K 46

ជីវិតអាពាហ៍ពិពាហ៍មួយនេះ ត្រូវទ្រាំដល់យូរពេលណា ទើបអាចមានក្តីសុខដូចជីវិតគូរអ្នកដទៃ បើការឈឺចាប់ ទឹកភ្នែកសឹង តែរា... Mehr

ភាគទី1: ថ្ងៃមង្គល ឬ ថ្ងៃទឹកភ្នែក?
ភាគទី3: រូបចម្លាក់
ភាគទី4: ពាក្យប្រហារបេះដូង
ភាគទី5: បញ្ជា
ភាគទី6: ជួបមិត្តចាស់
ភាគទី7: ទាស់សម្តី
ភាគទី8: តួនាទី🔞
ភាគទី9: បង្អាប់
ភាគទី10: ចោតប្រកាន់
ភាគទី11: ឈ្លោះប្រកែក
ភាគទី12: ប្រឆាំង🔞
ភាគទី13: កំហឹង🔞
ភាគទី14: ត្រឹមអ្នកជំនួស
ភាគទី15: អារម្មណ៍ហត់នឿយ
ភាគទី16: ស្តាប់បង្គាប់
ភាគទី17: លើកទីមួយ
ភាគទី18: ដំណឹងរីករាយ
ភាគទី19: ឱកាសពិសេស
ភាគទី20: ចុះចាញ់
ភាគទី21: កាត់ការ
ភាគទី22: សន្យា
ភាគទី23: សើចចម្អក
ភាគទី24: ការពិតលាតត្រដាង
ភាគទី25: ក្តីសង្ឃឹម
ភាគទី26: សំបុត្រទឹកភ្នែក
ភាគទី27: ដេញ
ភាគទី28: សុំឱកាស
ភាគទី29: ខ្មាស់
ភាគទី30: អារម្មណ៍ឈឺចាប់
ភាគទី31: គ្មានសិទ្ធិ
ភាគទី32: ក្តីសុខអូន ជាក្តីសុខបង
ភាគទី33: សមាជិកថ្មី
ភាគទី34: សំបុត្រផ្តាំផ្ញើ
ភាគទី35: និស្ស័យ
ភាគទី36: គ្រួសារ
ភាគទី37: បង្កាត់ភ្លើងស្នេហ៍🔞
ភាគទី38: គ្រួសាររីករាយ
ភាគទី39: គ្រួសារធំ
ភាគបញ្ចប់: សុភមង្គលគ្រួសារ
បើកកក់រឿង
បើកកក់រឿង

ភាគទី2: ព្រងើយកន្តើយ

1.8K 98 2
Von ChhorinaEang

ព្រឹកថ្ងៃបន្ទាប់ឆ្លងថ្ងៃដែលកើតទុក្ខរួចមកពេលនេះជុងគុគកំពុងធ្វើអាហារពេល ព្រឹកទុកសម្រា ឲ្យប្តីរបស់គេយកទៅធ្វើ ការ។

'' អ្នកប្រុសតូចពូកែធ្វើអាហារណាស់ ''
'' ខ្ញុំចេះធ្វើដោយសារម៉ាក់បង្រៀន ''

'' អ្នកប្រុសធំពិតជាសំណាស់ណាស់ដែលបានអ្នកប្រុសតូចធ្វើប្រពន្ធ '' ជុងគុគ ញញឹមអឹមអៀន ហើយផ្តោតលើការធ្វើ ម្ហូបរបស់គេបន្ត។

គេចូលមកនៅផ្ទះថ្មីរបស់គេ មានសមាជិកពីរនាក់ទៀតដែលជាអ្នកបម្រើខាងគ្រួសារគីមជាអ្នកបញ្ចូនមកបម្រើគេទាំងពីរ។

ក្រោយធ្វើអាហារហើយមួសន្ទុះ ជុងគុគឡើងទៅលើបន្ទប់វិញដើម្បីមើលថានាយក្រោកហើយឬនៅ ពេលចូលទៅដល់បានឃើញនាយកំពុងតែរៀបចងក្រវ៉ាត់ក ទើបគេចូលទៅរៀបចំខ្លួនឲ្យ៖

'' ចាំអូនចងឲ្យបង ''
'' ក្លិនអ្វីឈ្ងុយពីខាងក្រោមមកហ្នឹង? ''
'' អូនធ្វើអាហារពេលព្រឹកឲ្យបង ''

'' យើងមិនញ៉ាំអាហារពេលព្រឹកទេ យើងត្រូវការកាហ្វេខ្មៅតែប៉ុណ្ណោះ ''

'' ផឹកកាហ្វេពេលព្រឹកមិនល្អទេ ញ៉ាំបបរឬអាហារពេលព្រឹកដើម្បីសុខភាពបងធ្វើការបានស្រស់ស្រាយ ''

'' រួចហើយ ''
'' អឹមម '' ថេយ៉ុង ក្រហឹមងក់ក្បាល រាងតូចកាន់កាបូបធ្វើការរបស់ប្តីចុះទៅខាង ក្រោមជាមួយគ្នា។

ក្រោយបញ្ចប់ការញ៉ាំអាហារពេលព្រឹកជាមួយគ្នារួច រាងតូចកាន់កាបូបដើរមកឈរឃ្លោងទ្វារដើម្បីជូនដំណើរប្តី។

'' នេះកាបូបបង ''
'' អរគុណ!!! ''

'' ថ្ងៃត្រង់បងមកញ៉ាំបាយជាមួយអូនអត់? អូនរងចាំ ''

'' អត់ទេ!! យើងមានការងារសំខាន់ ល្ងាចឬយប់អាចត្រឡប់មកវិញ ''

'' អូខេ!! ជុប៎!! អូនចាំបាយល្ងាចរងចាំញ៉ាំជាបង '' រាងតូចជន្ទើនជើងថើបមាត់របស់នាយមួយដង្ហើម។ថេយ៉ុងញញឹមស្រាល ហើយដើរចូលឡានរបស់ខ្លួនបើកចេញ ទៅក្រុម ហ៊ុនដែលមានក្រសែភ្នែករបស់ប្រពន្ធសម្លឹងមើលពីចម្ងាយ ពេលនាយចេញទៅផុត គេដើរចូលក្នុងផ្ទះធ្វើកិច្ចការរបស់ខ្លួនបន្ត។

ចេញពីធ្វើការ ដែលពេលនេះជិតល្ងាចទៅហើយនោះ ថេយ៉ុងពេលនេះកំពុងជូនស្រីរបស់គេដើរទិញរបស់នៅក្នុងផ្សារទំនើប។

'' បងសម្លាញ់អូនចង់បានកាបូបនេះ '' សង្សាររបស់ថេយ៉ុងមានឈ្មោះថា អ៊ែលហ្វា ជាសង្សាររបស់គេរយះពេលកន្លះឆ្នាំហើយ។

'' បើអូនស្រលាញ់វា បងក៏ព្រមទិញឲ្យ ''
'' សឺតត!! បងល្អជាងគេលើលោក យប់នេះចាំអូនបម្រើបងឲ្យបានល្អណា ''

'' ប្រាកដហើយ '' ថេយ៉ុងនិងនាងដើរទៅគិតលុយក្រោយរើសរបស់របរដែលនាងស្រលាញ់ចូលចិត្តរួច។

អ៊ែលហ្វា ជាស្រីធម្មតាដែលស្រលាញ់គេដើម្បីតោងបោកលុយ នាងជាស្រីរកស៊ី តែគេមិនបានដឹងពីប្រវត្តិរបស់នាងឡើយ នាងតាមតោងថេយ៉ុងបានយូរយ៉ាងនេះ ដោយសារនាងជាស្រីចូលចិត្តប្រើមាយានឹងសម្តីផ្តើម ហើយថេយ៉ុងក៏ស្រលាញ់នាងលង់ងើបក្បាលមិនរួចផងដែរ នាងស្រលាញ់ចូលចិត្តអ្វីគេទិញឲ្យនាងទាំង អស់។

នាងឈប់រកស៊ីតាមក្លឹប ដោយសារតែបានលុយពីប្រុសម្នាក់នេះមកគ្រប់គ្រាន់ អាចធ្វើឲ្យជីវិតនាងរស់នៅសុខស្រួល ដោយសារលុយថេយ៉ុងខ្លះ លុយប្រុសផ្សេងដែលនាងបានដេកជាមួយខ្លះ។

រាល់ថ្ងៃនាងមានលុយ ឡាន ខនដូរទំនើប ដែលនាងបានមកពីការបោកប្រាស់អ្នកផ្សេង ចាយលុយហ៊ឺហារតាមបែបកូនអ្នកមានដែលស្រីៗផ្សេងៗចូលចិត្តធ្វើ តែចរិតស្រីរកស៊ីរបស់នាងក៏មិនអាចកាត់ផ្តាច់ នាងនៅលួចមានប្រុសផ្សេងក្រៅពីថេយ៉ុងជាបន្តបន្ទាប់ តែគេមិនដែលដឹងរឿងនេះម្តងឡើយ។

យប់ស្ងាត់វេលាម៉ោង10យប់ ក្មេងប្រុសមុខមូលពងក្រពើកំពុងអង្គុយរងចាំបាយ ល្ងាចជាមួយប្តី ដែលប្តីបានសន្យាថាមកញ៉ាំជាមួយគេ។

គេក្រឡេកមើលនាឡិកាដែលភ្ជួរនៅលើជញ្ជាំង ពេលនេះគឺម៉ោង10ជិតកណ្តាល អាធ្រាតហើយ លោកប្តីរបស់គេនៅតែមិនឃើញត្រឡប់មកទៀត គេអង្គុយចាំហើយចាំទៀត អ្នកបម្រើមកប្រាប់ថាឲ្យទៅសម្រាកក៏មិនព្រម សុខចិត្តអង្គុយរងចាំមកទទួលនាយ។

ទាំងដែលប្តីរបស់ខ្លួនឯណេះវិញ កំពុង តែបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីសំណព្វ ចិត្ត ទុកឲ្យប្រពន្ធដ៏កំសត់អង្គុយរងចាំបាយ ល្ងាចរហូតដល់យប់ជ្រៅ មិនបានគិតពីសម្តីដែលបានសន្យាជាមួយប្រពន្ធអីបន្តិច

'' យប់ស្មើរនេះហើយមិនទាន់ត្រឡប់មក វិញទៀត គិតតែខំធ្វើការរហូតដល់យប់ ជ្រៅមិនគិតពីសុខភាពសោះ '' គេដើរចុះដើរឡើង ភ្នែកសម្លឹងមើលទៅឃ្លោងទ្វារក្រែងលោបានឃើញឡានរបស់នាយបើកចូលមក។

ងឺតតត!!!!!

សំឡេងកង់ឡានរបស់ថេកកិតនឹងឥដ្ឋការ៉ូ បង្ហាញឲ្យឃើញរាងសង្ហាដើរចូលមកខាង ក្នុងដែលមានប្រពន្ធរត់មកចាំទទួល។

'' ថេ! បងនៅយប់ជ្រៅម៉្លេះ? នៅក្រុម ហ៊ុនមានការងាររវល់មែនទេ? '' ជុងគុគ ទទួលអាវធំរបស់ប្តីយកមកកាន់នឹងដៃ តែក៏មិនភ្លេចសួរនាំហេតុអ្វីប្តីរបស់គេត្រឡប់ មកវិញយប់ជ្រៅ។

'' យើងហត់ យើងចង់សម្រាក '' រាងក្រាស់មិនបានឆ្លើយសំនួរដែលរាងតូចតប គេដើរឡើងទៅខាងលើបន្ទប់ដើម្បីសម្រាកទាំងមិនបានសម្អាតខ្លួន។

នាមជាប្រពន្ធពេលឃើញប្តីមិនបានសម្អាតខ្លួនដេកដោះអាវចោលតែមិនបានងូតទឹកក៏ចូលមកដាស់៖

'' ថេក្រោកសម្អាតខ្លួនសិនទៅ ''
'' កុំរំខាន ''
'' តែបងមិនទាន់ញ៉ាំអីទេ កុំទាន់គេង ''
'' ញ៉ាំពីខាងក្រៅរួចហើយ ''
'' បើចឹងសម្អាតខ្លួនសិនទៅ ''

'' ប្រាប់ហើយថាហត់ កុំរំខាន '' រាងតូចក៏មិនមាត់ គេរើសអាវដែលនាយបោះ ចោលលើឥដ្ឋយកមកដាក់ក្នុងកន្រ្តក់ដើម្បី ឲ្យអ្នកបម្រើបោកគក់។

ភ្នែករបស់គេក៏ប្រទាក់នឹងស្អីពណ៌ ក្រហមជាប់លើកអាវរបស់នាយ គេរើសវាយកមកមើលនឹងហិតក្លិនអាវ ទើបដឹងថាជាស្នាមក្រែមនឹងមានជាប់ក្លិនទឹកអប់មនុស្សស្រី។

គេសម្លឹងមើលប្តីដែលគេងផ្គាប់មុខនឹងពូកទាំងយកដៃខ្ទប់មាត់ព្យាយាមយំមិនឲ្យឮសំលេងហើយរត់ចូលបន្ទប់ទឹកដើម្បីកុំ ឲ្យនាយបានឃើញ។

'' ហ្អឹកៗៗ នេះហេ៎សដែលថាហត់ រវល់ ការងារ ញ៉ាំអីនៅខាងក្រៅរួចរាល់ តាម ពិតបងទើបមកពីដេកជាមួយស្រីផ្សេងទៅវិញទេ '' ជុងគុគ អង្គុយឱបអាវដែលមានស្នាមក្រែមប្រលាក់ពេញអាវនោះទាំងយំសស្រាក់។

ថ្ងៃទីពីរនៃជីវិតអាពាហ៍ពិពាហ៍របស់គេ តែគេបានសម្រក់ទឹកភ្នែកដល់ទៅពីរដង តាមពិតនាយគ្មានចិត្តស្រលាញ់គេដូច ដែលគេស្រលាញ់នាយឡើយ គ្រប់យ៉ាងនាយត្រូវបានគ្រួសារបង្ខំឲ្យរៀបការជា មួយគេ គេគ្មានចំណែកតូចមួយនៅក្នុងបេះដូងរបស់នាយឡើយ។

ដល់ថ្នាក់រៀបការជាមួយគេមិនបានមួយយប់ ក៏ខលនិយាយសាសងគ្នាជាមួយស្រីផកសេងនៅចំពោះមុខគេ ដល់ថ្ងៃនេះ ណាត់ជាមួយគេថាញ៉ាំបាយល្ងាចជុំគ្នា តែចុងក្រោយបែរជាមិនបានមក រវល់តែធ្វើរឿងអស់នោះជាមួយស្រីផ្សេង។

ចុះថ្ងៃស្អែកគេត្រូវជួបប្រទះនឹងរឿងអ្វីទៀត ត្រឹមតែពីរថ្ងៃនេះគេទទួលយកសឹងមិនបានទៅហើយ ប្រពន្ធណាក៏ចេះឈឺ ពេលប្តីខ្លួនឯងធ្វើព្រងើយកន្តើយ មិនរវល់ជាមួយ ទៅដេកជាមួយស្រីផ្សេងទាំងដែលគេមានឈ្មោះជាប្រពន្ធស្របច្បាប់ មិនបានគិតខ្វល់ពីគេ និយាយជាមួយ10 ម៉ាត់តបមកវិញតែមួយម៉ាត់ បែបនេះគេមិនអាចទទួលយកបានទេ។

#ថេយ៍ស៊ី

Weiterlesen

Das wird dir gefallen

529 36 24
ship BarnaclesxShellington KwaziixPeso TweekxDashie ⚠️Warning⚠️ Blood(Especially some illustrations or drawings, and for those who are afraid of bloo...
247 30 4
ស្នេហារវាង កម្លោះ CEO នឹង ក្មេងប្រុសតាមជនបទម្នាក់! មានមនុស្សស្រីស្រស់ស្អាតជាច្រើនបានតាមស្រឡាញ់ ញ៉ែងញ៉ងដល់រាងក្រាស់ ប៉ុន្តែ បេះដូងរបស់នាយហាក់ដូចជាជាប់...
7 0 1
แทงบอลออนไลน์ เว็บบอล ต่างประเทศ ได้เงินจริง ระบบ auto สมัครบอลคาสิโน ฟรีเครดิตไม่มีขั้นต่ำ พนันบอลเว็บตรง ไม่ผ่านเอเย่นต์
71.3K 3.4K 41
ការដែលលួចស្រឡាញ់គេតែម្នាក់ឯងវាពិតជាពិបាកណាស់ ខំតាមគេអស់រយៈពេលជាច្រើនឆ្នាំ អ្វីដែលតែងតែទទួលបានពីគេ « តើនាងធុញដែលទេ , សួរតាមត្រង់នាងមិនធុញទេអីបែបនេះ» ត...