Part46:ស្រឡាញ់ទេីបបងមក

1.9K 203 11
                                    

«ជុងហ្គុកឆាប់ត្រឡប់ទៅវិញទៅ» រាងតូចអង្គុយលេីតុជិតបង្អួចមេីលទៅកាន់រាងក្រាស់កំពុងរៀបចំកន្លែងគេងឲ្យគេ
រាងក្រាស់ងាកមកមេីលជីមីនបន្តិចមុននឹងរៀបចំគ្រែគេងឲ្យរាងតូចបន្តរួចនិយាយ
«បងមិនទៅទេ» ជុងហ្គុកនិយាយតិចៗទម្លាក់ទឹកមុខចុះ
«បងនឹងនៅទីនេះរហូតដល់អូនព្រមត្រឡប់ទៅវិញជាមួយបង»រាងក្រាស់ធ្វេីជាសេីចសប្បាយចិត្តហេីយហក់ទៅគេងលេីគ្រែរបស់រាងតូច
«ជុងហ្គុក~ខ្ញុំមិនបានលេងសេីចទេឆាប់ទៅវិញទៅ~ខ្ញុំមិនចង់ឃេីញមុខលោកទេ» រាងតូចនិយាយរក្សាទឹកមុខដដែលហេីយក៏ដេីរចេញទៅក្រៅបាត់
«ឈប់សិន~»ជុងហ្គុកចូលទៅចាប់ដៃជីមីនជាប់ឃាត់គេឲ្យឈប់
«អូនចង់ទៅណា?»
«ខ្ញុំប្រាប់លោកហេីយមែនទេថាខ្ញុំមិនចង់ឃេីញមុខលោកទេ~លោកមានដឹងទេថាខ្ញុំខំទ្រាំប៉ុណ្ណារហូតដល់ពេលនេះ ការឈឺចាប់ដែលខ្ញុំទទួលបានពីលោកវានៅមិនទាន់គ្រប់គ្រាន់ទេមែនទេ?លោកចង់ឲ្យខ្ញំឈឺចាប់យ៉ាងម៉េចទៀតទេីបលោកសុខចិត្តមកបង្ហាញមុខឲ្យខ្ញុំឃេីញធ្វេីអី? មកតាមរកខ្ញុំធ្វេីស្អីទៅ» រាងតូចនិយាយខ្លាំងៗជាលេីកទី១ដែលជុងហ្គុកបានឃេីញ
«ជីមីនស្ងប់អារម្មណ៍សិនទៅ~កុំខឹងអីបងសុំទោស! បង...បងទៅវិញសិនក៏បាន អូនកុំខឹងអី» ជុងហ្គុកក៏លែងដៃរាងតូចវិញហេីយចេញពីផ្ទះរាងតូចទៅផ្ទះខ្ទមឯចម្ការខាងក្រោយវិញ
ហេីយជីមីនមិនដឹងពីរឿងនេះឡេីយ បេីដឹងច្បាស់ជាដេញគេចេញទៀតជាមិនខាន
ក្រោយពីជុងហ្គុកចេញទៅបាត់ខ្លួនតូចសម្រូតខ្លួនអង្គុយយំ គេស្អប់ជុងហ្គុកណាស់ដែលមកទីនេះឲ្យគេឃេីញឲ្យបេះដូងគេឈឺចាប់ម្ដងទៀត ស្នាមរបួសចាស់ក៏វាចាប់ផ្សាម្ដងទៀត
Skip__________

នៅពេលយប់ជ្រៅបន្តិចមេឃស្រាប់តែខ្មៅងងឹតមានខ្យល់បក់ខ្លាំងៗ ផ្លេកបន្ទោរចាំងភ្លឹបភ្លែតៗដូចជាចង់រកកល់ភ្លៀង ហេីយភ្លៀងនេះទំនងខ្លាំងទៀតផង

រាងតូចនៅក្នុងបន្ទប់ដោយឃេីញខ្យល់ខ្លាំងក៏ងេីបបេីកភ្លេីងនិងដេីរទៅបិទបង្អួចហេីយក៏ដាក់ខ្លួនគេងវិញប៉ុន្តែគេគេងមិនលក់សោះដោយសារសម្លេងផ្គរនិងពន្លឺផ្លេកបន្ទោរធ្វេីឲ្យគេខ្លាច
អាចនិយាយបានចាប់តាំងពីមានកូនមួយនេះមករាងតូចខ្សោយហេីយឆាប់ភ័យខ្លាចចំពោះបាតុភូតផ្សេងៗ ខុសស្រឡះកាលពីមុន
_________________....

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now