Part19 jk: តាមលួង suga: អត់រាង

2.5K 181 21
                                    

Morning ☀️
ព្រឹកម៉ោង៧ ក្នុងបន្ទប់គេងបង្ហាញឲ្យឃេីញវត្តមានអ្នកដែលជាម្ចាស់បន្ទប់កំពុងគេងយ៉ាងស្កប់ស្កល់ព្រោះយប់មិញទាបភ្លឺទេីបបានគេង
ដៃមាំក្រាស់មានសរសៃកម្រេីកស្ទាបតិចៗរកម្ចាស់បេះដូងដែលគេងជាមួយកាលពីយប់តែប៉ះត្រឹមពូកទទេស្អាតមិនដឹងថារាងតូចភ្ញាក់តាំងពីពេលណា

Jkងេីបពត់ខ្លួនបន្តិចរួចក៏ដេីរចូលទៅងូតទឹក ស្លៀកពាក់រួចក៏ប្រញាប់រួសរាន់ចុះទៅរកបណ្ដូលចិត្ត
«អ៊ំមានឃេីញjmទេ?» គ្រាន់តែចុះមកដល់ក្រោមភ្លាមសួររករាងតូចភ្លែត
«អ៊ំអត់ដឹងទេអ្នកប្រុស»
''តិចគេរត់ចោលយេីងទៅ'' jkគិតក្នុងចិត្ត
«sha មានឃេីញjmទេ » jkសួរពេលឃេីញ sha ទេីបដេីរមកពីណា
«jiminមែនទេ ខ្ញុំឃេីញគេនៅឈរស្រោចផ្កានៅសួនខាងក្រោយឯណោះ អ្នកប្រុស» sha
«អ្នកប្រុសរកJimin ធ្វេីអីដែរ?» sha
«គ្មានអីទេ ប្រហែលត្រូវលួងបន្តិចហេីយ» jk
«ហាស ~ លួង » អ៊ំមេផ្ទះនិង sha និយាយព្រមគ្នា
Jkសេីចបន្តិចមុននឹងចេញទៅរករាងតូចយ៉ាងលឿន
«អេ អ្នកប្រុសចុះអាហារពេលព្រឹកនេះ អ្នកប្រុស អ្នកប្រុស » អ៊ំមេផ្ទះ
«ហ៊េីយ~ យ៉ាប់អ្នកមានស្នេហាណាស់ អារម្មណ៍ដូចរន្ទះបាញ់» sha
«ចឹងបានឯងគ្មានស្នេហាមកដល់ឡូវ» អ៊ំ
«ហ៊ូយ~ អ៊ំមកពីខ្ញុំមិនយក» sha
ងាកមកមេីលjkវិញគេដេីរមកដល់ខាងមុខផ្ទះទៅហេីយស្រាប់តែឃេីញsugaកំពុងដេីរចូលមកដូចគ្នាតែសភាពយ៉ាប់មេីលតិច
«នេះបងប្រុសទេីបមកពីណា?» jk
«ដេីរលេង» ១ម៉ាត់ខ្លីពីប្រុសស្លេក
«នេះបងដាច់យប់មែនទេទេីបថ្មាលនេះទេីបមកដល់ផ្ទះ» jk
«កុំសួរបងច្រេីនពេកបានទេ បងឡេីងទៅគេងបន្តហេីយ» suga
(ចុម ហេីយវារវល់ធ្វេីអីដូចទ្រង់អត់បានដេកពួនសោះ)
«ឈប់សិនបងប្រុស »sugaរៀបនឹងដេីរចូលទៅខាងក្នុងតែjkឃាត់
«មិចក៏ថ្ពាល់បងក្រហមមេស» jk
«គ្មានអីទេ» sugaនិយាយទាំងធុញទ្រាន់រួចប្រញាប់ដេីរឡេីងទៅបន្ទប់បាត់
Jkក៏លែងចង់ដឹងព្រោះពេលនេះត្រូវទៅធ្វេីមុខក្រាស់លួងគេសិន

នៅសួនខាងក្រោយផ្ទះ
🌸 🌺 🌹 🌷🥀🌼🌻
«មេីលចុះពួកឯងស្អាតៗខ្លាំងណាស់» រាងតូចពោលសរសេីរផ្កាដែលដុះនៅក្នុងសួនដែលខ្លួនទេីបតែបានស្រោចស្របអំបាញ់មិញនេះហេីយ
រាងតូចកំពុងគយគន់សម្រស់ផ្កាស្រស់រីកនៅពេលព្រឹកព្រលឹម តំណក់ទឹកនៅជាប់នឹងស្រទាប់ ដេីម មែកនិងស្លឹកបង្កេីតជាទិដ្ឋភាពប្លែកភ្នែក ក្លិនពិដោរក្រអូបឆួលពេញច្រមុះ រាងតូចដាក់ទុយោចុះរួចដេីរចូលទៅកាច់ផ្កាពណ៍ក្រហមមួយទងមកកាន់លែង ស្នាមញញឹមក៏ប្រែរលុបបាត់ក្រោយនឹកឃេីញរឿងកាលពីយប់មិញ មុននឹងលេីកផ្កានោះមកមេីល
«ទោះឯងស្រស់ស្អាតប៉ុណ្ណាក៏គង់តែរុះរោយ ប្រៀបដូចជាយេីងជារបស់ដែលមានតម្លៃក្នុងភ្នែកគេតែដំបូង
គេនៅតែដដែល គេមិនបានកែប្រែតាមសន្យាឡេីយ មនុស្សប្រុសសុទ្ធតែចឹង» រាងតូចនិយាយទាំងអួលដេីម ក គេយំខ្សឹកខ្សួលតែម្នាក់ឯង
«អូនយល់ខុសហេីយ» នៅសុខៗមានដៃមាំមួយគូមកលូកឱបរាងតូចពីក្រោយធ្វេីឲ្យគេរាងភ្ញាក់បន្តិច គេងាកទៅមេីលទេីបដឹងថាជា
«Jung... kook» jm
«នេះយំមួយយប់ហេីយ មិនអស់ចិត្តទៀតហី ស្រឡាញ់បងដល់ម្លឹងផង» jk
«មិនបានយំ លែងទៅ» jmព្យាយាមបេះដៃគេចេញតែក៏ត្រូវjkទាញឲ្យបែរមករក រាងតូចក៏ងាកមុខចេញភ្លាមទៅម្ខាងព្រោះមិនចង់ឃេីញមុខ
«ស្ដាប់បងបកស្រាយសិនណា រឿងយប់មិញគឺបង...» jk
«បងមានស្រី» jkនិយាយមិនទាន់ចប់jmក៏បញ្ចប់ឲ្យ
«មិនមែនបែបនោះទេគឺ... ហ៊េីយ~ បងសារភាពថាបងពិតជាបានចូលក្លឹបមែន តែបងគ្រាន់តែផឹកស្រាប៉ុណ្ណោះ ហេីយ» jk
«ខ្ញុំមិនជឿ ហ៊ិកៗ » jm
«កុំទាន់យំអី ស្ដាប់បងនិយាយចប់សិន បងពិតជាហៅស្រីៗអស់នោះមែនតែគ្រាន់តែឲ្យពួកនាងចាក់ស្រា និង...» jk
«និងអីjk និងបេីកបន្ទប់រួចដេកជាមួយគ្នាមែនទេ ហ៊ិកៗ » រាងតូចយំរឹតតែខ្លាំង
«អត់នោះទេ បងមិនបានធ្វេីរឿងក្បត់អូនទេ» jk
«jkបងប្រាប់ខ្ញុំថាបងស្អប់មនុស្សកុហកបំផុតមែនទេ ខ្ញុំក៏ស្អប់មនុស្សកុហកដូចគ្នា បងជ្រេីសរេីសនិយាយការពិត ឬក៏កុហកខ្ញុំ» jmនិយាយរួចបេះដៃjkដេីរបែរទៅម្ខាង
Jkឃេីញបែបនេះក៏ដេីរទៅឱបjmពីក្រោយរួចយកក្បាលទៅត្រដុសស្មាគេតិចៗ បន្លំស្រង់ក្លិនខ្លួនគេតិចៗដែរ (ប៉ិនហាសហែង)
«មែន បងបានអង្គុយផឹកស្រាជាមួយនាងៗមែន តែគ្រាន់តែឱប ថេីប ស្ទាបខ្លះប៉ុណ្ណោះ បងក៏រាងស្រវឹងមិនដឹងអី ពួកនាងក៏នាំបងទៅបន្ទប់ រួចដោះសម្លៀកបំពាក់បងចេញ តែពេលនោះបងដឹងខ្លួនក៏ដេញពួកនាងចេញអស់ទៅព្រោះបងគ្មានអារម្មណ៍ជាមួយអ្នកណាទៀតទេ បងនឹកឃេីញតែមុខអូនម្នាក់ប៉ុណ្ណោះ បងនឹកតែស្នាមញញឹម និងបបូរមាត់កក់ក្ដៅរបស់អូនប៉ុណ្ណោះ» (ជឿវាទៅខ្មីន ព្រោះ admin ក៏នៅនុងដែរ)

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now