Part10: ធ្វេីតាមបេះដូង❤️

2.5K 188 5
                                    

Jungkook's Pov :

"បេីចង់សួរខ្ញុំថាអារម្មណ៍ខ្ញុំពេលនេះកំពុងគិតអ្វីចំពោះគេ ហេតុអ្វីក៏ចូលចិត្តរករឿងធ្វេីបាបគេ ខ្ញុំខ្លួនឯងក៏មិនដឹងដូចគ្នា ! ទទួលស្គាល់ថាគេជាមនុស្សដែលមានអត្តចរឹកគួរឲ្យស្រឡាញ់ ស្រស់ស្អាត ស្មោះត្រង់ ទឹកចិត្តល្អចំពោះអ្នកដ៏ទៃ ប៉ុន្តែអតីតកាលកន្លងមកវានៅដិតដាមជាប់ក្នុងខួរក្បាលខ្ញុំគ្មានថ្ងៃភ្លេច
Kang sooji ជាឈ្មោះនារីម្នាក់ដែលខ្ញុំធ្លាប់ស្រឡាញ់បំផុត ពួកយេីងស្រឡាញ់គ្នាខ្លាំងណាស់ រហូតដល់ខ្ញុំគិតគូដល់រឿងចង់រៀបការជាមួយនាង រស់នៅជាមួយគ្នាឲ្យមានក្ដីសុខ
តែចុងក្រោយអ្នកណាទៅស្មានដឹងថានាងជាស្រីពស់វែកលាក់ពិស នាងគ្រាន់តែមកសម្ដែងឆាកល្ខោនស្នេហា បង្ហាញខ្លួនចូលក្នុងជីវិតខ្ញុំដេីម្បីផល ប្រយោជន៍ អំណាចនិងភាពលោភលន់របស់ពួកគេប៉ុណ្ណោះ។ តាមពិតនាងមានមិត្តប្រុសរួចទៅហេីយ អាម្នាក់នោះវាជាសត្រូវជំនួយរបស់ខ្ញុំ  វាបានប្រេីល្បិចឲ្យនាងមកបោកប្រាស់ថាស្រឡាញ់ខ្ញុំ បោកឲ្យខ្ញុំជឿទុកចិត្ត
ពេលនោះហេីយដែលឯកសារក្រុមហ៊ុននិង គម្រោងសំខាន់ៗជាច្រេីនត្រូវនាងលួចយកទៅ
តែគិតថាខ្ញុំនៅល្ងង់ដល់ពេលណាទៀត  ថ្វីត្បិតឯកសារទាំងនោះនាងយកបានពិតមែនតែ វាមិនបានដល់ដៃអាចង្រៃនោះទេ ប៉ុន្តែក្បាលនាងក៏ត្រូវទ្លុះដោយសារកាំភ្លេីងខ្លីរបស់ខ្ញុំមុនពេលឯលសារទៅដល់ដៃអាកំសាកនោះ  ខ្ញុំជាមនុស្សស្រឡាញ់ខ្លាំងស្អប់រឹតតែខ្លាំង តែគិតថាខ្ញុំមិនឈឺចាប់មែនទេ? ទេ! ខ្ញុំលេីកកាំភ្លេីងបាញ់នាងព្រោះនេះជាកម្មផលដែលនាងបានសាង ខ្ញុំមិនបានស្រក់ទឹកភ្នែកក៏មិនអាចថាក្នុងចិត្តខ្ញុំមិនឈឺចាប់?
ទាំងនេះហេីយជាហេតុផលដែលខ្ញុំមិនចង់ចូលចិត្តអ្នកណា  ទុកចិត្តលេីអ្នកណា  រឹតតែលែងជឿជាក់លេីរឿងស្នហា រាល់ថ្ងៃខ្ញុំលេងស្រីព្រោះដេីម្បីភាពសប្បាយមួយពេលៗ កម្ចាយអារម្មណ៍តណ្ហាប៉ុណ្ណោះ
ខ្ញុំសារភាពថាខ្ញុំជាប្រភេទ bisexual អារម្មណ៍ខ្ញុំចំពោះគេពេលនេះ  ខ្ញុំក៏ មិនទាន់យល់ពីខ្លួនឯងដូចគ្នា
🤫🤫
តែប្រាប់ការពិតមួយទៅចុះ ពេលឮបងប្រុសថាគេលួចស្រឡាញ់ខ្ញុំ   បេះដូងខ្ញុំស្រាប់តែលោតញាប់ជាងមុនភ្លាមៗ    អារម្មណ៍ពេលនោះគឺមិនអាចនឹងជឿ   តែហេតុអីពេលនោះខ្ញុំលួចសប្បាយចិត្តទៅវិញ"

______End jungkook pov

ព្រឹកឡេីង ☀️ ☀️
ពន្លឺនៃព្រអាទិត្យរះនៅពេលព្រឹកបានចាំងចែងចូលដល់គ្រប់បន្ទប់នៃភូមិគ្រឹះដ៏ធំមួយនេះ ក្នុងនោះក៏មានបន្ទប់របស់ jungkook
ក្នុងវេលានេះ នៅលេីគ្រែគេងរប់រាងក្រាស់ បង្ហាញឲ្យឃេីញរាងកាយ ពីរគេងកេីយគ្នាយ៉ាងស្អិតរមួត ក្បាលរបស់jm ស្ថិតលេីទ្រូវរបស់jk ដែលលែងខ្លួនទទេ
«អឹម~» ខ្លួនតូចក្រហឹមក្នុងបំពង់ក ភ្នែកតូចៗបេីកឡេីងតិចៗឲ្យស៊ាំនិងពន្លឺថ្ងៃ  ដៃតូចៗស្ទាបឡេីងលេីចុះក្រោម ស្រាប់តែប៉ះនឹងសាច់ទន់ៗត្រជាក់ៗ នោះគឺដេីមទ្រូងjk
«ឯងចង់ស្ទាបដល់ពេលណាទៀត » រាងតូចស្រាប់តែស្វាងចេស បេីកភ្នែកធំៗឡេីងពេលឮសំលេង jk និយាយ
«ហាស លោ~ លោកប្រុស» រាងតូចភ្ញាក់ក្រញ៉ាងពេលងេីយទៅលេី ក៏ឃេីញjkច្រត់កែងដៃមេីលមកខ្លួនមិនដឹងគេភ្ងាក់តាំងពីស្មាលណា

''ហ៊េីយ ខ្មាសគេណាស់លោកអេីយ~'' Jmគិតក្នុងចិត្តយកដៃខ្ទប់មុខក្រហមលាក់ការអៀនខ្មាស់ ព្រោះត្រូវគេចាប់បានថាស្ទាបដេីមទ្រូងគេ

«អេ តែមិចក៏ខ្ញុំមកគេងទីនេះទៅវិញ» jm ដកដៃចេញវិញសួរទៅjk
«សង្ស័យមមេីរដេីរមកទេដឹង» jkនិយាយហីៗដេីរចូលបន្ទប់ទឹកបាត់
«អេ លោក» jm
«នេះគេមានធ្វេីអីខ្ញុំឬអត់» jm រហ័សបេីកភួយមេីលភ្លាម
«ហូ~ រាងតូចដកដង្ហេីមធំយកដៃស្ទាបទ្រូង ធូរចិត្តព្រោះខោអាវនៅដដែលស្លាកស្នាមអីក៏មិនមានបញ្ជាក់ថាមិនអី
   ——Back to that night——
Jkកំពុងគេងគិតរឿងអស់ទាំងស្រាប់តែគេឮសម្លេងអ្វីមួយធ្លាក់ jk ក៏បេីកភ្លេីងក្រោកទៅមេីលស្រាប់តែឃេីញjmធ្លាក់ពីលេីសាឡុង
រាងក្រាស់សេីចហួសចិត្តរួចក៏ដេីរទៅលេីកបីរាងតូចដាក់ក្នុងរង្វង់ដៃរបស់ខ្លួន
«អឹប~ ខ្លួនស្រាលដូចសំឡី មិនដឹងថារាល់ថ្ងៃឯងញាំបាយដែរឬអត់ទេ បេីសំដីវិញមិនបាច់និយាយទេមិនឲ្យចាញ់ដាច់ខាត» រាងក្រាស់និយាយទាំងញញឹមតិចៗរួចក៏ដាក់គេឲ្យគេងលេីគ្រែរបស់ខ្លួន    តាមពិតខ្លួនគេក្រអូបពិតមែន ដូចដែរគេនិយាយចឹង ខ្ញុំស្ទេីរឆ្កួតព្រោះក្លិនខ្លួនគេប៉ុន្តែខ្ញុំត្រូវទប់អារម្មណ៍មិនអាចធ្វេីរឿងនោះដាច់ខាត
Jkនិយាយរួចក៏អោនទៅវៀសសក់មុខគេចេញរួចថេីបថ្ងាសគេថ្នមៗ

      Jk ' s pov
ខ្ញុំមិនយល់ដូចគ្នា ថាហេតុអីនិយាយពាក្យទាំងនោះចេញមក ញញឹមបែបនេះចេញមក   ថែមទាំងលួចថេីបគេទៀត វាមិនមែនជារឿងដែរខ្ញុំចង់ធ្វេី តែបេះដូងខ្ញុំវាបញ្ជាឲ្យធ្វេី❤️

ល្បែងស្នេហ៍ម៉ាហ្វៀ❣️❣️[ចប់]Where stories live. Discover now