( Debt Meets Love) បំណុលជួបស្...

By LoSa185

71.3K 5.6K 110

លុយ500លានវ៉ុន វាមិនបានស្នើរនិងមួយជំនិតជើងរបស់លោកមហាសេដ្ឋីវ័យក្មេងបានទេ តែគេមានល្បិចខ្ពស់ពិសេសដំណើរចង់បានខ្លួន... More

រៀបរាប់តួអង្គខ្លះៗមុននិងចូលផ្តើមរឿង
ផ្តើមរឿង
part 01 "ក្មេងក្បាលរឹង"
part 02" ក្មេងនេះគ្រាន់តែស្លៀកពាក់ក៏ចង់សុីដែរ "
part 03" មាត់ផ្អែមខ្លាំងណាស់ "
part 04" បិសាចចេញពីក្នុងខ្លួន"
part 05" ប្រុសម្នាក់នោះជាអ្នកណាគេ"
part 06 " យល់ច្រលំ "
part 07 " អតីតមិត្តភក្តិមកលេង"
part 09 " ហួសចិត្ត"
part 10" កុហកម្តងទៀតហើយ ក្មេងក្បាលខូច"
part 11" ខ្ញុំព្រមធ្វើជារបស់លោក"
part 12 " មិចក៏ចូលចិត្តកាត់ចង្វាក់របស់យើង⚠️"
part13" jimin លួចស្រលាញ់jungkook មែនទេ
Part 14 " ប្រចណ្ឌ"
Part 15 " ងរ "
PART 16 : អន់ចិត្ត
PART 17: ចាប់ជម្រិត
PART 18:លុយ 50លាន
Trailer PART 19
PART 19+20: ងាប់+ បំបាត់ភស្តុតាង
PART 21: ដេកបន្ទប់ជាមួយគ្នា + 22:ស្រីម្នាក់ជាគូរដណ្តឹងពិតមែន
PART 23: ការដូរតូចតាច
Trailer PART 24
PART 24: ចង់បានទៀត⚠️⚠️
PART 25: ពិតជាគួរឲ្យស្រលាញ់ណាស់⚠️
PART 26: ចៅហ្វាយខ្ញុំត្រូវគេទាត់ចោលហើយ
PART 27:ទទួលកំហុស
PART 28: ដោះអាវទៅ⚠️
PART 29: ខ្ញុំគ្មានគូរដណ្តឹងទេ
PART 30: គូរដណ្តឹងដូចជានាងក៏វាមិនល្អ ដូចជាអតីតគូរដណ្តឹងគាត់ដែរ
PART 31: ពិសពុលដូចគ្នា
PART 32: អូនទៅវិញទៅ
PART 33: បើនាងចង់លេងជាមួយខ្ញុំ ប្រហែលត្រូវសាកសិនហើយ
PART 34 : ខ្ញុំដឹងខ្លួនឯងតើ ថាជាក្មេងចាំបម្រើតណ្ហា
PART 35:. អូនមិនចង់ធ្វើជនទីបី💔
PART 36: សុំទោសដែលមកកាត់ចង្វាក់
PART 37: ក្នុងចិត្តបងត្រូវតែមានអូនតែម្នាក់
PART 39: ត្រៀមដំណឹងល្អ
PART 40: រឿងកូន
PART 41: មិនចាប់អារម្មណ៍និងរឿងរៀបការ
PART 42: ចង់ដាក់ទោស ក៏អញ្ជើញ
PART 43: លាក់បាំង
PART 44: បងកុំថ្នមពេកបានទេ⚠️
PART 45: នេះខ្ញុំត្រូវចាកចេញហើយមែនទេ
PART 46: ផ្តល់មេរៀននាងឲ្យខ្លាំងទៅ
PART 47: សួរចម្លើយ
PART 48: លោកយាយសាកសមនិងខ្ញុំស្អប់ ដែលពិនត្រចៀកស
PART 49: គម្រាមបាញ់ភ្លាម
PART 50: បងរកអូនឃើញហើយ
PART 51: បងធ្វើបាបនាងមែនទេ
PART 52: រៀបការ??
PART 53: បងភ័យណាដឹងទេ
PART 54: បងស្រលាញ់អូនណាដឹងទេ
PART 55: បងចង់បានកូនភ្លោះទៀតណា The end

part 08 " ឯងគ្មានផ្លូវដែលក្បត់ខ្ញុំបានទេ"

1.3K 102 0
By LoSa185

" វាយូរណាស់មកហើយឯងនៅគិតពីវាទៀតមែនទេ ឯងចិត្តអាក្រក់ ព្រោះឯងមិនដែលលើកលែងទោសឲ្យយើង និង hanna ទេមែនទេ" Bam  និយាយប្រកបដោយភាពប្រាកដចិត្ត និងស្មោះត្រង់ចង់សើចនិងអតីតមិត្ដភិក្ត ដែលចូលចិត្តយកអតីតកាលមកនៅជាមួយនិងខ្លួន ។
 
" មែនហើយ វាយូរធ្វើឲ្យយើងឆ្អែតខ្លាំងទៀតផង ឯងមិនចេះខ្មាស់គេទេមែនទេ ដែលចង់បានការសុំអភ័យទោសពីយើងនិង "

  " យើងពិតជាសុំទោសពិតមែន តែយើងក៏មិនអាចស្តាយក្រោយបានដែរ នៅពេលដែលយើងបានរៀបការជាមួយនិងhanna នោះព្រោះតែយើងនិងនាងគឺស្រលាញ់គ្នាហើយក៏ដើរចូលរោងការជាមួយគ្នា "Bam អោនមិខចុះនិយាយឡើងទាំងបៀមការឈឺចាប់ ។

  " បើស្រលាញ់គ្នា មិចក៏ឯងចាំបាច់ឲ្យអតីតសង្សារយើងស្លាប់ ហាស់និយាយមក " jungkook សម្លឹងមើលមុខភ្ញៀវដែលមិនបានអញ្ជើញដោយអារម្មណ៍ ខឹងឆួល ។

  " អឹ.. jungkook មេដោះបានប្រាប់ថាលោកនិងភ្ញៀវគឺអាចទៅទទួលទានអាហារជាមួយគ្នាណា " Jimin ដើរចូលមកបន្ទប់ទទួលភ្ញៀវ តែសម្លេងស្រទន់នេះបានធ្វើឲ្យ អតីតមិត្តភក្តិរបស់ jungkook ងាកមើលភ្លាមនេះក្មេងម្នាក់នេះគេបានជួប បីបួនថ្ងៃមុន ។

" ឯងរៀបចំឲ្យដូចរាល់ដងទៅ ហើយភ្ញៀវមិនបានអញ្ជើញនេះ តិចទៀតគេនិងទៅវិញហើយ  " jungkook ចាប់ផ្តើមកកើតឡើងនៅអារម្មណ៍មួម៉ៅភ្លាម ពេលឃើញអតីតមិត្តភក្តិសម្លឹងមើលមនុស្សរបស់គេមិនឈប់ ។

" បាទ " jimin ងក់ក្បាលហើយភ្នែកដៀងមើលមនុស្សប្រុសម្នាក់នោះទាំងអារម្មណ៍ របស់គេគឺដូចជាធ្លាប់ជួបនៅកន្លែងណាមក ។

" កូនក្មេង យើងធ្លាប់ជួបគ្នាម្តងតើមែនទេ " Bam ញញឹមរាក់ទាក់ភ្លាម ព្រោះតែអារម្មណ៍សោកសៅអម្បាញ់មិញនេះត្រូវបានរំសាយចោល នៅពេលឃើញកូនក្មេង មួយនេះបានឈរនៅនិងមុខខ្លួន ។

" អ៎រ លោកសួរស្តី ចៃដន្យខ្លាំងណាស់" Jimin ញញឹមស្រាលៗទៅវិញ ធ្វើមើលដូចជាអ្នកស្គាល់គ្នារាប់ឆ្នាំអ៊ីចឹង ។

" នេះចង់មានន័យថាមិចនឹង? " Jungkook ជ្រួញចិញ្ចើមភ្លាម អារម្មណ៍មិនពេញចិត្តនិងរូបភាពបែបនេះវាពិតជាសិទ្ធស្នាលនិងគ្នាពេក ហើយពួកគេទាំងពីស្គាល់គ្នាតាំងពីរពេលណា ។

" គឺ ពួកយើងបានជួបគ្នាក្នុងកន្លែងតាំងពិពណ៍នៅក្រុមហ៊ុន របស់លោក " jungkook សម្លឹងជាប់នៅពេលដែល jimin និយាយបកស្រាយភ្លាមគេក៏ចាប់ផ្តើមក្តៅស្លឹកត្រចៀកភ្លាម នៅពេលលឺនេះជួបគ្នារួចហើយមែនទេ ។

" ខ្ញុំ Bam jewon រីករាយដែលបានស្គាល់ណាក្មេងតូច " Bam  ញញឹមហើយនិយាយរាក់ទាក់ទៅភ្លាម ទាំងដែលមិននេះគេស្រងូតស្រងាត់ហើយ បែរជាឃើញមុខភ្លាម គេនិយាយបែបសុំរាប់អានភ្លែតតែម្តង។

" អឺ..ខ្ញុំ "

  " មិនបាច់មករៀបរាប់ស្អីទេ  Jimin ទៅផ្ទះបាយវិញទៅ វាមិនមែនជាចំណាប់អារម្មណ៍មកនិយាយរាក់ទាក់ជាមួយនិងអាពពួក ឈ្លើងទាមទេ ចេញទៅខ្ញុំនិងទៅតាមក្រោយ " jungkook ស្រែកខ្លាំងៗភ្លាម ព្រោះគេពេលនេះគឺមិនចង់ឲ្យ Jimin និយាយណែនាំឲ្យអ្នកណាស្គាល់ដែល ។

" ចឹងខ្ញុំសុំទៅវិញហើយ សុំទោសម្តងទៀត " Jimin ងាកមកសម្លក់ jungkook ទាំងអារម្មណ៍ខឹងសម្បារ បានត្រឹមតែចេញទាំងខាំមាត់ នេះមកឆ្កួតឡប់ស្អីមកស្តីឲ្យគេនៅមុខភ្ញៀវនឹង ។

" មិចឯងមិនណែនាំគេឲ្យយើងស្គាល់ យើងមានចំណាប់អារម្មណ៍ខ្លាំងណាស់ ក្មេងតូចក្លិនក្រអូបរូបនេះ" Bam អង្គុយចុះមកវិញទាំងអារម្មណ៍សោកស្តាយតិចតួច ។

  " មកពីយើងវាមិនចង់ឲ្យឯងទៅរវីរវល់និងក្មេងរបស់យើងនិងណា បើទាក់ទងទៅយើងវាខ្លាចក្មេងរបស់យើងងាប់ដោយសារតែឯងទៀត ចេញទៅ  "

  " យើងមិនដឹងថាឯងចេះប្តូររសជាតិសោះ កាលពីមុន ឯងចូលចិត្តបណ្តើរនិងដេកជាមួយស្រីដើមទ្រូងពេញល្អ ហើយនិងសុិចសុីណាស់ តែហេតុផលអ្វីដែលឲ្យឯងយកក្មេងប្រុសអាសុី គ្មានរសជាតិ ហើយតែងខ្លួនសម្រែៗ គេប្រៀបមិនបាននិង hanna បន្តិចផង " Bam ប្រើពាក្យឡកឡើយភ្លាម ទោះជាគេដេញចេញពីផ្ទះក៏ដោយ បើមិនបានប្រើពាក្យមើលងាយគេបន្តិច គេនិងនៅមិនសុខនោះទេ ។

  " បើជារបស់សម្រែឯងក៏ត្រូវចាំថា គេមានភាពស្មោះត្រង់ជាមួយនិងយើងដែរ យើងលាសិនហើយ យើងមិនបានជូនភ្ញៀវដែលអត់បានការឲ្យដល់ទ្វារដែរ " jungkook មិននិយាយច្រើន ដើរចេញទៅភ្លាម។

" អានេះវាចិត្តអាក្រក់មែន គ្រាន់តែបាយមួយពេលឲ្យយើងអង្គុយមើលក្មេងតូចនោះក៏មិនអស់ចិត្តដែរ " Bam ដើរត្រឡប់ទៅវិញទាំងរអ៊ូតិចៗ គេតែងតែគិតថា jungkook តែងតែមានស្រីស្អាតនិងមានគំនិតវ័យឆ្លាតដូចជាអតីតសង្សាររបស់គេ ដោយគេមកថ្ងៃនេះគឺមកចង់ដឹងពីរឿងក្មេងប្រុសតូចល្អិតនេះជំនួសវិញ ។

...

" ពេលឯងជួបវា វាមាននិយាយអ្វីទេ "  jungkook ដេញអ្នកបម្រើចេញឲ្យអស់ ទើបងាកសួរយ៉ាងរហ័សភ្លាម ។

" ខ្ញុំមិនទាននិងនិយាយសួរស្តីដាក់ភ្ញៀវលោកផង លោកមកនិយាយដេញខ្ញុំមកវិញទៅ " Jimin និយាយហើយដែលធ្វើឲ្យ jungkook ទម្លាក់ស្លាបព្រាដាក់ពីលើចានខ្លាំងៗ ។

" ខ្ញុំមិនបានសួរឯងពីរឿងថ្ងៃនេះទេ ថ្ងៃដែលខ្ញុំមិននៅនោះវាយ៉ាងមិច "  jungkook និយាយដោយអារម្មណ៍ឆេវឆាវភ្លាម ។

" ខ្ញុំគ្រាន់តែដើរទៅបុកនិងទ្រូងគាត់ទេ " jimin និយាយខ្សាវៗភ្លាម ព្រោះតែទឹកមុខរបស់ jungkook គឺខឹងខ្លាំងណាស់ ។

" ចឹងតើបានឲ្យវាអោបបានណាស់ លើកក្រោយឯងកុំនៅជិតខ្លួនវាអី ស្ងាត់មាត់កុំមកសួរហេតុផល"

" ខ្ញុំមិនដែលចង់ជំទាស់លោកស្រាប់ហើយ"

" ឯងចង់ប្រឆាំងនិងយើងមែនទេ " jungkookដើរមកជិត ហើយនិយាយឡើងទាំងអារម្មណ៍មិនពេញចិត្តភ្លាម ។

" អត់ទេ មិនហ៊ានទេលោកខឹងមែនទេ រឿងអម្បាញ់មិញខ្ញុំសុំទោសណា " jimin ឈោងចាប់ដៃរបស់ jungkook តែខ្សែរភ្នែកគ្មានអារម្មណ៍បានសម្លឹងមើលមកមិនដាក់ភ្នែកវាធ្វើឲ្យខ្លួនមានអារម្មណ៍ថាភ័យខ្លាច ។

" កុំភ័យអី បើយើងមិនត្រូវការប្រើរបស់រួមទេណា ដឹងទេ ខ្ញុំតែងតែខឹងពេលអ្នកណាមកចង់យករបស់ខ្ញុំ" jungkook អង្អែលមុខរបស់ jimin ស្រាលៗហើយនិយាយឡើងដូចបិសាចចូលខ្លួន ។

" លោកគិតថាខ្ញុំចង់ក្បត់អ្នកមានគុណដូចលោកមែនទេ មិនអាចទេសុំទោសផង ខ្ញុំមិនមែនជាមនុស្សចិត្តងាយទេ ខ្ញុំឆ្អែតហើយលានសិនហើយ " Jimin ដើរចេញទៅមិនហ៊ានងាកក្រោយ ព្រោះតែគេដឹងស្រាប់ហើយ  jungkook  ចូលចិត្ដលើកពាក្យមកគម្រាមខ្លាំងណាស់ អ្នកណាដែលហ៊ានទៅក្បត់នោះ ។
   អគុណសម្រាប់ការអាន💜💜
   Anny 🍁♒🍁

 

Continue Reading

You'll Also Like

65.7K 3.6K 79
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
80.5K 2.8K 72
I do not own any of the characters. Y/n are a supe. But not a famous one, that didn't work out. Now you are one of the sevens PAs. Maybe, briefly Th...
201K 2.4K 48
Valerie a high ranked mafia business women comes across a little while at the mall , she hasn't seen much Littles around . The high ranked gallone c...
5.3M 46.3K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...