Part45: គ្រប់យ៉ាងបងធ្វេីគឺបងពេញចិត្ត

2K 213 23
                                    

ក្រោយពីដាក់ជីមីនឲ្យគេងលក់ស្រួលហេីយចាំកាលទៀតជុងហ្គុកប្រញ៉ាប់ដេីរចូលផ្ទះបាយដួសបាយញាំព្រោះចាំឱកាសនេះយូរហេីយ
(កំសត់ណាស់លោកម៉ាហ្វៀអូនអេីយ😪)
រាងក្រាស់មាននាមជាម៉ាហ្វៀលុយវ៉ាល់លានបែរជាមានឈ្មោះគេចោរលួចផ្លោះចូលផ្ទះគេ នៅលួចញាំបាយគេទៀតពិតជានិយាយលែងចេញ
ក្រោយពីញាំឆ្អែតហេីយជុងហ្គុកក៏ចាប់ផ្ដេីមចាត់ការមូលដៃអាវប្រមូលចានឆ្នាំងលាងស្អាតរួចផ្កាប់ទុកស្រួលរួចទេីបគេដេីរមេីលជុំវិញផ្ទះឃេីញថាការរៀបចំបានស្អាតបាតណាស់ក៏ដឹងថារាងតូចជាមនុស្សមានរបៀបរៀបរយ
ជុងហ្គុកឃេីញទឹកក្នុងពាងជិតអស់ទៅហេីយគេក៏ប្រញ៉ាប់យកធុងដាក់សង្រែកពាក់លេីស្មាចេញទៅដងទឹក
ពេលទៅនឹងនៅតាមផ្លូវសួរគេរហូតទេីបទៅដល់មាត់ទឹកជ្រោះហេីយដងទឹកនៅទីនោះមកដាក់ពេញពាងគេមិនឲ្យជីមីនពិបាកទៀតទេ
«បងនឹងបំពេញតួនាទីជាប្ដីឲ្យបានល្អសងគ្រប់យ៉ាងដែរបងមិនបានធ្វេីឲ្យអូន» រាងក្រាស់និយាយបណ្ដេីរចាក់ទឹកបំពេញពាងក្រោយរត់ទៅដងអស់៤ជេីងទាំងនេះ
ជីមីនវិញគេងអត់ដឹងអីលីង និយាយទៅគេញាំច្រេីនគេងក៏ច្រេីនរាងឥឡូវក៏ប្ដូរមានសាច់មានឈាមជាងមុនសាច់ទន់ណែនត្រលុកត្រលន់ដូចកូនជ្រូកចឹង តែគេក៏សប្បាយចិត្តដែរឃេីញរាងតូចរបស់គេមានសុខភាពល្អបែបនេះ
រាងសង្ហាក៏ចូលទៅគេងលេីគ្រែជាមួយប្រពន្ធហេីយទាញគេឲ្យគេងកេីយដៃឱបខ្លួនតូចជាប់ខ្លួនតែក៏ប្រយ័ត្នខ្លាចប៉ះកូនដែរ
_____Skip_____

ឥឡូវនេះម៉ោង៤ល្ងាចទៅហេីយព្រះអាទិត្យនៅតែបញ្ចេញរស្មីចាំងពេញបន្ទប់ជាហេតុធ្វេីឲ្យរាងតូចដែលកំពុងគេងត្រូវភ្ញាក់តាមទម្លាប់
ជីមីនបេីកភ្នែកតិចៗគេមានអារម្មណ៍ថាថ្ងៃនេះគេងលក់ស្កប់ស្កល់ជាងរាល់ដង តែខ្លួនគេដូចជាមានមនុស្សកំពុងគេងឱបគេចឹង
ជីមីនបែរក្រោយឃេីញជុងហ្គុកកំពុងគេងសម្លឹងមេីលគេមិនដឹងពីពេលណា
«ជុងហ្គុក~~» រាងតូចភ្ញាក់ព្រឺតប្រញ៉ាប់ក្រោកអង្គុយ
«បាទ~គឺបង» រាងក្រាស់ឆ្លេីយទាំងមុខញញឹមប្រជាប្រិយ
«អ្នកណាឲ្យលោកមកទីនេះ ឆាប់ទៅវិញទៅពួកយេីងចប់គ្នាហេីយ»
«អ្នកណាថា បងមិនបានព្រមនោះទេ»
«ក្រែងលោកជាអ្នកនិយាយខ្លួនឯងតេី»
«បងបាននិយាយចឹងមែន ប៉ុន្តែ...»
«ព្រោះខ្ញុំមានកូនទេីបលោកបង្ខំចិត្តធ្វេីជាល្អដាក់ខ្ញុំធ្វេីជាស្រឡាញ់ខ្ញុំមែនទេ?»
«មិនមែនទេ ជីមីន..បងពិតជា..»
«បានហេីយឆាប់ចេញពីផ្ទះខ្ញុំទៅ»
រាងតូចប្រញ៉ាប់ចូលទៅរុញជុងហ្គុកចេញពីបន្ទប់
«ជីមីនស្ដាប់បងសិន» រាងក្រាស់ទោះបីយ៉ាងណាគេមិនអាចឲ្យជីមីនប្រេីកម្លាំងខ្លាំងទេគេក៏ត្រូវបានជីមីនរុញចេញបន្ទប់បានសម្រេច
«ចេញឲ្យឆ្ងាយពីទីនេះទៅខ្ញុំមិនចង់ជួបមុខលោកទេ»រាងតូចនិយាយខ្លាំងៗពីខាងក្នុង
«បងមិនចេញទៅណាទាំងអស់លុះត្រាតែអូនអភ័យទោសឲ្យបង» ជុងហ្គុកនៅឈរនិយាយខាងក្រៅមុខទ្វារបន្ទប់
«អភ័យទោសរឿងអី?លោកមិនបានធ្វេីអីខុសនោះទេ គឺខ្ញុំជាអ្នកខុសខ្ញុំជាមនុស្សក្បាលរឹងនិយាយមិនចេះស្ដាប់គ្នា ខ្ញុំជាម្ដាយដែលមិនចេះស្រឡាញ់កូន ហ៊ិកៗ!»
«ជីមីនបងសុំទោស~គឺបងខុសបងស្ដីឲ្យអូន បងខុសបងនិយាយមិនចេះគិត បងជាប្ដីមិនល្អមិនចេះមេីលថែអូន»
«ប្ដី??ខ្ញុំគ្មានប្ដីទេ ខ្ញុំមិនដែលមានទាល់តែសោះ កុំមកនិយាយពាក្យជាប្ដីនៅចំពោះមុខខ្ញុំអី»
«គឺបងបងជាប្ដីរបស់អូន ជាឪពុកកូននៅក្នុងពោះអូន»
«រវាងខ្ញុំនិងលោកគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ កូនខ្ញុំគ្មានឪពុកទេ ខ្ញុំក៏គ្មានប្ដីដែរ»
«នេះចង់ឲ្យបងបញ្ជាក់ដែរទេហាសជីមីន» ជុងហ្គុកនិយាយតបខ្លាំងៗ មួយម៉ាត់គ្មានប្ដី ពីរម៉ាត់កូននេះគ្មានឪពុកចុះអាចង្រៃណាដែលឡេីងគ្រែជាមួយរាល់យប់
ប្រឹងទាល់តែមានកូនមួយគ្រាប់នៀក
«ហ៊ិក!ហ៊ិក!~»
«ជីមីនបងសុំទោស កុំយំអីណា~ ឈប់យំទៅបងទៅវិញក៏បានដែរ»
«.........»
ស្ងាត់____
«នេះគេទៅវិញហេីយមែនទេ?»រាងតូចបេីកទ្វារងេីតមេីលតិចៗឃេីញថារាងក្រាស់ទៅវិញបាត់មែន ជីមីនក៏ដកដង្ហេីមធូរចិត្តហេីយក៏បេីកទ្វារចេញមកក្រៅចូលទៅផ្ទះបាយខាងក្រោយដេីម្បីធ្វេីអាហារពេលល្ងាចញាំ
«អេ! នេះម៉េចក៏ចានឆ្នាំងនៅទីនេះលាងស្អាតអស់ចឹង? ចាំថាពេលញាំបាយហេីយខ្ញុំល្វេីយពេកក៏មិនទាន់បានលាងវាទុកនៅឡេីយទេ ចុះម៉េចក៏...»
រាងតូចងាកទៅឃេីញពាងមានទេកពេញទៀតគេមិនពិបាកទៅខ្លួនឯងឬពឹងគេទៀតទេ»
«តេីអ្នកណា...ឬក៏ជុងហ្គុក??ប្រាកដជាបងហេីយ~»
រាងតូចលួចនិយាយតិចៗរួចក៏រៀបចំដាំបាយធ្វេីម្ហូប

ចំណែកឯជុងហ្គុកវិញគេមិនបានទៅណាឆ្ងាយនោះទេគឺគេមកនៅចម្ការខាងក្រោយផ្ទះព្រោះឃេីញទីនេះមានកូនខ្ទមតូចមួយគេក៏សម្រេចចិត្តថានៅទីនេះរហូតលួងរាងតូចបានសម្រេចគេនឹងមិនព្រមទៅណាដាច់ខាតដរាបណាប្រពន្ធកូនគេនៅទីនេះ
រាងក្រាស់កំពុងដេកសុខៗក្លិនឈ្ញុយៗពីម្ហូបដែលកំពុងធ្វេីសាយចេញពីផ្ទះបាយរាងតូចមក
«ដល់ម៉ោងបាយទៀតហេីយទៅសុំគេញាំបាយសិន បងមិនជឿថាអូនដាច់ចិត្តឲ្យបងអត់ឃ្លានស្លាប់ទេ» ជុងហ្គុកនិយាយរួចដេីរទៅគោះទ្វារផ្ទះជីមីន
«ជុងហ្គុក~~ម៉េចក៏លោកមិនទាន់ទៅវិញនេះខ្ញុំប្រាប់ហេីយខ្ញុំមិនទៅវិញទេ»
«បងដឹងថាអូននៅខឹងបង~ ទុករឿងនឹងម៉ាឡែកសិនតែឥឡូវឲ្យបងចូលញាំបាយផង» រាងក្រាស់រៀបដេីរចូលហេីយតែជីមីនមិនឲ្យចូល
«ឈប់សិនរឿងអីខ្ញុំឲ្យលោកចូលញាំបាយជាមួយនោះ»
«នេះអូនពិតជាដាច់ចិត្តឃេីញបងអត់ឃ្លានស្លាប់មែនទេ?»
«មិនដឹងទេ គឺលោកចង់នៅទីនេះខ្លួនឯងឲ្យទៅវិញតេីមិចក៏មិនទៅៗ»
«យ៉ា~ផាកជីមីនអូនឥឡូវបានមាត់ណាស់ណ៎បានតែបឺតឲ្យតាងម្ដងទេ»
«លោកនិយាយស្អី?»
«អរ បងថាគឺ..យល់ដល់បងជួយធ្វេីការក្នុងផ្ទះឲ្យអូនហត់ពេញមួយថ្ងៃប៉ុណ្ណឹងគួរតែដោះដូរនឹងបាយមួយពេលបានហេីយ»
''ត្រូវហេីយគេបានធ្វេីការងារផ្ទះខ្ញុំច្រេីនណាស់បាយមួយពេលប៉ុណ្ណឹងវាមិនអស់ប៉ុន្មានទេ ណាមួយអ្នកដ៏ទៃក៏គេធ្វេីចឹងដែរ''
«បានយល់ដល់លោកបានជួយធ្វេីកិច្ចការផ្ទះខ្ញុំ ខ្ញុំឲ្យបាយលោកញាំម្ដងចុះតែលេីកក្រោយមិនចាំបាច់ទេ~មិនត្រូវការ~»
(ជុងហ្គុកថា:ម្ដងអីពីរដងហី)

រាងតូចនិយាយបណ្ដេីរដៃបេីកទ្វារឲ្យគេចូលបណ្ដេីរ
«ទោះអូនមិនត្រូវការតែបងពេញចិត្តធ្វេី»
ជុងហ្គុកចូលបានមកខាងក្នុងក៏ជួយយកចានរៀបលេីតុ
«ពេញចិត្តហេស»
«ត្រូវហេីយបងពេញចិត្តតែ...ចំពោះមនុស្សដែលបងស្រឡាញ់ប៉ុណ្ណោះ!» រាងក្រាស់និយាយរួចឆ្លៀតឆ្មក់ថេីបថ្ពាល់រាងតូចមួយខ្សឺត
«សឺត~~កូនមួយហេីយក៏នៅតែក្រអូប» និយាយហេីយដេីរទៅអង្គុយនៅតុញាំបាយធ្វេីមិនដឹង
«លោក~» រាងតូចធ្វេីអីមិនកេីតបានត្រឹមយកដៃជូតចេញហេីយដេីរញ៉ាច់ៗទៅតុបាយអង្គុយទល់មុខរាងក្រាស់ មុខវិញខឹងម៉ងសុខៗមោថេីបគេចឹងត្រូវជាអីនឹងគ្នាអាឡូវនឹងយាយមេីល
Admin: mo🦋
គូរគេគួរឲ្យស្រឡាញ់ម៉េស🥰

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now