ខណ្ឌស្នេហ៍ (ចប់)

By NyNy09851

31.6K 1.8K 247

ស្រឡាញ់គ្នាក៏មិនប្រាកដថាបាននៅជាមួយគ្នាដែរប៉ុន្តែបងសន្យាថាក្នុងចិត្តនិងបេះដូងរបស់បងមិនថាពេលនេះឬក៏នៅពេលខាងមុខទៀ... More

ភាគ២ សុំទោសផងសរសៃទាញ
ភាគ៣ មានបញ្ហានៅឃ្លាំង
ភាគ៤ ខ្ញុំមិនបានធ្វើ
ភាគ៥ ខ្ញុំគឺ ថេហ្យុង
ភាគ៦ ប្រពន្ធម៉ាហ្វៀ
ភាគ៧ ជាមនុស្សស្រីតើយ៉ាងមិច?
ភាគ៨ ត្រូវហើយ យើងមិនយល់ពីឯងទ
ភាគ៩ ហេតុអ្វី យើងចូលមិនបាន?
ភាគ១០ ឯងនិងនាងស្និទ្ធស្នាលគ្នាដល់ហើយ
ភាគ១១ ខ្ញុំនិយាយលេងទេ
ភាគ១២ ពួកឆ្កែលបខាំ
ភាគ១៣ គីម ថេហ្យុន
ភាគ១៤ ព្រាននារី
ភាគ១៥ កុហក
ភាគ១៦ 🔞🔞
ភាគ១៧ បងសុំទោស
ភាគ១៨ គ្រួសារយើងមិនត្រូវគ្នាទេ
ភាគ១៩ ថេយ៍នឹកបងណាស់ដឹងទេ?
ភាគ២០ កុំធ្វើមុខបែបនឹងមើល
ភាគ២១ ទៅវិញបងនឹងដាក់ទោសអូនឱ្យដើរលែងរួចមិនខាន
ភាគ២២ ខ្លាចថាកូនលោកស្រីទេ
ភាគ២៣ ពួកយើងកំពុងតែទាក់ទងមើលចិត្តគ្នា
ភាគ២៤ ឈប់យំ ហើយស្តាប់បង
ភាគ២៥ លោកប៉ាលែងកូនទៅ
ភាគ២៦ ប្រាប់យើងមកថាថេហ្យុងនៅឯណា
ភាគ២៧ ពួកយើងទៅៗ
ភាគ២៨ ពិសេសគឺ ត្រង់នេះ
ភាគ២៩ ក្មេងកម្ជិល
ភាគ៣០ បង ស្រឡាញ់អូន ថេហ្យុង
ភាគ៣១ រៀបការនឹងបងណាថេហ្យុង
ភាគ៣២ មានផ្ទៃពោះ
ភាគ៣៣ គ្រាន់តែចង់មើលមុខបងឱ្យបានច្រើន
ភាគ៣៤ រ៉ូហា?
ភាគ៣៥ បងប្រែហើយ
ភាគ៣៦ រំខានអ្នទាំងពីរហើយ
ភាគ៣៧ ដឹងខ្លួនឡើង
ភាគ៣៨ កុំឱ្យយើងឃើញមុខឯងឱ្យសោះ
ភាគបញ្ចប់

ភាគ១ តើមានអ្វីពិសេសមែនទេ?

3.5K 139 4
By NyNy09851

សួស្តីអ្នកទាំងអស់គ្នាុននឹងអារឿនេះសូមបញ្ជាក់បន្តិចគឺរឿងនេះជាប្រេភេទ bg បើមិនពេញចិត្តអាចរំលងបាន តែបើអានហើយជួយ vote ផង😁

___________

នៅក្នុងពិភពម៉ាហ្វៀតែងតែមានការឈ្លោះទាស់ទែងគ្នារឿងដណ្តើមអំណាចគ្នាំទៅវិញទៅមកជាររឿងធម្មតាទៅហើយមិនថាអ្នកតូចឬធំនោះទេ ដូចជាគ្រួសារចន និង គ្រួសារគីម ទាំង២នេះអញ្ចឹងសុំប្រាប់ទៅចុះមិនដែលថាត្រូវគ្នាយ៉ាងមិច តាំងពីជំនាន់ឪពុករហូតឈានមកដល់ជំនាន់កូនៗ

"ចៅហ្វាយ ថ្ងៃនេះមានការណាត់ជួបដៃគូរសហការថ្មីបាទ"សម្លេងអ្នកជាកូនចៅបានបន្លឺឡើងប្រាប់ទៅអ្នកជាចៅហ្វាយដែលកំពុងតែដើរបោះជំហ៊ានចូលទៅក្នុងក្រុមហ៊ុនដែលធំជាងគេនៅក្នុងប្រទេសកូរ៉ទាំងមុខមាំមានអំណាចអាចធ្វើឱ្យមនុស្សគ្រប់គ្នាខ្លាចរអាបាន
"នៅឯណា?" សំណួរយ៉ាងខ្លីចេញពីបបូរមាត់ក្រាស់មានមុនស្នេហ៍សួរទៅកាន់អ្នកម្ខាងទៀតទាំងរាបស្មើ
"គឺ ក្លឹប ខេធីអេក បាទ"
"ក្លឹបរបស់គ្រួសារគីម?"
"បាទពិតមែនហើយ តើចៅហ្វាយចង់ប្តូរកន្លែងណាត់ជួបឬអត់"អ្នកជាកូនចៅសួរឡើងព្រោះដឹងថាគ្រួសារទាំងពីរគឺមិនដែលត្រូវគ្នាទេដូច្នេះទើបសួរក្រែងថាចង់ប្តូរកន្លែងនាយនឹងបានសុំឱ្យដៃគូរថ្មីនោះប្តូរកន្លែងណាត់ជួបឡើងវិញ
"មិនបាច់ទេ ឮថាក្លឹបនោះល្បីយូរណាស់មកហើយមិនដែលបានចូលសោះលើងនេះចង់សាកម្តងចង់ដឹងថាដូចពាក្យដែលគេសរសើរមែនឬអត់"ជុងហ្គុក ពោលទាំងញញឹមចុងមាត់ខណៈដែលនឹកឃើញរឿងដែលនឹងកើតឡើងក្នុងពេលបន្តិចទៀតនេះ

ចន ជុងហ្គុក អាយុ២៥ឆ្នាំ កម្ពស់១.៨៨m ជាកូនប្រុសហើយក៏ជាអ្នកស្នងដំណែងតែម្នាក់របស់គ្រួសារចន សព្វថ្ងៃជាម្ចាស់ក្រុមហ៊ុនផលិតស្រាក្រហមធំបំផុតនៅក្នុងប្រទេសកូរ៉េហើយក៏ជាមេម៉ាហ្វៀដែរ បើនិយាយពីចរិតវិញគឺម៉ឺងហ្មាត់ហ្មត់ចត់ ប៉ុន្តែពេលខ្លះក៏ជាមនុស្សលេងសើចដែរគ្រាន់តែជាមួយអ្នកដែជិតដិតតែប៉ុណ្ណោះ

លី វូប៊ីន អាយុ២៥ឆ្នាំស្មើនឹងជុងហ្គុកដែរ កម្ពស់១.៨៥m គឺជាជំនិតហើយក៏អាចរាប់ថាជាមិត្តភក្តិរបស់ជុងហ្គុកម្នាកដូចគ្នាដែរដោយសារតែពួកគេគឺស្គាល់គ្នាហើយរៀនជាមួយគ្នាតាំងពីថ្នាក់បឋមរហូតដល់បញ្ចប់ថ្នាក់ដោយសារតែប៉ារបស់នាយក៏ជាជំនិតរបស់ប៉ាជុងហ្គុកទើបរៀបចំឱ្យនាយក្លាយជាជំនិតជុងហ្គុកដែរ

_______

@. ក្លឹប ខេធីអេក

ក្រលេកមកមើលក្នុងក្លឹបដែលធំបំផុតនៅក្នុងទីក្រុងសេអ៊ូលក៏ដូចជាប្រទេសកូរ៉េទាំងមូលយើងឃើញថាមានមនុស្សជាច្រើនកុះករភាគច្រើនអាចថាសុទ្ធតែជាពពួកកូនអ្នកមានដែលមករាំលេងសប្បាយក្នុងក្លឹបនេះ ប៉ុន្តែ បើយើងក្រលេកមើលទៅជ្រុងម្ខាងទៀតនៃក្លឹបដែលមិនមានអ្នកក្រៅហ៊ានចូលមកដល់ក្រៅពីម្ចាស់ក្លឹបឯនេះវិញយើងនឹងឃើញមាន កម្លោះតូចរូបរាងដូចមនុស្សស្រីឬអាថាស្រីមួយចំនួនសុំចាញ់ឯនេះវិញយើងគឺកំពុងតែបឺតបារី តែអេដូចជាមិនមែនទេ ការពិតគឺគេបៀមស្កគ្រាប់តើ គឺកំពិងតែមើលការខុសត្រូវនៅក្នុងក្លឹបនេះដោយយកចិត្តទុកដាក់បំផុត

"ចៅហ្វាយ ឮមកថាថ្ងៃនេះមានអ្នកណាត់ជួបភ្ញៀវមកទីនេះ"ភ្លាមនោះស្រាបតែមានមនុស្សស្រីកម្ពស់ស្តង់ដាម្នាក់ពោលឡើងប្រាប់ទៅអ្នកជាចៅហ្វាយ
"អឹម វាជារឿងធម្មតាទេក្រែងក៏ធ្លាប់មានអ្នកមកណាត់ជួបភ្ញៀវនៅក្នុងក្លឹបយើងញឹកញាប់ដែរមិនចឹង"អ្នកដែលមាននាមជាចៅហ្វាយសួរបកទៅវិញមិនមែនថាមានធ្លាប់មានឯណា ហេតុអ្វីក៏ធ្វើដូចជាមិនដែលមានរឿងបែបនឹងកើតឡើង
"គឺ ការណាត់ជួបដៃគូសហការណ៍វាជារឿងធម្មតាទេប៉ុន្តែខ្ញុំបានឮមកថាដៃគូរសហការណ៍របស់គេគឺចន ជុងហ្គុក"
"ចន ជុងហ្គុក? ចន ជុងហ្គុកណាទៅ"គេលើកចិញ្ចើមសួរទាំងមិនយល់តើម្នាក់នោះមានអ្វីអស្ចារ្យទៅបានជាភ្ញាក់ផ្អើលថ្នាក់នេះ
"ពុទ្ធោអ៊ើយចៅហ្វាយ ចន ជុងហ្គុក គឺជាអ្នកបន្តដំណែងរបស់គ្រួសារចន ហើយគ្រួសារគេម្នាក់នេះគឺមិនដែលត្រូវគ្នាជាមួយគ្រួសាររបស់ចៅហ្វាយទេ ហើយអ្វីដែលសំខាន់នោះគឺ គេក៏ជាដៃគូរប្រកួតប្រជែងរបស់ចៅហ្វាយកាលនៅវិទ្យាល័យនោះអី ចៅហ្វាយភ្លេចហើយមែនទេ?"
"អា៎~ ពិតមែនហើយ គឺគេម្នាក់នោះ"ថេហ្យុន ពោលឡើងដោយការភ្ញាក់ផ្អើលចំជាឆ្កួតមែនចេះភ្លេចសត្រូវស៊ូពូជទៅកើត

គីម ថេហ្យុន មានអាយុ២៥ឆ្នាំ ជាទាយាទបន្តវេនរបស់គ្រួសារគីមដែលជាគ្រួសារម៉ាហ្វៀប៉ុន្តែគេមិនមែនមានតែម្នាក់ឯងទេគឺនៅមានប្អូនស្រីម្នាក់ទៀតប៉ុន្តែមិនដែលមានអ្នកណាស្គាល់ឬឃើញមុខទេថាមានមុខមាត់យ៉ាងមិចហើយមនុស្សភាគតិចណាស់ដែលដឹងថាគ្រួសារគីមមានកូនស្រីម្នាក់ទៀត

ឆាង សេអា អាយុ២៥ឆ្នាំជាជំនិតរបស់ថេហ្យុនរូបរាងស្អាតបាតសាកសមនឹងកម្ពស់១.៧០mរបស់នាង

________

ងឺត សម្លេងបញ្ឈប់ឡាននៅកន្លឺងចតឡាននៃក្លឹបធំជាងគេក៏បន្លឺឡើងភ្លាមនោះក៏បង្ហាញឱ្យឃើញនាយកម្លោះសង្ហារចន ជុងហ្គុកដើរចូលទៅខាងក្នុងទាំងមុខមាំមានអំណាច ហើយវត្តមានរបស់នាយក៏បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សក្នុងក្លឹបឱ្យងាកមកមើលនាយដូចគ្នាដែរព្រោះអ្នកណាៗក៏ដឹងថាគ្រួសារទាំង២មិនដែលត្រូវគ្នាទេតែថ្ងៃនេះបែរជាឃើញវត្តមានទាយាទត្រកូលចននៅទីនេះទៅវិញ តើអាចនឹងមានរឿងអ្វីកើតឡើងដែរទេ

"សួស្តីលោកចន ពិតជារីករាយណាស់ដែលបានលោកមកដល់ក្លឹបរបស់ពួកយើង"ភ្លាមនោះស្រាប់តែមានមេការម្នាក់ដើរមករាក់ទាក់នាយ
"ពិតមែនឬ? ចុះហេតុអ្វីលោកធ្វើមុខដូចជាភ័យអញ្ចឹង"ជុងហ្គុក
"គឺអឺ..."
"បានហើយខ្ញុំនិយាយលេងទេ ខ្ញុំមកនេះគឺចង់ជួបលោកឆយ តើគាត់នៅឯណា"ជុងហ្គុក មិនចង់ឱ្យខាតពេលច្រើនក៏ចូលសាច់ការតែម្តង
"គឺនៅក្នុងបន្ទប់វីអាយភី បន្ទប់លេខ២បាទ"មេការ
ក្រោយបានចម្លើយពីមេការហើយជុងហ្គុកក៏ដើរទៅតាមទិសដៅដែលបានប្រាប់តែម្តងទាំងមិននិយាយអ្វីសូម្បីតែមួយម៉ាត់

______

"សួស្តីលោកឆយ តើចាំយូរដែរទេ មើលទៅខ្ញុំដូចជាមកយឺតហើយ"ជុងហ្គុក សួរទៅកាន់អ្នកម្ខាងទៀតដែលកំពុងតែអង្គុយចាំនឹងសាឡុងមិនប្រាប់ក៏ដឹងថាជាមនុស្សល្មោភកាមដែរបើលែងសុទ្ធតែមានមនុស្សស្រីម្តង២អង្គុយអមសងខាងនោះតែជុងហ្គុកមិនបានខ្វល់ទេ នាយមកនេះគ្រាន់តែចង់និយាយរឿងការងារតែប៉ុណ្ណោះ
"អ៎ូ សួស្តីលោកចន ពួកនាងចេញទៅ គឺលោកមិនបានមកយឺតទេមកទៀងម៉ោងល្អណាស់"លោកឆយ រាក់ទាក់ទៅកាន់ជុងហ្គុករួចទើបបហរាប់ឱ្យស្រីៗប៉ុន្មាននាក់នោះចេញមុននឹងបន្តនិយាយជាមួយជុងហ្គុកបន្តទៀត
"មើលទៅលោកដូចជាចូលចិត្តក្លឹបមួយនេះណាស់តើមានអ្វីពិសេសមែនទេ?"ជុងហ្គុក ចាប់សួរនាំព្រោះមើលទៅលោកឆយដូចជាមិនមែនមកទីនេះលើកដំបូងទេ
"អ៎រ បាទគឺពិសេសខ្លាំងណាស់ព្រោះសេវាកម្មនៅក្លឹបនេះគឺល្អហើយក៏មិនដែលមានរឿងដែរទើបសូម្បូរអ្នកមកទីនេះ ហើយបើមានរឿងណាក៏ម្ចាស់ក្លឹបចេញមុខចាត់ការអ្នកបង្ករឿងនោះដោយផ្ទាល់មិនឱ្យប៉ះពាល់ដល់ភ្ញៀវដទៃទៀតទេ ចុះលោកចនយល់យ៉ាងមិចដែរ"លោកឆយ
"អ៎រ ខ្ញុំក៏គិតថាអញ្ចឹងដែរ ចឹងយើងចូលសាច់ការតែម្តងទៅ"ជុងហ្គុក
"បាទ គឺខ្ញុំចង់បណ្តាក់ទុនជាមួយក្រុមហ៊ុនរបស់លោក"លោកឆយ
"អ៎របាទ គឺក្រុមហ៊ុនយើងមានមានលក្ខណ្ឌច្រើនខ្លាំងណាស់ក្នុងការចូលរួមសហការ វាមានការចំណាយច្រើនចំណែកចំណូលក៏ច្រើនទៅតាមហ្នឹងដែរគ្រាន់តែថាវាមិនទៀងទាត់នោះទេព្រោះអាស្រ័យទៅលើអតិថិជនដូចគ្នា តើលោកគិតយ៉ាងមិចដែរ"ជុងហ្គុក រៀបរាប់ពីលក្ខណ្ឌគ្រប់សព្វបែបយ៉ាងអស់ហើយទើបសួរទៅអ្នកម្ខាងទៀតវិញ
"គឺខ្ញុំយល់ព្រម"លោកឆយ
"បាន បើលោកអូខេហើយអញ្ចឹងយើងចុះកិចសន្យាតែម្តងទៅ វូប៊ីន យកឯកសារមក"បន្ទាប់ពីសញ្ញេឯកសរកិច្ចព្រមព្រៀងគ្នាអីរួចអស់ហើយជុងហ្គុកក៏សុំបំបែកផ្លូវទៅមុនព្រោះមិនមានកិច្ចការអ្វីត្រូវបន្តទៀតផង

"ឌឹប អួយ"ពេលដែលដើរចេញមកចៃដន្យមានក្មេងមកពីណាមិនដឹងទេដើរមកបុកនាយស្ទើរតែដួលផ្ងក្រោយទៅហើយ
"សុំទោស"អ្នកម្ខាងទៀតពោលពាក្យសុំទោសទៅកាន់នាយព្រោះអម្បិញមិញពិតជាមិនបានប្រុងប្រយ័ត្នពិតមែន
"ដើរមិនចេះមើលមនុស្សទេឬយ៉ាងមិច?"ជុងហ្គុក ពោលឡើងទាំងសម្លេងស្មើទៅកាន់អ្នកម្ខាងទៀត
"ប៉ុន្តែខ្ញុំបានសុំទោសហើយតើ"
"សុំទោស? សុំទោសហើយបាត់ឈឺមែនទេ?"ជុងហ្គុក
"លោកឯង..."ប្រុងនឹងនិយាយបន្តទៀតហើយស្រាប់តែមានសម្លេងមួយបង្អាក់ជាមុន
"អ្នកប្រុស"

រងចាំភាគបន្ត


Continue Reading

You'll Also Like

38.5K 2.3K 46
Zawgyi မင္းအေမနဲ႔အန္တီ့ၾကားက ကစားပြဲထဲကိုမင္းကိုဆြဲမထည့္ခ့ဲသင့္တာပါ..ေမာင္ရယ္ Unicode မင်းအမေနဲ့အန်တီ့ကြားက ကစားပွဲထဲကိုမင်းကိုဆွဲမထည့်ခ့ဲသင့်တာပါ..မ...
130K 9.1K 46
តួឯកJeon Jungkookជាម៉ាហ្វៀសម្លាប់មិនរើស មុខមិនញញើតនឹងច្បាប់ តួឯកKim Taehyungជាកូនចិញ្ចឹមអ្នកម្នាង
869K 99.8K 59
The contents of this fiction are purely the author's imagination.
138K 13.5K 95
ស្នេហារវាងកូនមហាសេដ្ឋីដែលមានកេរ្តិ៍ឈ្មោះមានក្រុមហ៊ុនសឹងគ្រប់ប្រទេសជាមួយនិងអង្គរក្សមាឌតូចមុខមាំគ្រប់ពេល JK: យើងនឹងកែប្រែចរិកគេអោយបាន! Taekook...